ការជួញដូរផ្សារភាគហ៊ុននៅលើទីផ្សារអាស៊ីនៅព្រឹកនេះ
ត្រូវបានគេមើលឃើញថា មានសញ្ញាណវិជ្ជមានភាគ
ច្រើនក្រោយផ្សារភាគហ៊ុនអាមេរិកបានបិទបញ្ចប់ទៅក្នុងលទ្ធផលឡើងថ្លៃ
ក្រោយមានទិន្នន័យថា ប្រាក់ចំណូលជាតិអាមេរិកមានការកើនឡើង
និងការរំពឹងទុកលើគោលនយោបាយពន្ធដាររបស់ប្រធានាធិបតីអាមេរិក។
ផ្សារភាគហ៊ុនដែលឡើងថ្លៃ រួមមាន ផ្សារភាគហ៊ុនជប៉ុន Nikkei 225
បានឡើងថ្លៃ ០,៦២% ផ្សារភាគហ៊ុនកូរ៉េខាងត្បូង Kospi បានឡើងថ្លៃ ០,៣៣%
ខណៈដែលផ្សារភាគហ៊ុនអូស្ត្រាលី ASX 200 បានឡើងថ្លៃរហូតដល់ ០,៧២%។
ងាកទៅមើលផ្សារភាគហ៊ុនហុងកុង Hang Seng វិញ
ក៏ឡើងថ្លៃដែរក្នុងចំនួន ០,៥៣%។ ចំណែកឯ ផ្សារភាគហ៊ុនចិនដីគោក
មិនមានការប្រែប្រួលខ្លាំងនោះឡើយ ដោយក្នុងនោះផ្សារភាគហ៊ុន សៀងហៃ
បានឡើងថ្លៃត្រឹមតែ ០,០២% ប៉ុណ្ណោះ ខណៈដែលផ្សារភាគហ៊ុន Shenzhen
បានឡើងថ្លៃខ្ពស់ជាងបន្តិចត្រឹមតែ ០,០៦២%។
កាលពីយប់មិញ
ផ្សារភាគហ៊ុនអាមេរិកបានបិទបញ្ចប់ទៅក្នុងតម្លៃវិជ្ជមាន
ក្រោយមានរបាយការណ៍ល្អពីប្រាក់ចំណូលជាតិរបស់ខ្លួន។
ក្នុងនោះផ្សារភាគហ៊ុន Nasdaq បានឡើងថ្លៃហួស ៦ ០០០
ចំណុចជាលើកដំបូង ខណៈដែលផ្សារភាគហ៊ុន Dow Jones បានឡើងថ្លៃដល់ទៅ
១,១២%៕
ប្រភព៖ cnbc
No comments:
Post a Comment