មាស​បន្ត​ឡើង​ថ្លៃ​ទៀត​ក្នុង​ថ្ងៃ​នេះ - channyfx

ការជួញដូរនៅទីផ្សារហាងឆេងប្តូរប្រាក់បរទេស និង​មាស

Hot

Post Top Ad

Thursday, April 6, 2017

មាស​បន្ត​ឡើង​ថ្លៃ​ទៀត​ក្នុង​ថ្ងៃ​នេះ

ការ​ជួញដូរ​មាស​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ បាន​​បន្ត​ឡើង​ថ្លៃ​ទៀត​នៅ​មុន​ពេល​ជំនួប​រវាង​លោក Donald Trump និង​ប្រធានាធិបតី​ចិន Xi Jinping ក្នុង​ថ្ងៃ​នេះ។

ការ​ជួញដូរ​មាស​តាម​ស្បត បាន​ឡើង​ថ្លៃ ០,១% ស្ថិត​នៅ​ក្នុង​តម្លៃ​ជួញដូរ ១ ២៥៦ ដុល្លារ​ក្នុង​មួយ​អោន។ ចំណែក​ទីផ្សារ​មាស​របស់​អាមេរិក​វិញ បាន​ឡើង​ថ្លៃ​ដែរ​រហូត​ដល់ ១% ស្ថិ​តនៅ​ក្នុង​តម្លៃ​ជួញដូរ ១ ២៦០,៨០ ដុល្លារ​ក្នុង​មួយ​អោន បន្ទាប់​ពី​បាន​ឡើង​ថ្លៃ​ដល់ ១ ២៦១,១៥ ដុល្លារ​​កាល​ពី​ថ្ងៃ អង្គារ​កន្លង​ទៅ។
នៅ​ខណៈ​នេះ អ្នក​ជួញដូរ​នៅ លើ​ទីផ្សារ​អន្តរជាតិ​កំពុង​តាមដាន​យ៉ាង​យកចិត្ត​ទុកដាក់​លើ​ជំនួប​កំពូល​រវាង​ប្រធានាធិបតី​អាមេរិក Donald Trump និង​ប្រធានាធិបតី​ចិន Xi Jinping ដែល​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃ​នេះ។ ជំនួប​នេះ នឹង​មាន​ឥទ្ធិពល​ដល់​ទំនាក់ទំនង​របស់​មហាអំណាច​ទាំងពីរ ដែល​ជា​រឿយៗ​មាន​ការ​ខ្វែង​គំនិត​គ្នា​ទៅ​វិញ​ទៅ​មក​លើ​ភូមិសាស្ត្រ​នយោបាយ​អន្តរជាតិ៕
ប្រភព៖ cnbc 

No comments:

Post a Comment

Post Top Ad