ទីផ្សារ​ប្រេងឆៅ​នៅ​ថ្ងៃ​នេះ ធ្លាក់​ថ្លៃ​វិញ - channyfx

ការជួញដូរនៅទីផ្សារហាងឆេងប្តូរប្រាក់បរទេស និង​មាស

Hot

Post Top Ad

Thursday, April 27, 2017

ទីផ្សារ​ប្រេងឆៅ​នៅ​ថ្ងៃ​នេះ ធ្លាក់​ថ្លៃ​វិញ

ការ​ជួញដូរ​ប្រេងឆៅ​នៅ​លើ​ទីផ្សារ​អន្តរជាតិ​មិន​មាន​សញ្ញាណ​ល្អ​នោះ​ឡើយ​ក្នុង​ថ្ងៃ​នេះ ស្រប​ពេល​ដែល​​អ្នក​ជួញដូរ​មាន​​ទិន្នន័យ​ថា ការ​ផលិត​ប្រេង​មាន​ការ​កើន​ឡើង​​ខ្ពស់​ហួស​ពី​តម្រូវ​ការ។ 

ទីផ្សារ​​ជួញដូរ​ប្រេងឆៅ​របស់​អាមេរិក (WTI) ត្រូវ​បាន​ជួញដូរ​ត្រឹមតែ ៤៩,៣៤ ដុល្លារ​​ប៉ុណ្ណោះ​ក្នុង​មួយ​បារ៉ែល ពោល​គឺ​បាន​ធ្លាក់​ថ្លៃ​អស់ ២៨ សេន ឬ ​ធ្លាក់​ថ្លៃ​អស់ ០,៥៦% នៅ​ពេល​បិទ​ការ​ជួញដូរ​ចុងក្រោយ។ គិត​ត្រឹម​ខែ មេសា​នេះ ទីផ្សារ​ប្រេងឆៅ​របស់​អាមេរិក​បាន​ធ្លាក់​ថ្លៃ​អស់ ៨,៥%។ 
ចំណែក​ឯ​ការ​ជួញដូរ​ប្រេងឆៅ​នៅ​លើ​ទីផ្សារ​អន្តរជាតិ​វិញ បាន​ធ្លាក់​ថ្លៃ​អស់ ២៤ សេន ឬ ស្មើ​នឹង ០,៤៦% ត្រូវ​បាន​ជួញដូរ​ក្នុង​តម្លៃ ៥១,៥៨ ដុល្លារ​ក្នុង​មួយ​បារ៉ែល។ សរុប​នៅ​ក្នុង​ខែ​មេសា​នេះ វា​បាន​ធ្លាក់​ថ្លៃ​អស់ ៩% បើ​ធៀប​ទៅ​នឹង​តម្លៃ​ឡើង​ថ្លៃ​ខ្ពស់​បំផុត​របស់​​វា​ប្រចាំ​ខែ​នេះ។
អ្នក ជួញដូរ​ជុំវិញ​សាកលលោក​បាន​និយាយ​ថា ការ​ធ្លាក់​ថ្លៃ​នៃ​តម្លៃ​ប្រេង​នេះ​គឺ​ដោយសារ​ការ​ផ្គត់ផ្គង់​ប្រេង​នៅ​តែ​មាន​ចំនួន​ច្រើន​ហួស​ពី​តម្រូវ​ការ បើ​ទោះបី​ជា​អង្គការ OPEC ខិតខំ​កាត់​បន្ថយ​ការ​ផលិត​ប្រេង​របស់​ខ្លួន​នៅ​ពេល​កន្លង​មក​ក៏ដោយ។
ស្រប​ពេល​ដែល​អាមេរិក​រាយការណ៍​ថា ការ​ស្តុក​ទុក​ប្រេង​របស់​ខ្លួន​បាន​ធ្លាក់​ចុះ​កាល​ពី​ម្សិលមិញ​ក៏ដោយ ក៏ប៉ុន្តែ​ការ​ចម្រាញ់​​ប្រេងសាំង​របស់​ខ្លួន​នៅ​តែ​មាន​ចំនួន​ច្រើន​លើសលប់​​ហួស​ពី​តម្រូវការ​ដដែល។ គេ​ជឿជាក់​ផង​ដែរ​ថា បើ​សិន​ជា​អង្គការ OPEC នៅ​បន្ត​អនុវត្តិ​តាម ផែនការ​របស់​ខ្លួន នោះ​តម្លៃ​ប្រេង​អាច​ថែ​រក្សា​ស្ថិរភាព​ស្ថិត​នៅ​ក្នុង​តម្លៃ​បច្ចុប្បន្ន៕
ប្រភព៖ cnbc

No comments:

Post a Comment

Post Top Ad