ដុល្លារ​ចាប់​ផ្តើម​ងើប​ឡើង​វិញ ក្រោយ​លោក Trump ប្រកាស​ប្រើ​គម្រោង​ពន្ធដារ​ថ្មី - channyfx

ការជួញដូរនៅទីផ្សារហាងឆេងប្តូរប្រាក់បរទេស និង​មាស

Hot

Post Top Ad

Thursday, April 27, 2017

ដុល្លារ​ចាប់​ផ្តើម​ងើប​ឡើង​វិញ ក្រោយ​លោក Trump ប្រកាស​ប្រើ​គម្រោង​ពន្ធដារ​ថ្មី

ការ​ជួញដូរ​ប្រាក់​ដុល្លារ​នៅ​ថ្ងៃ​នេះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា បាន​​ងើប​ឡើង​វិញ បន្ទាប់​ពី​លោក​ប្រធានាធិបតី Donald Trump គ្រោង​ប្រកាស​អនុវត្ត​កម្មវិធី​ពន្ធដារ​ថ្មី​ ខណៈ​ដែល​អ្នក​វិនិយោគ​កំពុង​រង់ចាំ​មើល​​ការ​សម្រេច​ចិត្ត​របស់​ធនាគារ​កណ្តាល​អឺរ៉ុប​លើ​គោលនយោបាយ​រូបិយប័ណ្ណ​របស់​ខ្លួន។

សន្ទស្សន៍​តម្លៃ​ប្រាក់​ដុល្លារ​ធៀប​ទៅ នឹង​រូបិយប័ណ្ណ​សំខាន់ៗ​ចំនួន​៦​ផ្សេង​ទៀត បាន​ស្ថិត​នៅ​ក្នុង​ទីតាំង​តម្លៃ ៩៨,៩៣១។ ធៀប​ទៅ​នឹង​លុយ​យ៉េន​ វា​បាន​ឡើង​ថ្លៃ ០,១៥% ត្រូវ​បាន​ជួញដូរ​ក្នុង​តម្លៃ ១១១,២២០ យ៉េន​​ក្នុង​មួយ​ដុល្លារ។ 
កាល​ពី​​យប់​មិញ វា​បាន​បិទ​ការ​ជួញដូរ​នៅ​ក្នុង​តម្លៃ ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​​ក្នុង​រយៈពេល​៤​សប្តាហ៍​កន្លង​ទៅ​នេះ នៅ​ក្នុង​តម្លៃ ១១១,៧៨០ យ៉េន​ក្នុង​មួយ​ដុល្លារ ពេល​លោក Trump បាន​បញ្ជាក់​ពី​​គម្រោង​អនុវត្ត​កម្មវិធី​ពន្ធដារ​ថ្មី។
ផ្អែក​លើ​គម្រោង​របស់​លោក Trump លោក​នឹង​កាត់​ពន្ធ​មក​ត្រឹម​ ១៥% ពី​ចំនួន​ ៣៥% និង កាត់​បន្ថយ​ពន្ធ​លើ​ប្រាក់​ចំណូល​បន្ថែម​ទៀត​លើ​ក្រុមហ៊ុន​សាធារណៈ និង ក្រុមហ៊ុន​ឯកជន​នានា​ឲ្យ​ស្ថិត​មក​នៅ​ត្រឹម​ចំនួន​ខាង​លើ​នេះ។ 
ងាក​ទៅ​មើល​លុយ​អឺរ៉ូ​វិញ ក៏​ឡើង​ថ្លៃ​ដែរ​ក្នុង​ចំនួន ០,១% ស្ថិត​នៅ​ក្នុង​តម្លៃ​ជួញដូរ ១,០៩១១ ដុល្លារ ក្រោយ​ឡើង​ថ្លៃ​ដល់​ទៅ ១,០៩៥១ ដុល្លារ​កាល​ពី​ម្សិលមិញ ក្រោយ​លទ្ធផល​ឆ្នោត​នៅ​បារាំង​បាន​​ផ្តល់​ទំនុកចិត្ត​ឡើង​វិញ​ជា​​វិជ្ជមាន​សម្រាប់​អ្នក​វិនិយោគ។ 
គេ​នៅ​ចាំ​មើល​ថា តើ​នៅ​ល្ងាច​នេះ ធនាគារ​កណ្តាល​អឺរ៉ុប​នឹង​សម្រេច​ចិត្ត​អនុវត្ត​គោលនយោបាយ​ហិរញ្ញវត្ថុ​របស់​ខ្លួន​យ៉ាងណា ខណៈ​ដែល​ការ​បោះឆ្នោត​នៅ​បារាំង​​កន្លង​ទៅ​នេះ វា​បាន​ជះឥទ្ធិពល​រួច​ហើយ​ដល់​ការ​ជួញដូរ​ប្រាក់​អឺរ៉ូ។
ការ​ជួញដូរ​ប្រាក់​អឺរ៉ូ​អូស្ត្រាលី​វិញ ក៏​មាន​សញ្ញាណ​ល្អ​ដែរ​ដោយ​ត្រូវ​បាន​ជួញដូរ​ក្នុង​តម្លៃ ០,៧៤៧៨ ដុល្លារ ក្រោយ​ធ្លាក់​ថ្លៃ​ដល់​តម្លៃ ០,៧៤៥៥ ដុល្លារ​កាល​ពី​ម្សិលមិញ ដោយសារ​តែ​មាន​ស្ថានភាព​មិន​សូវ​ល្អ​នៃ​ទិន្នន័យ​សេដ្ឋកិច្ច​របស់​ខ្លួន។ រីឯ​លុយ​ដុល្លារ​កាណាដា​វិញ បាន​ធ្លាក់​ថ្លៃ​ជា​ថ្មី​​នៅ​ពេល​ដែល​អាមេរិក​គំរាម​ថា នឹង​ដក​ខ្លួន​ចេញ​ពី​សន្ធិសញ្ញា​ពាណិជ្ជកម្ម NAFTA ពោល​គឺ​វា​ត្រូវ​បាន​ជួញដូរ​ ១​ ដុល្លារ​ស្មើ​នឹង ១,៣៦៣៦ ដុល្លារ​កាណាដា៕
ប្រភព៖ cnbc

No comments:

Post a Comment

Post Top Ad