ការជួញដូរប្រាក់ដុល្លារធៀបទៅនឹងលុយយ៉េននៅថ្ងៃអង្គារនេះវាបានធ្លាក់ថ្លៃជាថ្មីទៀត
ស្របពេលដែលការជួញដូរមាសបានហក់ឡើងវិញ
ស្របពេលដែលស្ថានការណ៍នយោបាយអន្តរជាតិកំពុងឡើងកម្តៅ។
កាលពីយប់មិញ ការជួញដូរប្រាក់ដុល្លារបានបន្តធ្លាក់ថ្លៃ និង
បានធ្លាក់ថ្លៃអស់ ០,១៥% ស្ថិតនៅក្នុងតម្លៃ ជួញដូរ ១១០,៦៨៥
យ៉េនក្នុងមួយដុល្លារ
ដែលជាតម្លៃធ្លាក់ថ្លៃប្រចាំសប្តាហ៍ទាបបំផុតមិនធ្លាប់មាន។
ងាកទៅមើលប្រាក់អឺរ៉ូវិញ មិនមានការប្រែប្រួលខ្លាំងនោះឡើយ
ពោលគឺវាត្រូវបានជួញដូរក្នុងតម្លៃ ១,០៦៦៦ ដុល្លារ
បន្ទាប់ពីបានឡើងថ្លៃបានត្រឹមតែ ០,២% កាលពីយប់មិញ
បើធៀបទៅនឹងប្រាក់ដុល្លារ។
ការធ្លាក់ថ្លៃនេះដោយសារតែទិន្នផលមូលបត្របំណុលរបស់អាល្លឺម៉ង់មានការធ្លាក់ចុះ
ដោយសារភាពរង្គោះរង្គើក្រោយព្រឹត្តិការណ៍បំផ្ទុះគ្រាប់បែកនៅរុស្ស៊ី។
នៅល្ងាចនេះ អ្វីដែលអ្នកជួញដូរត្រូវតាមដាននោះគឺការរង់ចាំ
មើលសេចក្តីសម្រេចរបស់ធនាគារកណ្តាលអូស្ត្រាលីលើគោលនយោបាយហិរញ្ញវត្ថុរបស់ខ្លួន។
អ្នកជួញដូរបានព្យាករណ៍ថា
ស្ថាប័ននេះនឹងរក្សាអត្រាការប្រាក់នៅក្នុងកម្រិតទាបមួយត្រឹម ១,៥%
ដែលត្រូវពឹងផ្អែកលើសុខភាពសេដ្ឋកិច្ចរបស់ខ្លួន។
ងាកទៅមើលការជួញដូរប្រាក់ដុល្លារអូស្ត្រាលីវិញ
ក៏មិនមានការប្រែប្រួលខ្លាំងនោះដែរ
ពោលគឺវាត្រូវបានជួញដូរក្នុងតម្លៃ ០,៧៦០៥ ដុល្លារ។
ចំនួននេះបានបង្ហាញថា
វាបានធ្លាក់ចុះទាបជាងតម្លៃខ្ពស់ប្រចាំខែមួយកាលពី២សប្តាហ៍កន្លងទៅដែលធ្លាប់ត្រូវបានជួញដូររហូតដល់
០,៧៧៥០ ដុល្លារ។
ចំណែកលុយផោនរបស់អង់គ្លេសមានការប្រែប្រួលតិចតួចដែរដែលត្រូវបានជួញដូរក្នុងតម្លៃ
១ ២៤៨៩ ដុល្លារបន្ទាប់ពីបានធ្លាក់ថ្លៃអស់ ០,៧% កាលពីយប់មិញ
បន្ទាប់ពីទិន្នន័យសេដ្ឋកិច្ចបានបង្ហាញថា
ផលិតកម្មរបស់ខ្លួនបានធ្លាក់ចុះកាលពីខែមុន។ នេះបង្ហាញថា
សញ្ញាណសុខភាពសេដ្ឋកិច្ចរបស់ខ្លួនមិនល្អនោះឡើយ៕
ប្រភព៖ cnbc
No comments:
Post a Comment