ប្រាក់​ដុល្លារ​នៅ​តែ​ងើប​​ទៅ​មុខ​មិន​រួច! - channyfx

ការជួញដូរនៅទីផ្សារហាងឆេងប្តូរប្រាក់បរទេស និង​មាស

Hot

Post Top Ad

Wednesday, April 19, 2017

ប្រាក់​ដុល្លារ​នៅ​តែ​ងើប​​ទៅ​មុខ​មិន​រួច!

ការ​ជួញដូរ​ប្រាក់​ដុល្លារ​គិត​មក​ត្រឹម​ថ្ងៃ​​ពុធ​នេះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា បាន​ស្ថិត​នៅ​ក្នុង​តម្លៃ​​ធ្លាក់​ថ្លៃ​អស់​រយៈ​ពេល​៣​សប្តាហ៍​មក​នេះ ​ក្រោយ​ពេល​នាយករដ្ឋមន្ត្រី​អង់គ្លេស​លោក​ស្រី Theresa May អំពាវនាវ​ឲ្យ​មា​នការ​បោះឆ្នោត​ជា​សាកល​មួយ​នៅ​មុន​ពេល​ការ​ចរចា​​ផ្តាច់​ខ្លួន​ចេញ​ពី​សហភាព​អឺរ៉ុប។

សន្ទស្សន៍​តម្លៃ​ប្រាក់​ដុល្លារ​ធៀប​ទៅ​នឹង​រូបិយប័ណ្ណ​សំខាន់ៗ​ចំនួន​៦​ផ្សេង​ទៀត បាន​ឡើង​ថ្លៃ​ត្រឹមតែ ០,១% ប៉ុណ្ណោះ ស្ថិត​នៅ​ក្នុង​​ទីតាំង​តម្លៃ ៩៩,៥៤៨ ងើប​ចេញ​ពី​តម្លៃ ៩៩,៤៦៥ កាល​ពី​យប់​មិញ ដែល​ជា​តម្លៃ​ទាប​បំផុត​មិន​ធ្លាប់​មាន​គិត​ចាប់​តាំង​ពី​ថ្ងៃ ទី ២៨ មិនា​មក។
ងាក​ទៅ​មើល​លុយ​ផោន​របស់​អង់គ្លេស​វិញ បាន​ឡើង​ថ្លៃ​​បន្តិច​ បន្ទាប់​ពី​បាន​ឡើង​ថ្លៃ​ខ្ពស់​ដល់ ១,២៩០៨ ដុល្លារ​កាល​​ពី​ម្សិលមិញ ដែល​ជា​តម្លៃ​ខ្ពស់​បំផុត​មួយ​មិន​ធ្លាប់​មាន​គិត​ចាប់​តាំង​ពី​ដើម​ខែ​តុលា​មក។
យ៉ាងណាមិញ បញ្ហា​ភូមិសាស្ត្រ​នយោបាយ​អន្តរជាតិ​ដែល​កំពុង​ឡើង​កម្តៅ​នៅ​តំបន់​ឧបទ្វីប​កូរ៉េ គឺ​ជា​បញ្ហា​ដ៏​ធំ​មួយ​អាច​ធ្វើ​ឲ្យ​ការ​ជួញដូរ​រូបិយប័ណ្ណ​ទាំង​ប្រាក់​ដុល្លារ និង រូបិយប័ណ្ណ​សំខាន់ៗ​ផ្សេង​ទៀត​ធ្លាក់​ថ្លៃ។ បញ្ហា​នេះ កំពុង​ធ្វើ​ឲ្យ​អ្នក​ជួញដូរ​មាន​ការ​ភ័យ​ខ្លាច ហើយ​កំពុង​ស្វែង​រក​ទីតាំង​សុវត្ថិភាព​សម្រាប់​ការ​ជួញដូរ។
បើ​ធៀប​ទៅ​នឹង​លុយ​យ៉េន ប្រាក់​ដុល្លារ​បាន​ឡើង​ថ្លៃ ០,១% ស្ថិត​នៅ​ក្នុង​តម្លៃ​ជួញដូរ ១០៨,៥៧ យ៉េន​ក្នុង​មួយ​ដុល្លារ ខណៈ​ដែល​ប្រាក់​អឺរ៉ូ​ហាក់​មិន​មាន​ការ​ប្រែប្រួល​ទេ ពោល​គឺ​ត្រូវ​បាន​ជួញដូរ​ក្នុង​តម្លៃ ១,០៧៣២ ដុល្លារ៕
ប្រភព៖ cnbc

No comments:

Post a Comment

Post Top Ad