ការជួញដូរមាសនៅថ្ងៃពុធនេះត្រូវបានគេមើលឃើញថា
បានធ្លាក់ថ្លៃបន្តិចវិញ
ខណៈដែលប្រាក់ដុល្លារក៏មិនទាន់ងើបមុខរួចដែរជុំវិញភាពតានតឹងនយោបាយនៅក្នុងតំបន់ឧបទ្វីបកូរ៉េ
និង
ការបារម្ភទៅនឹងលទ្ធផលមុនការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីរបស់បារាំង។
តម្លៃមាសបានធ្លាក់ថ្លៃអស់ ៩០ សេន ត្រូវបានជួញដូរក្នុងតម្លៃ ១
២៨៨,៣៩ ដុល្លារក្នុងមួយអោន ក្រោយឡើងថ្លៃដល់តម្លៃមួយខ្ពស់បំផុត ១
២៩៥,៤២ ដុល្លារក្នុងមួយអោនកាលពីថ្ងៃច័ន្ទកន្លងទៅ
មុននឹងធ្លាក់ថ្លៃវិញ។ ចំណែកការជួញដូរមាសនៅលើ ទីផ្សារអាមេរិក
បានធ្លាក់ថ្លៃអស់ ០,៣% ស្ថិតនៅក្នុងតម្លៃជួញដូរ ១ ២៩០,១០
ដុល្លារក្នុងមួយ អោន។
ស្ថានការណ៍នយោបាយតានតឹងនៅក្នុងឧបទ្វីបកូរ៉េកំពុងធ្វើឲ្យពិភពលោកមានការចាប់អារម្មណ៍យ៉ាងខ្លាំង
ដោយសារតែរដ្ឋាភិបាលកុម្មុយនិស្តមួយនេះបានគំរាមវាយប្រហារដោយអាវុធនុយក្លេអ៊ែរ
ប្រសិនបើអាមេរិកហ៊ានវាយប្រហារខ្លួនមែននោះ។
ចំណែកស្ថានភាពមុនពេលបោះឆ្នោតនៅបារាំងដែលនឹងធ្វើឡើងនៅថ្ងៃអាទិត្យចុងសប្តាហ៍នេះ
ក៏កំពុងក្លាយជាព្រឹត្តិការណ៍ដ៏សំខាន់មួយ
សម្រាប់អ្នកជួញដូរត្រូវតាមដានយ៉ាងយកចិត្តទុកដាក់
ខណៈដែលតំបន់នេះកំពុងផុយស្រួយស្រាប់រឿងអង់គ្លេសផ្តាច់ខ្លួនចេញពីសហភាពអឺរ៉ុប៕
ប្រភព៖ cnbc
No comments:
Post a Comment