ប្រាក់​ដុល្លារ​ធ្លាក់​ថ្លៃ​ពេល​បើក​ជួញដូរ​នៅ​លើ​ទីផ្សារ​អាស៊ី​ព្រឹក​នេះ! - channyfx

ការជួញដូរនៅទីផ្សារហាងឆេងប្តូរប្រាក់បរទេស និង​មាស

Hot

Post Top Ad

Tuesday, April 11, 2017

ប្រាក់​ដុល្លារ​ធ្លាក់​ថ្លៃ​ពេល​បើក​ជួញដូរ​នៅ​លើ​ទីផ្សារ​អាស៊ី​ព្រឹក​នេះ!

ការ​ជួញដូរ​ប្រាក់​ដុល្លារ​នៅ​​លើ​ទីផ្សារ​អាស៊ី​នៅ​ព្រឹក​នេះ​ មិន​មាន​សញ្ញាណ​ល្អ​នោះ​ឡើយ ខណៈ​ដែល​អ្នក​វិនិយោគ​កំពុង​មាន​ការ​បារម្ភ​ទៅ​នឹង​ការ​កើន​ឡើង​នៃ​កម្តៅ​នយោបាយ​នៅ​ក្នុង​តំបន់​ឧបទ្វីប​កូរ៉េ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​​ការ​ដំឡើង​អត្រា​ការប្រាក់​របស់​អាមេរិក។

សន្ទស្សន៍​តម្លៃ​ជួញដូរ​នៃ​ប្រាក់​ដុល្លារ​ធៀប​ទៅ​នឹង​រូបិយប័ណ្ណ​សំខាន់ៗ​ចំនួន​៦​ផ្សេង​ទៀត បាន​ធ្លាក់​ចុះ​អស់ ០,១%  ស្ថិត​នៅ​ក្នុង​តម្លៃ ១០១,៩៥០។ បើ​ធៀប​ទៅ​នឹង​លុយ​យ៉េន​វិញ ប្រាក់​ដុល្លារ​បាន​ធ្លាក់​ថ្លៃ​អស់ ០,២%  ស្ថិត​នៅ​ក្នុង​តម្លៃ​ជួញដូរ ១១០,៦៨ យ៉េន​ក្នុង​មួយ​ដុល្លារ ពី​តម្លៃ ១១១,៥៧ យ៉េន​ក្នុង​មួយ​ដុល្លារ​កាល​ពី​យប់​មិញ។ 
កាល​ពី​ម្សិលមិញ ចិន និង​កូរ៉េខាងត្បូង បាន​ព្រមព្រៀង​ថា នឹង​ដាក់​ទណ្ឌកម្ម​ដល់​កូរ៉េខាងជើង ប្រសិន​បើ​រដ្ឋាភិបាល​ទីក្រុង​ព្យុងយ៉ាង​នៅ​តែ​ព្យាយាម​​ធ្វើ​តេស្ត​សាកល្បង​​បាញ់​មីស៊ីល​​បំពាក់​ក្បាល​នុយក្លេអ៊ែរ​​របស់​ខ្លួន​បន្ត​ទៀត​។ 
ងាក​ទៅ​មើល​ព័ត៌មាន​នានា​​ចេញ​ពី​ធនាគារ​កណ្តាល​អាមេរិក​វិញ កាល​ពី​ម្សិលមិញ​លោក​ស្រី Chair Janet Yellen បាន​លើក​ឡើង​ថា ការ​ដំឡើង​អត្រា​ការប្រាក់​​អាច​នឹង​ធ្វើ​ឡើង​នៅ​ពេល​​ដែល​សេដ្ឋកិច្ច​និង អត្រា​​ការងារ​បច្ចុប្បន្ន​មាន​សញ្ញាណ​ល្អ​បន្ត​ទៀត៕
ប្រភព៖ cnbc

No comments:

Post a Comment

Post Top Ad