ទីផ្សារ​ប្រេងឆៅ​ធ្លាក់​ថ្លៃ​នៅ​ក្នុង​ទីផ្សារ​អាស៊ី - channyfx

ការជួញដូរនៅទីផ្សារហាងឆេងប្តូរប្រាក់បរទេស និង​មាស

Hot

Post Top Ad

Tuesday, April 4, 2017

ទីផ្សារ​ប្រេងឆៅ​ធ្លាក់​ថ្លៃ​នៅ​ក្នុង​ទីផ្សារ​អាស៊ី

ការ​ជួញដូរ​ប្រេងឆៅ​នៅ​លើ​ទីផ្សារ​អាស៊ី​ព្រឹក​​ថ្ងៃ​អង្គារ​នេះ​បាន​ធ្លាក់​ថ្លៃ​វិញ ដោយសារ​តែ​មាន​ដំណឹង​ថា ការ​ផលិត​ប្រេង​នៅ​លីប៊ី​​បាន​កើន​ឡើង​វិញ ទន្ទឹម​នឹង​ការ​បូម​ប្រេង​នៅ​អាមេរិក​មាន​ការ​កើន​ឡើង​ដែរ ដែល​នាំ​ឲ្យ​មាន​ការ​រំពឹង​ទុក​ថា ការ​​ផ្គត់ផ្គង់​ប្រេង​បាន​កើន​ឡើង​​លើស​តម្រូវ​ការ។

ការ​ជួញដូរ​ប្រេង​នៅ​​លើ​ទីផ្សារ​អន្តរជាតិ​បាន​ធ្លាក់​ថ្លៃ​​​អស់ ៣​ សេន ស្ថិត​នៅ​ក្នុង​តម្លៃ​ជួញដូរ ៥៣,០៩ ដុល្លារ​ក្នុង​មួយ​បារ៉ែល បើ​ធៀប​ទៅ​នឹង​ការ​ជួញដូរ​​ពេល​ម្សិលមិញ។ ចំណែក​តម្លៃ​ប្រេង​នៅ​លើ​ទីផ្សារ​អាមេរិក​បាន​ធ្លាក់​ថ្លៃ​អស់ ១ សេន ស្ថិត​នៅ​ក្នុង​តម្លៃ​ជួញដូរ ៥០,២៣ ដុល្លារ​ក្នុង​មួយ​បារ៉ែល។
បើ​យោង​តាម​របាយការណ៍​របស់​ក្រុមហ៊ុន​ប្រេង​លីប៊ី (NOC)  បាន​ឲ្យ​ដឹង​ថា ការ​ផលិត​ប្រេង​នៅ​លីប៊ី​បាន​កើន​ឡើង​ក្នុង​សប្តាហ៍​នេះ។ ការ​កើន​ឡើង​នេះ​បាន​កើត​មាន​ឡើង​ស្រប​ពេល​ដែល​ទិន្នន័យ​បូម​ប្រេង​នៅ​អាមេរិក​ត្រូវ​បាន​គេ​រាយការណ៍​មក​ដែរ​ថា បាន​កើន​ឡើង​ដែរ។ 
ក្រៅ​ពី​ប្រទេស​ទាំង​ពីរ​នេះ អ៊ីរ៉ង់​ឯណោះ​វិញ ក៏​ត្រូវ​បាន​គេ​​រាយការណ៍​មក​ដែរ​ថា ខ្លួន​បាន​​នាំ​ចេញ​ប្រេងឆៅ​ច្រើន​បំបែក​កំណត់ត្រា​ផង​ដែរ​ដែល​មាន​រហូត​ដល់ ៣,០៥ លាន​បារ៉ែល​ក្នុង​មួយ​ថ្ងៃ​គិត​ត្រឹម​ថ្ងៃ​ទី ២០ មិនា​កន្លង​ទៅ៕
ប្រភព៖ cnbc

No comments:

Post a Comment

Post Top Ad