ផ្សារភាគហ៊ុន​អាស៊ី​​មាន​សញ្ញាណ​ល្អ ស្រប​ពេល​ស្ថានការណ៍​នយោបាយ​កំពុង​តានតឹង - channyfx

ការជួញដូរនៅទីផ្សារហាងឆេងប្តូរប្រាក់បរទេស និង​មាស

Hot

Post Top Ad

Wednesday, April 5, 2017

ផ្សារភាគហ៊ុន​អាស៊ី​​មាន​សញ្ញាណ​ល្អ ស្រប​ពេល​ស្ថានការណ៍​នយោបាយ​កំពុង​តានតឹង

ការ​ជួញដូរ​នៅ​លើ​ទីផ្សារ​ភាគហ៊ុន​អាស៊ី​នៅ​ថ្ងៃ​នេះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា កំពុង​ស្ថិត​នៅ​ក្នុង​សញ្ញាណ​វិជ្ជមាន ស្រប​ពេល​ស្ថានការណ៍​នយោបាយ​នៅ​ក្នុង​តំបន់​តានតឹង​ឡើង​វិញ បន្ទាប់​ពី​កូរ៉េខាងជើង​បាញ់​មីស៊ីល​ជា​ថ្មី​​ចូល​ទៅ​កាន់​ដែន​សមុទ្រ​ជប៉ុន។

ផ្សារភាគហ៊ុន​អូស្ត្រាលី ASX 200  បាន​ត្រូវ​ជួញដូរ​ក្នុង​តម្លៃ​ឡើង​ថ្លៃ​បន្តិច​ ពោល​​គឺ ០,០៣% ដោយ​ក្នុង​នោះ​ភាគហ៊ុន​របស់​ក្រុមហ៊ុន​រ៉ែ​​​បាន​ឡើង​ថ្លៃ​ខ្ពស់​ជាង​គេ​រហូត​ដល់ ១,៦២% និង ក្រុមហ៊ុន​ថាមពល​បាន​ឡើង​ថ្លៃ​ដល់ ១,១៣%។ 
នៅ​ជប៉ុន​ផ្សារភាគហ៊ុន Nikkei 225 បាន​ឡើង​ថ្លៃ​ដល់ ០,២៧%  ខណៈ​ផ្សារភាគហ៊ុន​កូរ៉េខាងត្បូង​មិន​មាន​ការ​ប្រែប្រួល​ខ្លាំង​នោះ​ឡើយ ស្រប​ពេល​ដែល​ស្ថានការណ៍​នយោបាយ​នៅ​ក្នុង​ឧបទ្វីប​កូរ៉េ​កើន​កម្តៅ​​ជា​ថ្មី។
ងាក​ទៅ​មើល​ទីផ្សារ​​ភាគហ៊ុន​ចិន​ដី​គោក​វិញ បាន​ស្ថិ​តនៅ​ក្នុង​សញ្ញាណ​វិជ្ជមាន ក្រោយ​ឈប់សម្រាក​បុណ្យ​ប្រចាំ​​ឆ្នាំ​នៅ​ក្នុង​រយៈពេល​២​ថ្ងៃ​កន្លង​ទៅ។ ផ្សារភាគហ៊ុន សៀងហៃ បាន​ឡើង​ថ្លៃ ០,៩៨% និង ផ្សារភាគហ៊ុន Shenzhen បាន​ឡើង​ថ្លៃ​ដល់ ១,៤៥%។ ចំណែក​ផ្សារភាគហ៊ុន​ហុងកុង បាន​ឡើង​ថ្លៃ​ទាប​ជាង មាន​ត្រឹមតែ ០,២៤% ប៉ុណ្ណោះ។
នៅ​អាមេរិក ផ្សារភាគហ៊ុន  Dow Jones industrial average បាន​បិទ​បញ្ចប់​ការ​ជួញដូរ​ក្នុង​តម្លៃ​ឡើង​ថ្លៃ ០,១៩% កាល​ពី​យប់​មិញ ខណៈ​ដែល​ផ្សារភាគហ៊ុន  S&P 500 បាន​ឡើង​ថ្លៃ​ត្រឹមតែ ០,០៦% ប៉ុណ្ណោះ។ រីឯ​ផ្សារភាគហ៊ុន Nasdaq បាន​ឡើង​ថ្លៃ​តិចតួច​ដូច​គ្នា ដែល​មាន​ត្រឹមតែ ០,០៧% ប៉ុណ្ណោះ៕
ប្រភព៖ cnbc

No comments:

Post a Comment

Post Top Ad