ការ​ជួញដូរ​មាស​មិន​​សូវ​ប្រែប្រួល​ខ្លាំង ស្រប​ពេល​ស្ថានការណ៍​នយោបាយ​កំពុង​ឡើង​កម្តៅ​ - channyfx

ការជួញដូរនៅទីផ្សារហាងឆេងប្តូរប្រាក់បរទេស និង​មាស

Hot

Post Top Ad

Tuesday, April 11, 2017

ការ​ជួញដូរ​មាស​មិន​​សូវ​ប្រែប្រួល​ខ្លាំង ស្រប​ពេល​ស្ថានការណ៍​នយោបាយ​កំពុង​ឡើង​កម្តៅ​

ការ​ជួញដូរ​មាស​នៅ​ថ្ងៃ​អង្គារ​នេះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា មិន​មាន​ការ​ប្រែប្រួល​ខ្លាំង​នោះ​ឡើយ ស្រប​ពេល​ដែល​ស្ថាន​ការណ៍​នយោបាយ​អន្តរជាតិ​កំពុង​ឡើង​កម្តៅ​ខ្លាំង​នៅ​ក្នុង​តំបន់​ឧបទ្វីប​កូរ៉េ។

ការ​ជួញដូរ​មាស​តាម​ស្បត ស្ទើរតែ​មិន​មាន​ការ​ប្រែប្រួល ពោល​គឺ​វា​​ត្រូវ​បាន​ជួញដូរ​ក្នុង​តម្លៃ ១ ២៥៤ ដុល្លា​រក្នុង​មួយ អោន។ នៅ​អាមេរិក​ទីផ្សារ​ជួញដូរ​មាស​បាន​ឡើង​ថ្លៃ​បន្តិច​ក្នុង​តម្លៃ ០,១% ​ស្ថិត​នៅ​ក្នុង​តម្លៃ​ជួញដូរ ១ ២៥៥,៥០ ដុល្លារ​ក្នុង​មួយ​អោន។
ស្រប​ពេល​ដែល​ស្ថានការណ៍​បោះឆ្នោត​របស់​បារាំង​កៀក​​មក​ដល់​នៅ​ក្នុង​ពេល​ឆាប់ៗ​ខាងមុខ និង ​ការ​ឡើង​កម្តៅ​នយោបាយ​នៅ​ក្នុង​តំបន់​ឧបទ្វីប​កូរ៉េ រួម​ទាំង​វិបត្តិ​នៅ​ស៊ីរី​ បន្ទាប់​ពី​អាមេរិក​វាយប្រហារ​ដោយ​មីស៊ីល​កន្លង​ទៅ​នេះ កំពុង​ធ្វើ​ឲ្យ​អ្នក​វិនិយោគ​មាន​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង។
ជា​មួយ​គ្នា​នេះ​ផង​ដែរ​​ នាយករដ្ឋមន្ត្រី​អង់គ្លេស​ Theresa May បាន​មាន​ប្រសាសន៍​ទៅ​កាន់​លោក Donald Trump កាល​ពី​ថ្ងៃ​ច័ន្ទ​​ ដើម្បី​បញ្ចុះបញ្ចូល​រុស្ស៊ី​ឲ្យ​ផ្តាច់​ទំនាក់ទំនង​វា​មួយ​នឹង​រុស្ស៊ី ក្រោយ​មាន​ការ​ចោទប្រកាន់​ថា កងកម្លាំង​របស់​លោក Bashar al-Assad បាន​ប្រើប្រាស់​អាវុធ​គីមី​ សម្លាប់​ពលរដ្ឋ​ស្លូតត្រង់​របស់​ខ្លួន​អស់​ជា​ច្រើន​អ្នក។
យ៉ាងណាក៏ដោយ ក្រុមហ៊ុន​ជួញដូរ​មាស​ធំ​ជាងគេ​បំផុត​ក្នុង​ពិភពលោក  SPDR Gold Trust បាន​រាយការណ៍​ថា ការ​ជួញដូរ​មាស​បាន​កើន​ឡើង ០,២១% កាល​ពី​ម្សិលមិញ ដោយ​បាន​កើន​ឡើង​ពី ៨៣៦,៤៩ តោន​មក​ ៨៣៨,២៦ តោន​៕
ប្រភព៖ cnbc

No comments:

Post a Comment

Post Top Ad