ការជួញដូរមាសនៅថ្ងៃនេះបានស្ទុះឡើងថ្លៃកាន់តែខ្ពស់
បន្ទាប់ពីបានឡើងថ្លៃដល់ទៅ ២% កាលពីម្សិលមិញ
ស្របពេលដែលអ្នកវិនិយោគកំពុងស្វែងរកទីតាំងសុវត្ថិភាពសម្រាប់ជួញដូរនៅចំពេលកម្តៅនយោបាយនៃការទំនាក់ទំនងរវាងអាមេរិក
រុស្ស៊ី និង កូរ៉េខាងជើងកើនកម្តៅជាថ្មី។
ការជួញដូរមាសតាមស្បតបានឡើងថ្លៃ ០,១% ស្ថិតនៅក្នុងតម្លៃជួញដូរ
១ ២៧៥,២១ ដុល្លារក្នុងមួយអោន បន្ទាប់ពីបានឡើងថ្លៃដល់ទៅ ១ ២៧៦,២៨
ដុល្លារក្នុងមួយអោនកាលពីម្សិលមិញ ដែលជាតម្លៃ
ខ្ពស់បំផុតមិនធ្លាប់មានគិតចាប់ទាំងពីថ្ងៃទី ១០ វិច្ឆិកាឆ្នាំ
២០១៦ មក។ ចំណែកឯហាងឆេងមាសនៅអាមេរិកបានឡើងថ្លៃ ០,៣%
ស្ថិតនៅក្នុងតម្លៃជួញដូរ ១ ២៧៧,៦០ ដុល្លារក្នុងមួយអោន។
នៅក្នុងខណៈនេះ
កម្តៅនយោបាយនៅតំបន់ឧបទ្វីបកូរ៉េកំពុងឡើងកម្តៅកាន់តែខ្លាំង
បន្ទាប់ពីអាមេរិកវាយប្រហារដោយមីស៊ីលជាច្រើនគ្រាប់ចូលទៅកាន់មូលដ្ឋានទ័ពជើងអាកាសរបស់ស៊ីរីកាលពីសប្តាហ៍មុន។
បញ្ហានេះ បានធ្វើឲ្យអ្នកវិនិយោគមានការព្រួយបារម្ភយ៉ាងខ្លាំង
ហើយកំពុងស្វែងរកទីតាំងសុវត្ថិភាពល្អសម្រាប់ការជួញដូរនៅលើទីផ្សារអន្តរជាតិ។
នៅកូរ៉េខាងជើង
សារព័ត៌មានរបស់រដ្ឋមួយបានព្រមានកាលពីថ្ងៃអង្គារម្សិលមិញពីការវាយប្រហារដោយមីស៊ីលប្រឆាំងតបតទៅនឹងភាពគឃ្លើនអាមេរិកដែលបានបញ្ជូននាវាជាច្រើនគ្រឿងមកកាន់ទឹកដីកូរ៉េខាងត្បូង
នូវអ្វីដែលខ្លួនបានព័ណ៌នាថា
ជាការត្រៀមខ្លួនទុកជាមុនដើម្បីធ្វើសង្គ្រាម៕
ប្រភព៖ cnbc
No comments:
Post a Comment