ផ្សារភាគហ៊ុន​អាស៊ី​​ឡើង​ថ្លៃ​ស្ទើរតែ​ទាំងអស់ - channyfx

ការជួញដូរនៅទីផ្សារហាងឆេងប្តូរប្រាក់បរទេស និង​មាស

Hot

Post Top Ad

Monday, April 24, 2017

ផ្សារភាគហ៊ុន​អាស៊ី​​ឡើង​ថ្លៃ​ស្ទើរតែ​ទាំងអស់

ការ​ជួញដូរ​នៅ​ក្នុង​ផ្សារភាគហ៊ុន​អាស៊ី​ថ្ងៃ​​នេះ ​មាន​សញ្ញាណ​​ល្អ ក្រោយ​ការ​បោះឆ្នោត​បឋម​នៅ​បារាំង​បាន​ចេញ​លទ្ធផល​ថា លោក  Emmanuel Macron និង លោក​ស្រី  Marine Le Pen កំពុង​មាន​សម្លេង​​ឆ្នោត​ដឹក​មុខ​គេ​ក្នុង​ការ​បោះឆ្នោត​ជុំ​ទី​១​នេះ។

ផ្សារភាគហ៊ុន​​ជប៉ុន  Nikkei 225 បាន​ឡើង​ថ្លៃ​រហូត​ដល់ ១,៣៣% ​ ក្រោយ​លទ្ធផល​ឆ្នោត​បារាំង​បាន​ចេញ​ជា​ផ្លូវ​ការ ខណៈ​ដែល​ផ្សារភាគហ៊ុន​កូរ៉េខាងត្បូង Kospi បាន​ឡើង​ថ្លៃ​ត្រឹម ០,៣%។ នៅ​អូស្ត្រាលី ផ្សារភាគហ៊ុន​របស់​ខ្លួន ASX 200 បាន​ឡើង​ថ្លៃ​ដែរ​ត្រឹម ០,២៧% ​ ដែល​ក្នុង​នោះ​ភាគហ៊ុន​របស់​ក្រុមហ៊ុន​ហិរញ្ញវត្ថុ​បាន​ឡើង​ថ្លៃ​ខ្ពស់​ជាងគេ។
ងាក​ទៅ​មើល​ផ្សារភាគហ៊ុន​ចិន​​វិញ ផ្សារភាគហ៊ុន Hang Seng បាន​ឡើង​ថ្លៃ ០,៦៣%  ខណៈ​ដែល​ផ្សារភាគហ៊ុន​សៀងហៃ​​បាន​ធ្លាក់​ថ្លៃ ដល់​ទៅ ០,៥១% និង ផ្សារភាគហ៊ុន Shenzhen បាន​ធ្លាក់​ថ្លៃ​ខ្ពស់​ជាង​បន្តិច​ដល់​ទៅ ០,៦៩៥%។
យ៉ាងណា​ក៏ដោយ​ភាព​តានតឹង​នៅ​ឧបទ្វីប​កូរ៉េ​បាន​កើន​ឡើង​ជា​ថ្មី​ទៀត​ក្រោយ​កូរ៉េខាងជើង​បាន​ព្រមាន​ធ្ងន់ៗ​​ ​គំរាម​វាយ​​ប្រហារ​អាមេរិក​ដើម្បី​ឆ្លើយតប​ទៅ​​នឹង​ការ​ឈ្លានពាន​ណា​មួយ​នៅ​ចុង​សប្តាហ៍​កន្លង​ទៅ​នេះ។ បញ្ហា​នេះ គឺ​ជា​ក្តី​បារម្ភ​ដ៏​ធំ​មួយ​សម្រាប់​អ្នក​ជួញដូរ​នៅ​ពេល​នេះ៕
ប្រភព៖ cnbc 

No comments:

Post a Comment

Post Top Ad