តើ​កត្តា​អ្វី​ខ្លះ​ដែល​ធ្វើ​ឲ្យ​ភាគហ៊ុន​ឡើង​ចុះ? - channyfx

ការជួញដូរនៅទីផ្សារហាងឆេងប្តូរប្រាក់បរទេស និង​មាស

Hot

Post Top Ad

Thursday, April 6, 2017

តើ​កត្តា​អ្វី​ខ្លះ​ដែល​ធ្វើ​ឲ្យ​ភាគហ៊ុន​ឡើង​ចុះ?

១.បញ្ហា​ផ្គត់ផ្គង់ និង​តម្រូវការ (Supply and Demand)
ក្នុង​ស្ថានភាព​ជាក់ស្តែង ភាគហ៊ុន​ត្រូវ​បាន​គេ​យក​មក​ទិញដូរ​យក​ចំណេញ ដូច​ទំនិញ​ធម្មតា​ដែរ។ ហេតុដូច្នេះ វា​ឡើង​​ចុះ​គឺ​អាស្រ័យ​ទៅ​តាមច្បាប់​ទីផ្សារ​ធម្មតា​ ពោល​គឺ​ការ​​ផ្គត់ផ្គង់ និង​តម្រូវការ​នេះ​ឯង​ (Supply and Demand)។ មានន័យ​ថា បើ​គេ​ទិញ​ច្រើន ឬ តម្រូវ​ការ​​​ច្រើន​លើស​ការ​​ផ្គត់ផ្គង់​ វា​នឹង​ឡើង​ថ្លៃ។ តែ​បើ​​ទិញ​តិច ឬ ការ​ផ្គត់ផ្គង់​លើស​តម្រូវ​ការ​ វា​នឹង​​ចុះ​ថោក។

នៅ​លើ​ផ្សារ​ភាគហ៊ុន​គឺ​ថា អ្នក​ទិញ-លក់​ភាគហ៊ុន​នេះ​ឯង ដែល​ជា​អ្នក​កំណត់​ថ្លៃ​ភាគហ៊ុន​។ បើ​មាន​អ្នក​ទិញ​​ច្រើន តែ​មិន​សូវ​មាន​អ្នក​ចង់​លក់​ វា​ក៏​ឡើង​ថ្លៃ​ទៅ​។ បើ​មាន​អ្នក​លក់​ច្រើន​ហើយ​មិន​សូវ​មាន​អ្នក​ទិញ​វិញ​នោះ វា​ក៏​ធ្លាក់​ថ្លៃ​ទៅ​តាម​ហ្នឹង​ដែរ។
២.បញ្ហា​នយោបាយ​ និង សេដ្ឋកិច្ច 
អ្នក​លេង​ភាគហ៊ុន គេ​នាំគ្នា​លក់​ ឬ​ក៏​នាំ​គ្នា​ទិញ គឺ​វា​អាស្រ័យ​ទៅ​លើ​ការវិភាគ​របស់​អ្នក​លេង​ម្នាក់ៗ ដែល​គេ​មើលទៅ​ថា តើ​ភាគហ៊ុន​របស់​ក្រុមហ៊ុន​ណាមួយ​នឹង​ឡើងថ្លៃ ឬ​ចុះថ្លៃ? ហើយ​ការ​វិភាគ​នេះ គេ​ធ្វើ​ឡើង​ទៅលើ​ហេតុការណ៍​ផ្សេងៗ ដែល​ទាក់ទង​នឹង​ក្រុមហ៊ុន​នេះ​ដូច​ជា​វិបត្តិ​នយោបាយសេដ្ឋកិច្ច  និង​ផ្អែក​លើ​កត្តា​ផ្សេងៗ​ទៀត​ដែល​នឹង​ជះឥទ្ធិពល​ដល់​ការ​ធ្វើ​អាជីវកម្ម​របស់​ក្រុមហ៊ុន​នោះ។
ឧទាហរណ៍​ថា មាន​ក្រុម​សកម្មប្រយុទ្ធ​​បាន​វាយប្រហារ​លើ​អណ្តូង​ប្រេង​ជា​ច្រើន​កន្លែង​នៅ​តំបន់​មជ្ឈិមបូព៌ា។  ​ដំណឹង​​នឹង​នេះ​នឹង​ធ្វើ​ឲ្យ​ភាគហ៊ុន​របស់​ក្រុមហ៊ុន​ប្រេង​ក៏​ចាប់​ធ្លាក់ចុះ​គ្រឹប​ក៏​មាន។ ធ្លាក់​ចុះ​ដោយសារ​តែ​ ​បញ្ហា​នេះ​នឹង​បង្ក​ឲ្យ​សកម្មភាព​រកស៊ី​ ឬ ការ​ផលិត​ប្រេង​របស់​ក្រុមហ៊ុន​ប្រេង​ទាំង​នោះ​រង​ផល​ប៉ះពាល់​​ធ្លាក់​ចុះ​ប្រាក់​ចំណូល។ កាល​ណា​ធ្លាក់​ចុះ​ប្រាក់​ចំណូល អ្នក​ជួញដូរ​ភាគហ៊ុន​គេ​ចាប់​ផ្តើម​លែង​ចាប់​អារម្មណ៍​ទិញ​ភាគហ៊ុន​របស់​ក្រុមហ៊ុន​នោះ​ហើយ ព្រោះ​វា​លែង​ចំណេញ​ត​ទៅ​ទៀត។
៣.បញ្ហា​តម្លៃ​ភាគហ៊ុន​របស់​ក្រុមហ៊ុន
​នៅ​ត្រង់​ចំណុច​នេះ​ការ​ប្រែប្រួល​តម្លៃ​ភាគហ៊ុន​​គឺ​អាស្រ័យ​ទៅ​នឹង​​អ្នក​ជួញដូរ​យល់​ថា តើ​​ភាគហ៊ុន​របស់​ក្រុមហ៊ុន​ដែល​ខ្លួន​ជួញដូរ​ហ្នឹង​នៅ​តែ​មាន​តម្លៃ​ទៀត​ឬ​អត់?  តម្លៃ​នៅ​លើ​ទីផ្សារ​របស់​ក្រុមហ៊ុន​មួយ​ នឹង​ត្រូវ​បាន​បែងចែក​ទៅ​ជា​ចំនួន​ភាគហ៊ុន​មួយ​ភាគៗ ហើយ​មួយ​ភាគៗ​នោះ​ហើយ​ដែល​ត្រូវ​បាន​គេ​ទិញ​យក​មក​​​ជួញដូរ។ ជា​ទូទៅ​អ្នក​ជួញដូរ​គេ​មិន​​​វាយតម្លៃ​ទៅ​លើ​តម្លៃ​ក្រុមហ៊ុន​មួយ​ដោយសារ​តែ​តម្លៃ​ភាគហ៊ុន​របស់​ក្រុមហ៊ុន​នោះ​​ខ្ពស់​នោះ​ទេ។ 
ឧទាហរណ៍​ថា ក្រុមហ៊ុន​មួយ​ត្រូវ​បាន​ដាក់​​ជួញដូរ ១០០ ដុល្លារ​ក្នុង​មួយ​ហ៊ុន ហើយ​មាន ១ លាន​ភាគហ៊ុន (១០០ x ១ ០០០ ០០០=១០០ ០០០ ០០០)។ តម្លៃ​នេះ​ធ្វើ​ឲ្យ​ក្រុមហ៊ុន​នោះ​មាន​តម្លៃ​ថោក​ជាង​ក្រុមហ៊ុន​ដែល​​ដាក់​ជួញដូរ ៥០ ដុល្លារ​ក្នុង​មួយ​ហ៊ុន​ហើយ​មាន ៥ លាន​ភាគហ៊ុន (៥០x៥ ០០០ ០០០=២៥០ ០០០ ០០០)។
ដូចនេះ​គេ​អាច​កំណត់​បាន​ថា តម្លៃ​ភាគហ៊ុន​វា​មិន​ត្រឹមតែ​​មាន​ឥទ្ធិពល​ដល់​តម្លៃ​ក្រុមហ៊ុន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​​មាន​ឥទ្ធិពល​ដល់​កំណើន​​​លូតលាស់​របស់​ក្រុមហ៊ុន​ដែល​អ្នក​វិនិយោគ​រំពឹង​​ទុក​នៅ​ពេល​អនាគត​ទៀត​ផង។ កត្តា​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​តម្លៃ​ក្រុមហ៊ុន​គឺ​ទាក់ទង​ទៅ​នឹង​ប្រាក់​ចំណូល​ដែល​រក​​បាន។ បើ​ក្រុមហ៊ុន​មួយ​រក​ចំណូល​មិន​សូវ​បាន ឬ ធ្លាក់​ចុះ​ទាប​ជាង​មុន តម្លៃ​ក្រុមហ៊ុន​ក៏​ធ្លាក់​ចុះ​តាម​ហ្នឹង​ដែរ​ទៅ។ បើ​​គេ​សង្កេត​ឃើញ​ថា ចំណូល​កើន​ឡើង តម្លៃ​ក្រុមហ៊ុន​ក៏​កើន​ឡើង​តាម​ហ្នឹង​ដែរ។
ក្រុមហ៊ុន​​ដែល​​ដាក់​លក់​​ភាគហ៊ុន​ជា​សាធារណៈ​​តម្រូវ​ឲ្យ​​បញ្ចេញ​របាយការណ៍​ប្រាក់​ចំណូល​របស់​ខ្លួន​​នៅ​រៀងរាល់​ត្រីមាស​​ម្តង​ដើម្បី​ឲ្យ​អ្នក​ជួញដូរ​បាន​​ដឹង​​សម្រាប់​ទុក​ជា​ព័ត៌មាន​។ អ្នក​ជួញដូរ​គេ​សង្ឃឹម​លើ​ទិន្នន័យ​ចំណូល​នេះ​ឯង​ដើម្បី​ធ្វើ​ជា​បង្អែក​ទិញ​លក់​ភាគហ៊ុន​។ នៅ​មាន​កត្តា​ជា​ច្រើន​​ទៀត​ដែល​ធ្វើ​ឲ្យ​ភាគហ៊ុន​ឡើង​ចុះ​ដោយ​អាស្រ័យ​លើ​កត្តា​ជួញដូរ​ជាក់ស្តែង៕
ប្រភព៖ investopedia ​​​

No comments:

Post a Comment

Post Top Ad