ការជួញដូរភាគហ៊ុននៅក្នុងប្រទេសកម្ពុជា
ហាក់មិនទាន់មានភាពផុសផុលនៅឡើយទេ
បើប្រៀបធៀបទៅនឹងប្រទេសជឿនលឿននានានៅជុំវិញពិភពលោក។
ទីផ្សារមួយនេះទើបតែចាប់ផ្តើមវាយលុកនៅ
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយតែប៉ុណ្ណោះ។
មានសាធារណជនភាគច្រើននៅតែយល់ឃើញនៅឡើយថា
ការជួញដូរភាគហ៊ុនមានហានិភ័យខ្ពស់
ត្បិតអីពួកគាត់មិនទាន់យល់ដឹងពីរបៀបជួញដូរច្បាស់លាស់ទៀតនោះ
វាលើកលែងតែបុគ្គលិកជំនាញៗមកពីក្រុមហ៊ុននានាដែលបម្រើឲ្យវិស័យនេះតែប៉ុណ្ណោះ។
ហានិភ័យដោយសារតែបើចំណេញ
គឺចំណេញបានច្រើនភ្លាមៗតែបើខាតវិញនោះគឺខាតច្រើនដោយទាំងដើមទៅទៀតផង។
នេះទើបមានសំនួរមួយចោទសួរឡើងថា
ហេតុអ្វីបានជាមានអ្នកលេងភាគហ៊ុនខ្លះខាត
ឬក៏ចំណេញរាប់ម៉ឺនដុល្លារក្នុងមួយប៉ប្រិចភ្នែក?
តាមពិតទៅ អ្នកដែលចូលចិត្តលេងភាគហ៊ុនបែបនេះ គឺទិញភាគហ៊ុនរបស់ក្រុមហ៊ុនមួយមក មិនមែនគិតតែទុកចាំទទួលចំណែកនៃប្រាក់ចំណេញពីក្រុមហ៊ុនប៉ុណ្ណោះទេ ពោលគឺទិញមក ដើម្បីលក់ចេញទៅវិញដើម្បីកើបយកប្រាក់ចំណេញភ្លាមៗតែម្តង។ នៅក្នុងករណីនេះហើយ ទើបគេសង្កេតឃើញថា ភាគហ៊ុនបានក្លាយទៅជាទំនិញជួញដូរមួយដែលត្រូវបានគេលក់ចេញ ឬ ទិញចូល ដូចទំនិញដែលគេលក់នៅលើទីផ្សារធម្មតាដែរ។

ឧទាហរណ៍ថា លោក សុជាតិ បានវិភាគថា
នៅពេលខាងមុខមានអតិថិជនរាប់លានអ្នកនៅជុំវិញពិភពលោកនឹងសម្រុកទិញទូរស័ព្ទ
iPhone 7 ជាមិនខាន។
តម្រូវការទូរស័ព្ទនេះច្បាស់ជាផលិតមិនទាន់អ្នកប្រើប្រាស់នោះឡើយ។
កត្តានេះនឹងធ្វើឲ្យចំណូលរបស់ក្រុមហ៊ុន Apple
ដែលផលិតទូរស័ព្ទនេះនឹងមានកំណើនកើនឡើង ចំណេញកាន់តែច្រើន
ហើយតម្លៃទូរស័ព្ទនឹងឡើងថ្លៃដែរ។
ដល់ពេលនេះហើយដែលភាគហ៊ុនរបស់ក្រុមហ៊ុន Apple
ច្បាស់ជាឡើងថ្លៃកប់ពពក
ព្រោះអ្នកណាក៏ចង់ទិញភាគហ៊ុនរបស់ក្រុមហ៊ុននេះដែរដោយសារមើលឃើញពីអនាគតរីកចម្រើនរបស់ក្រុមហ៊ុនខាងលើ។
ដូច្នេះ លោក សុជាតិ ក៏ប្រញាប់ប្រមូលទិញភាគហ៊ុនក្រុមហ៊ុននេះទុក
ទាន់ពេលនៅថោក។ ពេលដែលភាគហ៊ុននេះឡើងថ្លៃ លោក
សុជាតិក៏លក់ចេញទៅវិញភ្លាមដើម្បីយកចំណេញ។
លោក សុជាតិ ចេះតែបន្តធ្វើបែបនេះរហូតទៅ
ជាមួយក្រុមហ៊ុនផ្សេងទៀតក៏ធ្វើដូចគ្នាដែរ។ ពេលខ្លះ
គេទិញនៅព្រឹកនេះ ហើយមួយម៉ោងក្រោយឡើងថ្លៃ
លក់ទៅវិញភ្លាមក៏មាន។
ប៉ុន្តែ បើការវិភាគរបស់លោក សុជាតិខុសវិញនោះ ពោលគឺស្រាប់តែភាគហ៊ុនក្រុមហ៊ុន Appleមិនឡើងថ្លៃ បែរជាធ្លាក់ថ្លៃទៅវិញ គាត់ ច្បាស់ជាខាតបង់ទៅតាមនោះដែរ។ យ៉ាងណាមិញ ប្រសិនបើគាត់ដឹងខ្លួន ពេលឃើញភាគហ៊ុនក្រុមហ៊ុន Appleចាប់ផ្តើមធ្លាក់ចុះបន្តិច គាត់ប្រញាប់លក់ចេញភ្លាមៗគាត់ក៏នៅតែខាតដែរ តែខាតតិច។

មានពេលខ្លះ ទៀតគាត់អាចមិនលក់ចេញភ្លាមទេ ដោយអង្គុយចាំមើល
ក្រែងលោភាគហ៊ុនវាឡើងថ្លៃមកវិញ។ បើវាឡើងមកវិញមែននោះ វាគ្រាន់បើ
តែបើវានៅតែធ្លាក់ចុះទៅៗ
ហើយគាត់នៅតែចាំដល់ពេលមួយវាធ្លាក់ចុះទាបខ្លាំង
បានគាត់លក់ចេញ ពេលនោះគាត់ក៏ខាតឡុងចុងទៅតាមហ្នឹងដែរទៅ។
សូមបញ្ជាក់ថា ការលេងភាគហ៊ុនបែបនេះ គឺជារឿងមួយប្រថុយប្រថានបំផុត។ ជួនកាល ចំណេញមក ខាតទៅវិញអស់ទៅវិញភ្លាមក៏មាន។ ខាតទាំងដើមអស់ទៅទៀតក៏មាន។ ការលេងភាគហ៊ុនរបៀបនេះឯង ដែលពេលខ្លះ ធ្វើឲ្យផ្សារភាគហ៊ុនដួលដាំដូង ហើយពេលខ្លះបង្កើតទៅជាវិបត្តិហិរញ្ញវត្ថុពាសពេញពិភពលោកក៏មាន។

ហេតុដូច្នេះ មុននឹងសម្រេចចិត្តលេងភាគហ៊ុន
លោកអ្នកត្រូវពិនិត្យមើលក្រុមហ៊ុនឈ្មួញកណ្តាលឲ្យបានច្បាស់លាស់
ថាតើក្រុមហ៊ុនទាំងនោះមានអ្នកជំនាញជួយផ្តល់ប្រឹក្សាត្រឹមត្រូវ
និង គ្រប់ជ្រុងជ្រោយពីមុខជំនួញមួយនេះដែរអត់?
បើលោកអ្នកនៅមានភាពមន្ទិលសង្ស័យបញ្ហានេះ
អាចទំនាក់ទំនងមកកាន់ក្រុមហ៊ុន Askap Asset Management Co Ltd ក៏បាន
ដើម្បីប្រឹក្សាពីចម្ងល់ទាំងនេះតាមរយៈ៖
អាសយដ្ឋាន៖ អាគារ #២០, ជាន់ទី៨, ផ្លូវ២១៧, ភូមិ៧, សង្កាត់វាលវង់,
ខណ្ឌ័៧មករា, រាជធានីភ្នំពេញ
ទូរសព្ទ័៖ ០៩៦ ៨៣ ៤៧ ៩៦៦
វេបសាយ៖ http://aamfinance.com
អ៊ីមែល៖ norchanny4kh@gmail.com
ខណ្ឌ័៧មករា, រាជធានីភ្នំពេញ
ទូរសព្ទ័៖ ០៩៦ ៨៣ ៤៧ ៩៦៦
វេបសាយ៖ http://aamfinance.com
អ៊ីមែល៖ norchanny4kh@gmail.com
ប្រភព៖ RFI Khmer & Investopedia
No comments:
Post a Comment