ការជួញដូរប្រាក់ដុល្លារធៀបទៅនឹងរូបិយប័ណ្ណសំខាន់ៗផ្សេងទៀត
ត្រូវបានគេមើលឃើញថា
បានមានសម្ពាធជាថ្មីម្តងទៀតជុំវិញការបារម្ភទៅនឹងបញ្ហាភូមិសាស្ត្រនយោបាយអន្តរជាតិ
និង ជំនួបរវាងប្រធានាធិបតីអាមេរិក និង
ប្រធានាធិបតីចិនក្នុងថ្ងៃនេះ។
សន្ទស្សន៍តម្លៃជួញដូរប្រាក់ដុល្លារធៀបទៅនឹងរូបិយប័ណ្ណផ្សេងទៀតបានធ្លាក់ថ្លៃអស់
០,១៥% ស្ថិតនៅក្នុងទីតាំងជួញដូរ ១០០,៤១០។
ការធ្លាក់ថ្លៃនៃប្រាក់ដុល្លារនេះបានកើតមានឡើងក្រោយពេលដែលធនាគារកណ្តាលរបស់ខ្លួនបានលើកឡើងពីការកាត់បន្ថយតុល្យការទឹកប្រាក់ប្រមាណ
៤,៥ ពាន់ពាន់លានដុល្លារនៅក្នុងឆ្នាំនេះ។
ការធ្លាក់ថ្លៃនៃប្រាក់ដុល្លារគឺកើតមានឡើងដោយសារតែស្ថានភាពភូមិសាស្ត្រនយោបាយអន្តរជាតិបានកើតឡើងភាពតានតឹងជាថ្មី
ក្រោយកូរ៉េខាងជើងបាញ់មីស៊ីលចូលទៅកាន់ដែនសមុទ្រជប៉ុនកាលពីថ្ងៃពុធម្សិលមិញ
នៅមុនពេលជំនួបរវាងប្រធានាធិបតីអាមេរិក និង ប្រធានាធិបតីចិន។
ការជួញដូរប្រាក់ដុល្លារធៀបទៅនឹងលុយយ៉េនបានធ្លាក់ថ្លៃអស់
០,៣% ស្ថិតនៅក្នុងតម្លៃ ជួញដូរ ១១០,៣៩០ យ៉េនក្នុងមួយដុល្លារ
ពោលគឺបានធ្លាក់ចុះពីតម្លៃ ១១១,៤៥០
យ៉េនក្នុងមួយដុល្លារកាលពីយប់មិញ។ ចំណែកលុយអឺរ៉ូវិញ បានឡើងថ្លៃ
០,២% ស្ថិតនៅក្នុងតម្លៃជួញដូរ ១,០៦៨១ ដុល្លារ។
ងាកទៅមើលលុយផោនរបស់អង់គ្លេសវិញ បានឡើងថ្លៃ ០,១%
ស្ថិតនៅក្នុងតម្លៃជួញដូរ ១,២៤៩៤ ដុល្លារ
បន្ទាប់ពីបានឡើងថ្លៃកាលពីយប់មិញ បន្ទាប់ពីមានទិន្នន័យបង្ហាញថា
វិស័យសេវាកម្មរបស់ខ្លួនស្ថិតនៅក្នុងសញ្ញាណវិជ្ជមាន។
រីឯលុយដុល្លារ អូស្ត្រាលីវិញ មិនមានការប្រែប្រួលខ្លាំងនោះទេ
ពោលគឺត្រូវបានជួញដូរក្នុងតម្លៃ ០,៧៥៦៦ ដុល្លារ
ខណៈដែលលុយដុល្លារនូវែលហ្សេឡង់បានឡើងថ្លៃ ០,២%
ស្ថិតនៅក្នុងតម្លៃជួញដូរ ០,៦០៧៧ ដុល្លារ៕
ប្រភព៖ cnbc
No comments:
Post a Comment