ការជួញដូរមាសមកដល់ថ្ងៃអង្គារនេះ ត្រូវបានគេមើលឃើញថា
ហាក់មិនទាន់បង្ហាញសញ្ញាណវិជ្ជមានគួរឲ្យកត់សម្គាល់នោះឡើយ
ខណៈដែលអ្នកជួញដូរនានាកំពុងមានការបារម្ភទៅនឹងភាពតានតឹងនៃការប្រឈមមុខដាក់គ្នារវាងអាមេរិកនិងកូរ៉េខាងជើង។
ការជួញដូរមាសតាមស្បតបានបន្តធ្លាក់ថ្លៃទៀតក្នុងថ្ងៃនេះ
ដោយត្រូវបានជួញដូរក្នុងតម្លៃ ១ ២៧៥ ដុល្លារក្នុងមួយ អោន
ក្រោយធ្លាក់ថ្លៃអស់ ០,៧% កាលពីយប់មិញ។
ចំណែកទីផ្សារជួញដូរមាសនៅលើទឹកដីអាមេរិកវិញ
បានធ្លាក់ថ្លៃអស់០,១% ស្ថិតនៅក្នុងតម្លៃជួញដូរ ១ ២៧៦,៦០
ដុល្លារក្នុងមួយអោន។
កាលពីម្សិលមិញ លោក Donald Trump
បានបញ្ជាក់ជាថ្មីទៀតទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិថា
ត្រូវតែត្រៀមខ្លួនដើម្បីដាក់ទណ្ឌកម្មជាថ្មីទៀតទៅលើរដ្ឋាភិបាលទីក្រុងព្យុងយ៉ាង
ក្រោយរដ្ឋកុម្មុយនិស្តមួយនេះ
បានសាកល្បងធ្វើតេស្តមីស៊ីលរយៈចម្ងាយឆ្ងាយជាបន្តបន្ទាប់នៅក្នុងខែនេះ។
ងាកទៅមើលការជួញដូរមាសរបស់ក្រុមហ៊ុនមាស SPDR Gold Trust
បានឲ្យដឹងថា តម្រូវការមាសបានកើនឡើង ០,១៧% ឬ ស្មើនឹង ៨៦០,១៧
តោនកាលពីម្សិលមិញ។ ចំណែកនៅរុស្ស៊ី និង
កាហ្សាក់ស្ថានវិញបានឲ្យដឹងដែរថា
ការកាន់កាប់មាសរបស់ខ្លួនក៏មានការកើនឡើងដែរកាលពីខែមិនាកន្លងទៅ៕
ប្រភព៖ cnbc
No comments:
Post a Comment