ការជួញដូរប្រេងឆៅនៅលើទីផ្សារអន្តរជាតិត្រូវបានគេមើលឃើញថា
កំពុងបង្ហាញសញ្ញាណវិជ្ជមានទៀតនៅក្នុងថ្ងៃនេះ និង
បានឡើងថ្លៃជាប់ៗគ្នាអស់រយៈពេល៦ សប្តាហ៍
ស្របពេលដែលស្ថានការណ៍នយោបាយនៅតំបន់ឧបទ្វីបកូរ៉េកំពុងឡើងកម្តៅ។
ការជួញដូរប្រេងឆៅនៅលើទីផ្សារ U.S. West Texas Intermediate (WTI)
បានឡើងថ្លៃ ១០ សេន ឬ ស្មើនឹង០,២% ស្ថិតនៅក្នុងតម្លៃជួញដូរ ៥៣,១៨
ដុល្លារក្នុងមួយបារ៉ែល។ ដូច្នេះ សរុប ៦សប្តាហ៍កន្លងទៅនេះ
ទីផ្សារប្រេងឆៅបានឡើងថ្លៃ ជាប់ៗគ្នា
ដែលជាការឡើងថ្លៃប្រចាំឆ្នាំក្នុងរយៈពេលយូរបំផុតមិនធ្លាប់មានពីមុនមក។
ការឡើងថ្លៃនៃតម្លៃប្រេងមិនមែនជារឿងចៃដន្យទេ
ខណៈដែលស្ថានការណ៍នយោបាយនៅតំបន់ឧបទ្វីបកូរ៉េកំពុងឡើងកម្តៅខ្លាំង
និង ស្របពេលមានដំណឹងថា បំពង់បង្ហូរប្រេងនៅលីប៊ីត្រូវបានបិទ៕
ប្រភព៖ cnbc
No comments:
Post a Comment