នៅថ្ងៃអង្គារនេះ
ការជួញដូរមាសនៅលើទីផ្សារអន្តរជាតិត្រូវបានគេមើលឃើញថា
កំពុងមានសញ្ញាណល្អនៅឡើយបើទោះបីជាធ្លាក់ថ្លៃបន្តិចពីម្សិលមិញ
នៅមុនជំនួបផ្លូវការរវាងលោកប្រធានាធិបតីអាមេរិក Donald Trump
និង លោកប្រធានាធិបតីចិន Xi Jinping។
ការជួញដូរមាសតាមស្បត បានត្រូវជួញដូរក្នុងតម្លៃ ១ ២៥៦
ដុល្លារក្នុងមួយអោន
ខណៈដែលទីផ្សារជួញដូរមាសនៅលើទឹកដីអាមេរិកត្រូវបានជួញដូរក្នុងតម្លៃ
១ ២៥៧,៨០ ដុល្លារក្នុងមួយអោន។ កាលពីម្សិលមិញ វាបានហក់ឡើងដល់ទៅ ១
២៦១,១៥ ដុល្លារក្នុងមួយអោន
ដែលជាតម្លៃខ្ពស់បំផុតមិនធ្លាប់មានគិតចាប់តាំងពីថ្ងៃទី ២៧
កុម្ភៈមក។
នៅខណៈនេះ
អ្នកវិនិយោគកំពុងរង់ចាំមើលជំហររបស់ធនាគារកណ្តាលអាមេរិកក្រោយកិច្ចប្រជុំជាផ្លូវការរបស់ខ្លួនកាលពីខែមិនាកន្លងទៅ
និង តាមដានផងដែរពីជំនួបជាផ្លូវការរវាងលោក Donald Trump និង
ប្រធានាធិបតីចិន Xi Jinping
ស្តីពីអនាគតភាពនៃការទំនាក់ទំនងរបស់ប្រទេសទាំងពីរដែលនឹងធ្វើឡើងនៅថ្ងៃព្រហស្បតិ៍
និង ថ្ងៃសុក្រសប្តាហ៍នេះ៕
ប្រភព៖ cnbc
No comments:
Post a Comment