ប្រេង​ឡើង​ថ្លៃ​វិញ ក្រោយ​ធ្លាក់​ថ្លៃ​៦​ថ្ងៃ​ជាប់ៗ​គ្នា - channyfx

ការជួញដូរនៅទីផ្សារហាងឆេងប្តូរប្រាក់បរទេស និង​មាស

Hot

Post Top Ad

Tuesday, April 25, 2017

ប្រេង​ឡើង​ថ្លៃ​វិញ ក្រោយ​ធ្លាក់​ថ្លៃ​៦​ថ្ងៃ​ជាប់ៗ​គ្នា

ការ​ជួញដូរ​​ប្រេងឆៅ​នៅ​លើ ទីផ្សារ​អន្តរជាតិ​ក្នុង​ថ្ងៃ​នេះ មាន​សញ្ញាណ​ល្អ​ឡើង​វិញ ក្រោយ​ធ្លាក់​ថ្លៃ​អស់ ៦​ថ្ងៃ​ជាប់ៗ​គ្នា​នៅ​ពេល​កន្លង​មក បន្ទាប់​ពី​មាន​ព័ត៌មាន​ថា ការ​ផ្គត់ផ្គង់​ប្រេង​​នៅ​​លើ​ទីផ្សារ​សាកលលោក​មាន​ការ​កើន​ឡើង​ហួស​ពី​តម្រូវ​ការ​បើ​ទោះបី​ជា​​មាន​កិច្ចព្រមព្រៀង​កាត់​បន្ថយ​ការ​ផលិត​ប្រេង​របស់​អង្គការ OPEC ក៏ដោយ។

ការ​​ជួញដូរ​ប្រេងឆៅ​នៅ​លើ​ទីផ្សារ​អាមេរិក​បាន​ឡើង​ថ្លៃ ២១ សេន ឬ ស្មើ​នឹង ០,៤% ស្ថិត​នៅ​ក្នុង​តម្លៃ​ជួញដូរ ៤៩,៤៤ ដុល្លារ​ក្នុង​មួយ​បារ៉ែល។ យ៉ាងណា​មិញ តម្លៃ​នេះ ស្ថិត​នៅ​ក្រោម​តម្លៃ​កាល​ពី​ចុង​សប្តាហ៍​មុន​ដែល​វា​ត្រូវ​បាន​ជួញដូរ​លើស​ពី ៥០ ដុល្លារ​ក្នុង​មួយ​បារ៉ែល។ ចំណែក​ទីផ្សារ​ប្រេងឆៅ​នៅ​លើ​ទីផ្សារ​អាមេរិក​វិញ បាន​ឡើង​ថ្លៃ ២៣ សេន ឬ ស្មើ​នឹង​០,៥% ត្រូវ​បាន​ជួញដូរ​ក្នុង​តម្លៃ ៥១,៨៣ ដុល្លារ​ក្នុង​មួយ​បារ៉ែល។ 
យ៉ាងណាមិញ ​តម្លៃ​របស់​វា​បាន​ឡើង​ថ្លៃ​បន្តិច​មែន​ក្នុង​ថ្ងៃ​នេះ ក៏ប៉ុន្តែ​ទីផ្សារ​រួម​បាន​បង្ហាញ​ថា តម្លៃ​ប្រេងឆៅ​នៅ​លើ​សាកលលោក​បាន​ធ្លាក់​ចុះ​អស់ ១០% ចាប់​តាំង​ពី​ចុង​​ខែ​ធ្នូ​​មក បើ​ទោះបី​ជា​​មាន​ការ​ខិតខំ​ប្រឹងប្រែង​​ពី​អង្គការ OPEC និង រុស្ស៊ី​ក៏ដោយ។ 
ស្រប​ទៅ​នឹង​ស្ថានភាព​ជួញដូរ​នៅ​ពេល​នេះ រុស្ស៊ី​បាន​​លើក​ឡើង​កាល​ពី​ម្សិលមិញ​ដោយ​ព្រមាន​ថា​ ការ​ផលិត​ប្រេង​នឹង​កើន​ឡើង​ខ្ពស់​ក្នុង​កំណត់ត្រា​មិន​ធ្លាប់​មាន​ក្នុង​រយៈពេល​៣០​ឆ្នាំ​មក​នេះ ប្រសិន​បើ​បណ្តា​ប្រទេស​ផលិត​ប្រេង​របស់​អង្គការ OPEC និង មិន​មែន​សមាជិក​របស់​អង្គការ​នេះ មិន​បន្ត​អនុវត្ត​តាម​កិច្ចព្រមព្រៀង​​កាត់​បន្ថយ​ប្រេង​នៅ​ពេល​កន្លងមក។
ទិន្នន័យ​ចុងក្រោយ​បាន​បង្ហាញ​ថា ការ​នាំ​ប្រេង​ចេញ​របស់​រុស្ស៊ី​ទាំង​តាម​នាវាចរ និង តាម​បំពង់​បង្ហូរ​ប្រេង​​គឺ​បាន​កើន​ឡើង​ជាប់​កំណត់​ត្រា​រួច​ហើយ​ក្នុង​ចំនួន ៥លាន​បារ៉ែល​ក្នុង​មួយ​ថ្ងៃ​​នៅ​ក្នុង​ខែ​មេសា​នេះ ពោល​គឺ​បាន​កើន​ឡើង ១៧% គិត​ចាប់​តាំង​ពី​ខែ​ធ្នូ​មក មុន​ពេល​កិច្ចព្រមព្រៀង​ត្រូវ​បាន​អនុវត្ត​ជា​ផ្លូវការ៕
ប្រភព៖ cnbc

No comments:

Post a Comment

Post Top Ad