channyfx

channyfx

ការជួញដូរនៅទីផ្សារហាងឆេងប្តូរប្រាក់បរទេស និង​មាស

Hot

Post Top Ad

Post Top Ad

Friday, October 20, 2017

Support, Resistant and Pivot Point (20-10-2017)

ប្រាក់​ដុល្លារ​ឡើង​ថ្លៃ​ជា​ថ្មី​ទៀត​ថ្ងៃ​នេះ

10:43 AM 0
ការ​ជួញដូរ​ប្រាក់​ដុល្លារ​បន្ត​ឡើង​ថ្លៃ​ជា​ថ្មី​ទៀត​នៅ​ថ្ងៃ​នេះ បន្ទាប់​ពី​ការ​វិវត្ត​នយោបាយ​​ចុងក្រោយ​នៅ​អាមេរិក​បាន​បើក​ភ្លើង​ខៀវ​មួយ​លើ​ការ​រំពឹង​ទុក​នៃ​ការ​អនុវត្ត​គោលនយោបាយ​ពន្ធដារ​ថ្មី​របស់​លោក Trump។ ការ​ឡើង​ថ្លៃ​​ប្រាក់​ដុល្លារ​នេះ​បាន​កើ​តមាន​ឡើង​ស្រប​ពេល​ដែល​ស្ថានភាព​ទីផ្សារ​ភាគហ៊ុន​​អាស៊ី​មាន​សញ្ញាណ​វិជ្ជមាន​ច្រើន​ បន្ទាប់​ពី​ផ្សារភាគហ៊ុន​សាកលលោក​​បាន​ស្ថិត​នៅ​ក្នុង​កំណត់ត្រា​​ឡើង​ថ្លៃ​​សម្រាប់​សប្តាហ៍​នេះ។

សន្ទស្សន៍​ជួញដូរ​ប្រាក់​ដុល្លារ​ធៀប​ទៅ​នឹង​រូបិយប័ណ្ណ​សំខាន់ៗ​បាន​ស្ថិត​នៅ​ក្នុង​ទីតាំង​​តម្លៃ ៩៣,១៦៧ នៅ​ម៉ោង ៩ ព្រឹក​នេះ។ ធៀប​ទៅ​នឹង​លុយ​យ៉េន​របស់​ជប៉ុន ដុល្លារ​បាន​ឆ្លៀត​ឡើង​ថ្លៃ​ទៀត​ក្នុង​ចំនួន ០,៥%  នៅ​ក្នុង​តម្លៃ​ជួញដូរ ១១៣,០៧​​យ៉េន​។ លុយ​យ៉េន​​ត្រូវ​បាន​ជួញដូរ​ក្នុង​សញ្ញាណ​មិន​ល្អ​នោះ​ឡើយ ស្រប​ពេល​ដែល​អ្នក​ជួញដូរ​កំពុង​តាមដាន​លើ​ស្ថានការណ៍​​​នយោបាយ​ប្រទេស​នេះ​​​នៅ​មុន​ពេល​បោះឆ្នោត​ចូល​មក​ដល់​នៅ​ថ្ងៃ​ទី ២២ តុលា ខាងមុខ​នេះ។
ងាក​ទៅ​មើល​ការ​ជួញដូរ​លុយ​ដុល្លារ​នូវែលហ្សេឡង់​កំពុង​ស្ថិត​នៅ​ក្នុង​ការ​តាមដាន​របស់​អ្នក​ជួញដូរ ​ខណៈ​ដែល​​ព្រឹក​នេះ​វា​បាន​ធ្លាក់​ថ្លៃ​អស់ ០,៧% ត្រូវ​បាន​ជួញដូរ​ក្នុង​តម្លៃ ៦៩,៨១ ដុល្លារ​ដែល​បាន​បន្ថែម​លើ​ការ​ជួញដូរ​ធ្លាក់​ថ្លៃ​ស្រាប់​អស់ ១,៧% កាលពី​ម្សិលមិញ។ ការ​ធ្លាក់​ថ្លៃ​ដ៏​ច្រើន​នៃ​រូបិយប័ណ្ណ​មួយ​នេះ គឺ​បាន​កើត​មាន​ឡើង​បន្ទាប់​ពី​គណបក្ស​ពលករ​របស់​ប្រទេស​នេះ​បាន​ប្រកាស​ថា នឹង​បង្កើត​រដ្ឋាភិបាល​ចម្រុះ​មួយ​ជាមួយ​គណបក្ស​ជាតិនិយម។
ចំពោះ​ការ​ជួញដូរ​ប្រាក់​អឺរ៉ូ​វិញ មិន​មាន​ការ​ប្រែប្រួល​ច្រើន​​នោះ​ទេ ពោល គឺ​ត្រូវ​​បាន​ជួញដូរ​ក្នុង​តម្លៃ ១,១៨៣១ ដុល្លារ។ រីឯ​លុយ​ផោន​វិញ​ បាន​ធ្លាក់​ថ្លៃ​មក​កាន់​តម្លៃ ១,៣១៣១ ដុល្លារ​៕
ប្រភព៖ cnbc
Read More

ផ្សារភាគហ៊ុន​អាស៊ី​ប្រែប្រួល​យ៉ាង​ណា​ថ្ងៃ​នេះ?

10:42 AM 0
ការ​ជួញដូរ​នៅ​លើ​ផ្សារភាគហ៊ុន​អាស៊ី​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា បាន​ឡើង​ចុះ​​មិន​ស្រប​គ្នា​នោះ​ឡើយ បន្ទាប់​​ពី​​ផ្សារភាគហ៊ុន​ Wall Street របស់​អាមេរិក​បាន​រង្គោះរង្គើ ខណៈ​ដែល​ផ្សារភាគហ៊ុន​អឺរ៉ុប​បាន​បិទ​បញ្ចប់​ការ​ជួញដូរ​ធ្លាក់​ថ្លៃ​ដែរ​កាល​ពី​យប់មិញ។

សន្ទស្សន៍​ជួញដូរ​ផ្សារភាគហ៊ុន​​ Nikkei 225 របស់​ជប៉ុន​បាន​ធ្លាក់​ថ្លៃ​អស់ ០,៣២% នៅ​ពេល​ចាប់​ផ្តើម​ជួញដូរ​ដំបូង​​ព្រឹក​នេះ​បន្ទាប់​ពី​ផ្សារភាគហ៊ុន​មួយ​នេះ​បាន​បិទ​បញ្ចប់​ក្នុង​តម្លៃ​ឡើង​ថ្លៃ​ជាប់ៗ​គ្នា​នៅ​ក្នុង​រយៈពេល ១៣ ថ្ងៃ​កាល​ពី​ម្សិលមិញ។ ចំណែក​នយោបាយ​នៅ​ក្នុង​ប្រទេស​កំពុង​ស្ថិត​នៅ​ក្នុង​ផ្ទាំងស៊ីប​នៃ​ការ​តាមដាន​របស់​​អ្នក​ជួញដូរ ខណៈ​ដែល​ប្រទេស​នេះ​នឹង​រៀបចំ​ការ​បោះឆ្នោត​ជាតិ​មួយ​នៅ​ថ្ងៃ​ទី ២២ តុលា​នេះ។   
ងាក​ទៅ​មើល​ផ្សារភាគហ៊ុន​ Kospi ​របស់​កូរ៉េខាងត្បូង​វិញ បាន​ឡើង​ថ្លៃ ០,៣១ ។ ភាគហ៊ុន​​របស់​ក្រុមហ៊ុន​បច្ចេកវិជ្ជា​របស់​ខ្លួន​កំពុង​ជួញដូរ​ក្នុង​ទិសដៅ​វិជ្ជមាន​ ​ដែល​បាន​ជួយ​កាត់​បន្ថយ​ការ​ខាតបង់​​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ។  ភាគហ៊ុន​ក្រុមហ៊ុន Samsung Electronics បាន​ឡើង​ថ្លៃ​ ០,៥៣%  ភាគរយ និង​ក្រុមហ៊ុន​រថយន្ត​ផ្សេងៗ​ទៀត​សុទ្ធតែ​ឡើង​ថ្លៃ​ដូចគ្នា។
ចំណែក​ផ្សារភាគហ៊ុន​ S & P / ASX 200 របស់​អូស្ត្រាលី​វិញ មិន​មាន​ការ​ប្រែប្រួល​ខ្លាំង​នោះ​ទេ​។ ​ភាគហ៊ុន​របស់​ក្រុមហ៊ុន​ចម្រុះ​ មាន​សញ្ញាណ​វិជ្ជមាន​ច្រើន​នៅ​ព្រឹក​នេះ។ ប៉ុន្តែ​វា​បាន​​ទៅ​ប៉ះប៉ូវ​នៃ​ការ​ធ្លាក់​ចុះ​នៃ​ភាគហ៊ុន​របស់​ក្រុមហ៊ុន​ថាមពល និង​ក្រុមហ៊ុន​ប្រេង​​​ ដែល​កំពុង​ជួញដូរ​​ក្នុង​បន្ទាប់​ក្រហម​។ នៅ​ឥណ្ឌា​ទីផ្សារ​ភាគហ៊ុន​របស់​ខ្លួន​មិន​បាន​បើក​​ឲ្យ​ជួញដូរ​ទេ ដោយសារតែ​ចូលរួម​ពិធី​បុណ្យ​ឈប់សម្រាក​ប្រចាំ​ឆ្នាំ។
ធ្វើ​ដំណើរ​ទៅ​មើល​ការ​ជួញដូរ​នៅ​លើ​ផ្សារភាគហ៊ុន​ចិន សន្ទស្សន៍​ភាគហ៊ុន Hang Seng របស់​ហុងកុង​កំពុង​ជួញដូរ​ទំនោរ​ទៅ​​តាម​ទិន្នន័យ​​ពាណិជ្ជកម្ម​​របស់​ចិន​។ ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ សន្ទស្សន៍​​ផ្សារភាគហ៊ុន​នេះ​បាន​បិទ​​ការ​ជួញដូរ​ក្នុង​តម្លៃ​ធ្លាក់​ថ្លៃ​ដល់​ទៅ ២% នៅ​ពេល​មាន​ព័ត៌មាន​ជាច្រើន​ស្តី​ពី​​ស្ថានភាព​ពាណិជ្ជកម្ម និង សារ​ចេញ​​ពី​ប្រមុខ​ធនាគារ​កណ្តាល​ចិន។  បើ​តាម​ប្រមុខ​​ធនាគារ​កណ្តាល​ចិន​លោក Zhou Xiaochuan បាន​ព្រមាន​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​​ម្សិលមិញ​ថា ភាព​សុទិដ្ឋិនិយម​ច្រើនពេក​​នៅ​លើ​​អាច​នាំ​ឱ្យ​​ដួល​រលំ​​លើ​ការ​ជួញដូរ​នៅ​លើ​ទីផ្សារ។
ងាក​ទៅ​មើល​ផ្សារភាគហ៊ុន​អាមេរិក​វិញ បាន​បិទ​ការ​ជួញដូរ​ក្នុង​តម្លៃ​ប្រែប្រួល​បន្តិចបន្តួច​​បន្ទាប់​ពី​របាយការណ៍​​របស់​សារព័ត៌មាន​ Politico ​បាន​ចេញ​ផ្សាយ​ថា លោក​ប្រធានាធិបតី Donald Trump ​បាន​សម្លឹង​មើល​លោក Jerome Powell ជា​បេក្ខជន​លេចធ្លោ​ជាងគេ​អាច​នឹង​ជំនួស​​តំណែង​​លោក​ស្រី  Janet Yellen ដែល​ជា​ប្រមុខ​ធនាគារ​កណ្តាល​អាមេរិក​បច្ចុប្បន្ន​។​
នៅ​អឺរ៉ុប​វិញ សន្ទស្សន៍​ជួញដូរ​នៅ​លើ​ផ្សារភាគហ៊ុន​នានា​សុទ្ធតែ​បិទ​បញ្ចប់​ក្នុង​តម្លៃ​ជួញដូរ​ធ្លាក់​ថ្លៃ​ទាំងអស់ បន្ទាប់​ពី​រដ្ឋាភិបាល​អេស្ប៉ាញ​បាន​លើក​ឡើង​ថា ​ខ្លួន​​​ចង់​ពន្យារពេល​លើ​ការ​​ទាមទារ​ផ្តាច់​ខ្លួន​នៃ​តំបន់ Catalane  បន្ទាប់​ពី​មេដឹកនាំ​តំបន់​នេះ មិន​បាន​បញ្ជាក់​ច្បាស់លាស់​នៅ​ឡើយ​ពី​​ការ​ប្រកាស​ឯករាជ្យ​ភាព​របស់​​ខ្លួន៕
ប្រភព៖ cnbc
Read More

Wednesday, October 18, 2017

ទីផ្សារ​ប្រេងឆៅ​បន្ត​ឡើង​ថ្លៃ​ខ្ពស់​ជា​ថ្មី​ទៀត

2:14 PM 0
ទីផ្សារ​ប្រេងឆៅ​កំពុង​មាន​ប្រជាប្រិយភាព​កាន់តែ​ខ្លាំង​នៅ​ថ្ងៃ​ពុធ​នេះ ដោយសារ​មាន​ការ​ធ្លាក់ចុះ​​នៃ​ការ​ផលិត​ប្រេង​របស់​អាមេរិក ​និង​ការ​ព្រួយបារម្ភ​ថា ភាព​តានតឹង​នៅ​​ក្នុង​តំបន់​មជ្ឈឹម​បូព៌ា​អាច​បង្អាក់​​ដល់​ការ​ផ្គត់ផ្គង់​ប្រេង​នៅ​លើ​ទីផ្សារ​អន្តរជាតិ។

តម្លៃ​ប្រេង​ឆៅ​នៅ​លើ​ទីផ្សារ​អន្តរជាតិ​បាន​ឡើង​ថ្លៃ​ដល់​តម្លៃ ៥៨,២៧ ដុល្លារ​ក្នុង​មួយ​បារ៉ែល​ ពោល​គឺ​បាន​ឡើង​ថ្លៃ​បាន ៣៩ សេន ឬ​ស្មើ​នឹង ០,៧%  ពី​តម្លៃ​បិទ​ការ​ជួញដូរ​ចុងក្រោយ​កាល​ពី​ម្សិលមិញ។ តម្លៃ​នេះ គឺ​ជា​តម្លៃ​ជួញដូរ​ខ្ពស់​បំផុត​ជា​លើក​ទី៣​នៅ​ក្នុង​ឆ្នាំ​នេះ។ ចំណែក​ទីផ្សារ​ជួញដូរ​ប្រេងឆៅ​របស់​អាមេរិក​ West Texas Intermediate (WTI) មាន​តម្លៃ​ ៥២,០៨ ដុល្លារ​ក្នុង​មួយ​បារ៉ែល​ ឡើង​ថ្លៃ​បាន ២០ សេន​ ឬ​ស្មើ​នឹង​ ០,៤%។
អ្នក​ជួញដូរ​នានា​​បាន​លើក​ឡើង​ថា ​ទីផ្សារ​ប្រេង​ឡើង​ថ្លៃ​នេះ​គឺ​ដោយសារ​តែ​មាន​ការ​រុញច្រាន​​​ពី​​ទិន្នន័យ​ធ្លាក់ចុះ​​នៅ​ក្នុង​ទីផ្សារ​ផលិត​ប្រេង​របស់​អាមេរិក រួម​ទាំង​ទាំង​ការ​ព្រួយបារម្ភ​​ទៅ នឹង​ព័ត៌មាន​វាយ​ប្រយុទ្ធ​គ្នា​នៅ​អ៊ីរ៉ាក់ និង​​ការ​​ប្រឈមមុខ​ដាក់គ្នា​រវាង​អាមេរិក និង​អ៊ីរ៉ង់​​ដែល​នឹង​អាច​ប៉ះពាល់​ដល់​ការ​ផ្គត់ផ្គង់​ប្រេងឆៅ​នៅ​លើ​ទីផ្សារ​សាកល។
វិទ្យាស្ថាន​ប្រេងឥន្ធនៈ​អាមេរិក ​(API) បាន​​រាយការណ៍​កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ​ថា  ការ​ស្តុក​ប្រេងឆៅ​របស់​​​ខ្លួន​​បាន​ធ្លាក់​ចុះ​អស់ ៧,១ លាន​បារ៉ែល​ក្នុង​សប្តាហ៍​​ថ្ងៃ​ទី១៣​ ខែ​តុលា​កន្លង​ទៅ​នេះ​មក​ត្រឹម​ចំនួន​សរុប ៤៦១,៤ លាន​បារ៉ែល​ប៉ុណ្ណោះ​។ ក្រៅ​ពី​នេះ ទិន្នន័យ​ស្តីពី​ការ​ស្តុក​ប្រេង​ឥន្ធនៈ​ផ្លូវការ​របស់​អាមេរិក​នឹង​ត្រូវ​ចេញ​ផ្សាយ​​ជា​សាធារណៈ​ផង​ដែរ​នៅ​យប់​នេះ។
បន្ថែម​​​ពី​លើ​សម្ពាធ​ផលិត​ប្រេងឆៅ​​ក្នុង​ទីផ្សារ​អាមេរិក ​​ការ​កើន​ឡើង​នៃ​ភាព​តានតឹង​នៅ​តំបន់​មជ្ឈិម​បូព៌ា​មានន័យថា  ជា​សញ្ញាណ​វិជ្ជមាន​មួយ​សម្រាប់​ធ្វើ​ឲ្យ​ទីផ្សារ​ប្រេងឆៅ​​ងើប​ឡើង​វិញ។ កាល​ពី​ដើម​សប្តាហ៍​នេះ​ ​កង​កម្លាំង​រដ្ឋាភិបាល​អ៊ីរ៉ាក់​បាន​ដណ្តើម​បាន​ទីក្រុង​ប្រេង Kirkuk មក​វិញ ដែល​កាន់កាប់​ដោយ​ជនជាតិ​ ឃឺដ​​​ក្រោយ​ពួកគេ​បាន​ធ្វើ​ប្រជាមតិ​​ប្រកាស​ឯករាជ្យ​ផ្តាច់​ខ្លួន ដែល​សកម្មភាព​នេះ​ធ្វើ​ឲ្យ​រាំងស្ទះ​ដល់​ការ​ផ្គត់ផ្គង់​ប្រេងឆៅ។ 
ក្រៅ​ពី​នេះ ភាព​តានតឹង​​នៃ​ការ​ប្រឈមមុខ​ដាក់​គ្នា​រវាង​រដ្ឋាភិបាល​អាមេរិក និង​អ៊ីរ៉ង់​​បាន​ដាក់​សម្ពាធ​ថ្មី​កាន់តែ​ខ្លាំង​ឡើង​ដល់​ទីផ្សារ​ប្រេងឆៅ។ កាល​ពី​ថ្ងៃសុក្រ​​កន្លង​ទៅ លោក Donald Trump បាន​បដិសេធ​មិន​ព្រម​បញ្ជាក់​ពី​ការ​​ជំហរ​​របស់​អ៊ីរ៉ង់​លើ​​ការ​អនុវត្តិ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ដែល​​បាន​ទុក​ពេល​ឲ្យ​៦០​ថ្ងៃ​ទៀត ​ដើម្បី​សម្រេច​ចិត្ត​ថា នឹង​​ធ្វើ​សកម្មភាព​អ្វី​បន្ថែម​ទៀត​ប្រឆាំង​ទៅ​នឹង​ប្រទេស​​នេះ៕
ប្រភព៖ cnbc
Read More

ផ្សារភាគហ៊ុន​អាស៊ី​ប្រែប្រួល​តិចតួច ស្រប​ពេល​ដែល​អ្នក​ជួញដូរ​កំពុង​ឃ្លាំមើល​​សមាជ​​​ជាតិ​របស់​បក្ស​កុម្មុយនិស្ត​ចិន

10:23 AM 0
ការ​ជួញដូរ​នៅ​លើ​ផ្សារ​ភាគហ៊ុន​អាស៊ី​ព្រឹក​នេះ​មាន​​ស្ថានភាព​​ប្រែប្រួល​តិចតួច​ប៉ុណ្ណោះ ខណៈ​ដែល​​អ្នក​ជួញដូរ​ក្នុង​តំបន់​នេះ​កំពុង​ឃ្លាំ​មើល​សមាជ​​ជាតិ​ប្រចាំឆ្នាំ​របស់​បក្ស​​កុម្មុយនិស្ត​ចិន​​ដើម្បី​​​ដឹង​ពី​សញ្ញា​ទិសដៅ​គោលនយោបាយ​នា​ពេល​អនាគត​​របស់​មហាអំណាច​សេដ្ឋកិច្ច​ធំ​​ជាង​គេ​បំផុត​​ទី២​នៅ​លើ​ពិភពលោក​មួយ​នេះ​។

សន្ទស្សន៍​​ជួញដូរ​នៅ​លើ​ផ្សារ​ភាគ​ហ៊ុន​​ជប៉ុន Nikkei 225 ​បាន​​ធ្លាក់​ថ្លៃ​បន្តិចបន្តួច​ប៉ុណ្ណោះ​​ត្រឹម​តែ ០,០០៩% បន្ទាប់​ពី​​បាន​ឡើង​ថ្លៃ​​ជាប់ៗ​គ្នា​នៅ ក្នុង​រយៈពេល​១១​ថ្ងៃ​កន្លង​ទៅ​​គិត​ត្រឹម​ថ្ងៃ​អង្គារ​ម្សិលមិញ។ ភាគហ៊ុន​របស់​ក្រុមហ៊ុន​នាំចូល​សំខាន់ៗ​របស់​ប្រទេស​  បាន​ឡើង​ចុះ​មិន​ស្រប​គ្នា បើ​ទោះបីជា ភាគហ៊ុន​​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​ភាគច្រើន​បាន​ឡើង​ថ្លៃ​ក៏​ដោយ។
ឆ្លង​ពី​ដែនដី​ជប៉ុន​មក​កាន់​ទឹកដី​កូរ៉េ​វិញ សន្ទស្សន៍​ជួញដូរ​ភាគហ៊ុន​ Kospi បាន​ធ្វើ​​ផ្លាស់ប្ដូរ​នៅ​ពេល​បើក​ការ​ជួញដូរ​​ដំបូង​ ដោយ​បាន​ធ្លាក់​ថ្លៃ​អស់ ០,១៦%។ ការ​ធ្លាក់​ចុះ នេះ​គឺ​ដោយសារ​តែ​ភាគហ៊ុន​របស់​ក្រុមហ៊ុន​ ​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំៗ​បាន​ធ្លាក់​ចុះ បើ​ទោះបី​ជា​ភាគហ៊ុន​របស់​ក្រុមហ៊ុន​រថយន្ត​​ធំៗ របស់​ខ្លួន​​ត្រូវ​បាន​ជួញដូរ​ឡើង​ថ្លៃ​ក៏ដោយ។
ងាក​ទៅ​​មើល​​ផ្សារភាគហ៊ុន​អូស្ត្រាលី​វិញ  សន្ទស្សន៍​ជួញដូរ​ផ្សារភាគហ៊ុន​ S & P / ASX 200 បាន​​ឡើង​ថ្លៃ ០,២៣% ដោយ​បាន​រួម​ចំណែក​ពី​​​សញ្ញាណ​ល្អ​នៃ​​ភាគហ៊ុន​របស់​ក្រុមហ៊ុន​ផ្គត់ផ្គង់​បរិក្ខារ។ ចំណែក​ភាគហ៊ុន​របស់​ក្រុមហ៊ុន​រ៉ែ​ថាមពល និង​ ទូរគមនាគមន៍​​មិន​ទទួល​បាន​ការ​ជួញដូរ​ក្នុង​ទិសដៅ​វិជ្ជមាន​នោះ​ឡើយ។
ត្រឡប់​មក​មើល​ការ​ជួញដូរ​នៅ​លើ​ទីផ្សារ​ភាគហ៊ុន​ធំៗ​របស់​ចិន ត្រូវ​បាន​គេ​មើល​ឃើញ​ថា កំពុង​មាន​ស្ថិរភាព​​នៅ​ឡើយ  ពោល​គឺ​មិន​មាន​ការ​ប្រែប្រួល​ច្រើន​​នោះ​ទេ នៅ​​ស្រប​ពេល​ដែល​សមាជជាតិ​លើក​ទី​១៩ កំពុង​រៀបចំ​ឡើង​នៅ​ថ្ងៃ​នេះ។ សន្ទស្សន៍​ជួញដូរ​នៅ​លើ​ផ្សារភាគហ៊ុន​ Hang Seng របស់​ហុងកុង​បាន​ធ្លាក់​ធ្លាក់​ថ្លៃ​បន្តិច​ត្រឹមតែ​ ០,០៥% ​នៅ​ខណៈ​ដែល​សន្ទស្សន៍​ជួញដូរ​ផ្សារភាគហ៊ុន​សៀងហៃ ​បាន​ឡើង​ថ្លៃ​ត្រឹមតែ​ ០,០១% និង​ផ្សារភាគហ៊ុន​​បាន​ឡើង​ថ្លៃ ០,១៣%។
ទីផ្សារ​ជួញដូរ​​កំពុង​ឃ្លាំ​មើល​យ៉ាង​យកចិត្ត​ទុកដាក់​លើ​ការ​វិវត្តន៍​​នានា​នៅ​ក្នុង​​កិច្ចប្រជុំ​កំពូល​មួយ​នេះ​ នៅពេល​សមាជជាតិ​ចាប់​ផ្តើម​ដំណើរការ។  បើ​ទោះ​បី​ជា​​យ៉ាងណា​ក៏ដោយ កិច្ចប្រជុំ​នៅ​លើក​មុន ​បាន​បង្ហាញ​ដល់​អ្នក​ជួញដូរ​រួច​មក​ហើយ​ពី​​ពន្លឺ​ខ្លះៗ​នៃ​ទិសដៅ​សេដ្ឋកិច្ច​របស់​មហាអំណាច​នេះ ហើយ​គេ​​ជឿ​ថា ប្រធានបទ​ប្រាក់​បំណុល​ដ៏​ច្រើន​របស់​ខ្លួន​នឹង​ត្រូវ​លើក​យក​ពិភាក្សា​នៅ​ក្នុង​កិច្ចប្រជុំ​នេះ។ 
ក្រៅ​ពី​សមាជាតិ​ខាងលើ អ្នក​ជួញដូរ​កំពុង​រង់ចាំ​ទិន្នន័យ​សេដ្ឋកិច្ច​សំខាន់​ៗ​របស់​ចិន​ដែល​​រួម​មាន ទិន្នន័យ​​ផលិតកម្ម​ក្នុង​វិស័យ​ឧស្សាហកម្ម និង ទិន្នន័យ GDP សម្រាប់​ត្រីមាស​ទី​៣​​ប្រចាំ​ឆ្នាំ ២០១៧​ដែល​នឹង​ចេញផ្សាយ​នៅ​ថ្ងៃ​ទី ១៩ តុលា​ខាងមុខ៕
ប្រភព៖ cnbc
Read More

Support, Resistance and Pivot Point (18-10-2017)

មាស​ឡើង​ថ្លៃ​ក្រោយ​ធ្លាក់​ថ្លៃ​ខ្លាំង​កាល​ពី​យប់មិញ ខណៈ​ដែល​ទីផ្សារ​ប្រាក់​ដុល្លារ​នៅ​មាន​សញ្ញាណ​វិជ្ជមាន​នៅ​ឡើយ

10:07 AM 0
ការ​​ជួញដូរ​មាស​នៅ​ថ្ងៃ​អង្គារ​នេះ បាន​ងាក​ចេញ​ពី​តម្លៃ​ជួញដូរ​ធ្លាក់​ថ្លៃ​​មក​កាន់​តម្លៃ​មួយ​ទាប​បំផុត​ក្នុង​សប្តាហ៍​នេះ ខណៈ​ដែល​ទីផ្សារ​ប្រាក់​ដុល្លារ​នៅ​មាន​សញ្ញាណ​ល្អ​នៅ​ឡើយ ស្រប​ពេល​ដែល​អ្នក​ជួញដូរ​នៅ​លើ​ទីផ្សារ​អន្តរជាតិ​កំពុង​សម្លឹង​មើល​ពី​លទ្ធភាព​ដែល​ប្រធានាធិបតី​អាមេរិក​Donald Trump នឹង​ជ្រើសរើស​ប្រធាន​ធនាគារ​កណ្តាល​ថ្មី​ជំនួស​​លោកស្រី Janet Yellen។

ទីផ្សារ​មាស​តាម​ស្បត បាន​ឡើង​ថ្លៃ ០,១% ត្រូវ​បាន​ជួញដូរ​ក្នុង​តម្លៃ ១ ២៨៧,១០ ដុល្លារ​ក្នុង​មួយ​អោន​នៅ​ម៉ោង ៩:៣០ នាទី​ព្រឹក​នេះ បន្ទាប់​ពី​វា​​បាន​ធ្លាក់​ថ្លៃ​ដល់​តម្លៃ ១ ២៨១,៣១ ដុល្លារ​ក្នុង​មួយ​អោន ដែល​ជា​តម្លៃ​ជួញដូរ​ទាប​បំផុត​ប្រចាំ​សប្តាហ៍​នេះ ។ ចំណែក​ទីផ្សារ​មាស​របស់​អាមេរិក​វិញ បាន​​​ឡើង​ថ្លៃ ០,២% ត្រូវ​បាន​ជួញដូរ​ក្នុង​តម្លៃ ១ ២៨៨,៣ ដុល្លារ​ក្នុង​មួយ​អោន។
អ្នក​ជួញដូរ​នៅ​លើ​ទីផ្សារ​​ឃ្លាំ​មើល​ថា​ តើ​នរណា​នឹង​​ក្លាយ​ជា​​​ប្រមុខ​ធនាគារ​កណ្តាល​អាមេរិក​​ថ្មី​មក​ដឹកនាំ​ជំនួស​​លោក Yellen ​ដែល​បាន​ផុត​អាណត្តិ​នៅ​​ក្នុង​ខែ​ កុម្ភៈ​ ឆ្នាំ ២០១៨ ខាងមុខ។ យ៉ាងណាមិញ អ្នក​ជួញដូរ​បាន​រំពឹង​​ទុក​ថា ធនាគារ​កណ្តាល​អាមេរិក​នឹង​​ដំឡើង​អត្រា​ការប្រាក់​ជា​លើក​ទី​បី​នៅ​​ខែ​ធ្នូ​ចុង​ឆ្នាំ នេះ​បន្ទាប់​ពី​លោក John Taylor ជា​សេដ្ឋវិទូ​​​ដ៏​ល្បីល្បាញ​មក​ពី​សាកលវិទ្យាល័យ ​Stanford ​ក៏​បាន​ក្លាយ​ជា​បេក្ខភាព​ដ៏​សំខាន់​នៅ​ក្នុង​ចំណោម​បេក្ខភាព​៥​រូប​ដែល​ត្រូវ​បាន​ជ្រើសរើស​នេះ។  
លោក John Taylor  ត្រូវ​បាន​គេ​ស្គាល់​ថា​  ជា​អ្នក​គាំទ្រ​គោលនយោបាយ​រូបិយវត្ថុ​ដ៏​សំខាន់​មួយ​រូប​។   វត្តមាន​របស់​លោក ​John Taylor គឺ​​បាន​ផ្តល់​ទាក់ទាញ​អ្នក​ជួញដូរ​ឲ្យ​​នឹកដល់​រូបមន្ត​​គោលនយោបាយ​ហិរញ្ញវត្ថុ​របស់​លោក​ដែល​ថា អត្រា​ប្រាក់​របស់​ធនាគារ​កណ្តាល​ត្រូវ​តែ​ខ្ពស់​ជាង​គោលដៅ​​អត្រា​ការប្រាក់​បច្ចុប្បន្ន។  ក៏ប៉ុន្តែ លទ្ធផល​យ៉ាង​ណា​នោះ គេ​អាច​​ត្រូវ​រង់ចាំ​​រហូត​ដល់​ដើម​ខែ​ក្រោយ ដែល​លោក Trump អាច​ប្រកាស​តែងតាំង​​​ជា​ប្រធាន​ធនាគារ​កណ្តាល​នៅ​មុន​ដំណើរ​ទស្សនកិច្ច​របស់​លោក​ទៅ កាន់​តំបន់​អាស៊ី​នៅ​ដើម​ខែ​ក្រោយ​នេះ។
យ៉ាងណាមិញ បើ​យោង​តាម​លទ្ធផល​បោះឆ្នោត​ស្ទាបស្ទង់​​ធ្វើ​ឡើង​ដោយ​សារព័ត៌មាន Reuters បាន​បង្ហាញ​ថា លោក Jerome Powell ដែល​ជា​អភិបាល​ធនាគារ​កណ្តាល​អាមេរិក​បច្ចុប្បន្ន​ទំនង​ត្រូវ​បាន​ជ្រើសរើស​ជា​ប្រធាន​ស្ថាប័ន​នេះ។ ទោះ​បី​ជា​បែប​នេះ​ក្តី លោកស្រី Janet Yellen នៅតែ​មាន​ភាគរយ​ខ្ពស់​ដែល​ថា លោក​ស្រី​នឹង​​នៅតែ​បន្ត​ដឹកនាំ​ស្ថាប័ន​​នេះ​តទៅ​ទៀត​៕
ប្រភព៖ cnbc
Read More

Post Top Ad