ការជួញដូរមាសនៅថ្ងៃសុក្រចុងសប្តាហ៍នេះ
កំពុងមានសញ្ញាណល្អក្នុងទិសដៅបាញ់ឆ្ពោះទៅកាន់តម្លៃ ១ ៣០០
ដុល្លារក្នុងមួយអោនវិញ
បន្ទាប់ពីបានធ្លាក់ថ្លៃច្រើនកាលពីសប្តាហ៍មុន។ ការឡើងថ្លៃ
នេះនៅស្របពេលដែលអ្នកជួញដូរកំពុងរង់ចាំអ៊ុតមើលលទ្ធផលចេញផ្សាយនៃទិន្នន័យកំណើនអតិផរណាអាមេរិក
សម្រាប់ជាពន្លឺដល់ការស្ទាបស្ទង់មើលជំហរដំឡើងអត្រាការប្រាក់របស់របស់ធនាគារកណ្តាលនៅចុងឆ្នាំខាងមុខ។
ទីផ្សារជួញដូរមាសនៅព្រឹកនេះបានឡើងថ្លៃ ០,៤%
ស្ថិតនៅក្នុងតម្លៃជួញដូរក្នុងរង្វង់តម្លៃ ១ ២៩៦
ដុល្លារក្នុងមួយអោននៅម៉ោង ៩:៣០ នាទីព្រឹកនេះ ។
ចំណែកទីផ្សារមាសរបស់អាមេរិកវិញ ក៏បានឡើងថ្លៃប្រហាក់ប្រហែលគ្នា
ពោលគឺ ០,៣% ស្ថិតនៅក្នុងតម្លៃជួញដូរជុំវិញ ១ ២៩៩
ដុល្លារក្នុងមួយអោន។
ការជួញដូរប្រាក់ដុល្លារនៅលើទីផ្សារអាស៊ី
ព្រឹកថ្ងៃសុក្រនេះត្រូវបានគេមើលឃើញថា
នៅតែស្ថិតនៅក្នុងស្ថានភាពអវិជ្ជមានដដែល
ខណៈដែលអ្នកជួញដូរកំពង់រង់ចាំទិន្នន័យស្ដីពីអតិផរណារបស់អាមេរិកដើម្បីផ្គត់ផ្គង់មើលពីអនាគតនៃការដំឡើងអត្រាការប្រាក់របស់ធនាគារកណ្តាលប្រទេសនេះ។
តម្លៃផលិតកម្មរបស់អាមេរិកបានកើនឡើងនៅក្នុងខែកញ្ញាកន្លងទៅដោយសារតែតម្លៃប្រេងសាំងបានឡើងថ្លៃដល់កំណត់ត្រាខ្ពស់បំផុតមិនធ្លាប់មាននៅក្នុងរយៈពេលជាង២ឆ្នាំកន្លងទៅនេះ។
ការឡើងថ្លៃនៃតម្លៃប្រេងគឺដោយសារតែមានការរាំងស្ទះសកម្មភាពផលិតប្រេងដែលទាក់ទងទៅនឹងព្យុះសង្ឃរាចំនួនពីរបានបោកបក់មកលើរោងចក្រចម្រាញ់ប្រេងមួយចំនួននៅរដ្ឋតិចសាសកាលខែកញ្ញាកន្លងទៅ។
ងាកទៅមើលស្ថានភាពនៅក្នុងតំបន់អឺរ៉ុបវិញ
អ្នកបង្កើតគោលនយោបាយធនាគារកណ្តាលរបស់ខ្លួន (ECB)
បានព្រមព្រៀងដោយបើកចំហមួយក្នុងការពង្រីកការទិញចូលមកវិញ
នូវមូលបត្របំណុលក្នុងអត្រាទាបមួយនៅកិច្ចប្រជុំនាខែតុលានេះ។
ទន្ទឹមនឹងនេះ
ប្រធានធនាគារកណ្តាលអឺរ៉ុបក៏បានការពារការសន្យារបស់ខ្លួនផងដែរក្នុងការរក្សាអត្រាការប្រាក់ឲ្យស្ថិតនៅក្នុងកម្រិតទាបបំផុតមួយ។
ចំពោះស្ថានភាពនយោបាយអាមេរិកវិញ
សមាជិកសភាមកពីគណបក្សសាធារណរដ្ឋកំពុងពិចារណាអំពីផ្លូវដែលត្រូវដើរមួយដើម្បីសម្រេចគោលដៅរបស់លោកប្រធានាធិបតី
Donald Trump
ក្នុងការកាត់បន្ថយអត្រាពន្ធលើសាជីវកម្មឱ្យធ្លាក់មកដល់ត្រឹម
២០%។ ការកំណត់ពន្ធក្នុងអត្រាមួយដ៏ទាបនេះហើយ
ដែលជាចំណុចរសើបមួយក្នុងការពិភាក្សាដេញដោលគ្នាយ៉ាងតឹងសរសៃកនៅក្នុងសភាជាតិ
ហើយបានជំរុញឲ្យច្បាប់នេះមិនទាន់ចេញជាផ្លែផ្កាបាន៕
ប្រភព៖ cnbc
No comments:
Post a Comment