ការជួញដូរនៅលើផ្សារភាគហ៊ុនអាស៊ីបានឡើងថ្លៃ
នៅព្រឹកនេះនៅមុនពេលដែលទីផ្សារការងាររបស់អាមេរិកសម្រាប់ខែកញ្ញាកន្លងទៅនឹងត្រូវបានចេញផ្សាយជាសាធារណៈនៅយប់នេះ។
សន្ទស្សន៍ជួញដូរនៅលើផ្សារភាគហ៊ុនអូស្ត្រាលី ASX 200 បានឡើងថ្លៃ
០,៧៦% ស្ថិតនៅទីតាំងតម្លៃ ៥ ៦៩៤,៨
បន្ទាប់ពីបានបើកការជួញដូរនៅរយៈពេល៣ម៉ោងមុននៅព្រឹកនេះ
ស្របពេលដែលភាគហ៊ុនរបស់ក្រុមហ៊ុននានាត្រូវបានជួញដូរក្នុងទិសដៅវិជ្ជមាន។
នៅជប៉ុន សន្ទស្សន៍ជួញដូរផ្សារភាគហ៊ុន Nikkei 225
បានឡើងថ្លៃទាបជាងបន្តិចត្រឹមចំនួន ០,៣៩% ស្ថិតនៅទីតាំងតម្លៃ ២០
៧០៩,៦៤ នៅពេលចាប់ផ្តើមជួញដូរភ្លាមៗ
ខណៈដែលសន្ទស្សន៍ជួញដូរនៅលើផ្សារភាគហ៊ុនរបស់ខ្លួនមួយទៀតគឺផ្សារភាគហ៊ុន
Topix បានឡើងថ្លៃខ្ពស់ជាងក្នុងចំនួន ០,៤៤%។
ចំណែកទីផ្សារជួញដូរនៅលើទឹកដីចិន និង កូរ៉េខាងត្បូង
នៅតែបន្តបិទការជួញដូរនៅឡើយទេដើម្បីចូលរួមពិធីបុណ្យឈប់សម្រាកប្រចាំឆ្នាំ។
បន្ទាប់ពីការបំផ្លិចបំផ្លាញដែលបណ្តាលមកពីព្យុះសង្ឃរា Harvey
និង Irma នៅលើទឹកដីអាមេរិកនៅពេលកន្លងមក
អ្នកឃ្លាំមើលនៅលើទីផ្សារអន្តរជាតិបានលើកឡើងថា ចំនួនការងារ ១២៥
០០០ ត្រូវបានបាត់បង់នៅក្នុងខែកញ្ញាកន្លងទៅ។
ចំណែកធនាគារវិនិយោគ Goldman Sachs
ដ៏ធំរបស់អាមេរិកវិញបានឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយដោយរំពឹងថា
អត្រាកំណើនការងារអាចធ្លាក់ចុះចំនួន ៥០ ០០០
កន្លែងនៅក្នុងខែកញ្ញាកន្លងទៅ។
ចំនួននេះស្ថិតនៅទាបជាងការព្យាករណ៍នានាដែលថា
វាអាចធ្លាក់ចុះដល់ទៅ ៨០ ០០០ កន្លែង
ហើយគិតជាមធ្យមសម្រាប់រយៈពេល៣ខែ កន្លងទៅ វាអាចមានចំនួន ១៨៥ ០០០
កន្លែង។
យ៉ាងណាក៏ដោយ នេះគ្រាន់តែជាទិន្នន័យបឋមតែប៉ុណ្ណោះ ហើយលទ្ធផលយ៉ាងណានោះ គេត្រូវរង់ចាំមើលនៅយប់នេះ៕
ប្រភព៖ cnbc
No comments:
Post a Comment