ទីផ្សារ​ប្រេងឆៅ​​ឡើង​ថ្លៃ​ខ្ពស់​ជា​ថ្មី - channyfx

ការជួញដូរនៅទីផ្សារហាងឆេងប្តូរប្រាក់បរទេស និង​មាស

Hot

Post Top Ad

Friday, October 13, 2017

ទីផ្សារ​ប្រេងឆៅ​​ឡើង​ថ្លៃ​ខ្ពស់​ជា​ថ្មី

នៅ​ថ្ងៃ​សុក្រ​ក្រោយ​​នៃ​សប្តាហ៍​នេះ ទីផ្សារ​ប្រេងឆៅ​​កំពុង​បន្ត​ឡើង​ថ្លៃ​​ខ្ពស់​ជា​ថ្មី​ទៀត ខណៈ​ដែល​អាជីវកម្ម​បូម​ប្រេង​ប្រេងឆៅ និង ចម្រាញ់​ប្រេង​របស់​អាមេរិក​បាន​ធ្លាក់​ចុះ​ដែល​ជា​សញ្ញាណ​ល្អ​ពី​កំណើន​តម្រូវ​ការ​ប្រើប្រាស់​នៅ​លើ​ទីផ្សារ​អន្តរជាតិ។

ទន្ទឹម​​នឹង​អង្គការ​ OPEC ដែល​ជា​ស្ថាប័ន​ដ៏​សំខាន់​សម្រាប់​​ជួយ​ជ្រោមជ្រែង​ឲ្យ​មាន​ការ​ ​កាត់​បន្ថយ​ការ​ផលិត​​ប្រេងឆៅ​​ច្រើន​លើសលប់  អ្នកវិភាគ​ច្រើន​​បាន​និយាយ​ថា​ ទីផ្សារ​ប្រេង​ឆៅ​នៅ​លើ​ពិភពលោក​កំពុង​ស្ថិត​​នៅ​លើ​ផ្លូវ​​មួយ​ឆ្ពោះ​ទៅ​រក​​តម្លៃ​ជួញដូរ​​មួយ​​មាន​តុល្យភាព​​គួរឲ្យ​ទុកចិត្ត​បាន​ បន្ទាប់​ពី​​មាន​ការ​ផ្គត់ផ្គង់​​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ។
ការ​ជួញដូរ​​ប្រេងឆៅ​​នៅ​លើ​ទីផ្សារ​អន្តរជាតិ មាន​តម្លៃ ៥៦,៣៥ ដុល្លារ​ក្នុង​មួយ​បារ៉ែល ឬ បាន​ឡើង​ថ្លៃ ០២% ស្មើ​នឹង ១០ សេន ពី​តម្លៃ​បិទ​ការ​ជួញដូរ​កាល​ពី​ថ្ងៃ​ម្សិលមិញ។ ​ចំណែក​ការ​ជួញដូរ​ប្រេងឆៅ​​របស់​អាមេរិក (WTI) នៅ​​ព្រឹក​នេះ​​កំពុង​ស្ថិត​នៅ​លើ​ទីតាំង​តម្លៃ ៥០,៧២ ដុល្លារ​ក្នុង​មួយ​បារ៉ែល  ពោល​គឺ​បាន​ឡើង​ថ្លៃ ១២ សេន ឬ​ស្មើ​នឹង ០,១% ​ធៀប​ទៅ​នឹង​តម្លៃ​បិទ​ការ​ជួញដូរ​ចុងក្រោយ​កាល​ពី​ថ្ងៃ​ម្សិលមិញ។ 
ការ​ឡើង​ថ្លៃ​នៃ​ទីផ្សារ​ប្រេងឆៅ​ខាងលើ​នេះ​បាន​កើត​មាន​ក្រោយ​ពេល​ដែល ​មន្ទីរ​ថាមពល (EIA) របស់​អាមេរិក​បាន​ឲ្យដឹង​​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​ថា ការ​ចម្រាញ់​ប្រេងឆៅ​របស់​ខ្លួន​បាន​​ធ្លាក់ចុះ​​អស់ ២,៧ លាន​បារ៉ែល  ​នៅ​ក្នុង​សប្តាហ៍​​កាល​ពី​ថ្ងៃ​ទី ៦ តុលា​កន្លង​ទៅ​មក​ត្រឹម​ចំនួន ៤៦២,២២ លាន​បារ៉ែល។ ចំណែក​ការ​​បូម​ប្រេងឆៅ​វិញ បាន​ធ្លាក់​ចុះ​អស់ ៨១ ០០០ បារ៉ែល​ក្នុង​មួយ​​ថ្ងៃ មក​ត្រឹម​ចំនួន​សរុប ៩,៤៨ លាន​បារ៉ែល ដែល​ជា​ការ​ធ្លាក់​ចុះ​លើក​ដំបូង​ដ៏​ច្រើន​បំផុត​​មិន​ធ្លាប់​មាន​គិត​ត្រឹម​ថ្ងៃ​ទី ១ កញ្ញា​មក។
ក្រុមហ៊ុន​ស្រាវជ្រាវ​ Bernstein បាន​លើក​ឡើង​​ថា  ខ្លួន​រំពឹង​ ទុក​ថា  ការ​ស្តុក​ទុក​ប្រេង​ឥន្ធនៈ​ ឬ ប្រេងសាំង​នឹង​បន្ត​ធ្លាក់​ចុះ​ ទៀត​នៅ​ចុង​ឆ្នាំ​នេះ។  ក៏ប៉ុន្តែ​មាន​ក្រុម​អ្នកវិភាគ​ផ្សេង​ទៀត​បាន​និយាយ​ថា អង្គការ​ OPEC ​នឹង​ត្រូវ​ធ្វើ​ការ​ងារ​ធ្ងន់​ បន្ត​ទៀត​​ តាម​កិច្ចព្រមព្រៀង​​​កាត់​បន្ថយ​ការ​ផលិត​ប្រេង​របស់​ខ្លួន​ដែល​បាន​​ដាក់​ឱសានវាទ​ផុត​កំណត់​នៅ​ចុង​ខែ​មីនា​ឆ្នាំ​  ២០១៨ ខាងមុខ​ ដើម្បី​​​ជួយ​ឲ្យ​តម្លៃ​ប្រេង​មាន​ស្ថិរភាព​ទៅ​មុខ៕
ប្រភព៖ cnbc

No comments:

Post a Comment

Post Top Ad