មាស​បន្ត​ធ្លាក់​ថ្លៃ​កាន់តែ​អាក្រក់​ទៅ​ មិន​​ធ្លាប់​មាន​នៅ​ក្នុង​រយៈពេល​៧​សប្តាហ៍​កន្លង​ទៅ​នេះ - channyfx

ការជួញដូរនៅទីផ្សារហាងឆេងប្តូរប្រាក់បរទេស និង​មាស

Hot

Post Top Ad

Monday, October 2, 2017

មាស​បន្ត​ធ្លាក់​ថ្លៃ​កាន់តែ​អាក្រក់​ទៅ​ មិន​​ធ្លាប់​មាន​នៅ​ក្នុង​រយៈពេល​៧​សប្តាហ៍​កន្លង​ទៅ​នេះ

ការ​ជួញដូរ​មាស​​នៅ​លើ​ទីផ្សារ​អាស៊ី​ព្រឹក​នេះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា កំពុង​បន្ត​បោះជំហាន​ក្នុង​ទិសដៅ​អវិជ្ជមាន​តទៅទៀត​​​​ស្ថិត​នៅ​ក្នុង​តម្លៃ​ជួញដូរ​ដ៏​ទាប​បំផុត​មួយ​មិន​ធ្លាប់​មាន​នៅ​ក្នុង​រយៈពេល​៧​សប្តាហ៍​កន្លង​ទៅ​នេះ ខណៈ​ដែល​ការ​ជួញដូរ​នៅ​លើ​ទីផ្សារ​ភាគហ៊ុន​នានា​ឡើង​ថ្លៃ​ព្រោងព្រាត។

តម្លៃ​មាស​ដែល​បាន​ជួញដូរ​តាម​ស្បត (Spot Gold) បាន​ធ្លាក់​ថ្លៃ​អស់ ០,២% ទៀត​នៅ​ព្រឹក​នេះ ហើយ​ធ្លាក់​ថ្លៃ មក​កាន់​តម្លៃ​ជួញដូរ ១ ២៧៦,៤៧ ដុល្លារ​ក្នុង​មួយ​អោន​បន្ទាប់​ពី​បាន​ធ្លាក់​ថ្លៃ​​ដល់​តម្លៃ​ទាប​បំផុត​មួយ​ពោល​គឺ ១ ២៧៣,៩០ ដុល្លារ​ម្តង​រួច​មក​ហើយ​កាល​​ពី​ថ្ងៃ​សុក្រ​កន្លង​ទៅ។ តម្លៃ​ធ្លាក់​ថ្លៃ កាល​ពី​ថ្ងៃ​សុក្រ គឺ​ជា​តម្លៃ​ធ្លាក់​ថ្លៃ​មក​កាន់​តម្លៃ​ដ៏​ទាប​បំផុត​​បំផុត​មិន​ធ្លាប់​មាន​គិត​​ចាប់តាំង​ពី​ពាក់កណ្តាល​ខែ​សីហា​មក។
ចំណែក​ទីផ្សារ​មាស​របស់​អាមេរិក​វិញ បាន​ធ្លាក់​ថ្លៃ​អស់ ០,៥% ស្ថិត​នៅ​ក្នុង​តម្លៃ​ជួញដូរ ១ ២៧៨,៩០ ដុល្លារ​ក្នុង​មួយ​អោន។ ការ​ធ្លាក់​ថ្លៃ​យ៉ាង​គំហុក​របស់​ទីផ្សារ​មាស​ទាំងពីរ​​នៅ​ក្នុង​ខែ​កញ្ញា​នេះ គឺ​ជា​ការ​​ធ្លាក់​ថ្លៃ​​​ប្រចាំ​ខែ​ដ៏​ច្រើន​បំផុត​​នៅ​ក្នុង​​ឆ្នាំ ២០១៧​នេះ។
ប្រធានាធិបតី​អាមេរិក​លោក Donald Trump កាល​ពី​ថ្ងៃ​អាទិត្យ​​ម្សិលមិញ​បាន​ច្រានចោល​លទ្ធភាព​​មួយ​នៃ​ការ​ពិភាក្សា​ជា​មួយ​កូរ៉េខាងជើង​ថា ជា​ការ​ខ្ជះខ្ជាយ​​ពេលវេលា​​ដ៏​​ឥតប្រយោជន៍​បំផុត​មួយ​​​បន្ទាប់​ពី​លេខា​ផ្ទាល់​ខ្លួន​​របស់​​លោក​បាន​បង្ហើប​ថា ទីក្រុង​វ៉ាស៊ីនតោន​កំពុង​បើក​ផ្លូវ​ឲ្យ​មាន​ការ​ទំនាក់ទំនង​ដ៏​ល្អ​ប្រសើរ​មួយ​ឡើង​វិញ​ជា​មួយ​រដ្ឋាភិបាល​ទីក្រុង​ព្យុងយ៉ាង។
កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ អាមេរិក​បាន​និយាយ​ថា ខ្លួន​នឹង​ទំនាក់ទំនង​ដោយ​ផ្ទាល់​ជា​មួយ​កូរ៉េខាងជើង​លើ​ដំណោះស្រាយ​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន។ ក៏ប៉ុន្តែ​ត្រូវ​បាន​រដ្ឋាភិបាល​ទីក្រុង​ព្យុងយ៉ាង​លើកឡើង​ថា ខ្លួន​គ្មាន​ចំណាប់អារម្មណ៍​លើ​កិច្ចពិភាក្សា​នេះ​ឡើយ។ 
ងាក​មក​មើល​ស្ថានការណ៍​នៅ​ក្នុង​ធនាគារ​កណ្តាល​អាមេរិក​វិញ លោក​Trump កំពុង​ស្វះស្វែង​រក​ឥស្សរជន​ម្នាក់​​មក​ជំនួស​តំណែង​​លោក​ស្រី Janet Yellen  ជា​ប្រមុខ​ធនាគារ​កណ្តាល​អាមេរិក​បច្ចុប្បន្ន​ដោយ​សន្យា​ថា ការ​សម្រេចចិត្ត​នឹង​ធ្វើ​ឡើង​នៅ​ខែ​ក្រោយ​។ 
លោក Patrick Harker ប្រធាន​ធនាគារ​កណ្តាល​​អាមេរិក​មក​ពី​ទីក្រុង​ Philadelphia បាន​​មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​សុក្រ​កន្លង​ទៅ​ថា វា​នៅ​តែ​មាន ​​បញ្ហា​មួយ​ចំនួន​ក្នុង​​ការ​ដំឡើង​អត្រា​ការ​ប្រាក់​នៅ​ក្នុង​ខែ​ធ្នូ​​ខាងមុខ​នេះ និង​ការ​ដំឡើង​អត្រា​ការប្រាក់​ចំនួន​ ៣ ដង​បន្ថែម​ទៀត​នៅ​ឆ្នាំ​ក្រោយ​។ 
ការ​ចំណាយ​របស់​អ្នក​ប្រើប្រាស់​នៅ​​អាមេរិក​បាន​កើន​ឡើង​តិចតួច​​ប៉ុណ្ណោះ​នៅ​ក្នុង​ខែ​សីហា​កន្លង​ទៅ ខណៈ​ដែល​ព្យុះ​សង្ឃរា Harvey និងព្យុះ Irmaនៅ​ពេល​កន្លង​មក​​បាន​ជះឥទ្ធិពល​ដល់​វិស័យ​ឧស្សាហកម្ម​របស់​ប្រទេស​នេះ។ ទាំង​នេះ​បាន​បណ្តាល​អតិផរណា​ប្រចាំ​ឆ្នាំ​ មាន​កំណើន​យឺត​បំផុត​មិន​ធ្លាប់​​មាន​នៅ​ក្នុង​រយៈពេល​ជិត​ពីរ​ឆ្នាំ​​កន្លង​ទៅ ដែល​​អាច​បញ្ជាក់​ជា​មុន​ថា សេដ្ឋកិច្ច​ទីក្រុង​វ៉ាស៊ីនតោន​ត្រូវ​តែ​ធ្វើ​កំណែទម្រង់​បន្ថែម​ទៀត​នៅ​ក្នុង​ត្រីមាស​ទី​៣នេះ។
ងាក​ទៅ​មើល​អតិផរណា​​នៅ​តំបន់​ចាយ​ប្រាក់​អឺរ៉ូ​វិញ​បង្ហាញ​ពី​ការ​រំពឹង​ទុក​​​នៃ​ការ​កើន​ឡើង​នៅ​​ក្នុង​ខែ​កញ្ញា​នេះ។ ​ទិន្នន័យ​របស់​​ក្រុមហ៊ុន​ Eurostat បាន​បង្ហាញ​កាល​ពី​ថ្ងៃសុក្រ​​កន្លង​ទៅ​​ថា កំណើន​តម្លៃ​ទំនិញ​ប្រើប្រាស់​មាន​ការ​កើន​ឡើង​ហើយ​នេះ​នឹង​ជួយ​គាំទ្រ​ដល់​​ធនាគារ​កណ្តាល​អឺរ៉ុប​សម្រាប់​ប្រតិបត្តិការ​លើ​សកម្មភាព​របស់​ខ្លួន៕
ប្រភព៖ cnbc

No comments:

Post a Comment

Post Top Ad