នៅថ្ងៃនេះ Channyfx សូមផ្តល់ព័ត៌មានសំខាន់ៗចំនួន៦កើតមាននៅជុំវិញពិភពលោកនៅក្នុងសប្តាហ៍នេះ។
ចំពោះប្រិយមិត្តដែលប្រឡូកក្នុងទីផ្សារជួញដូររូបិយប័ណ្ណ
និងទីផ្សារភាគហ៊ុននានា
សូមកុំភ្លេចតាមដានព្រឹត្តិការណ៍សេដ្ឋកិច្ចទាំងនេះ ព្រោះថា
វាមានឥទ្ធិពលដល់ទីផ្សារជួញដូរសាកលលោក។
) ទិន្នន័យពាណិជ្ជកម្មអាល្លឺម៉ង់ (German Trade Balance)
ថ្ងៃប្រកាស៖ ថ្ងៃពុធ ទី១១ តុលា ម៉ោង ១ យប់នេះ
ផលប៉ះពាល់ដល់ការជួញដូរ EUR/USD, EUR/GBP
ថ្ងៃប្រកាស៖ ថ្ងៃពុធ ទី១១ តុលា ម៉ោង ១ យប់នេះ
ផលប៉ះពាល់ដល់ការជួញដូរ EUR/USD, EUR/GBP
ជាមួយនឹងវិស័យផលិតកម្មដែលកំពុងកើនឡើង
កំណើននាំចេញរបស់អាល្លឺម៉ង់មានសន្ទុះកើនឡើងខ្ពស់ជាងចិន
និងជប៉ុនទៅទៀត ។ កាលពីខែមុនតួលេខនេះបានកើនឡើងដល់ទៅ ១៩,៥
ពាន់លានអ៊ឺរ៉ូ និងការនាំចេញត្រូវបានគេរំពឹងថា នឹងអាចកើនឡើង
៥% នៅក្នុងឆ្នាំនេះធៀបនឹងការវាយតម្លៃដំបូងដែលថា
វាអាចមានត្រឹមតែ ១,២% ប៉ុណ្ណោះ។
ទោះជាយ៉ាងណាក៏ដោយ ខណៈដែលអាជីវកម្ម
និងពលរដ្ឋរបស់ខ្លួនកំពុងទទួលបានអត្ថប្រយោជន៍ពីកំណើននេះ
បណ្តាប្រទេសនៅអឺរ៉ុបមួយចំនួនទៀតនៅតែព្យាយាមដោះស្រាយបញ្ហាវិបត្តិសេដ្ឋកិច្ចរបស់ខ្លួន
ដែលអាចធ្វើឱ្យអាល្លឺម៉ង់នៅបន្តរួមទុក្ខជាមួយនឹងបញ្ហាក្នុងតំបន់នេះ។
២) ទិន្នន័យផលិតកម្មរបស់អង់គ្លេសប្រចាំខែសីហា (UK Manufacturing Production)
ថ្ងៃប្រកាស៖ ថ្ងៃពុធ ទី១១ តុលា ម៉ោង ៣:៣០ នាទីទៀបភ្លឺយប់នេះ
ផលប៉ះពាល់ដល់ការជួញដូរ GBP/USD, EUR/GBP
ថ្ងៃប្រកាស៖ ថ្ងៃពុធ ទី១១ តុលា ម៉ោង ៣:៣០ នាទីទៀបភ្លឺយប់នេះ
ផលប៉ះពាល់ដល់ការជួញដូរ GBP/USD, EUR/GBP
សូចនាករសំខាន់លើវិស័យពាណិជ្ជកម្ម
និងឧស្សាហកម្មសំខាន់ៗមួយចំនួនសម្រាប់ចក្រភពអង់គ្លេសនឹងត្រូវចេញផ្សាយជាមួយគ្នានៅម៉ោង
៣កន្លះទៀបភ្លឺយប់នេះ។ គេសង្កេតឃើញថា ទាំងវិស័យផលិតកម្ម
និងឧស្សាហកម្មសុទ្ធតែមានកំណើនក្នុងឆ្នាំនេះ ។
យ៉ាងណាមិញជញ្ជីងពាណិជ្ជកម្ម (Trade Balance)
នៅតែមានបញ្ហានៅឡើយដោយក្នុងនោះ
ការធ្វើពាណិជ្ជកម្មជាមួយបណ្តាប្រទេសមិនមែនសមាជិកអឺរ៉ុបបានធ្លាក់ចុះអស់ចំនួន
៣,៨៤ ពាន់លានផោន។ នេះបញ្ជាក់ថា សេដ្ឋកិច្ចរបស់មហាអំណាចមួយនេះ
មានភាពប្រេះស្រាំក្រោយបោះឆ្នោតផ្តាច់ខ្លួនចេញពីសហភាពអឺរ៉ុប
ហើយជាលទ្ធផលធ្វើឲ្យរូបិយប័ណ្ណជាតិរបស់ខ្លួនស្ថិតនៅក្នុងភាពត្រដាបត្រដួសដូចសព្វថ្ងៃ។
៣) របាយការណ៍កំណើនអតិផរណារបស់អង់គ្លេស (UK Inflation Report)
ថ្ងៃប្រកាស៖ ថ្ងៃព្រហស្បតិ៍ ទី១២ តុលា
ផលប៉ះពាល់ដល់ការជួញដូរ GBP/USD, EUR/GB
ថ្ងៃប្រកាស៖ ថ្ងៃព្រហស្បតិ៍ ទី១២ តុលា
ផលប៉ះពាល់ដល់ការជួញដូរ GBP/USD, EUR/GB
អង់គ្លេសមានអត្រាអតិផរណាខ្ពស់បំផុតក្នុងចំណោមបណ្តាប្រទេសសេដ្ឋកិច្ចធំៗ
ទាំង ៧ របស់មហាអំណាចសេដ្ឋកិច្ច G7។ អតិផរណាបានកើនឡើងដល់ ២,៩%
កាលពីខែសីហាកន្លងទៅធៀបនឹងអត្រាកំណើន ២,៦% កាលពីខែកក្កដា
ដែលនេះបានធ្វើឱ្យសន្ទស្សន៍តម្លៃទំនិញប្រើប្រាស់កើនឡើងខ្ពស់មិនធ្លាប់មាននៅក្នុងរយៈពេល
៤ ឆ្នាំមកនេះ។ ការពឹងផ្អែករបស់ខ្លួនលើការនាំចូល
គឺស្ថិតនៅពីក្រោយនៃកំណើនអតិផរណានេះ
ខណៈដែលអ្នកប្រើប្រាស់កាត់បន្ថយការចំណាយនៅពេលលុយផោនធ្លាក់ថ្លៃក្រោយបោះឆ្នោតផ្តាច់ខ្លួនចេញពីសហភាពអឺរ៉ុប។
ចាប់តាំងពីការបោះឆ្នោតប្រជាមតិកាលពីពាក់កណ្តាលឆ្នាំ ២០១៦មក
លុយផោននៅតែធ្លាក់ថ្លៃទាបជាងតម្លៃមុនការបោះឆ្នោតដល់ទៅ ១០%
ឯណោះ។
ដោយសារតែធនាគារកណ្តាលនានាភាគច្រើនមានបំណងចង់ឲ្យអត្រាអតិផរណា
ស្ថិតនៅក្នុងអត្រា ២% សម្រាប់ស្ថិរភាពនៃកំណើនសេដ្ឋកិច្ច
ធនាគារកណ្តាលអង់គ្លេសទំនងអាចនឹងដំឡើងអត្រាការប្រាក់ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីលើកស្ទួយលុយផោនឡើងវិញ។
៤) កំណត់ហេតុលើកិច្ចប្រជុំរបស់ធនាគារកណ្តាលអាមេរិក (FOMC Meeting Minutes)
ថ្ងៃប្រកាស៖ ថ្ងៃព្រហស្បតិ៍ ទី១២ តុលា ម៉ោង ១:០០ នាទីទៀបភ្លឺ
ផលប៉ះពាល់ដល់ការជួញដូរ EUR/USD, USD/JPY
ថ្ងៃប្រកាស៖ ថ្ងៃព្រហស្បតិ៍ ទី១២ តុលា ម៉ោង ១:០០ នាទីទៀបភ្លឺ
ផលប៉ះពាល់ដល់ការជួញដូរ EUR/USD, USD/JPY
គ្មានអ្នកណាម្នាក់រំពឹងថា
នឹងមានព័ត៌មានដ៏ភ្ញាក់ផ្អើលមួយចេញពីសេចក្តីថ្លែងការណ៍នៃកិច្ចប្រជុំរបស់ធនាគារកណ្តាលអាមេរិក
(FOMC) នោះទេ។ ប៉ុន្តែអ្វីដែលអ្នកជួញដូរនឹងចាប់អារម្មណ៍នោះ
គឺការផ្តល់ភ្លើងខៀវរបស់ស្ថាប័ននេះសម្រាប់ការដំឡើងអត្រាការប្រាក់ដែលគេរំពឹងទុកថា
នឹងធ្វើឡើងនៅពាក់កណ្តាលខែធ្នូឆ្នាំនេះ។
៥) ទិន្នន័យទំនុកចិត្តរបស់អ្នកប្រើប្រាស់របស់អូស្ត្រាលី (Consumer Confidence)
ថ្ងៃប្រកាស៖ ថ្ងៃព្រហស្បតិ៍ ទី១២ តុលា ម៉ោង ៣:៣០ នាទីទៀបភ្លឺ
ផលប៉ះពាល់ដល់ការជួញដូរ AUD/USD, AUD/NZD
ថ្ងៃប្រកាស៖ ថ្ងៃព្រហស្បតិ៍ ទី១២ តុលា ម៉ោង ៣:៣០ នាទីទៀបភ្លឺ
ផលប៉ះពាល់ដល់ការជួញដូរ AUD/USD, AUD/NZD
ជាមួយនឹងការធ្លាក់ចុះទីផ្សារលក់រាយការងើបឡើងវិញនៃសេដ្ឋកិច្ចរបស់អូស្ត្រាលីនៅតែហាក់ដូចជានៅឆ្ងាយជាងអ្វីដែលបានសង្ឃឹមទុក។
ស្ថានភាពលក់រាយនៅខែ សីហាកន្លងទៅបានធ្លាក់ចុះអស់ ០,៦%
ខណៈដែលការរំពឹងទុកថា វាអាចកើនឡើង ០៣%។
ចំណែកទំនុកចិត្តអ្នកប្រើប្រាស់វិញ
កាលពីខែកញ្ញាបានធ្លាក់ចុះអស់ ២,៥% ធ្វើឲ្យវាជាខែទី១០
ដែលធ្លាក់ចុះជាប់ៗគ្នា
ទោះបីជាវិស័យការងារមានលក្ខណៈល្អប្រសើរជាងមុនក៏ដោយ។
៦) ទិន្នន័យវិស័យផលិតកម្មនៅក្នុងតំបន់ចាយប្រាក់អឺរ៉ូ (ECB Industrial Production)
ថ្ងៃប្រកាស៖ ថ្ងៃព្រហស្បតិ៍ ទី១៣ តុលា ម៉ោង ៥:០០ នាទីព្រឹក
ផលប៉ះពាល់ដល់ការជួញដូរ EUR/USD, EUR/GBP
ថ្ងៃប្រកាស៖ ថ្ងៃព្រហស្បតិ៍ ទី១៣ តុលា ម៉ោង ៥:០០ នាទីព្រឹក
ផលប៉ះពាល់ដល់ការជួញដូរ EUR/USD, EUR/GBP
អគ្គនាយកនៃគណៈកម្មការអឺរ៉ុប(Eurostat)
នឹងចេញផ្សាយទិន្នន័យវិស័យផលិតកម្មនៅក្នុងតំបន់ចាយប្រាក់អឺរ៉ូទាំងមូលសម្រាប់ខែសីហាកន្លងទៅ។
ទិន្នន័យកន្លងមក បានបង្ហាញថា វិស័យផលិតកម្មក្នុងតំបន់នេះ
មានសញ្ញាណល្អ ដែលជាសញ្ញាណមួយជំរុញឲ្យមានកំណើនអតិផរណា
និងផ្តល់ក្តីសង្ឃឹមឲ្យធនាគារកណ្តាលអឺរ៉ុបដំឡើងអត្រាការប្រាក់នៅពេលខាងមុខ៕
ប្រភព៖ cnbc
No comments:
Post a Comment