ទីផ្សារ​មាស​នៅ​បន្ត​ឡើង​ថ្លៃ​ទៀត​ថ្ងៃ​នេះ - channyfx

ការជួញដូរនៅទីផ្សារហាងឆេងប្តូរប្រាក់បរទេស និង​មាស

Hot

Post Top Ad

Tuesday, October 10, 2017

ទីផ្សារ​មាស​នៅ​បន្ត​ឡើង​ថ្លៃ​ទៀត​ថ្ងៃ​នេះ

ទីផ្សារ​ជួញដូរ​មាស​នៅ​ព្រឹក​នេះ​​ត្រូវ​បាន​គេ​មើល ឃើញ​ថា នៅ​បន្ត​ឡើង​ថ្លៃ​ទៀត​ពី​តម្លៃ​ជួញដូរ​ទាប​បំផុត​មិន​ធ្លាប់​មាន​កាល​ពី​សប្តាហ៍ មុន​ ខណៈ​ដែល​ហាងឆេង​ប្រាក់​ដុល្លារ​នៅ​ទ្រឹង​ ជា​មួយ​នឹង​ការ​រំពឹង​ទុក​លើ​ការ​ដំឡើង​អត្រា​ការប្រាក់​របស់​ធនាគារ​​កណ្តាល​ បន្ទាប់​ពី​វា​បាន​​​ធ្លាក់​ថ្លៃ​កាល​ពី​យប់មិញ។

ការ​ជួញដូរ​មាស​តាម​ស្បត (Spot Gold) បាន​ឡើង​ថ្លៃ ០,២% ត្រូវ​បាន​ជួញដូរ​ក្នុង​តម្លៃ ១ ២៨៦,៤២ ដុល្លារ​ក្នុង​មួយ​អោន​នៅ ម៉ោង ៩ ព្រឹក​នេះ ពោល​គឺ​បាន​ឡើង​ថ្លៃ​ដល់​តម្លៃ​ជួញដូរ​ដូច​កាល​ពី​ថ្ងៃ​ទី ២៩ កញ្ញា​កន្លង​ទៅ។ ចំណែក​ទីផ្សារ​មាស​របស់​អាមេរិក​វិញ បាន​ឡើង​ថ្លៃ ០,៣% ត្រូវ​បាន​ជួញដូរ​ក្នុង​តម្លៃ ១ ២៨៨,៩០ ដុល្លារ​ក្នុង​មួយ​អោន។ 
នៅ​ថ្ងៃ​នេះ ទីផ្សារ​ប្រាក់ដុល្លារ​ ​បាន​បញ្ឈប់​ការ​ធ្លាក់​ថ្លៃ​​មិន​ដូច​កាល​ពី​យប់មិញ​ដែល​មិន​​ធ្លាប់​មាន​នៅ​ក្នុង​រយៈពេល ១០​ សប្តាហ៍​​កន្លង​ទៅ។ នេះ​ក៏​​ដោយសារតែ​​ទទួល​បាន​ការ​គាំទ្រ​ពី​ការ​រំពឹង​ទុក​​លើ​កំណើន​សេដ្ឋកិច្ច​អាមេរិក​​ដែល​អាច​ជំរុញ​ឱ្យ​ធនាគារ​កណ្តាល​​របស់​ខ្លួន​​ធ្វើ​ការ​ដំឡើង​អត្រា​ការ​ប្រាក់​នៅ​ចុង​ឆ្នាំ​នេះ​។
ទីផ្សារ​មាស​បាន​ឡើង​ថ្លៃ​នៅ​សប្តាហ៍​នេះ ដោយសារ​តែ​ប្រាក់​​ដុល្លារ​មាន​សម្ពាធ​ធៀប​ទៅ​នឹង​​ប្រាក់​អឺរ៉ូប​​ដែល​បាន​ងើប​ឡើង​​ថ្លៃ​វិញ ​បន្ទាប់​ពី​ទិន្នន័យ​​​ផលិតកម្ម​ក្នុង​វិស័យ​​ឧស្សាហកម្ម​របស់​អាល្លឺម៉ង់ ​​បាន​បង្ហាញ​ក្នុង​សញ្ញាណ​មួយ​​ល្អ​បំផុត​មិន​ធ្លាប់​មាន​នៅ​​ក្នុង​រយៈពេល​ជាង៦  ឆ្នាំ​​កន្លង​មក​នេះ​​សម្រាប់​​ខែសីហា​កន្លង​ទៅ​​។ ក្រៅ​ពី​នេះ ប្រាក់​ដុល្លារ​ទទួល​រង​ផល​ប៉ះពាល់​ពី​ភាព​​តានតឹង​ឡើង​វិញ​នៃ​ភូមិសាស្ត្រ​នយោបាយ​ក្នុង​ឧបទ្វីប​កូរ៉េ។ 
ក្រៅ​ពី​នេះ​ម្យ៉ាងទៀត​ ការ​អំពាវនាវ​ពី​លោក Sabine Lautenschlaeger សមាជិក​ក្រុមប្រឹក្សាភិបាល​ធនាគារ​កណ្តាល​អឺរ៉ុប​មួយ​រូប​​​ដើម្បី​រារាំង​​កុំ​ឲ្យ​ស្ថាប័ន​នេះ​ទិញ​មូលបត្រ​បំណុល​បន្ថែម​ទៀត​នៅ​ក្នុង​ឆ្នាំ ២០១៨ ខាងមុខ​ ក៏​បាន​ជួយ​​ឲ្យ​ប្រាក់​អឺរ៉ូ​ឡើង​ថ្លៃ​ដែរ។ 
ចំណែក​ក្រុម​មន្ត្រី​រដ្ឋាភិបាល​អាល្លឺម៉ង់​​បាន​​លើក​ឡើង​កាល​ពី​ថ្ងៃ​ចន្ទ​​ម្សិលមិញ​ថា មូលនិធិ​រូបិយវត្ថុ​អន្ដរជាតិ (IMF) ទំនង ជា នឹង បង្កើន ការ ព្យាករណ៍​លើ​កំណើន​សេដ្ឋកិច្ច​របស់​ខ្លួន​នៅ​សប្តាហ៍​នេះ។ នេះ​ មានន័យ​ថា​ វា គឺ​ជា​ពេលវេលា​ដ៏​​ល្អ​បំផុត​មួយ​សម្រាប់​អ្នក​បង្កើត​គោលនយោបាយ​​របស់​ខ្លួន​​ត្រលប់​មក​​ពង្រឹង​​រូបិយប័ណ្ណ​ជាតិ​ដែល​ទន់ខ្សោយ​​​ឲ្យ​រឹងមាំ ឡើង​វិញ។
នៅ​អង់គ្លេស​វិញ ការ​ចំណាយ​របស់​ពលរដ្ឋ​របស់​ខ្លួន​​ត្រូវ​បាន​គេ​មើល ឃើញ​ថា បាន​កើន​ឡើង​នៅ​ក្នុង​ខែ​កញ្ញា​​កន្លង​ទៅ។ ប៉ុន្តែ​នេះ​មិន​ទាន់​គ្រប់គ្រាន់​​នោះ​ឡើយ​ដើម្បី​បញ្ឈប់​ការ​ធ្លាក់ចុះ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​​នៃ​កំណើន​សេដ្ឋកិច្ច​របស់​ខ្លួន​ដែល​​បាន​ជះឥទ្ធិពល​ដល់​ការ​ចំណាយ​​កាន់តែ​ច្រើនឡើង​របស់​ប្រជាជន​នៅ​ពេល​កន្លង​មក៕
ប្រភព៖ cnbc

No comments:

Post a Comment

Post Top Ad