ខណៈ​ទីផ្សារ​ប្រាក់​ដុល្លារ​ឡើង​ថ្លៃ ទីផ្សារ​មាស​នៅ​ទ្រឹង​ងើប​ទៅ​មុខ​មិន​រួច - channyfx

ការជួញដូរនៅទីផ្សារហាងឆេងប្តូរប្រាក់បរទេស និង​មាស

Hot

Post Top Ad

Friday, October 6, 2017

ខណៈ​ទីផ្សារ​ប្រាក់​ដុល្លារ​ឡើង​ថ្លៃ ទីផ្សារ​មាស​នៅ​ទ្រឹង​ងើប​ទៅ​មុខ​មិន​រួច

ទីផ្សារ​ជួញដូរ​មាស​នៅ​ថ្ងៃ​សុក្រ​ចុងក្រោយ​នេះ ហាក់​មិន​មាន​ការ​ប្រែប្រួល​ខ្លាំង​នោះ​ឡើយ​បន្ទាប់​ពី​បាន​ធ្លាក់​ថ្លៃ​ខ្លាំង​កាល​ពី​យប់មិញ​ ខណៈ​ដែល​ទីផ្សារ​ប្រាក់​ដុល្លារ​ស្ទុះ​ងើប​ឡើង​វិញ​នៅ​មុន​ពេល​របាយការណ៍​ការងារ​របស់​អាមេរិក​ចេញ​ផ្សាយ​នៅ​យប់​នេះ។

តម្លៃ​ជួញដូរ​មាស​តាម​ស្បត​មាន​ការ​ប្រែប្រួល​តិចតួច​ ស្ថិត​នៅ​ទីតាំង​តម្លៃ ១ ២៦៨,៥២ ដុល្លារ​ក្នុង​មួយ​អោន​នៅ​ម៉ោង ៩ ព្រឹក​កន្លង​ទៅ។ កាល​ពី​យប់មិញ​ វា​បាន​ធ្លាក់​ថ្លៃ​ម្តង​រួច​មក​ហើយ​អស់ ០,៥%។ ចំណែក​ទីផ្សារ​មាស​របស់​អាមេរិក​វិញ បាន​ធ្លាក់​ថ្លៃ​ដែរ​អស់​ចំនួន ០,២% ត្រូវ​បាន​ជួញដូរ​ក្នុង​តម្លៃ ១ ២៧០,៩០ ដុល្លារ​ក្នុង​មួយ​អោន។
នៅ​ថ្ងៃ​នេះ ពោល​គឺ​មុន​ពេល​របាយការណ៍​ការងារ​របស់​អាមេរិក​ចេញ​ផ្សាយ ការ​ជួញដូរ​នៅ​លើ​ផ្សារភាគហ៊ុន​អាស៊ី និង​ទីផ្សារ​បាន​ឡើង​ថ្លៃ​រួច​ទៅ​ហើយ។ ក្តី​សង្ឃឹម​នៃ​ការ​អនុម័ត​កម្មវិធី​កំណែទម្រង់​ពន្ធដារ និង​ភាព​ធូរស្រាល​ឡើង​វិញ​នៃ​​​ព្យុះ Harvey និង​ព្យុះ Irma បាន​ជួយ​​ឲ្យ​ស្ថានភាព​ជួញដូរ​នៅ​លើ​ទីផ្សារ​មាន​ភាព​ប្រក្រតី​ឡើង​វិញ។ 
យ៉ាងណាមិញ សេដ្ឋកិច្ច​អាមេរិក​អាច​មាន​កំណើន​ទាប​ត្រឹម ១,៥% នៅ​ក្នុង​ឆ្នាំ​នេះ នេះ​បើ​យោង​តាម​ការ​លើក​ឡើង​របស់​លោក John Williams ប្រមុខ​ធនាគារ​កណ្តាល​អាមេរិក​មក​ពី​ទីក្រុង San Francisco ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​​ម្សិលមិញ។ ការ​ធ្លាក់​ចុះ​នេះ​គឺ​ដោយសារ​តែ​ផល​ប៉ះពាល់​ពី​ព្យុះ​ធំៗ​ចំនួន​ពីរ​កាល​ពី​ខែ​កញ្ញា​កន្លង​ទៅ​ដែល​ជា​ផលវិបាក​មួយ​ធ្វើ​ឲ្យ​លោក Trump មាន​ការ​លំបាក​ក្នុង​កម្មវិធី​អភិវឌ្ឍ​សេដ្ឋកិច្ច​របស់​លោក និង ការ​សម្រេចចិត្ត​​នៃ​ការ​ដំឡើង​អត្រា​ការប្រាក់​របស់​ធនាគារ​កណ្តាល។
នៅ​ថ្ងៃ​នេះ អ្នក​ជួញដូរ​នៅ​លើ​ទីផ្សារ​អន្តរជាតិ​កំពុង​ទន្ទឹង​រង់ចាំ​លើ​របាយការណ៍​ការងារ​របស់​អាមេរិក​ប្រចាំ​ខែ​កញ្ញា​កន្លង​ទៅ។ ទិន្នន័យ​បឋម​​នានា​បាន​លើក​ឡើង​ថា កំណើន​ការងារ​នឹង​ធ្លាក់​ចុះ​​ដោយសារ​តែ​ផល​ប៉ះពាល់​ពី​ព្យុះ​ធំៗ​ចំនួន​ពីរ​គឺ​ព្យុះ Harvey និង​ព្យុះ Irma។ យោង​តាម​ការ​ស្ទង់មតិ​របស់​សារព័ត៌មាន Reutersកំណើន​ការងារ​​​អាមេរិក​អាច​មាន​ចំនួន​ត្រឹម ៩០ ០០០ កន្លែង​​សម្រាប់​ខែ​កញ្ញា​កន្លង​ទៅ ខណៈ​​កាល​ពី​ខែ​សីហា​​វា​បាន​កើន​ឡើង​ដល់ ១៥៦ ០០០ កន្លែង៕ 
ប្រភព៖ cnbc

No comments:

Post a Comment

Post Top Ad