មាស​បន្ត​ធ្លាក់​ថ្លៃ​កាន់តែ​ខ្លាំង​ទៀត​ថ្ងៃ​នេះ​ ខណៈ​ដែល​ទីផ្សារ​ប្រាក់​ដុល្លារ​ងើប​ឡើង​វិញ - channyfx

ការជួញដូរនៅទីផ្សារហាងឆេងប្តូរប្រាក់បរទេស និង​មាស

Hot

Post Top Ad

Tuesday, October 3, 2017

មាស​បន្ត​ធ្លាក់​ថ្លៃ​កាន់តែ​ខ្លាំង​ទៀត​ថ្ងៃ​នេះ​ ខណៈ​ដែល​ទីផ្សារ​ប្រាក់​ដុល្លារ​ងើប​ឡើង​វិញ

ខណៈ​ដែល​ទីផ្សារ​​ប្រាក់​ដុល្លារ​កំពុង​​ងើប​ឡើង​​ថ្លៃ​វិញ  ការ​ជួញដូរ​មាស​នៅ​លើ​ទីផ្សារ​អន្តរជាតិ​វិញ បាន​បន្ត​ធ្លាក់​ថ្លៃ​ខ្លាំង​ទៀត​នៅ​ថ្ងៃ​នេះ​​ជា​មួយ​​នឹង​សញ្ញាណ​ល្អ​នៃ​វិស័យ​ផលិតកម្ម​របស់​អាមេរិក និង​ការ​កើន​ឡើង​​អត្រា​ការប្រាក់​លើ​មូលបត្រ​បំណុល​របស់​អាមេរិក។

តម្លៃ​ជួញដូរ​មាស​តាម​ស្បត (Spot Gold)  បាន​ធ្លាក់​ថ្លៃ​អស់ ០,១% ត្រូវ​បាន​ជួញដូរ​ក្នុង​តម្លៃ ១ ២៦៩,៥០ ដុល្លារ​ក្នុង​មួយ​អោន​នៅ​ម៉ោង ៩ ព្រឹក​នេះ បន្ទាប់​ពី​បាន​ធ្លាក់​ថ្លៃ​ដល់​តម្លៃ​ទាប​បំផុត​មួយ​គឺ ១ ២៦៨,៦០ ដុល្លារ​​ក្នុង​មួយ​អោន​ម្តង​រួច​មក​ហើយ​កាល​​ម្សិលមិញ។ តម្លៃ​ធ្លាក់​ថ្លៃ នេះ គឺ​ជា​តម្លៃ​ជួញដូរ​ទាប​បំផុត​មួយ​មិន​ធ្លាប់​មាន​គិត​ចាប់​តាំង​ពី​ពាក់​កណ្តាល​ខែ​សីហា​មក។ ចំណែក​ទីផ្សារ​មាស​របស់​អាមេរិក​បាន​ធ្លាក់​ថ្លៃ​អស់ ០,៣% ត្រូវ​បាន​ជួញដូរ​ក្នុង​តម្លៃ ១ ២៧២,៥០ ដុល្លារ​ក្នុង​មួយ​អោន។
នៅ​ថ្ងៃ​នេះ​សន្ទស្សន៍​ជួញដូរ​ប្រាក់​ដុល្លារ​បាន​ឡើង​​ថ្លៃ ០,៦២% ធៀប​ទៅ​នឹង​ប្រាក់​អឺរ៉ូ ដែល​វា​ត្រូវ​បាន​ជួញដូរ​ក្នុង​តម្លៃ ១,១៧៣៩ ដុល្លារ។ បើ​ធៀប​ទៅ​នឹង​លុយ​យ៉េន​វិញ ប្រាក់​ដុល្លារ​ឡើង​ថ្លៃ​បាន ០,១៨% ត្រូវ​បាន​ជួញដូរ​ក្នុង​តម្លៃ ១១២,៦៧ យ៉េន​ក្នុង​មួយ​ដុល្លារ។ ​ ធៀប​ទៅ​នឹង​រូបិយប័ណ្ណ​នានា សន្ទស្សន៍​ជួញដូរ​ប្រាក់​ដុល្លារ​បាន​ឡើង​ថ្លៃ​បាន​ ០,៣%។
ទិន្នន័យ​ផលិត​របស់​​អាមេរិក​​ត្រូវ​បាន​គេ​បញ្ចេញ​ឲ្យ​ដឹង​ថា វា​មាន​កំណើន​ខ្ពស់​មិន​ធ្លាប់​​មាន​នៅ​ក្នុង​រយៈពេល​១៣​ឆ្នាំ​កន្លង​មក​នេះ ខណៈ​ដែល​ឥទ្ធិពល​ព្យុះ Harvey និង Irma ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ក្នុង​រយៈពេល​យូរ​ដល់​សេដ្ឋកិច្ច​អាមេរិក​នៅ​ក្នុង​ត្រីមាស​ទី​៣​ឆ្នាំ​នេះ។
យោង​តាម​មន្ត្រី​សេតវិមាន​​វិញ កាល​​ពី​ថ្ងៃ​ម្សិលមិញ​ខ្លួន​បាន​ច្រានចោល​ការ​ចរចា​ជា​មួយ​កូរ៉េខាងជើង​លើកលែង​តែ​ការ​ចរចា​ស្តី​ពី​ជោគវាសនា​របស់​ប្រជាជន​អាមេរិក​ដែល​ត្រូវ​បាន​ឃុំ​ខ្លួន​នៅ​ទី​នោះ ព្រម​ទាំង​មាន​​ការ​លេចឡើង​នូវ​ការ​រិះគន់​​​ទៅ​​ដល់​លោក Rex Tillerson  រដ្ឋមន្ត្រី​ការបរទេស​ដែល​បង្ហាញ​ពី​បំណង​របស់​រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីនតោន​ក្នុង​ការ​​ចរចា​ជា​មួយ​កូរ៉េខាងជើង​លើ​កម្មវិធី​ផលិត​អាវុធ​នុយក្លេអ៊ែរ។
ងាក​ទៅ​មើល​ធនាគារ​កណ្តាល​អាមេរិក​វិញ ស្ថាប័ន​នេះ​កំពុង​ស្ថិត​នៅ​តាម​ឃ្លាំ​មើល​យ៉ាង​យកចិត្ត​ទុក​ដាក់​ថា ​ខ្លួន​នឹង​ដំឡើង​អត្រា​ការប្រាក់​ឬ​យ៉ាងណា​នៅ​ខែ​ធ្នូ​ចុង​ឆ្នាំ​នេះ។ ភាព​ស្ទាក់ស្ទើរ​របស់​ធនាគារ​កណ្តាល​នៅ​តែ​កើត​មាន​ឡើង ដោយសារ​តែ​បញ្ហា​​កំណើន​អតិផរណា​នៅ​តែ​ចោទ​ឡើង​នៅ​ឡើយ បើ​ទោះបី​ជា​ស្ថានភាព​វិស័យ​ផលិតកម្ម​មាន​កំណើន​​កាល​ពី​ខែ​កញ្ញា​ក៏ដោយ៕
ប្រភព៖ cnbc

No comments:

Post a Comment

Post Top Ad