ផ្សារភាគហ៊ុន​​អាស៊ី​ស្ងប់​ឡើង​ថ្លៃ​ថ្ងៃ​សុក្រ​នេះ ក្រោយ​ឡើង​ថ្លៃ​ជាប់ៗ​គ្នា​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ - channyfx

ការជួញដូរនៅទីផ្សារហាងឆេងប្តូរប្រាក់បរទេស និង​មាស

Hot

Post Top Ad

Friday, October 13, 2017

ផ្សារភាគហ៊ុន​​អាស៊ី​ស្ងប់​ឡើង​ថ្លៃ​ថ្ងៃ​សុក្រ​នេះ ក្រោយ​ឡើង​ថ្លៃ​ជាប់ៗ​គ្នា​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ

ការ​ជួញដូរ​នៅ​លើ​ផ្សារភាគហ៊ុន​អាស៊ី​ព្រឹក​នេះ ហាក់​មាន​ភាព​ស្ងប់ស្ងាត់​បន្តិច​បន្ទាប់​ពី​បាន​ឡើង​ថ្លៃ​ជាប់ៗ​គ្នា​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​នេះ ខណៈ​ដែល​អ្នក​ជួញដូរ​កំពុង​រង់ចាំ​មើល​ទិន្នន័យ​ពាណិជ្ជកម្ម​របស់​ចិន និង ទិន្នន័យ​អតិផរណា​របស់​អាមេរិក​នៅ​យប់​នេះ។

សន្ទស្សន៍​ជួញដូរ​ផ្សារភាគហ៊ុន​ Nikkei 225 របស់​ជប៉ុន​បាន​ប្រែប្រួល​បន្តិចបន្តួច​​ប៉ុណ្ណោះ​ដោយ​សន្ទស្សន៍​ជួញដូរ​ផ្សារភាគហ៊ុន​នេះ​បាន​ធ្លាក់​ថ្លៃ​ត្រឹម ០,០៤% បន្ទាប់​ពី​​បាន​ហក់​ឡើង​ដល់​កំណត់ត្រា​ជួញដូរ​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​នៅ​ក្នុង​រយៈពេល ២១​ឆ្នាំ​កន្លង​ទៅ​កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ។ នៅ​កូរ៉េខាងត្បូង​សន្ទស្សន៍​ជួញដូរ​នៅ​លើ​ផ្សារភាគហ៊ុន​ Kospi គឺ​ស្ថិត​នៅ​​ទីតាំង​ជួញដូរ​​លើ​បន្ទាត់​ក្រហម​បន្តិចបន្តួច​ ពោល​គឺ ០,០២%។
ងាក​ទៅ​មើល​ផ្សារភាគហ៊ុន​អូស្ត្រាលី  សន្ទស្សន៍​ជួញដូរ​ផ្សារភាគហ៊ុន S&P ASX 200 បាន​ឡើង​ថ្លៃ ០,១៧%។ ភាគហ៊ុន​របស់​ក្រុមហ៊ុន​សុខភាព និង លក់រាយ​បាន​ឡើង​ថ្លៃ​ខ្ពស់​ជាងគេ​ចាប់​ពី ០៥៨% និង ០,៥៧%  ខណៈ​ដែល​ភាគហ៊ុន​របស់​​ក្រុមហ៊ុន​ធនាគារ និង​ក្រុមហ៊ុន​រ៉ែ ហាក់​មិន​សូវ​កាក់កប​ខ្លាំង​នោះ​ឡើយ។
សារព័ត៌មាន Reuters បាន​ឱ្យ​ដឹង​ថា តម្លៃ​ផលិតកម្ម​របស់​អាមេរិក​បាន​កើនឡើង​នៅ​ក្នុង​ខែ​កញ្ញា​កន្លង​ទៅ​ក្នុង​អត្រា ០,៤% ​ដោយសារតែ​តម្លៃ​ប្រេងសាំង​បាន​​ឡើង​ថ្លៃ​ដល់​កំណត់ត្រា​​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​នៅ​ក្នុង​រយៈពេល​ជាង​២​ឆ្នាំ​កន្លង​ទៅ​នេះ។ ការ​ឡើង​ថ្លៃ​នៃ​តម្លៃ​ប្រេង​គឺ​ដោយសារ​តែ​មាន​ការ​​រាំងស្ទះ​​​សកម្មភាព​ផលិត​ប្រេង​​ដែល​ទាក់ទង​ទៅ​នឹង​ព្យុះសង្ឃរា​​ចំនួន​ពីរ​បាន​បោកបក់​មក​លើ​​រោងចក្រ​ចម្រាញ់​ប្រេង​​មួយ​ចំនួន​នៅ​រដ្ឋ​តិច​សាស​​កាល​ខែ​កញ្ញា​កន្លង​ទៅ។
កំណត់ហេតុ​ចេញផ្សាយ​នៅ​សប្តាហ៍​នេះ​​ចេញ​ពី​កិច្ចប្រជុំ​​កាល​ពី​​ខែ​មុន​របស់​ធនាគារ​កណ្តាល​បាន​បង្ហាញ​ថា​  ស្ថាប័ន​នេះ​នៅ​តែ​បន្ត​ខ្វែង​គំនិត​គ្នា​ទៅ​​បញ្ហា​អតិផរណា​របស់​ជាតិ និង​ទៅ​លើ​អនាគត​ភាព​​នៃ​ការ​ដំឡើង​​អត្រា​ការប្រាក់​នៅ​ចុង​ឆ្នាំ ២០១៧ ខាងមុខ។ ស្ថានភាព​នេះ មិន​បាន​​ជួយ​គាំទ្រ​គួរឲ្យ​​កត់សម្គាល់​ដល់​ការ​ជួញដូរ​ប្រាក់​ដុល្លារ​នោះ​ឡើយ ខណៈ​ដែល​ការ​ជួញដូរ​ថ្ងៃ​​សុក្រ​ចុងក្រោយ​នេះ បាន​បង្ហាញ​សញ្ញាណ​អវិជ្ជមាន​ដដែល។
ទន្ទឹម​នឹង​​គ្នា​នេះ​ដែរ​  ភាគហ៊ុន​អាមេរិក​​ក៏​បាន​បិទ​ការ​ជួញដូរ​ក្នុង​​ទិសដៅ​អវិជ្ជមាន​ផង​ដែរ​កាល​ពី​យប់​មិញ បន្ទាប់​ពី​មាន​របាយការណ៍​​ដ៏​ខកចិត្ត​មួយ​ចំនួន​ស្តី​ពី​លទ្ធផល​ប្រាក់​ចំណូល​របស់​ក្រុមហ៊ុន​ធំៗ​​ប្រចាំត្រីមាស​នេះ​។ ប្រាក់​ចំណូល​​របស់​ក្រុមហ៊ុន JPMorgan និង​ Citigroup ដ៏​ល្បីល្បាញ​របស់​អាមេរិក  បាន​ធ្លាក់​ចុះ​​ខ្ពស់​ជាង​ការ​រំពឹង​ទុក​។ នេះ​បាន​ញាំង​ឲ្យ​ សន្ទស្សន៍​​ជួញដូរ​នៅ​លើ​ផ្សារភាគហ៊ុន Dow Jones បាន​ធ្លាក់​ចុះ​អស់ ០,១៤%៕
ប្រភព៖ cnbc

No comments:

Post a Comment

Post Top Ad