ការជួញដូរនៅលើផ្សារភាគហ៊ុនអាស៊ីនៅព្រឹកថ្ងៃសុក្រនេះត្រូវបានគេមើលឃើញថា
បានឡើងចុះមិនស្របគ្នានោះឡើយ បន្ទាប់ពីផ្សារភាគហ៊ុន Wall
Street របស់អាមេរិកបានរង្គោះរង្គើ
ខណៈដែលផ្សារភាគហ៊ុនអឺរ៉ុបបានបិទបញ្ចប់ការជួញដូរធ្លាក់ថ្លៃដែរកាលពីយប់មិញ។
សន្ទស្សន៍ជួញដូរផ្សារភាគហ៊ុន Nikkei 225
របស់ជប៉ុនបានធ្លាក់ថ្លៃអស់ ០,៣២%
នៅពេលចាប់ផ្តើមជួញដូរដំបូងព្រឹកនេះបន្ទាប់ពីផ្សារភាគហ៊ុនមួយនេះបានបិទបញ្ចប់ក្នុងតម្លៃឡើងថ្លៃជាប់ៗគ្នានៅក្នុងរយៈពេល
១៣ ថ្ងៃកាលពីម្សិលមិញ។
ចំណែកនយោបាយនៅក្នុងប្រទេសកំពុងស្ថិតនៅក្នុងផ្ទាំងស៊ីបនៃការតាមដានរបស់អ្នកជួញដូរ
ខណៈដែលប្រទេសនេះនឹងរៀបចំការបោះឆ្នោតជាតិមួយនៅថ្ងៃទី ២២
តុលានេះ។
ងាកទៅមើលផ្សារភាគហ៊ុន Kospi របស់កូរ៉េខាងត្បូងវិញ បានឡើងថ្លៃ
០,៣១ ។
ភាគហ៊ុនរបស់ក្រុមហ៊ុនបច្ចេកវិជ្ជារបស់ខ្លួនកំពុងជួញដូរក្នុងទិសដៅវិជ្ជមាន
ដែលបានជួយកាត់បន្ថយការខាតបង់កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។
ភាគហ៊ុនក្រុមហ៊ុន Samsung Electronics បានឡើងថ្លៃ ០,៥៣% ភាគរយ
និងក្រុមហ៊ុនរថយន្តផ្សេងៗទៀតសុទ្ធតែឡើងថ្លៃដូចគ្នា។
ចំណែកផ្សារភាគហ៊ុន S & P / ASX 200 របស់អូស្ត្រាលីវិញ
មិនមានការប្រែប្រួលខ្លាំងនោះទេ។ ភាគហ៊ុនរបស់ក្រុមហ៊ុនចម្រុះ
មានសញ្ញាណវិជ្ជមានច្រើននៅព្រឹកនេះ។
ប៉ុន្តែវាបានទៅប៉ះប៉ូវនៃការធ្លាក់ចុះនៃភាគហ៊ុនរបស់ក្រុមហ៊ុនថាមពល
និងក្រុមហ៊ុនប្រេង ដែលកំពុងជួញដូរក្នុងបន្ទាប់ក្រហម។
នៅឥណ្ឌាទីផ្សារភាគហ៊ុនរបស់ខ្លួនមិនបានបើកឲ្យជួញដូរទេ
ដោយសារតែចូលរួមពិធីបុណ្យឈប់សម្រាកប្រចាំឆ្នាំ។
ធ្វើដំណើរទៅមើលការជួញដូរនៅលើផ្សារភាគហ៊ុនចិន សន្ទស្សន៍ភាគហ៊ុន
Hang Seng
របស់ហុងកុងកំពុងជួញដូរទំនោរទៅតាមទិន្នន័យពាណិជ្ជកម្មរបស់ចិន។
កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ
សន្ទស្សន៍ផ្សារភាគហ៊ុននេះបានបិទការជួញដូរក្នុងតម្លៃធ្លាក់ថ្លៃដល់ទៅ
២% នៅពេលមានព័ត៌មានជាច្រើនស្តីពីស្ថានភាពពាណិជ្ជកម្ម និង
សារចេញពីប្រមុខធនាគារកណ្តាលចិន។
បើតាមប្រមុខធនាគារកណ្តាលចិនលោក Zhou Xiaochuan
បានព្រមានកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញថា
ភាពសុទិដ្ឋិនិយមច្រើនពេកនៅលើអាចនាំឱ្យដួលរលំលើការជួញដូរនៅលើទីផ្សារ។
ងាកទៅមើលផ្សារភាគហ៊ុនអាមេរិកវិញ
បានបិទការជួញដូរក្នុងតម្លៃប្រែប្រួលបន្តិចបន្តួចបន្ទាប់ពីរបាយការណ៍របស់សារព័ត៌មាន
Politico បានចេញផ្សាយថា លោកប្រធានាធិបតី Donald Trump
បានសម្លឹងមើលលោក Jerome Powell
ជាបេក្ខជនលេចធ្លោជាងគេអាចនឹងជំនួសតំណែងលោកស្រី Janet Yellen
ដែលជាប្រមុខធនាគារកណ្តាលអាមេរិកបច្ចុប្បន្ន។
នៅអឺរ៉ុបវិញ
សន្ទស្សន៍ជួញដូរនៅលើផ្សារភាគហ៊ុននានាសុទ្ធតែបិទបញ្ចប់ក្នុងតម្លៃជួញដូរធ្លាក់ថ្លៃទាំងអស់
បន្ទាប់ពីរដ្ឋាភិបាលអេស្ប៉ាញបានលើកឡើងថា
ខ្លួនចង់ពន្យារពេលលើការទាមទារផ្តាច់ខ្លួននៃតំបន់ Catalane
បន្ទាប់ពីមេដឹកនាំតំបន់នេះ
មិនបានបញ្ជាក់ច្បាស់លាស់នៅឡើយពីការប្រកាសឯករាជ្យភាពរបស់ខ្លួន៕
ប្រភព៖ cnbc
No comments:
Post a Comment