ការជួញដូរមាសនៅថ្ងៃអង្គារនេះ
បានងាកចេញពីតម្លៃជួញដូរធ្លាក់ថ្លៃមកកាន់តម្លៃមួយទាបបំផុតក្នុងសប្តាហ៍នេះ
ខណៈដែលទីផ្សារប្រាក់ដុល្លារនៅមានសញ្ញាណល្អនៅឡើយ
ស្របពេលដែលអ្នកជួញដូរនៅលើទីផ្សារអន្តរជាតិកំពុងសម្លឹងមើលពីលទ្ធភាពដែលប្រធានាធិបតីអាមេរិកDonald
Trump នឹងជ្រើសរើសប្រធានធនាគារកណ្តាលថ្មីជំនួសលោកស្រី Janet
Yellen។
ទីផ្សារមាសតាមស្បត បានឡើងថ្លៃ ០,១% ត្រូវបានជួញដូរក្នុងតម្លៃ ១
២៨៧,១០ ដុល្លារក្នុងមួយអោននៅម៉ោង ៩:៣០ នាទីព្រឹកនេះ
បន្ទាប់ពីវាបានធ្លាក់ថ្លៃដល់តម្លៃ ១ ២៨១,៣១ ដុល្លារក្នុងមួយអោន
ដែលជាតម្លៃជួញដូរទាបបំផុតប្រចាំសប្តាហ៍នេះ ។
ចំណែកទីផ្សារមាសរបស់អាមេរិកវិញ បានឡើងថ្លៃ ០,២%
ត្រូវបានជួញដូរក្នុងតម្លៃ ១ ២៨៨,៣ ដុល្លារក្នុងមួយអោន។
អ្នកជួញដូរនៅលើទីផ្សារឃ្លាំមើលថា
តើនរណានឹងក្លាយជាប្រមុខធនាគារកណ្តាលអាមេរិកថ្មីមកដឹកនាំជំនួសលោក
Yellen ដែលបានផុតអាណត្តិនៅក្នុងខែ កុម្ភៈ ឆ្នាំ ២០១៨ ខាងមុខ។
យ៉ាងណាមិញ អ្នកជួញដូរបានរំពឹងទុកថា
ធនាគារកណ្តាលអាមេរិកនឹងដំឡើងអត្រាការប្រាក់ជាលើកទីបីនៅខែធ្នូចុងឆ្នាំ
នេះបន្ទាប់ពីលោក John Taylor
ជាសេដ្ឋវិទូដ៏ល្បីល្បាញមកពីសាកលវិទ្យាល័យ Stanford
ក៏បានក្លាយជាបេក្ខភាពដ៏សំខាន់នៅក្នុងចំណោមបេក្ខភាព៥រូបដែលត្រូវបានជ្រើសរើសនេះ។
លោក John Taylor ត្រូវបានគេស្គាល់ថា
ជាអ្នកគាំទ្រគោលនយោបាយរូបិយវត្ថុដ៏សំខាន់មួយរូប។
វត្តមានរបស់លោក John Taylor
គឺបានផ្តល់ទាក់ទាញអ្នកជួញដូរឲ្យនឹកដល់រូបមន្តគោលនយោបាយហិរញ្ញវត្ថុរបស់លោកដែលថា
អត្រាប្រាក់របស់ធនាគារកណ្តាលត្រូវតែខ្ពស់ជាងគោលដៅអត្រាការប្រាក់បច្ចុប្បន្ន។
ក៏ប៉ុន្តែ លទ្ធផលយ៉ាងណានោះ
គេអាចត្រូវរង់ចាំរហូតដល់ដើមខែក្រោយ ដែលលោក Trump
អាចប្រកាសតែងតាំងជាប្រធានធនាគារកណ្តាលនៅមុនដំណើរទស្សនកិច្ចរបស់លោកទៅ
កាន់តំបន់អាស៊ីនៅដើមខែក្រោយនេះ។
យ៉ាងណាមិញ
បើយោងតាមលទ្ធផលបោះឆ្នោតស្ទាបស្ទង់ធ្វើឡើងដោយសារព័ត៌មាន Reuters
បានបង្ហាញថា លោក Jerome Powell
ដែលជាអភិបាលធនាគារកណ្តាលអាមេរិកបច្ចុប្បន្នទំនងត្រូវបានជ្រើសរើសជាប្រធានស្ថាប័ននេះ។
ទោះបីជាបែបនេះក្តី លោកស្រី Janet Yellen នៅតែមានភាគរយខ្ពស់ដែលថា
លោកស្រីនឹងនៅតែបន្តដឹកនាំស្ថាប័ននេះតទៅទៀត៕
ប្រភព៖ cnbc
No comments:
Post a Comment