ការជួញដូរមាសនៅព្រឹកថ្ងៃព្រហស្បតិ៍នេះត្រូវបានគេមើលឃើញថា
មានសញ្ញាណវិជ្ជមានបន្តិចក្រោយធ្លាក់ថ្លៃខ្លាំងមិនធ្លាប់មាននៅក្នុងរយៈពេល៧
សប្តាហ៍កន្លងទៅតាំងពីដើមសប្តាហ៍នេះ
ខណៈដែលទីផ្សារប្រាក់ដុល្លារបានស្ងប់ស្ងាត់ឡើងវិញធៀបទៅនឹងរូបិយប័ណ្ណនានា។
ទីផ្សារជួញដូរមាសតាម (Spot Gold) បានឡើងថ្លៃ ០,៣%
ត្រូវបានជួញដូរក្នុងតម្លៃ ១ ២៧៥,១០ ដុល្លារក្នុងមួយអោន នៅម៉ោង ៩
ព្រឹកនេះ
បន្ទាប់ពីវាបានធ្លាក់ថ្លៃដល់តម្លៃទាបបំផុតមិនធ្លាប់មានគិតចាប់តាំងពីពាក់កណ្តាលខែសីហាមក
ពោលគឺ ១ ២៦៧,៧៦ ដុល្លារក្នុងមួយអោនកាលពីថ្ងៃអង្គារកន្លងទៅ។
រីឯទីផ្សារមាសរបស់អាមេរិកវិញ បានឡើងថ្លៃ ០,៣% ដែរ
ត្រូវបានជួញដូរក្នុងតម្លៃ ១ ២៧៨ ដុល្លារក្នុងមួយអោន។
ទីផ្សារមាសបានចាប់ផ្តើមធ្លាក់ថ្លៃនៅថ្ងៃទី ៩ កញ្ញា
ក្រោយទីផ្សារសន្ទស្សន៍ជួញដូរប្រាក់ដុល្លារធៀបទៅនឹងរូបិយប័ណ្ណនានា
បានធ្លាក់ថ្លៃដល់តម្លៃ ៩១។
តម្លៃនេះក៏ជាតម្លៃចុងក្រោយផងដែរនៃប្រាក់ដុល្លារដែលត្រូវបានជួញដូរទាបបំផុតមិនធ្លាប់មានគិតចាប់តាំងពីចុងឆ្នាំ
២០១៦។
មូលហេតុដែលមាសធ្លាក់ថ្លៃនៅសប្តាហ៍ចុងក្រោយនេះគឺដោយសារតែស្ថានភាពនយោបាយអាមេរិកមានការវិវត្តល្អបន្តិច
ព្រមទាំងភាពស្ងប់ស្ងាត់ទៅវិញនៃជម្លោះនយោបាយនៅលើឧបទ្វីបកូរ៉េ។
ម្យ៉ាងទៀតសារចុងក្រោយរបស់ធនាគារកណ្តាលដែលហាក់មានបំណងចង់ដំឡើងអត្រាការប្រាក់នៅចុងឆ្នាំនេះ
សុទ្ធតែបានជួយជ្រោមជ្រែងប្រាក់ដុល្លារឲ្យឡើងថ្លៃវិញ
ដែលជាមូលហេតុធ្វើឲ្យទីផ្សារមាសដាំក្បាលចុះជាបន្តបន្ទាប់តែម្តង៕
ប្រភព៖ cnbc
No comments:
Post a Comment