ថ្ងៃ​នេះ ទីផ្សារ​​​មាស​ប្រែប្រួល​បន្តិចបន្តួច​​ក្រោយ​ឡើង​ថ្លៃ​ខ្ពស់​កាល​ពី​យប់មិញ​ - channyfx

ការជួញដូរនៅទីផ្សារហាងឆេងប្តូរប្រាក់បរទេស និង​មាស

Hot

Post Top Ad

Wednesday, October 11, 2017

ថ្ងៃ​នេះ ទីផ្សារ​​​មាស​ប្រែប្រួល​បន្តិចបន្តួច​​ក្រោយ​ឡើង​ថ្លៃ​ខ្ពស់​កាល​ពី​យប់មិញ​

ទីផ្សារ​ជួញដូរ​មាស​នៅ​​ព្រឹក​ថ្ងៃ​ពុធ​នេះ​​មាន​ការ​ប្រែប្រួល​បន្តិចបន្តួច​តែប៉ុណ្ណោះ​ បន្ទាប់​ពី​បាន​ហក់​ឡើង​ថ្លៃ ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​នៅ​ក្នុង​រយៈពេល​២​សប្តាហ៍​កន្លង​ទៅ​កាល​ពី​ម្សិលមិញ នៅ​ពេល​ដែល​ទីផ្សារ​ប្រាក់​ដុល្លារ​ធ្លាក់​ថ្លៃ វិញ ជុំវិញ​វិបត្តិ​មួយ​ចំនួន​នៅ​អាមេរិក។

ទីផ្សារ​ជួញដូរ​មាស​តាម​ស្បត​បាន​​ឡើង​ថ្លៃ​បន្តិចបន្តួច​ត្រឹម ០,២% ប៉ុណ្ណោះ ត្រូវ​បាន ជួញដូរ​ក្នុង​តម្លៃ ១ ២៩០,៥៦ ដុល្លារ​នៅ​ម៉ោង ៩​ព្រឹក​កន្លង​ទៅ​បន្ទាប់​ពី​បាន​ឡើង​ថ្លៃ​ដល់​តម្លៃ​ខ្ពស់​បំផុត​មិន​ធ្លាប់​គិត​ចាប់​តាំង​ពី​ថ្ងៃ ទី ២៧ កញ្ញា​មក​កាល​ពី​យប់មិញ។ ចំណែក ទីផ្សារ​មាស​របស់​អាមេរិក​វិញ ក៏​មិន​មាន​ការ​ប្រែប្រួល​គួរឲ្យ​កត់សម្គាល់​នោះ​ដែរ ដោយ​ត្រូវ​បាន​ជួញដូរ​ក្នុង​តម្លៃ ១ ២៩៣ ដុល្លារ​ក្នុង​មួយ​អោន។
ការ​ឡើង​ថ្លៃ​នៃ​ទីផ្សារ​មាស​នេះ គឺ​កើត​មាន​ឡើង​ស្រប​ពេល​ដែល​ទីផ្សារ​ជួញដូរ​ប្រាក់​ដុល្លារ​នៅ​ព្រឹក​នេះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា បាន​ធ្លាក់​ថ្លៃ​ជា​ថ្មី​ទៀត​ពី​តម្លៃ​ជួញដូរ​ឡើង​ថ្លៃ​មិន​ធ្លាប់​មាន​នៅ​ក្នុង​រយៈពេល​១០​សប្តាហ៍​កន្លង​ទៅ។ នេះ​បណ្តាល​មក​ពី​​​មាន​ភាព​មន្ទិលសង្ស័យ​ទៅ​នឹង​ការ​បរាជ័យ​នៃ​​គោលនយោបាយ​ពន្ធដារ​របស់​លោក Trump  និង​ការ​ឡើង​ថ្លៃ​នៃ​ប្រាក់​អឺរ៉ូ​បាន​ដាក់​សម្ពាធ​បន្ថែម​ទៀត​ដល់​ប្រាក់​ដុល្លារ។
ងាក​មក​មើល​ស្ថានភាព​នយោបាយ​អន្តរជាតិ​វិញ សារព័ត៌មាន Yonhap របស់​កូរ៉េខាងត្បូង​បាន​រាយការណ៍​ថា ក្រុម​ ​Hacker​ ​របស់​ប្រទេស​កូរ៉េ​ខាង​ជើង​​ទើប​បាន​លួច​យក​ឯកសារ​សម្ងាត់​ ​រួម​ទាំង​យុទ្ធសាស្ត្រ​កងទ័ព​អាមេរិក​ ​និង​កូរ៉េ​ខាង​ត្បូង​បាន​មួយ​ចំនួន​ធំ។ ឯកសារ​ដែល​កូរ៉េ​ខាង​ជើង​យក​បាន​មាន​ដូច​ជា​ ​គម្រោង​ការ​នៃ​ការ​បញ្ឆេះ​ភ្លើង​សង្គ្រាម​សាជាថ្មី​នៅ​ឧបទ្វីប​កូរ៉េ​ ​ដែល​អាមេរិក​នៅ​ពី​ក្រោយ​ ​រួម​ជា​មួយ​នឹង​យុទ្ធសាស្ត្រ​សំខាន់​បំផុត​ក្នុង​ការ​ធ្វើ​ឃាត​មេ​ដឹក​នាំ​កូរ៉េ​ខាង​ជើង​ ​លោក​ ​គីម​ ​ជុង​អ៊ុន។ 
នៅ​តំបន់​អឺរ៉ុប​​កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ​ មេដឹកនាំ​តំបន់​ Catalonia របស់​អេស្ប៉ាញ​ដែល​បាន​បោះឆ្នោត​ទាមទារ​ផ្តាច់​ខ្លួន​នៅ​ពេល​កន្លង​​ទៅ​ថ្មីៗ​នេះ​បាន​​ប្រកាស​ជា​ផ្លូវការ​ពី​ឯករាជ្យ​ភាព​​របស់​ខ្លួន​ចេញ​ពី​ប្រទេស​អេស្ប៉ាញ​។ យ៉ាងណាក៏ដោយ លោក​បាន​​​អំពាវនាវ​ឱ្យ​មាន​កិច្ច​ពិភាក្សា​ជាមួយ​រដ្ឋាភិបាល​ទីក្រុង​ម៉ាឌ្រីដ​​អំពី​អនាគត​ជោគវាសនា​​របស់​តំបន់​នេះ​នៅ​ក្នុង​​កាយវិការ​មួយ​ដែល​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជា​ការ​កាត់បន្ថយ​​​ភាព​តានតឹង​នៅ​ក្នុង​តំបន់។
នៅ​អាល្លឺម៉ង់​ឯណោះ ប្រភព​មួយ​បាន​ប្រាប់​​ទៅ​កាន់​សារព័ត៌មាន Reuters កាល​ពី​ថ្ងៃ​អង្គារ​​ម្សិលមិញ​ថា  រដ្ឋាភិបាល​អាល្លឺម៉ង់​នឹង​បង្កើន​ការ​ព្យាករណ៍​​ពី​​កំណើន​សេដ្ឋកិច្ច​នៅ​ក្នុង​តំបន់​អឺរ៉ុប​ក្នុង​អត្រា២% សម្រាប់​ឆ្នាំ ២០១៧​នេះ។ ការព្យាករណ៍​នេះ ខ្ពស់​ជាង​ការ​ព្យាករណ៍​​មុនៗ​ដែល​ថា វា​អាច​មាន​កំណើន​ត្រឹមតែ ១,៥% ប៉ុណ្ណោះ ហើយ​ត្រូវ​បាន​គេ​ចាត់ទុក​ថា ជា​កំណើន​ដ៏​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​គិត​ចាប់​តាំង​ពី​​ឆ្នាំ ២០១១ មក៕
ប្រភព៖ cnbc

No comments:

Post a Comment

Post Top Ad