ផ្សារភាគហ៊ុន​អាស៊ី​ភាគច្រើន​ឡើង​ថ្លៃ​នៅ ព្រឹក​នេះ - channyfx

ការជួញដូរនៅទីផ្សារហាងឆេងប្តូរប្រាក់បរទេស និង​មាស

Hot

Post Top Ad

Tuesday, October 10, 2017

ផ្សារភាគហ៊ុន​អាស៊ី​ភាគច្រើន​ឡើង​ថ្លៃ​នៅ ព្រឹក​នេះ

ទីផ្សារ​ភាគហ៊ុន​អាស៊ី​ភាគច្រើន​បាន​ឡើង​ថ្លៃ​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ​ ខណៈ​ដែល​ទីផ្សារ​ភាគហ៊ុន​អាមេរិក​បាន​បិទ​បញ្ចប់​ការ​ជួញដូរ​ក្នុង​សញ្ញាណ​អវិជ្ជមាន​កាល​ពី​យប់មិញ។

សន្ទស្សន៍​​ជួញដូរ​នៅ​លើ​ផ្សារភាគហ៊ុន​ Nikkei 225 របស់​ជប៉ុន​បាន​ឡើង​ថ្លៃ ០,៣៤% បន្ទាប់​ពី​ទីផ្សារ​​មួយ​នេះ​បាន​បើក​​ជួញដូរ​ឡើងវិញ​ក្រោយ​ឈប់សម្រាក​អស់​រយៈពេល​ដ៏​យូរ​កាល​ពី​សប្តាហ៍​មុន។ យ៉ាងណាមិញ ភាគហ៊ុន​របស់​ក្រុមហ៊ុន​អចលនទ្រព្យ និង​​ក្រុមហ៊ុន​ហិរញ្ញវត្ថុ​នានា​​បាន​ធ្លាក់​ចុះ​ខណៈ​​ដែល​​ភាគហ៊ុន​របស់​ក្រុមហ៊ុន​រថយន្ត និង​បច្ចេកវិទ្យា​ឡើង​ចុះ​លាយឡំ​គ្នា​។ 
នៅ​កូរ៉េខាងត្បូង សន្ទស្សន៍​ជួញដូរ​នៅ​លើ​ផ្សារភាគហ៊ុន Kospi របស់​ខ្លួន​ត្រូវ​បាន​គេ​មើល​ឃើញ​ថា បាន​ឡើង​ថ្លៃ​ដែរ​នៅ​ថ្ងៃ​នេះ​ក្នុង​អត្រា​ចំនួន​ ១,០០%  ខណៈ​ដែល​​ភាគហ៊ុន​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​ Blue-Chip បាន​​ឡើង​ថ្លៃ​ជ​ជា​មួយ​នឹង​ភាព​សុទិដ្ឋិនិយម​លើ​ប្រាក់​ចំណេញ​របស់​ខ្លួន​។ ចំណែក​ភាគហ៊ុន​របស់​ក្រុមហ៊ុន Samsung Electronics បាន​ឡើង​ថ្លៃ​ដល់​ទៅ ៤,៤៩% ឯណោះ។
ធ្វើ​ដំណើរ​ទៅ​អូស្ត្រាលី សន្ទស្សន៍​ជួញដូរ​ផ្សារភាគហ៊ុន S&P/ASX 200 បាន​ឡើង​ថ្លៃ​បន្តិចបន្តួច​ប៉ុណ្ណោះ​លើ​បន្ទាត់​ក្រហម​ពោល​គឺ ០,០៣%។ យ៉ាងណាមិញ ភាគហ៊ុន​របស់​ក្រុមហ៊ុន​ថាមពល​បាន​ធ្លាក់​ថ្លៃ​អស់ ០,៦៩% ខណៈ​ដែល​ភាគហ៊ុន​របស់​ក្រុមហ៊ុន​មក​ពី​វិស័យ​​ផ្សេងៗ​ទៀត​បាន​​បោះជំហាន​ជួញដូរ​ក្នុង​ទិសដៅ​វិជ្ជមាន។ 
ងាក​មក​មើល​ទីផ្សារ​ភាគហ៊ុន​របស់​ចិន​ឯណេះ​វិញ ក៏​បាន​ឡើង​​ចុះ​មិន​ស្រប​គ្នា​នោះ​ដែរ។ ក្នុង​នោះ ទីផ្សារ​ភាគហ៊ុន​របស់​ហុងកុង Hang Seng បាន​ធ្លាក់​ថ្លៃ​អស់ ០,០៧% ស្រប​ពេល​ដែល​សន្ទស្សន៍​ ជួញដូរ​នៅ​លើ​ផ្សារភាគហ៊ុន​ចិន​ដីគោក​ ត្រូវ​បាន​ជួញដូរ​ឡើង​ចុះ​ដែរ ពោល​គឺ​ផ្សារភាគហ៊ុន​សៀងហៃ បាន​ធ្លាក់​ថ្លៃ​អស់ ០,២៤% ផ្ទុយ​ពី​ផ្សារភាគហ៊ុន Shenzhen ដែល​បាន​ឡើង​ថ្លៃ​​ដល់ ០,១៣៨%។
ចំណែក​ការ​ជួញដូរ​នៅ​លើ​ផ្សារ​ភាគហ៊ុន  Wall Street របស់​អាមេរិក​វិញ  បាន​បិទ​​ការ​ជួញដូរ​នៅ​ក្នុង​តម្លៃ​ធ្លាក់​ថ្លៃ​កាល​ពី​យប់មិញ​បន្ទាប់​ពី​ការ​ជួញដូរ​​មាន​ភាព​ស្ងប់ស្ងាត់​។ ផ្សារ​ភាគហ៊ុន Dow Jones បាន​ធ្លាក់​ថ្លៃ​អស់ ០,០៦%   ឬ ស្មើ​នឹង ១២,៦ ចំណុច ស្ថិត​នៅ​ទីតាំង​ជួញដូរ​  ២២ ៧៦១,០៧។
សារព័ត៌មាន​ Reutersបាន​​ចេញផ្សាយ​ដោយ​យោង​ទៅ​លើ​ទិន្នន័យ​របស់​ធនាគារ​​កណ្តាល​របស់​ចិន​  (People's Bank of China) ថា ទុន​បម្រុង​​ទុក​បរទេស​របស់​ចិន ( Foreign Exchange Reserves) បាន​កើន​ឡើង​ពី​ ​១៧  ពាន់​លាន​ដុល្លារ​ក្នុង​ខែ​កញ្ញា​ដល់​ ៣,១០៩ ​ពាន់​ពាន់​លាន​ដុល្លារ​កាល​ពី ខែ​កញ្ញា​កន្លង​ទៅ។  ការ​កើនឡើង​ប្រចាំ​ខែ​ជាប់​គ្នាៗ​នៅ​ក្នុង​រយៈពេល​៨ ខែ​នេះ​របស់​មហាអំណាច​​មួយ​នេះ​នៅ​លើ​ទីផ្សារ​​ជួញដូរ​រូបិយប័ណ្ណ​ (Forex) ​បាន​រួមចំណែក​មក​ពី​ការ​ដាក់​បទប្បញ្ញត្តិ​គ្រប់គ្រង​​ដ៏​តឹងរ៉ឹង​លើ​លំហូរ​មូលធន និង​ការ​​ឡើង​ថ្លៃ​នៃ​ប្រាក់​យន់​៕
ប្រភព៖ cnbc

No comments:

Post a Comment

Post Top Ad