ការជួញដូរប្រាក់ដុល្លារបន្តឡើងថ្លៃជាថ្មីទៀតនៅថ្ងៃនេះ
បន្ទាប់ពីការវិវត្តនយោបាយចុងក្រោយនៅអាមេរិកបានបើកភ្លើងខៀវមួយលើការរំពឹងទុកនៃការអនុវត្តគោលនយោបាយពន្ធដារថ្មីរបស់លោក
Trump។
ការឡើងថ្លៃប្រាក់ដុល្លារនេះបានកើតមានឡើងស្របពេលដែលស្ថានភាពទីផ្សារភាគហ៊ុនអាស៊ីមានសញ្ញាណវិជ្ជមានច្រើន
បន្ទាប់ពីផ្សារភាគហ៊ុនសាកលលោកបានស្ថិតនៅក្នុងកំណត់ត្រាឡើងថ្លៃសម្រាប់សប្តាហ៍នេះ។
សន្ទស្សន៍ជួញដូរប្រាក់ដុល្លារធៀបទៅនឹងរូបិយប័ណ្ណសំខាន់ៗបានស្ថិតនៅក្នុងទីតាំងតម្លៃ
៩៣,១៦៧ នៅម៉ោង ៩ ព្រឹកនេះ។ ធៀបទៅនឹងលុយយ៉េនរបស់ជប៉ុន
ដុល្លារបានឆ្លៀតឡើងថ្លៃទៀតក្នុងចំនួន ០,៥% នៅក្នុងតម្លៃជួញដូរ
១១៣,០៧យ៉េន។ លុយយ៉េនត្រូវបានជួញដូរក្នុងសញ្ញាណមិនល្អនោះឡើយ
ស្របពេលដែលអ្នកជួញដូរកំពុងតាមដានលើស្ថានការណ៍នយោបាយប្រទេសនេះនៅមុនពេលបោះឆ្នោតចូលមកដល់នៅថ្ងៃទី
២២ តុលា ខាងមុខនេះ។
ងាកទៅមើលការជួញដូរលុយដុល្លារនូវែលហ្សេឡង់កំពុងស្ថិតនៅក្នុងការតាមដានរបស់អ្នកជួញដូរ
ខណៈដែលព្រឹកនេះវាបានធ្លាក់ថ្លៃអស់ ០,៧%
ត្រូវបានជួញដូរក្នុងតម្លៃ ៦៩,៨១
ដុល្លារដែលបានបន្ថែមលើការជួញដូរធ្លាក់ថ្លៃស្រាប់អស់ ១,៧%
កាលពីម្សិលមិញ។ ការធ្លាក់ថ្លៃដ៏ច្រើននៃរូបិយប័ណ្ណមួយនេះ
គឺបានកើតមានឡើងបន្ទាប់ពីគណបក្សពលកររបស់ប្រទេសនេះបានប្រកាសថា
នឹងបង្កើតរដ្ឋាភិបាលចម្រុះមួយជាមួយគណបក្សជាតិនិយម។
ចំពោះការជួញដូរប្រាក់អឺរ៉ូវិញ មិនមានការប្រែប្រួលច្រើននោះទេ
ពោល គឺត្រូវបានជួញដូរក្នុងតម្លៃ ១,១៨៣១ ដុល្លារ។ រីឯលុយផោនវិញ
បានធ្លាក់ថ្លៃមកកាន់តម្លៃ ១,៣១៣១ ដុល្លារ៕
ប្រភព៖ cnbc
No comments:
Post a Comment