ប្រាក់ដុល្លារនៅថ្ងៃនេះមិនមានការប្រែប្រួលច្រើនឡើយបន្ទាប់ពីបានធ្លាក់ថ្លៃពីតម្លៃខ្ពស់បំផុតមិនធ្លាប់មាននៅក្នុងរយៈពេល
១០
សប្តាហ៍កន្លងទៅដោយទទួលបានការគាំទ្រពីការរំពឹងទុកលើកំណើនសេដ្ឋកិច្ចអាមេរិកដែលអាចជំរុញឱ្យធនាគារកណ្តាលរបស់ខ្លួនធ្វើការដំឡើងអត្រាការប្រាក់នៅចុងឆ្នាំនេះ។
សន្ទស្សន៍ជួញដូរប្រាក់ដុល្លារធៀបទៅនឹងរូបិយប័ណ្ណនានាបានស្ថិតនៅទីតាំងតម្លៃ
៩៣,៧២០ បន្ទាប់ពីបានធ្លាក់ថ្លៃកាលពីយប់មិញអស់ ០,១៥%។
លុយដុល្លារបានធ្លាក់ថ្លៃនៅពេលប្រាក់អឺរ៉ូបងើបឡើងថ្លៃវិញបន្ទាប់ពីទិន្នន័យផលិតកម្មក្នុងវិស័យឧស្សាហកម្មរបស់អាល្លឺម៉ង់
បានកើនឡើងក្នុងអត្រាដ៏ល្អបំផុតមិនធ្លាប់មាននៅក្នុងរយៈពេលជាង៦
ឆ្នាំកន្លងមកនេះសម្រាប់ខែសីហាកន្លងទៅ។ ម្យ៉ាងទៀត
ការអំពាវនាវពីលោក Sabine Lautenschlaeger
សមាជិកក្រុមប្រឹក្សាភិបាលធនាគារកណ្តាលអឺរ៉ុបមួយរូបដើម្បីរារាំងកុំឲ្យស្ថាប័ននេះទិញមូលបត្របំណុលបន្ថែមទៀតនៅក្នុងឆ្នាំ
២០១៨ ខាងមុខ ក៏បានជួយឲ្យប្រាក់អឺរ៉ូឡើងថ្លៃដែរ។
ធៀបទៅនឹងលុយយ៉េនវិញ
ប្រាក់ដុល្លារហាក់មិនមានការប្រែប្រួលខ្លាំងនោះទេ
ពោលគឺត្រូវបានជួញដូរក្នុងតម្លៃ ១១២,៦៩០ យ៉េនក្នុងមួយដុល្លារ។
កាលពីថ្ងៃសុក្រសប្តាហ៍មុន ប្រាក់ដុល្លារបានហក់ឡើងថ្លៃដល់តម្លៃ
១១៣,៤៤០
យ៉េនក្នុងមួយដុល្លារដែលជាតម្លៃជួញដូរខ្ពស់បំផុតមិនធ្លាប់មាននៅក្នុងរយៈពេល៣ខែកន្លងទៅនេះ
ដោយសារតែទទួលបានការគាំទ្រពីរបាយការណ៍កំណើនប្រាក់ឈ្នួលរបស់ពលរដ្ឋអាមេរិក
មុននឹងមានសម្ពាធវិញនៅពេលអ្នកជួញដូរមានការបារម្ភទៅនឹងភាពតានតឹងភូមិសាស្ត្រនយោបាយនៅឧបទ្វីបកូរ៉េកាលពីម្សិលមិញ។
រីឯលុយផោនវិញ ក៏មានការប្រែប្រួលតិចតួចដែរ
ដោយត្រូវបានជួញដូរក្នុងតម្លៃ ១,៣១៣៩ ដុល្លារក្នុងមួយអឺរ៉ូ
ដោយបានងើបឡើងវិញពីតម្លៃជួញដូរទាបបំផុតមិនធ្លាប់មាននៅក្នុងខែនេះ
ពោលគឺ ១,៣០២៧ ដុល្លារកាលពីយប់មិញ។ ការឡើងថ្លៃ
នេះដោយសារតែមានព័ត៌មានស្តីពីកំណើនតម្លៃប្រាក់ឈ្នួលរបស់ពលរដ្ឋអង់គ្លេស
ដែលធ្វើឱ្យមានការរំពឹងទុកនៃការដំឡើងអត្រាការប្រាក់របស់ធនាគារកណ្តាលរបស់ខ្លួន
ខណៈដែលនាយករដ្ឋមន្ត្រីលោកស្រី Theresa May សន្យា
ស្រោចស្រង់ស្ថានការណ៍នយោបាយឲ្យល្អប្រសើរឡើងវិញ។
ចំពោះលុយដុល្លារអូស្ត្រាលីវិញ បានឡើងថ្លៃ ០,១%
ត្រូវបានជួញដូរក្នុងតម្លៃ ០,៧៧៥៨ ដុល្លារ
ខណៈដែលលុយដុល្លារនូវែលហ្សេឡង់មិនមានការប្រែប្រួលច្រើននោះទេ
ដោយត្រូវជួញដូរក្នុងតម្លៃ ០,៧០៦៦ ដុល្លារ៕
ប្រភព៖ cncb
No comments:
Post a Comment