ការជួញដូរនៅលើផ្សារភាគហ៊ុនអាស៊ីព្រឹកនេះមានស្ថានភាពប្រែប្រួលតិចតួចប៉ុណ្ណោះ
ខណៈដែលអ្នកជួញដូរក្នុងតំបន់នេះកំពុងឃ្លាំមើលសមាជជាតិប្រចាំឆ្នាំរបស់បក្សកុម្មុយនិស្តចិនដើម្បីដឹងពីសញ្ញាទិសដៅគោលនយោបាយនាពេលអនាគតរបស់មហាអំណាចសេដ្ឋកិច្ចធំជាងគេបំផុតទី២នៅលើពិភពលោកមួយនេះ។
សន្ទស្សន៍ជួញដូរនៅលើផ្សារភាគហ៊ុនជប៉ុន Nikkei 225
បានធ្លាក់ថ្លៃបន្តិចបន្តួចប៉ុណ្ណោះត្រឹមតែ ០,០០៩%
បន្ទាប់ពីបានឡើងថ្លៃជាប់ៗគ្នានៅ
ក្នុងរយៈពេល១១ថ្ងៃកន្លងទៅគិតត្រឹមថ្ងៃអង្គារម្សិលមិញ។
ភាគហ៊ុនរបស់ក្រុមហ៊ុននាំចូលសំខាន់ៗរបស់ប្រទេស
បានឡើងចុះមិនស្របគ្នា បើទោះបីជា
ភាគហ៊ុនរបស់ក្រុមហ៊ុនបច្ចេកវិទ្យាភាគច្រើនបានឡើងថ្លៃក៏ដោយ។
ឆ្លងពីដែនដីជប៉ុនមកកាន់ទឹកដីកូរ៉េវិញ សន្ទស្សន៍ជួញដូរភាគហ៊ុន
Kospi បានធ្វើផ្លាស់ប្ដូរនៅពេលបើកការជួញដូរដំបូង
ដោយបានធ្លាក់ថ្លៃអស់ ០,១៦%។ ការធ្លាក់ចុះ
នេះគឺដោយសារតែភាគហ៊ុនរបស់ក្រុមហ៊ុន
របស់ក្រុមហ៊ុនបច្ចេកវិទ្យាធំៗបានធ្លាក់ចុះ
បើទោះបីជាភាគហ៊ុនរបស់ក្រុមហ៊ុនរថយន្តធំៗ
របស់ខ្លួនត្រូវបានជួញដូរឡើងថ្លៃក៏ដោយ។
ងាកទៅមើលផ្សារភាគហ៊ុនអូស្ត្រាលីវិញ
សន្ទស្សន៍ជួញដូរផ្សារភាគហ៊ុន S & P / ASX 200 បានឡើងថ្លៃ ០,២៣%
ដោយបានរួមចំណែកពីសញ្ញាណល្អនៃភាគហ៊ុនរបស់ក្រុមហ៊ុនផ្គត់ផ្គង់បរិក្ខារ។
ចំណែកភាគហ៊ុនរបស់ក្រុមហ៊ុនរ៉ែថាមពល និង
ទូរគមនាគមន៍មិនទទួលបានការជួញដូរក្នុងទិសដៅវិជ្ជមាននោះឡើយ។
ត្រឡប់មកមើលការជួញដូរនៅលើទីផ្សារភាគហ៊ុនធំៗរបស់ចិន
ត្រូវបានគេមើលឃើញថា កំពុងមានស្ថិរភាពនៅឡើយ
ពោលគឺមិនមានការប្រែប្រួលច្រើននោះទេ
នៅស្របពេលដែលសមាជជាតិលើកទី១៩ កំពុងរៀបចំឡើងនៅថ្ងៃនេះ។
សន្ទស្សន៍ជួញដូរនៅលើផ្សារភាគហ៊ុន Hang Seng
របស់ហុងកុងបានធ្លាក់ធ្លាក់ថ្លៃបន្តិចត្រឹមតែ ០,០៥%
នៅខណៈដែលសន្ទស្សន៍ជួញដូរផ្សារភាគហ៊ុនសៀងហៃ បានឡើងថ្លៃត្រឹមតែ
០,០១% និងផ្សារភាគហ៊ុនបានឡើងថ្លៃ ០,១៣%។
ទីផ្សារជួញដូរកំពុងឃ្លាំមើលយ៉ាងយកចិត្តទុកដាក់លើការវិវត្តន៍នានានៅក្នុងកិច្ចប្រជុំកំពូលមួយនេះ
នៅពេលសមាជជាតិចាប់ផ្តើមដំណើរការ។ បើទោះបីជាយ៉ាងណាក៏ដោយ
កិច្ចប្រជុំនៅលើកមុន
បានបង្ហាញដល់អ្នកជួញដូររួចមកហើយពីពន្លឺខ្លះៗនៃទិសដៅសេដ្ឋកិច្ចរបស់មហាអំណាចនេះ
ហើយគេជឿថា
ប្រធានបទប្រាក់បំណុលដ៏ច្រើនរបស់ខ្លួននឹងត្រូវលើកយកពិភាក្សានៅក្នុងកិច្ចប្រជុំនេះ។
ក្រៅពីសមាជាតិខាងលើ
អ្នកជួញដូរកំពុងរង់ចាំទិន្នន័យសេដ្ឋកិច្ចសំខាន់ៗរបស់ចិនដែលរួមមាន
ទិន្នន័យផលិតកម្មក្នុងវិស័យឧស្សាហកម្ម និង ទិន្នន័យ GDP
សម្រាប់ត្រីមាសទី៣ប្រចាំឆ្នាំ ២០១៧ដែលនឹងចេញផ្សាយនៅថ្ងៃទី ១៩
តុលាខាងមុខ៕
ប្រភព៖ cnbc
No comments:
Post a Comment