ទីផ្សារជួញដូរមាសបានវិលត្រឡប់មកឡើងថ្លៃសាជាថ្មីហើយនៅព្រឹកនេះពីតម្លៃជួញដូរធ្លាក់ថ្លៃដ៏ទាបបំផុតមិនធ្លាប់មាននៅ
ក្នុងរយៈពេល២ខែកន្លងទៅនេះ
ខណៈដែលអ្នកជួញដូរកំពុងមានការព្រួយបារម្ភទៅនឹងភាពតានតឹងនៃភូមិសាស្ត្រនយោបាយក្នុងឧបទ្វីបកូរ៉េដែលកំពុងជះឥទ្ធិពលដល់ការជួញដូរប្រាក់ដុល្លារឲ្យធ្លាក់ថ្លៃ
វិញ។
តម្លៃជួញដូរមាសតាមស្បត (Spot Gold) បានឡើងថ្លៃ ០,៣%
ត្រូវបានជួញដូរក្នុងតម្លៃ ១ ២៧៨,៨១
ដុល្លារក្នុងមួយអោននៅម៉ោង៨:៤០ នាទីព្រឹកនេះ។ តម្លៃនេះ
ខ្ពស់ជាងតម្លៃជួញដូរធ្លាក់ថ្លៃដ៏អាក្រក់បំផុតកាលពី
ថ្ងៃសុក្រកន្លងទៅដែលមិនធ្លាប់មានគិតចាប់តាំងពីដើមខែសីហាមក
នៅពេលដែលទីផ្សារប្រាក់ដុល្លារស្ទុះងើបឡើងថ្លៃខ្លាំង។
ចំណែកទីផ្សារមាសរបស់អាមេរិកវិញ បានឡើងថ្លៃ ០,៥%
ត្រូវបានជួញដូរក្នុងតម្លៃ ១ ២៨១,៥០ ដុល្លារក្នុងមួយអោន។
ការជួញដូរប្រាក់ដុល្លារនៅថ្ងៃច័ន្ទនេះ
បានធ្លាក់ថ្លៃវិញប្រៀបធៀបទៅនឹងលុយយ៉េនរបស់ជប៉ុនពីតម្លៃជួញដូរខ្ពស់បំផុតមិនធ្លាប់មាននៅក្នុងរយៈពេល១២សប្តាហ៍កន្លងទៅកាលពីថ្ងៃសុក្រសប្តាហ៍មុន។
ការធ្លាក់ថ្លៃនេះគឺដោយសារតែអ្នកជួញដូរកំពុងមានការព្រួយបារម្ភឡើងវិញនូវភាពតានតឹងផ្នែកនយោបាយដែលថា
កូរ៉េខាងជើងទំនងត្រៀមខ្លួនបាញ់មីស៊ីលជាថ្មីទៀតនៅពេលខាងមុខ។
ជាមួយគ្នានេះដែរមេដឹកនាំកូរ៉េខាងជើងលោកគីមជុងអ៊ុនបានថ្លែងថា
អាវុធនុយក្លេអ៊ែររបស់បានរួមចំណែកយ៉ាងសំខាន់ក្នុងការកសាងសន្តិភាពនៅក្នុងតំបន់
ព្រមទាំងបានធានាអធិបតេយ្យភាពជាតិរបស់លោកផងដែរ។
នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់កូរ៉េខាងជើងដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យម្សិលមិញ
នៅរយៈពេលប៉ុន្មានម៉ោងបន្ទាប់ពីប្រធានាធិបតីអាមេរិកលោក Donald
Trump បានថ្លែងថា មានតែជម្រើសមួយគត់
ក្នុងការដោះស្រាយជាមួយប្រទេសដ៏ឯកោមួយនេះ។
ទោះបីលោកមិនបានបញ្ជាក់យ៉ាងលម្អិតពីជម្រើសនោះ គេសន្និដ្ឋានថា
វាអាចជាការវាយប្រហារដោយយោធាទៅកាន់ប្រទេសនេះ។
រីឯយោងតាមអ្នកនាំពាក្យរុស្ស៊ីម្នាក់ដែលបានវិលត្រឡប់ពីដំណើរទស្សនកិច្ចទៅទីក្រុងព្យុងយ៉ាងត្រូវបានដកស្រង់សម្ដីដោយភ្នាក់ងារសារព័ត៌មាន
RIA របស់រុស្ស៊ីកាលពីថ្ងៃសុក្របាននិយាយថា
កូរ៉េខាងជើងកំពុងរៀបចំសាកល្បងបាញ់មីស៊ីលរយៈចម្ងាយឆ្ងាយដែលខ្លួនជឿថា
អាចហោះទៅដល់ឆ្នេរសមុទ្រភាគខាងលិចនៃទឹកដីអាមេរិក។ ស្ថានការណ៍
ទាំងនេះបានរុញច្រានឲ្យឧបទ្វីបកូរ៉េឲ្យមានភាពតានតឹងជាថ្មីទៀត។
ងាកទៅមើលរបាយការណ៍ការងាររបស់អាមេរិកវិញ បានបង្ហាញថា
ទីផ្សារការងារប្រចាំខែកញ្ញាកន្លងទៅ
បានធ្លាក់ចុះក្នុងអត្រាខ្ពស់បំផុតមួយមិនធ្លាប់មាននៅក្នុងរយៈពេល៧ឆ្នាំកន្លងទៅ
ដោយសារតែប្រទេសនេះបានជួបព្យុះធំៗចំនួនពីរកាលពីខែមុន
ពោលគឺព្យុះ Harvey និង ព្យុះ Irma។
គ្រោះធម្មជាតិនេះបានធ្វើឲ្យពលរដ្ឋអាមេរិកជាច្រើនបាត់បង់ការងារធ្វើ
និង ត្រូវបានពន្យារពេលធ្វើការងារដែលជាសូចនាករមួយបញ្ជាក់ថា
សេដ្ឋកិច្ចរបស់ខ្លួននៅត្រីមាសទី៣នឹងជួបបញ្ហាជាមិនខាន៕
ប្រភព៖ cnbc
No comments:
Post a Comment