ការជួញដូរនៅលើទីផ្សារភាគហ៊ុនអាស៊ីនៅព្រឹកនេះ
បានត្រូវជួញដូរឡើងចុះ មិនស្របគ្នា
ខណៈដែលស្ថានភាពទីផ្សារភាគហ៊ុនអូស្ត្រាលីបានងើបឡើងវិញបន្តិច
ក្រោយធ្លាក់ថ្លៃខ្លាំងនៅពេលព័ត៌មានលក់រាយរបស់ខ្លួនបានធ្លាក់ចុះហួសការរំពឹងទុក។
នៅព្រឹកនេះ សន្ទស្សន៍ជួញដូរផ្សារភាគហ៊ុន ASX 200
បានងើបឡើងវិញក្នុងអត្រា ០,២៤% ស្ថិតនៅទីតាំងតម្លៃ ៥ ៦៦៥,៦
ក្រោយជួញដូរធ្លាក់ថ្លៃអស់ ០,២% នៅពេលចាប់ផ្តើមជួញដូរភ្លាមៗ។
ក៏ប៉ុន្តែភាគហ៊ុនរបស់ធនាគារធំៗរបស់ខ្លួនកំពុងស្ថិតនៅទិសដៅអវិជ្ជមាននៅឡើយ។
ស្ថានភាពនេះជំរុញឲ្យរូបិយប័ណ្ណរបស់ខ្លួនត្រូវបានជួញដូរធ្លាក់ថ្លៃដែរ
ក្នុងរង្វង់តម្លៃ០,៧៨៦ ដុល្លារ។
ងាកទៅមើលទីផ្សារភាគហ៊ុនជប៉ុនឯណោះវិញ
សន្ទស្សន៍ជួញដូរផ្សារភាគហ៊ុន Nikkei 225 បានឡើងថ្លៃ ០,១%
ដែលស្ទើរតែមិនប្រែប្រួលអ្វីសោះនៅព្រឹកនេះ
ខណៈដែលផ្សារភាគហ៊ុនរបស់ខ្លួនមួយទៀតគឺផ្សារភាគហ៊ុន Topix
ធ្លាក់ថ្លៃបន្តិចបន្តួចអស់ត្រឹមតែ ០,០៧% ប៉ុណ្ណោះ។
ទីផ្សារភាគហ៊ុនអាស៊ីមានការប្រែប្រួលថ្ងៃនេះ
គឺផ្អែកទៅលើស្ថានភាព ទីផ្សារភាគហ៊ុនអាមេរិក។
ការជួញដូរនៅលើផ្សារភាគហ៊ុនចិន ហុងកុង និងកូរ៉េខាងត្បូង
មិនទាន់បើកឲ្យដំណើរការនៅឡើយទេ
ដោយសារតែចូលរួមពិធីបុណ្យឈប់សម្រាកប្រចាំឆ្នាំ។
យ៉ាងណាមិញ ទាំងទីផ្សាររូបិយប័ណ្ណ
និងទីផ្សារភាគហ៊ុនមានការប្រែប្រួលយ៉ាងណានៅថ្ងៃនេះ ឬ ថ្ងៃស្អែក
គឺអាស្រ័យលើទិន្នន័យទីផ្សារការងាររបស់អាមេរិកសម្រាប់ខែកញ្ញាកន្លងទៅ
ដែលត្រូវបានគេរំពឹងថា នឹងចេញផ្សាយនៅថ្ងៃសុក្រស្អែកនេះ៕
ប្រភព៖ cnbc
No comments:
Post a Comment