ទីផ្សារជួញដូរប្រាក់ដុល្លារបានធ្លាក់ចុះនៅព្រឹកថ្ងៃព្រហស្បតិ៍នេះខណៈពេលដែលអ្នកជួញដូរបានប្តូរទីតាំងជួញដូរមុនពេលរបាយការណ៍ការងាររបស់អាមេរិកចេញផ្សាយនៅថ្ងៃសុក្រចុងសប្តាហ៍នេះ។
នៅព្រឹកនេះសន្ទស្សន៍ជួញដូរប្រាក់ដុល្លារបានធ្លាក់ចុះអស់ ០,១៤%
ស្ថិតនៅទីតាំងតម្លៃ ៩៣,៤៤ បន្ទាប់ពីបានធ្លាក់ដល់តម្លៃ ៩៣,២៥៩
ម្តងរួចមកហើយកាលពីយប់មិញ។
នៅសប្តាហ៍នេះអ្នកជួញដូរកំពុងមានការប្រុងប្រយ័ត្នក្នុងការជួញដូរប្រាក់ដុល្លារ
ត្បិតអីគ្រោះមហន្តរាយដែលបង្កឡើងដោយព្យុះធំៗចំនួនពីរកាលពីខែកញ្ញាកន្លងទៅ
នៅតែជាក្តីបារម្ភដ៏ធំមួយសម្រាប់អនាគតសេដ្ឋកិច្ចអាមេរិកនៅក្នុងត្រីមាសទី៣ឆ្នាំ
នេះ។
យ៉ាងណាមិញ
ការធ្វើឱ្យប្រសើរឡើងនូវវិស័យផលិតកម្មរបស់អាមេរិកជាមួយនឹងការរំពឹងទុកនៃការកាត់បន្ថយពន្ធដាររបស់លោក
Trump
និងលទ្ធភាពដែលធនាគារកណ្តាលនឹងអាចដំឡើងអត្រាការប្រាក់នៅក្នុងខែធ្នូខាងមុខ
បានជួយឲ្យរូបិយប័ណ្ណមួយនេះឡើងថ្លៃខ្ពស់នៅក្នុងរយៈពេលចុងក្រោយនេះ។
យោងតាមវិទ្យាស្ថានគ្រប់គ្រងការផ្គត់ផ្គង់ផលិតកម្មបានបង្ហាញថា
ផលិតកម្មវិស័យផ្សេងទៀតដែលមិនមែនជាវិស័យឧស្សាហកម្មមានការកើនឡើងក្នុងកម្រិតខ្ពស់បំផុតមិនធ្លាប់មានគិតចាប់តាំងពីឆ្នាំ
២០០៥ មកនៅក្នុងខែកញ្ញាកន្លងទៅ។
ក្រៅពីនេះទិន្នន័យនានាក៏បានបង្ហាញ ផងដែរថា
ទីផ្សារការងាររបស់អាមេរិកសម្រាប់ខែកញ្ញាកន្លងទៅ អាចកើនឡើង ១៣៥
០០០ កន្លែងទៀត
និងភាពធូរស្រាលឡើងវិញនៃគ្រោះមហន្តរាយព្យុះធំៗចំនួនពីរកាលពីពេលថ្មីៗនេះ
អាចជំរុញឲ្យធនាគារកណ្តាលដំឡើងអត្រាការប្រាក់បាន។
ងាកទៅមើលលោកស្រី Janet Yellen
ប្រធានធនាគារកណ្តាលអាមេរិកបច្ចុប្បន្នវិញ
មិនបានធ្វើអត្ថាធិប្បាយអ្វីនោះឡើយស្ដីពីសេដ្ឋកិច្ច ឬ
គោលនយោបាយរូបិយវត្ថុនៅក្នុងសុន្ទរកថាដែលបានរៀបចំឡើងនៅឯសន្និសីទធនាគារកាលពីថ្ងៃពុធម្សិលមិញ។
ការមិនធ្វើអត្ថាធិប្បាយរបស់លោកស្រី
នៅចំពេលដែលសាធារណៈជននានាបានមើលឃើញថា លោក Trump អាចតែងតាំងលោក
Steven Mnuchin
ជាបេក្ខភាពប្រមុខធនាគារកណ្តាលថ្មីជំនួសតំណែងលោកស្រី Janet
Yellen៕
ប្រភព៖ cnbc
No comments:
Post a Comment