ថ្ងៃច័ន្ទ​ដើម​សប្តាហ៍ ទីផ្សារ​ភាគហ៊ុន​អាស៊ី​ភាគច្រើន​ឡើង​ថ្លៃ - channyfx

ការជួញដូរនៅទីផ្សារហាងឆេងប្តូរប្រាក់បរទេស និង​មាស

Hot

Post Top Ad

Monday, October 2, 2017

ថ្ងៃច័ន្ទ​ដើម​សប្តាហ៍ ទីផ្សារ​ភាគហ៊ុន​អាស៊ី​ភាគច្រើន​ឡើង​ថ្លៃ

ការ​ជួញដូរ​នៅ​​លើ​ទីផ្សារ​ភាគហ៊ុន​អាស៊ី​នៅ​ថ្ងៃ​ច័ន្ទ​ដើម​សប្តាហ៍​នេះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ភាគច្រើន​បាន​ឡើង​ថ្លៃ ខណៈ​ដែល​ទីផ្សារ​ភាគហ៊ុន​អាស៊ី​​មួយ​ចំនួន​ទៀត​​បាន​បិទ​ការ​ជួញដូរ​ក្នុង​មួយ​សប្តាហ៍​ពេញ​​​ក្នុង​ថ្ងៃ​បុណ្យ​ឈប់សម្រាក​ប្រចាំ​ឆ្នាំ។


ទីផ្សារ​ភាគហ៊ុន​ជប៉ុន Nikkei 225 បាន​ឡើង​ថ្លៃ ០,១% ស្ថិត​នៅ​ទីតាំង​តម្លៃ ២០ ៣៧៤,៣៦ នៅ​ពេល​ចាប់​ផ្តើម​ជួញដូរ​ភ្លាមៗ​នៅ​ព្រឹក​នេះ។ ចំណែក​ផ្សារភាគហ៊ុន​ជប៉ុន​មួយ​ទៀត​គឺ ផ្សារភាគហ៊ុន Topix បាន​​ធ្លាក់​ថ្លៃ​បន្តិច​ត្រឹម ០,០៥% ស្ថិត​នៅ​ទីតាំង​តម្លៃ ១ ៦៧៣,៩៦។
ងាក​ទៅ​មើល​ផ្សារភាគហ៊ុន​អូស្ត្រាលី ASX 200 បាន​ឡើង​ថ្លៃ​ខ្ពស់​ដល់ ទៅ ១,១១% ស្ថិត​នៅ​ទីតាំង​តម្លៃ ៥ ៧៤៤,៧០ នៅ​ព្រឹក​នេះ។ ភាគហ៊ុន​របស់​ក្រុមហ៊ុន​ធនាគារ ជា​ច្រើន​សុទ្ធតែ​បាន​ឡើង​ថ្លៃ ដូច​ជា​ភាគហ៊ុន​របស់​​ធនាគារ ANZ បាន​ឡើង​ថ្លៃ ១,០៨% ភាគហ៊ុន​ធនាគារ Commonwealth Bank បាន​ឡើង​ថ្លៃ ១,៤៩% និង​ ភាគហ៊ុន​ធនាគារ Westpac បាន​ឡើង​ថ្លៃ ១,២៥%។
ងាក​ទៅ​មើល​ការ​ជួញដូរ​នៅ​លើ​ទីផ្សារ​ភាគហ៊ុន​ចិន​វិញ បាន​បិទ​ការ​ជួញដូរ​ដោយសារ​ចូលរួម​ក្នុង​ពិធី​បុណ្យ​ឈប់សម្រាក​ប្រចាំ​ឆ្នាំ ខណៈ​ដែល​​​ការ​ជួញដូរ​នៅ​លើ​ទីផ្សារ​​ភាគហ៊ុន​​កូរ៉េខាងត្បូង​ក៏​បិទ​ការ​ជួញដូរ​ដែរ​ក្នុង​ថ្ងៃ​ឈប់​សម្រាក​ប្រចាំ​ឆ្នាំ។ ការ​ជួញដូរ​នៅ​លើ​ទីផ្សារ​ភាគហ៊ុន​នៅ​ហុងកុង និង ឥណ្ឌា គឺ​សុទ្ធតែ​បាន​បិទ​ការ​ជួញដូរ​ទាំងអស់​នៅ​ថ្ងៃ នេះ។
សំនួរ​ស្តី​អំពី​អនាគត​របស់​​ធនាគារ​កណ្តាល​អាមេរិក​ដែល​មាន​លោក​ស្រី Janet Yellen ជា​ប្រធាន បាន​នាំឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​ជា​ច្រើន​នៅ​លើ​​ទីផ្សារ​​អន្តរជាតិ​កាល​ពី​ថ្ងៃ​សុក្រ​កន្លង​ទៅ និង​នាំ​ឲ្យ​មាន​​​ភាព​សង្ស័យ​​​នៅ​​ក្នុង​ការ​ជួញដូរ​នៅ​លើ​​ទីផ្សារ​ភាគហ៊ុន​។  នេះ​បាន​ជំរុញ​ឲ្យ​ទីផ្សារ​​ប្រាក់​ដុល្លារ​បាន​ឡើង​ថ្លៃ​ខ្លាំង​កាល​ពី​សប្តាហ៍​មុន៕
ប្រភព៖ cnbc

No comments:

Post a Comment

Post Top Ad