ទីផ្សារជួញដូរប្រាក់ដុល្លារបានចាប់ផ្តើមយ៉ាងល្អនៅខែតុលានេះ
ធៀបទៅនឹងប្រាក់អឺរ៉ូ និងទីផ្សាររូបិយប័ណ្ណនានា
ខណៈដែលអ្នកជួញដូរកំពុងផ្តោតអារម្មណ៍លើស្ថានការណ៍នយោបាយនៅអេស្ប៉ាញជុំវិញការបោះឆ្នោតប្រជាមតិដើម្បីគាំទ្រឲ្យមានការផ្តាច់ខ្លួននៅក្នុងរដ្ឋមួយមានឈ្មោះថា
Caltalonia។
សន្ទស្សន៍ជួញដូរប្រាក់ដុល្លារធៀបទៅនឹងរូបិយប័ណ្ណនានាបានឡើងថ្លៃ
០,១% ស្ថិតនៅទីតាំងតម្លៃ ៩៣,១៩២។ ធៀបទៅនឹងលុយអឺរ៉ូវិញ
ប្រាក់ដុល្លារបានឡើងថ្លៃ ០,១% ត្រូវបានជួញដូរក្នុងតម្លៃ ១.១៧៩៦
ដុល្លារ
ខណៈដែលអ្នកជួញដូរកំពុងតាមដានលើព្រឹត្តិការណ៍ក្រោយកាបោះឆ្នោតនៅអេស្ប៉ាញ
បន្ទាប់ពីមានការប៉ះទង្គិចគ្នារវាងប៉ូលិស
និងក្រុមអ្នកតវ៉ាផ្តាច់ខ្លួននៅក្នុងរដ្ឋ Caltalonia។
ធៀបទៅនឹងលុយយ៉េនវិញ ប្រាក់ដុល្លារបានឡើងថ្លៃ ០,២%
ត្រូវបានជួញដូរក្នុងតម្លៃ ១១២,៧១ យ៉េនក្នុងមួយដុល្លារ។
ការឡើងថ្លៃនៃប្រាក់ដុល្លារបានកើតមានឡើងខណៈដែលទីផ្សារជួញដូរនៅលើផ្សារភាគហ៊ុនអាស៊ីមួយចំនួនបានបិទការជួញដូរក្នុងថ្ងៃនេះដូចជា
ចិន កូរ៉េខាងត្បូង ហុងកុង ឥណ្ឌា
និងអូស្ត្រាលីក្នុងថ្ងៃឈប់សម្រាកប្រចាំឆ្នាំ។
ទិន្នន័យនៅព្រឹកថ្ងៃច័ន្ទនេះបានបង្ហាញថា
វិស័យឧស្សាហកម្មរបស់ជប៉ុនបានស្ថិតនៅក្នុងកំណើនដ៏ល្អបំផុតមួយមិនធ្លាប់មាននៅក្នុងត្រីមាសចុងក្រោយនេះ។
លទ្ធផលខាងលើគឺជាក្តីសង្ឃឹមមួយសម្រាប់ធនាគារកណ្តាលរបស់ប្រទេសនេះដើម្បីសម្រេចចិត្តលើគោលនយោបាយហិរញ្ញវត្ថុរបស់ខ្លួនឡើងវិញ
ដែលវារួមចំណែកយ៉ាងសំខាន់ពីតម្រូវការនៅលើទីផ្សារអន្តរជាតិ។
ងាកទៅមើលសេដ្ឋកិច្ចអាមេរិកវិញ
ការចំណាយរបស់អ្នកប្រើប្រាស់បានកើនឡើងតិចតួចប៉ុណ្ណោះនៅក្នុងខែសីហាកន្លងទៅ
ខណៈដែលព្យុះសង្ឃរា Harvey និងព្យុះ
Irmaនៅពេលកន្លងមកបានជះឥទ្ធិពលដល់វិស័យឧស្សាហកម្មរបស់ប្រទេសនេះ។
ទាំងនេះបានបណ្តាលអតិផរណាប្រចាំឆ្នាំ
មានកំណើនយឺតបំផុតមិនធ្លាប់មាននៅក្នុងរយៈពេលជិតពីរឆ្នាំកន្លងទៅ
ដែលអាចបញ្ជាក់ជាមុនថា
សេដ្ឋកិច្ចទីក្រុងវ៉ាស៊ីនតោនត្រូវតែធ្វើកំណែទម្រង់បន្ថែមទៀតនៅក្នុងត្រីមាសទី៣នេះ។
ការឡើងថ្លៃនៃប្រាក់ដុល្លារនេះបានកើតមានឡើងបន្ទាប់ពីលោកស្រី
Janet Yellen
ប្រមុខធនាគារកណ្តាលអាមេរិកបានលើកឡើងពីគម្រោងដំឡើងអត្រាការប្រាក់បើទោះបីជាសេដ្ឋកិច្ចនៅពេលបច្ចុប្បន្នទទួលរងពីផលប៉ះពាល់ពីព្យុះ
Irma និង ព្យុះ Harvey ដែលបញ្ចប់ទៅថ្មីៗក៏ដោយ។ បន្ថែមពីនេះ
វាក៏ត្រូវអរគុណផងដែរនូវភ្លៀងខៀវពីភាពចម្រូងចម្រាសក្នុង
គោលនយោបាយពន្ធដារថ្មីរបស់លោក Trump
ដែលកំពុងបោះជំហានទៅមុខសម្រាប់គោលនយោបាយសេដ្ឋកិច្ចជាតិ៕
ប្រភព៖ cnbc
No comments:
Post a Comment