2017 - channyfx

ការជួញដូរនៅទីផ្សារហាងឆេងប្តូរប្រាក់បរទេស និង​មាស

Hot

Post Top Ad

Friday, October 20, 2017

Support, Resistant and Pivot Point (20-10-2017)

ប្រាក់​ដុល្លារ​ឡើង​ថ្លៃ​ជា​ថ្មី​ទៀត​ថ្ងៃ​នេះ

10:43 AM 0
ការ​ជួញដូរ​ប្រាក់​ដុល្លារ​បន្ត​ឡើង​ថ្លៃ​ជា​ថ្មី​ទៀត​នៅ​ថ្ងៃ​នេះ បន្ទាប់​ពី​ការ​វិវត្ត​នយោបាយ​​ចុងក្រោយ​នៅ​អាមេរិក​បាន​បើក​ភ្លើង​ខៀវ​មួយ​លើ​ការ​រំពឹង​ទុក​នៃ​ការ​អនុវត្ត​គោលនយោបាយ​ពន្ធដារ​ថ្មី​របស់​លោក Trump។ ការ​ឡើង​ថ្លៃ​​ប្រាក់​ដុល្លារ​នេះ​បាន​កើ​តមាន​ឡើង​ស្រប​ពេល​ដែល​ស្ថានភាព​ទីផ្សារ​ភាគហ៊ុន​​អាស៊ី​មាន​សញ្ញាណ​វិជ្ជមាន​ច្រើន​ បន្ទាប់​ពី​ផ្សារភាគហ៊ុន​សាកលលោក​​បាន​ស្ថិត​នៅ​ក្នុង​កំណត់ត្រា​​ឡើង​ថ្លៃ​​សម្រាប់​សប្តាហ៍​នេះ។

សន្ទស្សន៍​ជួញដូរ​ប្រាក់​ដុល្លារ​ធៀប​ទៅ​នឹង​រូបិយប័ណ្ណ​សំខាន់ៗ​បាន​ស្ថិត​នៅ​ក្នុង​ទីតាំង​​តម្លៃ ៩៣,១៦៧ នៅ​ម៉ោង ៩ ព្រឹក​នេះ។ ធៀប​ទៅ​នឹង​លុយ​យ៉េន​របស់​ជប៉ុន ដុល្លារ​បាន​ឆ្លៀត​ឡើង​ថ្លៃ​ទៀត​ក្នុង​ចំនួន ០,៥%  នៅ​ក្នុង​តម្លៃ​ជួញដូរ ១១៣,០៧​​យ៉េន​។ លុយ​យ៉េន​​ត្រូវ​បាន​ជួញដូរ​ក្នុង​សញ្ញាណ​មិន​ល្អ​នោះ​ឡើយ ស្រប​ពេល​ដែល​អ្នក​ជួញដូរ​កំពុង​តាមដាន​លើ​ស្ថានការណ៍​​​នយោបាយ​ប្រទេស​នេះ​​​នៅ​មុន​ពេល​បោះឆ្នោត​ចូល​មក​ដល់​នៅ​ថ្ងៃ​ទី ២២ តុលា ខាងមុខ​នេះ។
ងាក​ទៅ​មើល​ការ​ជួញដូរ​លុយ​ដុល្លារ​នូវែលហ្សេឡង់​កំពុង​ស្ថិត​នៅ​ក្នុង​ការ​តាមដាន​របស់​អ្នក​ជួញដូរ ​ខណៈ​ដែល​​ព្រឹក​នេះ​វា​បាន​ធ្លាក់​ថ្លៃ​អស់ ០,៧% ត្រូវ​បាន​ជួញដូរ​ក្នុង​តម្លៃ ៦៩,៨១ ដុល្លារ​ដែល​បាន​បន្ថែម​លើ​ការ​ជួញដូរ​ធ្លាក់​ថ្លៃ​ស្រាប់​អស់ ១,៧% កាលពី​ម្សិលមិញ។ ការ​ធ្លាក់​ថ្លៃ​ដ៏​ច្រើន​នៃ​រូបិយប័ណ្ណ​មួយ​នេះ គឺ​បាន​កើត​មាន​ឡើង​បន្ទាប់​ពី​គណបក្ស​ពលករ​របស់​ប្រទេស​នេះ​បាន​ប្រកាស​ថា នឹង​បង្កើត​រដ្ឋាភិបាល​ចម្រុះ​មួយ​ជាមួយ​គណបក្ស​ជាតិនិយម។
ចំពោះ​ការ​ជួញដូរ​ប្រាក់​អឺរ៉ូ​វិញ មិន​មាន​ការ​ប្រែប្រួល​ច្រើន​​នោះ​ទេ ពោល គឺ​ត្រូវ​​បាន​ជួញដូរ​ក្នុង​តម្លៃ ១,១៨៣១ ដុល្លារ។ រីឯ​លុយ​ផោន​វិញ​ បាន​ធ្លាក់​ថ្លៃ​មក​កាន់​តម្លៃ ១,៣១៣១ ដុល្លារ​៕
ប្រភព៖ cnbc
Read More

ផ្សារភាគហ៊ុន​អាស៊ី​ប្រែប្រួល​យ៉ាង​ណា​ថ្ងៃ​នេះ?

10:42 AM 0
ការ​ជួញដូរ​នៅ​លើ​ផ្សារភាគហ៊ុន​អាស៊ី​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា បាន​ឡើង​ចុះ​​មិន​ស្រប​គ្នា​នោះ​ឡើយ បន្ទាប់​​ពី​​ផ្សារភាគហ៊ុន​ Wall Street របស់​អាមេរិក​បាន​រង្គោះរង្គើ ខណៈ​ដែល​ផ្សារភាគហ៊ុន​អឺរ៉ុប​បាន​បិទ​បញ្ចប់​ការ​ជួញដូរ​ធ្លាក់​ថ្លៃ​ដែរ​កាល​ពី​យប់មិញ។

សន្ទស្សន៍​ជួញដូរ​ផ្សារភាគហ៊ុន​​ Nikkei 225 របស់​ជប៉ុន​បាន​ធ្លាក់​ថ្លៃ​អស់ ០,៣២% នៅ​ពេល​ចាប់​ផ្តើម​ជួញដូរ​ដំបូង​​ព្រឹក​នេះ​បន្ទាប់​ពី​ផ្សារភាគហ៊ុន​មួយ​នេះ​បាន​បិទ​បញ្ចប់​ក្នុង​តម្លៃ​ឡើង​ថ្លៃ​ជាប់ៗ​គ្នា​នៅ​ក្នុង​រយៈពេល ១៣ ថ្ងៃ​កាល​ពី​ម្សិលមិញ។ ចំណែក​នយោបាយ​នៅ​ក្នុង​ប្រទេស​កំពុង​ស្ថិត​នៅ​ក្នុង​ផ្ទាំងស៊ីប​នៃ​ការ​តាមដាន​របស់​​អ្នក​ជួញដូរ ខណៈ​ដែល​ប្រទេស​នេះ​នឹង​រៀបចំ​ការ​បោះឆ្នោត​ជាតិ​មួយ​នៅ​ថ្ងៃ​ទី ២២ តុលា​នេះ។   
ងាក​ទៅ​មើល​ផ្សារភាគហ៊ុន​ Kospi ​របស់​កូរ៉េខាងត្បូង​វិញ បាន​ឡើង​ថ្លៃ ០,៣១ ។ ភាគហ៊ុន​​របស់​ក្រុមហ៊ុន​បច្ចេកវិជ្ជា​របស់​ខ្លួន​កំពុង​ជួញដូរ​ក្នុង​ទិសដៅ​វិជ្ជមាន​ ​ដែល​បាន​ជួយ​កាត់​បន្ថយ​ការ​ខាតបង់​​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ។  ភាគហ៊ុន​ក្រុមហ៊ុន Samsung Electronics បាន​ឡើង​ថ្លៃ​ ០,៥៣%  ភាគរយ និង​ក្រុមហ៊ុន​រថយន្ត​ផ្សេងៗ​ទៀត​សុទ្ធតែ​ឡើង​ថ្លៃ​ដូចគ្នា។
ចំណែក​ផ្សារភាគហ៊ុន​ S & P / ASX 200 របស់​អូស្ត្រាលី​វិញ មិន​មាន​ការ​ប្រែប្រួល​ខ្លាំង​នោះ​ទេ​។ ​ភាគហ៊ុន​របស់​ក្រុមហ៊ុន​ចម្រុះ​ មាន​សញ្ញាណ​វិជ្ជមាន​ច្រើន​នៅ​ព្រឹក​នេះ។ ប៉ុន្តែ​វា​បាន​​ទៅ​ប៉ះប៉ូវ​នៃ​ការ​ធ្លាក់​ចុះ​នៃ​ភាគហ៊ុន​របស់​ក្រុមហ៊ុន​ថាមពល និង​ក្រុមហ៊ុន​ប្រេង​​​ ដែល​កំពុង​ជួញដូរ​​ក្នុង​បន្ទាប់​ក្រហម​។ នៅ​ឥណ្ឌា​ទីផ្សារ​ភាគហ៊ុន​របស់​ខ្លួន​មិន​បាន​បើក​​ឲ្យ​ជួញដូរ​ទេ ដោយសារតែ​ចូលរួម​ពិធី​បុណ្យ​ឈប់សម្រាក​ប្រចាំ​ឆ្នាំ។
ធ្វើ​ដំណើរ​ទៅ​មើល​ការ​ជួញដូរ​នៅ​លើ​ផ្សារភាគហ៊ុន​ចិន សន្ទស្សន៍​ភាគហ៊ុន Hang Seng របស់​ហុងកុង​កំពុង​ជួញដូរ​ទំនោរ​ទៅ​​តាម​ទិន្នន័យ​​ពាណិជ្ជកម្ម​​របស់​ចិន​។ ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ សន្ទស្សន៍​​ផ្សារភាគហ៊ុន​នេះ​បាន​បិទ​​ការ​ជួញដូរ​ក្នុង​តម្លៃ​ធ្លាក់​ថ្លៃ​ដល់​ទៅ ២% នៅ​ពេល​មាន​ព័ត៌មាន​ជាច្រើន​ស្តី​ពី​​ស្ថានភាព​ពាណិជ្ជកម្ម និង សារ​ចេញ​​ពី​ប្រមុខ​ធនាគារ​កណ្តាល​ចិន។  បើ​តាម​ប្រមុខ​​ធនាគារ​កណ្តាល​ចិន​លោក Zhou Xiaochuan បាន​ព្រមាន​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​​ម្សិលមិញ​ថា ភាព​សុទិដ្ឋិនិយម​ច្រើនពេក​​នៅ​លើ​​អាច​នាំ​ឱ្យ​​ដួល​រលំ​​លើ​ការ​ជួញដូរ​នៅ​លើ​ទីផ្សារ។
ងាក​ទៅ​មើល​ផ្សារភាគហ៊ុន​អាមេរិក​វិញ បាន​បិទ​ការ​ជួញដូរ​ក្នុង​តម្លៃ​ប្រែប្រួល​បន្តិចបន្តួច​​បន្ទាប់​ពី​របាយការណ៍​​របស់​សារព័ត៌មាន​ Politico ​បាន​ចេញ​ផ្សាយ​ថា លោក​ប្រធានាធិបតី Donald Trump ​បាន​សម្លឹង​មើល​លោក Jerome Powell ជា​បេក្ខជន​លេចធ្លោ​ជាងគេ​អាច​នឹង​ជំនួស​​តំណែង​​លោក​ស្រី  Janet Yellen ដែល​ជា​ប្រមុខ​ធនាគារ​កណ្តាល​អាមេរិក​បច្ចុប្បន្ន​។​
នៅ​អឺរ៉ុប​វិញ សន្ទស្សន៍​ជួញដូរ​នៅ​លើ​ផ្សារភាគហ៊ុន​នានា​សុទ្ធតែ​បិទ​បញ្ចប់​ក្នុង​តម្លៃ​ជួញដូរ​ធ្លាក់​ថ្លៃ​ទាំងអស់ បន្ទាប់​ពី​រដ្ឋាភិបាល​អេស្ប៉ាញ​បាន​លើក​ឡើង​ថា ​ខ្លួន​​​ចង់​ពន្យារពេល​លើ​ការ​​ទាមទារ​ផ្តាច់​ខ្លួន​នៃ​តំបន់ Catalane  បន្ទាប់​ពី​មេដឹកនាំ​តំបន់​នេះ មិន​បាន​បញ្ជាក់​ច្បាស់លាស់​នៅ​ឡើយ​ពី​​ការ​ប្រកាស​ឯករាជ្យ​ភាព​របស់​​ខ្លួន៕
ប្រភព៖ cnbc
Read More

Wednesday, October 18, 2017

ទីផ្សារ​ប្រេងឆៅ​បន្ត​ឡើង​ថ្លៃ​ខ្ពស់​ជា​ថ្មី​ទៀត

2:14 PM 0
ទីផ្សារ​ប្រេងឆៅ​កំពុង​មាន​ប្រជាប្រិយភាព​កាន់តែ​ខ្លាំង​នៅ​ថ្ងៃ​ពុធ​នេះ ដោយសារ​មាន​ការ​ធ្លាក់ចុះ​​នៃ​ការ​ផលិត​ប្រេង​របស់​អាមេរិក ​និង​ការ​ព្រួយបារម្ភ​ថា ភាព​តានតឹង​នៅ​​ក្នុង​តំបន់​មជ្ឈឹម​បូព៌ា​អាច​បង្អាក់​​ដល់​ការ​ផ្គត់ផ្គង់​ប្រេង​នៅ​លើ​ទីផ្សារ​អន្តរជាតិ។

តម្លៃ​ប្រេង​ឆៅ​នៅ​លើ​ទីផ្សារ​អន្តរជាតិ​បាន​ឡើង​ថ្លៃ​ដល់​តម្លៃ ៥៨,២៧ ដុល្លារ​ក្នុង​មួយ​បារ៉ែល​ ពោល​គឺ​បាន​ឡើង​ថ្លៃ​បាន ៣៩ សេន ឬ​ស្មើ​នឹង ០,៧%  ពី​តម្លៃ​បិទ​ការ​ជួញដូរ​ចុងក្រោយ​កាល​ពី​ម្សិលមិញ។ តម្លៃ​នេះ គឺ​ជា​តម្លៃ​ជួញដូរ​ខ្ពស់​បំផុត​ជា​លើក​ទី៣​នៅ​ក្នុង​ឆ្នាំ​នេះ។ ចំណែក​ទីផ្សារ​ជួញដូរ​ប្រេងឆៅ​របស់​អាមេរិក​ West Texas Intermediate (WTI) មាន​តម្លៃ​ ៥២,០៨ ដុល្លារ​ក្នុង​មួយ​បារ៉ែល​ ឡើង​ថ្លៃ​បាន ២០ សេន​ ឬ​ស្មើ​នឹង​ ០,៤%។
អ្នក​ជួញដូរ​នានា​​បាន​លើក​ឡើង​ថា ​ទីផ្សារ​ប្រេង​ឡើង​ថ្លៃ​នេះ​គឺ​ដោយសារ​តែ​មាន​ការ​រុញច្រាន​​​ពី​​ទិន្នន័យ​ធ្លាក់ចុះ​​នៅ​ក្នុង​ទីផ្សារ​ផលិត​ប្រេង​របស់​អាមេរិក រួម​ទាំង​ទាំង​ការ​ព្រួយបារម្ភ​​ទៅ នឹង​ព័ត៌មាន​វាយ​ប្រយុទ្ធ​គ្នា​នៅ​អ៊ីរ៉ាក់ និង​​ការ​​ប្រឈមមុខ​ដាក់គ្នា​រវាង​អាមេរិក និង​អ៊ីរ៉ង់​​ដែល​នឹង​អាច​ប៉ះពាល់​ដល់​ការ​ផ្គត់ផ្គង់​ប្រេងឆៅ​នៅ​លើ​ទីផ្សារ​សាកល។
វិទ្យាស្ថាន​ប្រេងឥន្ធនៈ​អាមេរិក ​(API) បាន​​រាយការណ៍​កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ​ថា  ការ​ស្តុក​ប្រេងឆៅ​របស់​​​ខ្លួន​​បាន​ធ្លាក់​ចុះ​អស់ ៧,១ លាន​បារ៉ែល​ក្នុង​សប្តាហ៍​​ថ្ងៃ​ទី១៣​ ខែ​តុលា​កន្លង​ទៅ​នេះ​មក​ត្រឹម​ចំនួន​សរុប ៤៦១,៤ លាន​បារ៉ែល​ប៉ុណ្ណោះ​។ ក្រៅ​ពី​នេះ ទិន្នន័យ​ស្តីពី​ការ​ស្តុក​ប្រេង​ឥន្ធនៈ​ផ្លូវការ​របស់​អាមេរិក​នឹង​ត្រូវ​ចេញ​ផ្សាយ​​ជា​សាធារណៈ​ផង​ដែរ​នៅ​យប់​នេះ។
បន្ថែម​​​ពី​លើ​សម្ពាធ​ផលិត​ប្រេងឆៅ​​ក្នុង​ទីផ្សារ​អាមេរិក ​​ការ​កើន​ឡើង​នៃ​ភាព​តានតឹង​នៅ​តំបន់​មជ្ឈិម​បូព៌ា​មានន័យថា  ជា​សញ្ញាណ​វិជ្ជមាន​មួយ​សម្រាប់​ធ្វើ​ឲ្យ​ទីផ្សារ​ប្រេងឆៅ​​ងើប​ឡើង​វិញ។ កាល​ពី​ដើម​សប្តាហ៍​នេះ​ ​កង​កម្លាំង​រដ្ឋាភិបាល​អ៊ីរ៉ាក់​បាន​ដណ្តើម​បាន​ទីក្រុង​ប្រេង Kirkuk មក​វិញ ដែល​កាន់កាប់​ដោយ​ជនជាតិ​ ឃឺដ​​​ក្រោយ​ពួកគេ​បាន​ធ្វើ​ប្រជាមតិ​​ប្រកាស​ឯករាជ្យ​ផ្តាច់​ខ្លួន ដែល​សកម្មភាព​នេះ​ធ្វើ​ឲ្យ​រាំងស្ទះ​ដល់​ការ​ផ្គត់ផ្គង់​ប្រេងឆៅ។ 
ក្រៅ​ពី​នេះ ភាព​តានតឹង​​នៃ​ការ​ប្រឈមមុខ​ដាក់​គ្នា​រវាង​រដ្ឋាភិបាល​អាមេរិក និង​អ៊ីរ៉ង់​​បាន​ដាក់​សម្ពាធ​ថ្មី​កាន់តែ​ខ្លាំង​ឡើង​ដល់​ទីផ្សារ​ប្រេងឆៅ។ កាល​ពី​ថ្ងៃសុក្រ​​កន្លង​ទៅ លោក Donald Trump បាន​បដិសេធ​មិន​ព្រម​បញ្ជាក់​ពី​ការ​​ជំហរ​​របស់​អ៊ីរ៉ង់​លើ​​ការ​អនុវត្តិ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ដែល​​បាន​ទុក​ពេល​ឲ្យ​៦០​ថ្ងៃ​ទៀត ​ដើម្បី​សម្រេច​ចិត្ត​ថា នឹង​​ធ្វើ​សកម្មភាព​អ្វី​បន្ថែម​ទៀត​ប្រឆាំង​ទៅ​នឹង​ប្រទេស​​នេះ៕
ប្រភព៖ cnbc
Read More

ផ្សារភាគហ៊ុន​អាស៊ី​ប្រែប្រួល​តិចតួច ស្រប​ពេល​ដែល​អ្នក​ជួញដូរ​កំពុង​ឃ្លាំមើល​​សមាជ​​​ជាតិ​របស់​បក្ស​កុម្មុយនិស្ត​ចិន

10:23 AM 0
ការ​ជួញដូរ​នៅ​លើ​ផ្សារ​ភាគហ៊ុន​អាស៊ី​ព្រឹក​នេះ​មាន​​ស្ថានភាព​​ប្រែប្រួល​តិចតួច​ប៉ុណ្ណោះ ខណៈ​ដែល​​អ្នក​ជួញដូរ​ក្នុង​តំបន់​នេះ​កំពុង​ឃ្លាំ​មើល​សមាជ​​ជាតិ​ប្រចាំឆ្នាំ​របស់​បក្ស​​កុម្មុយនិស្ត​ចិន​​ដើម្បី​​​ដឹង​ពី​សញ្ញា​ទិសដៅ​គោលនយោបាយ​នា​ពេល​អនាគត​​របស់​មហាអំណាច​សេដ្ឋកិច្ច​ធំ​​ជាង​គេ​បំផុត​​ទី២​នៅ​លើ​ពិភពលោក​មួយ​នេះ​។

សន្ទស្សន៍​​ជួញដូរ​នៅ​លើ​ផ្សារ​ភាគ​ហ៊ុន​​ជប៉ុន Nikkei 225 ​បាន​​ធ្លាក់​ថ្លៃ​បន្តិចបន្តួច​ប៉ុណ្ណោះ​​ត្រឹម​តែ ០,០០៩% បន្ទាប់​ពី​​បាន​ឡើង​ថ្លៃ​​ជាប់ៗ​គ្នា​នៅ ក្នុង​រយៈពេល​១១​ថ្ងៃ​កន្លង​ទៅ​​គិត​ត្រឹម​ថ្ងៃ​អង្គារ​ម្សិលមិញ។ ភាគហ៊ុន​របស់​ក្រុមហ៊ុន​នាំចូល​សំខាន់ៗ​របស់​ប្រទេស​  បាន​ឡើង​ចុះ​មិន​ស្រប​គ្នា បើ​ទោះបីជា ភាគហ៊ុន​​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​ភាគច្រើន​បាន​ឡើង​ថ្លៃ​ក៏​ដោយ។
ឆ្លង​ពី​ដែនដី​ជប៉ុន​មក​កាន់​ទឹកដី​កូរ៉េ​វិញ សន្ទស្សន៍​ជួញដូរ​ភាគហ៊ុន​ Kospi បាន​ធ្វើ​​ផ្លាស់ប្ដូរ​នៅ​ពេល​បើក​ការ​ជួញដូរ​​ដំបូង​ ដោយ​បាន​ធ្លាក់​ថ្លៃ​អស់ ០,១៦%។ ការ​ធ្លាក់​ចុះ នេះ​គឺ​ដោយសារ​តែ​ភាគហ៊ុន​របស់​ក្រុមហ៊ុន​ ​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំៗ​បាន​ធ្លាក់​ចុះ បើ​ទោះបី​ជា​ភាគហ៊ុន​របស់​ក្រុមហ៊ុន​រថយន្ត​​ធំៗ របស់​ខ្លួន​​ត្រូវ​បាន​ជួញដូរ​ឡើង​ថ្លៃ​ក៏ដោយ។
ងាក​ទៅ​​មើល​​ផ្សារភាគហ៊ុន​អូស្ត្រាលី​វិញ  សន្ទស្សន៍​ជួញដូរ​ផ្សារភាគហ៊ុន​ S & P / ASX 200 បាន​​ឡើង​ថ្លៃ ០,២៣% ដោយ​បាន​រួម​ចំណែក​ពី​​​សញ្ញាណ​ល្អ​នៃ​​ភាគហ៊ុន​របស់​ក្រុមហ៊ុន​ផ្គត់ផ្គង់​បរិក្ខារ។ ចំណែក​ភាគហ៊ុន​របស់​ក្រុមហ៊ុន​រ៉ែ​ថាមពល និង​ ទូរគមនាគមន៍​​មិន​ទទួល​បាន​ការ​ជួញដូរ​ក្នុង​ទិសដៅ​វិជ្ជមាន​នោះ​ឡើយ។
ត្រឡប់​មក​មើល​ការ​ជួញដូរ​នៅ​លើ​ទីផ្សារ​ភាគហ៊ុន​ធំៗ​របស់​ចិន ត្រូវ​បាន​គេ​មើល​ឃើញ​ថា កំពុង​មាន​ស្ថិរភាព​​នៅ​ឡើយ  ពោល​គឺ​មិន​មាន​ការ​ប្រែប្រួល​ច្រើន​​នោះ​ទេ នៅ​​ស្រប​ពេល​ដែល​សមាជជាតិ​លើក​ទី​១៩ កំពុង​រៀបចំ​ឡើង​នៅ​ថ្ងៃ​នេះ។ សន្ទស្សន៍​ជួញដូរ​នៅ​លើ​ផ្សារភាគហ៊ុន​ Hang Seng របស់​ហុងកុង​បាន​ធ្លាក់​ធ្លាក់​ថ្លៃ​បន្តិច​ត្រឹមតែ​ ០,០៥% ​នៅ​ខណៈ​ដែល​សន្ទស្សន៍​ជួញដូរ​ផ្សារភាគហ៊ុន​សៀងហៃ ​បាន​ឡើង​ថ្លៃ​ត្រឹមតែ​ ០,០១% និង​ផ្សារភាគហ៊ុន​​បាន​ឡើង​ថ្លៃ ០,១៣%។
ទីផ្សារ​ជួញដូរ​​កំពុង​ឃ្លាំ​មើល​យ៉ាង​យកចិត្ត​ទុកដាក់​លើ​ការ​វិវត្តន៍​​នានា​នៅ​ក្នុង​​កិច្ចប្រជុំ​កំពូល​មួយ​នេះ​ នៅពេល​សមាជជាតិ​ចាប់​ផ្តើម​ដំណើរការ។  បើ​ទោះ​បី​ជា​​យ៉ាងណា​ក៏ដោយ កិច្ចប្រជុំ​នៅ​លើក​មុន ​បាន​បង្ហាញ​ដល់​អ្នក​ជួញដូរ​រួច​មក​ហើយ​ពី​​ពន្លឺ​ខ្លះៗ​នៃ​ទិសដៅ​សេដ្ឋកិច្ច​របស់​មហាអំណាច​នេះ ហើយ​គេ​​ជឿ​ថា ប្រធានបទ​ប្រាក់​បំណុល​ដ៏​ច្រើន​របស់​ខ្លួន​នឹង​ត្រូវ​លើក​យក​ពិភាក្សា​នៅ​ក្នុង​កិច្ចប្រជុំ​នេះ។ 
ក្រៅ​ពី​សមាជាតិ​ខាងលើ អ្នក​ជួញដូរ​កំពុង​រង់ចាំ​ទិន្នន័យ​សេដ្ឋកិច្ច​សំខាន់​ៗ​របស់​ចិន​ដែល​​រួម​មាន ទិន្នន័យ​​ផលិតកម្ម​ក្នុង​វិស័យ​ឧស្សាហកម្ម និង ទិន្នន័យ GDP សម្រាប់​ត្រីមាស​ទី​៣​​ប្រចាំ​ឆ្នាំ ២០១៧​ដែល​នឹង​ចេញផ្សាយ​នៅ​ថ្ងៃ​ទី ១៩ តុលា​ខាងមុខ៕
ប្រភព៖ cnbc
Read More

Support, Resistance and Pivot Point (18-10-2017)

មាស​ឡើង​ថ្លៃ​ក្រោយ​ធ្លាក់​ថ្លៃ​ខ្លាំង​កាល​ពី​យប់មិញ ខណៈ​ដែល​ទីផ្សារ​ប្រាក់​ដុល្លារ​នៅ​មាន​សញ្ញាណ​វិជ្ជមាន​នៅ​ឡើយ

10:07 AM 0
ការ​​ជួញដូរ​មាស​នៅ​ថ្ងៃ​អង្គារ​នេះ បាន​ងាក​ចេញ​ពី​តម្លៃ​ជួញដូរ​ធ្លាក់​ថ្លៃ​​មក​កាន់​តម្លៃ​មួយ​ទាប​បំផុត​ក្នុង​សប្តាហ៍​នេះ ខណៈ​ដែល​ទីផ្សារ​ប្រាក់​ដុល្លារ​នៅ​មាន​សញ្ញាណ​ល្អ​នៅ​ឡើយ ស្រប​ពេល​ដែល​អ្នក​ជួញដូរ​នៅ​លើ​ទីផ្សារ​អន្តរជាតិ​កំពុង​សម្លឹង​មើល​ពី​លទ្ធភាព​ដែល​ប្រធានាធិបតី​អាមេរិក​Donald Trump នឹង​ជ្រើសរើស​ប្រធាន​ធនាគារ​កណ្តាល​ថ្មី​ជំនួស​​លោកស្រី Janet Yellen។

ទីផ្សារ​មាស​តាម​ស្បត បាន​ឡើង​ថ្លៃ ០,១% ត្រូវ​បាន​ជួញដូរ​ក្នុង​តម្លៃ ១ ២៨៧,១០ ដុល្លារ​ក្នុង​មួយ​អោន​នៅ​ម៉ោង ៩:៣០ នាទី​ព្រឹក​នេះ បន្ទាប់​ពី​វា​​បាន​ធ្លាក់​ថ្លៃ​ដល់​តម្លៃ ១ ២៨១,៣១ ដុល្លារ​ក្នុង​មួយ​អោន ដែល​ជា​តម្លៃ​ជួញដូរ​ទាប​បំផុត​ប្រចាំ​សប្តាហ៍​នេះ ។ ចំណែក​ទីផ្សារ​មាស​របស់​អាមេរិក​វិញ បាន​​​ឡើង​ថ្លៃ ០,២% ត្រូវ​បាន​ជួញដូរ​ក្នុង​តម្លៃ ១ ២៨៨,៣ ដុល្លារ​ក្នុង​មួយ​អោន។
អ្នក​ជួញដូរ​នៅ​លើ​ទីផ្សារ​​ឃ្លាំ​មើល​ថា​ តើ​នរណា​នឹង​​ក្លាយ​ជា​​​ប្រមុខ​ធនាគារ​កណ្តាល​អាមេរិក​​ថ្មី​មក​ដឹកនាំ​ជំនួស​​លោក Yellen ​ដែល​បាន​ផុត​អាណត្តិ​នៅ​​ក្នុង​ខែ​ កុម្ភៈ​ ឆ្នាំ ២០១៨ ខាងមុខ។ យ៉ាងណាមិញ អ្នក​ជួញដូរ​បាន​រំពឹង​​ទុក​ថា ធនាគារ​កណ្តាល​អាមេរិក​នឹង​​ដំឡើង​អត្រា​ការប្រាក់​ជា​លើក​ទី​បី​នៅ​​ខែ​ធ្នូ​ចុង​ឆ្នាំ នេះ​បន្ទាប់​ពី​លោក John Taylor ជា​សេដ្ឋវិទូ​​​ដ៏​ល្បីល្បាញ​មក​ពី​សាកលវិទ្យាល័យ ​Stanford ​ក៏​បាន​ក្លាយ​ជា​បេក្ខភាព​ដ៏​សំខាន់​នៅ​ក្នុង​ចំណោម​បេក្ខភាព​៥​រូប​ដែល​ត្រូវ​បាន​ជ្រើសរើស​នេះ។  
លោក John Taylor  ត្រូវ​បាន​គេ​ស្គាល់​ថា​  ជា​អ្នក​គាំទ្រ​គោលនយោបាយ​រូបិយវត្ថុ​ដ៏​សំខាន់​មួយ​រូប​។   វត្តមាន​របស់​លោក ​John Taylor គឺ​​បាន​ផ្តល់​ទាក់ទាញ​អ្នក​ជួញដូរ​ឲ្យ​​នឹកដល់​រូបមន្ត​​គោលនយោបាយ​ហិរញ្ញវត្ថុ​របស់​លោក​ដែល​ថា អត្រា​ប្រាក់​របស់​ធនាគារ​កណ្តាល​ត្រូវ​តែ​ខ្ពស់​ជាង​គោលដៅ​​អត្រា​ការប្រាក់​បច្ចុប្បន្ន។  ក៏ប៉ុន្តែ លទ្ធផល​យ៉ាង​ណា​នោះ គេ​អាច​​ត្រូវ​រង់ចាំ​​រហូត​ដល់​ដើម​ខែ​ក្រោយ ដែល​លោក Trump អាច​ប្រកាស​តែងតាំង​​​ជា​ប្រធាន​ធនាគារ​កណ្តាល​នៅ​មុន​ដំណើរ​ទស្សនកិច្ច​របស់​លោក​ទៅ កាន់​តំបន់​អាស៊ី​នៅ​ដើម​ខែ​ក្រោយ​នេះ។
យ៉ាងណាមិញ បើ​យោង​តាម​លទ្ធផល​បោះឆ្នោត​ស្ទាបស្ទង់​​ធ្វើ​ឡើង​ដោយ​សារព័ត៌មាន Reuters បាន​បង្ហាញ​ថា លោក Jerome Powell ដែល​ជា​អភិបាល​ធនាគារ​កណ្តាល​អាមេរិក​បច្ចុប្បន្ន​ទំនង​ត្រូវ​បាន​ជ្រើសរើស​ជា​ប្រធាន​ស្ថាប័ន​នេះ។ ទោះ​បី​ជា​បែប​នេះ​ក្តី លោកស្រី Janet Yellen នៅតែ​មាន​ភាគរយ​ខ្ពស់​ដែល​ថា លោក​ស្រី​នឹង​​នៅតែ​បន្ត​ដឹកនាំ​ស្ថាប័ន​​នេះ​តទៅ​ទៀត​៕
ប្រភព៖ cnbc
Read More

ដុល្លារ​ឡើង​ថ្លៃជាថ្មី​​ទៀត ខណៈ​អ្នក​ជួញដូរ​កំពុង​​​រង់ចាំ​មើល​ការ​ជ្រើសរើស​​អនាគត​ប្រមុខ​ធនាគារ​កណ្តាល​អាមេរិក

10:05 AM 0
ការ​ជួញដូរ​ប្រាក់​ដុល្លារ​ធៀប​ទៅ​នឹង​គូរ​​រូបិយប័ណ្ណ​សំខាន់ៗ​ចំនួន​៦ ត្រូវ​បាន​គេ​មើល​ឃើញ​ថា បាន​ឡើង​ថ្លៃ​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ ខណៈ​ដែល​អ្នក​ជួញដូរ​នៅ​លើ​ទីផ្សារ​អន្តរជាតិ​កំពុង​សម្លឹង​មើល​ពី​លទ្ធភាព​ដែល​ប្រធានាធិបតី​អាមេរិក​Donald Trump នឹង​ជ្រើសរើស​ប្រធាន​ធនាគារ​កណ្តាល​ថ្មី​ជំនួស​​លោកស្រី Janet Yellen។

នៅ​​ព្រឹក​នេះ សន្ទស្សន៍​ជួញដូរ​ប្រាក់​ដុល្លារ​ធៀប​ទៅ​​នឹង​រូបិយប័ណ្ណ​សំខាន់ៗ បាន​ត្រឡប់​ឡើង​ថ្លៃ​មក​កាន់​ទីតាំង​តម្លៃ ៩៣,៤៧៥ វិញ ពី​តម្លៃ​ធ្លាក់​ថ្លៃ ៩២,៧៤៩ កាល​ពី​ថ្ងៃ​សុក្រ​ចុង​សប្តាហ៍​មុន។ ការ​ឡើង​​ថ្លៃ​ជា​ថ្មី​នេះ បាន​កើត​មាន​ឡើង​បន្ទាប់​ពី​វា​បាន​ឡើង​ថ្លៃ ខ្ពស់​ម្តង​រួ​ច​មក​ហើយ​កាល​ពី​ម្សិលមិញ​ដែល​បាន​ហក់​ឡើង​ដល់ ៩៣៧២៩។
ជា​មួយ​នឹង​ការ​រំពឹង​​ទុក​ថា ធនាគារ​កណ្តាល​អាមេរិក​នឹង​​ដំឡើង​អត្រា​ការប្រាក់​ជា​លើក​ទី​បី​នៅ​​ខែ​ធ្នូ​ចុង​ឆ្នាំ នេះ អ្នក​ជួញដូរ​នៅ​លើ​ទីផ្សារ​​ឃ្លាំ​មើល​ថា​ តើ​នរណា​នឹង​​ក្លាយ​ជា​​​ប្រមុខ​ធនាគារ​កណ្តាល​អាមេរិក​​ថ្មី​មក​ដឹកនាំ​ជំនួស​​លោក Yellen ​ដែល​បាន​ផុត​អាណត្តិ​នៅ​​ក្នុង​ខែ​ កុម្ភៈ​ ឆ្នាំ ២០១៨ ខាងមុខ។ លោក Trump ​បាន​ជ្រើសរើស​បេក្ខភាព​៥​រូប​រួច​ហើយ​ ហើយ​គេ​រំពឹង​ថា លោក​នឹង​អាច​ប្រកាស​ពី​​​ប្រធាន​ធនាគារ​កណ្តាល​ថ្មី នេះ​នៅ​មុន​ដំណើរ​ទស្សនកិច្ច​របស់​លោក​ទៅ កាន់​តំបន់​អាស៊ី​នៅ​ដើម​ខែ​ក្រោយ​នេះ។
ប្រាក់​ដុល្លារ​បាន​​ឡើង​ថ្លៃ​នៅ​សប្តាហ៍​នេះ​ បន្ទាប់​ពី​​ទទួល​បាន​ព័ត៌មាន​ថា លោក John Taylor ជា​សេដ្ឋវិទូ​​មក​ពី​សាកលវិទ្យាល័យ ​Stanford ​ក៏​បាន​ក្លាយ​ជា​បេក្ខភាព​ដ៏​សំខាន់​នៅ​ក្នុង​ចំណោម​បេក្ខភាព​៥​រូប​ដែល​ត្រូវ​បាន​ជ្រើសរើស​នេះ។  លោក  ត្រូវ​បាន​គេ​ស្គាល់​ថា​  ជា​អ្នក​គាំទ្រ​គោលនយោបាយ​រូបិយវត្ថុ​ដ៏​សំខាន់​មួយ​រូប​ ហើយ​យោង​តាម​រូបមន្ត​របស់​លោក​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ ច្បាប់​គ្រប់គ្រង​របស់​លោក Taylor គឺ​ថា អត្រា​ប្រាក់​របស់​ធនាគារ​កណ្តាល​ត្រូវ​តែ​ខ្ពស់​ជាង​គោលដៅ​​អត្រា​ការប្រាក់​បច្ចុប្បន្ន។
នេះ​ជា​​​មូលដ្ឋាន​ដ៏​សំខាន់​ធ្វើ​ឲ្យ​អ្នក​ជួញដូរ​គិត​ថា ធនាគារ​កណ្តាល​នឹង​ដំឡើង​អត្រា​​ការប្រាក់​នៅ​ពេល​ឆាប់ៗ​ខាងមុខ។ ធៀប​ទៅ​នឹង​លុយ​​អឺរ៉ូ ​ដុល្លារ​ឡើង​ថ្លៃ​បន្តិច ត្រូវ​បាន​ជួញដូរ​ក្នុង​តម្លៃ ១,១៧៧០ ដុល្លារ ពោល​គឺ​បាន​ប្រែប្រួល​បន្តិចបន្តួច​នៅ​ពេល​​ចាប់​ផ្តើម​ជួញដូរ​ក្នុង​ទីផ្សារ​អាស៊ី។ ប៉ុន្តែ សម្រាប់​ប្រាក់​អឺរ៉ូ​វិញ បាន​ធ្លាក់​ថ្លៃ​អស់ ០,៥% គិត​ចាប់​តាំង​ពី​ដើម​​សប្តាហ៍​នេះ។
ធៀប​ទៅ​នឹង​លុយ​យ៉េន​វិញ ប្រាក់​ដុល្លារ​ក៏​មិន​​ទាន់​មាន​ការប្រែប្រួល​ខ្លាំង​នោះ​ដែរ ខណៈ​ដែល​អ្នក​ជួញដូរ​នៅ​តែ​មាន​ការ​ព្រួយបារម្ភ​ទៅ​នឹង​ព្រឹត្តិការណ៍​បោះឆ្នោត​ជាតិ​​របស់​ជប៉ុន​ដែល​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​អាទិត្យ​នេះ។ ទោះបីជា​គណបក្ស​កាន់​អំណាច​របស់​លោក​នាយករដ្ឋមន្ត្រី ​Shinzo Abeត្រូវ​គេ​រំពឹង​ថា​  នឹង​រក្សា​សំឡេង​ភាគ​ច្រើន​នៅ​ក្នុង​សភា​ក៏ដោយ  ក៏​​ព្រឹត្តិការណ៍​នយោបាយ​​នៅ​ក្នុង​ចក្រភព​អង់គ្លេស និង​​តំបន់​ផ្សេង​ទៀត​បាន​ធ្វើ​ឱ្យ​​អ្នក​ជួញដូរ​មាន​ការ​ប្រុងប្រយ័ត្ន៕
ប្រភព៖ cnbc
Read More

Tuesday, October 17, 2017

Technical Analysis Tue, Oct 17, 2017

2:36 PM 0
Dear Customers,
Daily Technical Analysis Tue, Oct 17, 2017
* Please note that due to market volatility, some of the below sight prices may have already been reached and scenarios played out.
#EUR/USD Intraday: consolidation.
Pivot: 1.1815
Most Likely Scenario: short positions below 1.1815 with targets at 1.1760 & 1.1740 in extension.
Alternative scenario: above 1.1815 look for further upside with 1.1835 & 1.1850 as targets.
Comment: the RSI is bearish and calls for further downside.
#GBP/USD Intraday: as long as the resistance at 1.3290 is not surpassed, the risk of the break below 1.3220 remains high.
Pivot: 1.3290
Most Likely Scenario: short positions below 1.3290 with targets at 1.3220 & 1.3180 in extension.
Alternative scenario: above 1.3290 look for further upside with 1.3325 & 1.3350 as targets.
Comment: as long as the resistance at 1.3290 is not surpassed, the risk of the break below 1.3220 remains high.
#USD/JPY Intraday: the RSI shows upside momentum.
Pivot: 111.85
Most Likely Scenario: long positions above 111.85 with targets at 112.30 & 112.55 in extension.
Alternative scenario: below 111.85 look for further downside with 111.65 & 111.40 as targets.
Comment: the RSI shows upside momentum.
#AUD/USD Intraday: as long as 0.7875 is resistance, look for choppy price action with a bearish bias.
Pivot: 0.7875
Most Likely Scenario: short positions below 0.7875 with targets at 0.7825 & 0.7805 in extension.
Alternative scenario: above 0.7875 look for further upside with 0.7900 & 0.7925 as targets.
Comment: as long as 0.7875 is resistance, look for choppy price action with a bearish bias.
#Gold spot Intraday: the RSI calls for a new downleg.
Pivot: 1299.00
Most Likely Scenario: short positions below 1299.00 with targets at 1290.00 & 1284.00 in extension.
Alternative scenario: above 1299.00 look for further upside with 1306.00 & 1310.00 as targets.
Comment: the RSI calls for a new downleg.




Read More

Support, Resistant and Pivot Point (17-10-2017)

Friday, October 13, 2017

Support, Resistance and Pivot Point (13-10-2017)

Technical Analysis Fri, Oct 13, 2017

4:40 PM 0
Dear Customers,
Daily Technical Analysis Fri, Oct 13, 2017
* Please note that due to market volatility, some of the below sight prices may have already been reached and scenarios played out.
#EUR/USD Intraday: caution.
Pivot: 1.1855
Most Likely Scenario: short positions below 1.1855 with targets at 1.1820 & 1.1795 in extension.
Alternative scenario: above 1.1855 look for further upside with 1.1880 & 1.1900 as targets.
Comment: intraday technical indicators are mixed and call for caution.
#GBP/USD Intraday: the RSI is bullish and calls for further upside.
Pivot: 1.3220
Most Likely Scenario: long positions above 1.3220 with targets at 1.3290 & 1.3345 in extension.
Alternative scenario: below 1.3220 look for further downside with 1.3175 & 1.3125 as targets.
Comment: the RSI is bullish and calls for further upside.
#USD/JPY Intraday: the RSI is capped by a declining trend line.
Pivot: 112.45
Most Likely Scenario: short positions below 112.45 with targets at 111.95 & 111.80 in extension.
Alternative scenario: above 112.45 look for further upside with 112.60 & 112.80 as targets.
Comment: the RSI is capped by a declining trend line.
#AUD/USD Intraday: technically the RSI is above its neutrality area at 50.
Pivot: 0.7805
Most Likely Scenario: long positions above 0.7805 with targets at 0.7855 & 0.7875 in extension.
Alternative scenario: below 0.7805 look for further downside with 0.7785 & 0.7770 as targets.
Comment: technically the RSI is above its neutrality area at 50.
#Gold spot Intraday: the RSI advocates for further advance.
Pivot: 1289.50
Most Likely Scenario: long positions above 1289.50 with targets at 1301.00 & 1306.00 in extension.
Alternative scenario: below 1289.50 look for further downside with 1284.00 & 1281.00 as targets.
Comment: the RSI advocates for further advance.




Read More

ទីផ្សារ​ប្រេងឆៅ​​ឡើង​ថ្លៃ​ខ្ពស់​ជា​ថ្មី

4:37 PM 0
នៅ​ថ្ងៃ​សុក្រ​ក្រោយ​​នៃ​សប្តាហ៍​នេះ ទីផ្សារ​ប្រេងឆៅ​​កំពុង​បន្ត​ឡើង​ថ្លៃ​​ខ្ពស់​ជា​ថ្មី​ទៀត ខណៈ​ដែល​អាជីវកម្ម​បូម​ប្រេង​ប្រេងឆៅ និង ចម្រាញ់​ប្រេង​របស់​អាមេរិក​បាន​ធ្លាក់​ចុះ​ដែល​ជា​សញ្ញាណ​ល្អ​ពី​កំណើន​តម្រូវ​ការ​ប្រើប្រាស់​នៅ​លើ​ទីផ្សារ​អន្តរជាតិ។

ទន្ទឹម​​នឹង​អង្គការ​ OPEC ដែល​ជា​ស្ថាប័ន​ដ៏​សំខាន់​សម្រាប់​​ជួយ​ជ្រោមជ្រែង​ឲ្យ​មាន​ការ​ ​កាត់​បន្ថយ​ការ​ផលិត​​ប្រេងឆៅ​​ច្រើន​លើសលប់  អ្នកវិភាគ​ច្រើន​​បាន​និយាយ​ថា​ ទីផ្សារ​ប្រេង​ឆៅ​នៅ​លើ​ពិភពលោក​កំពុង​ស្ថិត​​នៅ​លើ​ផ្លូវ​​មួយ​ឆ្ពោះ​ទៅ​រក​​តម្លៃ​ជួញដូរ​​មួយ​​មាន​តុល្យភាព​​គួរឲ្យ​ទុកចិត្ត​បាន​ បន្ទាប់​ពី​​មាន​ការ​ផ្គត់ផ្គង់​​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ។
ការ​ជួញដូរ​​ប្រេងឆៅ​​នៅ​លើ​ទីផ្សារ​អន្តរជាតិ មាន​តម្លៃ ៥៦,៣៥ ដុល្លារ​ក្នុង​មួយ​បារ៉ែល ឬ បាន​ឡើង​ថ្លៃ ០២% ស្មើ​នឹង ១០ សេន ពី​តម្លៃ​បិទ​ការ​ជួញដូរ​កាល​ពី​ថ្ងៃ​ម្សិលមិញ។ ​ចំណែក​ការ​ជួញដូរ​ប្រេងឆៅ​​របស់​អាមេរិក (WTI) នៅ​​ព្រឹក​នេះ​​កំពុង​ស្ថិត​នៅ​លើ​ទីតាំង​តម្លៃ ៥០,៧២ ដុល្លារ​ក្នុង​មួយ​បារ៉ែល  ពោល​គឺ​បាន​ឡើង​ថ្លៃ ១២ សេន ឬ​ស្មើ​នឹង ០,១% ​ធៀប​ទៅ​នឹង​តម្លៃ​បិទ​ការ​ជួញដូរ​ចុងក្រោយ​កាល​ពី​ថ្ងៃ​ម្សិលមិញ។ 
ការ​ឡើង​ថ្លៃ​នៃ​ទីផ្សារ​ប្រេងឆៅ​ខាងលើ​នេះ​បាន​កើត​មាន​ក្រោយ​ពេល​ដែល ​មន្ទីរ​ថាមពល (EIA) របស់​អាមេរិក​បាន​ឲ្យដឹង​​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​ថា ការ​ចម្រាញ់​ប្រេងឆៅ​របស់​ខ្លួន​បាន​​ធ្លាក់ចុះ​​អស់ ២,៧ លាន​បារ៉ែល  ​នៅ​ក្នុង​សប្តាហ៍​​កាល​ពី​ថ្ងៃ​ទី ៦ តុលា​កន្លង​ទៅ​មក​ត្រឹម​ចំនួន ៤៦២,២២ លាន​បារ៉ែល។ ចំណែក​ការ​​បូម​ប្រេងឆៅ​វិញ បាន​ធ្លាក់​ចុះ​អស់ ៨១ ០០០ បារ៉ែល​ក្នុង​មួយ​​ថ្ងៃ មក​ត្រឹម​ចំនួន​សរុប ៩,៤៨ លាន​បារ៉ែល ដែល​ជា​ការ​ធ្លាក់​ចុះ​លើក​ដំបូង​ដ៏​ច្រើន​បំផុត​​មិន​ធ្លាប់​មាន​គិត​ត្រឹម​ថ្ងៃ​ទី ១ កញ្ញា​មក។
ក្រុមហ៊ុន​ស្រាវជ្រាវ​ Bernstein បាន​លើក​ឡើង​​ថា  ខ្លួន​រំពឹង​ ទុក​ថា  ការ​ស្តុក​ទុក​ប្រេង​ឥន្ធនៈ​ ឬ ប្រេងសាំង​នឹង​បន្ត​ធ្លាក់​ចុះ​ ទៀត​នៅ​ចុង​ឆ្នាំ​នេះ។  ក៏ប៉ុន្តែ​មាន​ក្រុម​អ្នកវិភាគ​ផ្សេង​ទៀត​បាន​និយាយ​ថា អង្គការ​ OPEC ​នឹង​ត្រូវ​ធ្វើ​ការ​ងារ​ធ្ងន់​ បន្ត​ទៀត​​ តាម​កិច្ចព្រមព្រៀង​​​កាត់​បន្ថយ​ការ​ផលិត​ប្រេង​របស់​ខ្លួន​ដែល​បាន​​ដាក់​ឱសានវាទ​ផុត​កំណត់​នៅ​ចុង​ខែ​មីនា​ឆ្នាំ​  ២០១៨ ខាងមុខ​ ដើម្បី​​​ជួយ​ឲ្យ​តម្លៃ​ប្រេង​មាន​ស្ថិរភាព​ទៅ​មុខ៕
ប្រភព៖ cnbc
Read More

ផ្សារភាគហ៊ុន​​អាស៊ី​ស្ងប់​ឡើង​ថ្លៃ​ថ្ងៃ​សុក្រ​នេះ ក្រោយ​ឡើង​ថ្លៃ​ជាប់ៗ​គ្នា​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ

4:36 PM 0
ការ​ជួញដូរ​នៅ​លើ​ផ្សារភាគហ៊ុន​អាស៊ី​ព្រឹក​នេះ ហាក់​មាន​ភាព​ស្ងប់ស្ងាត់​បន្តិច​បន្ទាប់​ពី​បាន​ឡើង​ថ្លៃ​ជាប់ៗ​គ្នា​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​នេះ ខណៈ​ដែល​អ្នក​ជួញដូរ​កំពុង​រង់ចាំ​មើល​ទិន្នន័យ​ពាណិជ្ជកម្ម​របស់​ចិន និង ទិន្នន័យ​អតិផរណា​របស់​អាមេរិក​នៅ​យប់​នេះ។

សន្ទស្សន៍​ជួញដូរ​ផ្សារភាគហ៊ុន​ Nikkei 225 របស់​ជប៉ុន​បាន​ប្រែប្រួល​បន្តិចបន្តួច​​ប៉ុណ្ណោះ​ដោយ​សន្ទស្សន៍​ជួញដូរ​ផ្សារភាគហ៊ុន​នេះ​បាន​ធ្លាក់​ថ្លៃ​ត្រឹម ០,០៤% បន្ទាប់​ពី​​បាន​ហក់​ឡើង​ដល់​កំណត់ត្រា​ជួញដូរ​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​នៅ​ក្នុង​រយៈពេល ២១​ឆ្នាំ​កន្លង​ទៅ​កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ។ នៅ​កូរ៉េខាងត្បូង​សន្ទស្សន៍​ជួញដូរ​នៅ​លើ​ផ្សារភាគហ៊ុន​ Kospi គឺ​ស្ថិត​នៅ​​ទីតាំង​ជួញដូរ​​លើ​បន្ទាត់​ក្រហម​បន្តិចបន្តួច​ ពោល​គឺ ០,០២%។
ងាក​ទៅ​មើល​ផ្សារភាគហ៊ុន​អូស្ត្រាលី  សន្ទស្សន៍​ជួញដូរ​ផ្សារភាគហ៊ុន S&P ASX 200 បាន​ឡើង​ថ្លៃ ០,១៧%។ ភាគហ៊ុន​របស់​ក្រុមហ៊ុន​សុខភាព និង លក់រាយ​បាន​ឡើង​ថ្លៃ​ខ្ពស់​ជាងគេ​ចាប់​ពី ០៥៨% និង ០,៥៧%  ខណៈ​ដែល​ភាគហ៊ុន​របស់​​ក្រុមហ៊ុន​ធនាគារ និង​ក្រុមហ៊ុន​រ៉ែ ហាក់​មិន​សូវ​កាក់កប​ខ្លាំង​នោះ​ឡើយ។
សារព័ត៌មាន Reuters បាន​ឱ្យ​ដឹង​ថា តម្លៃ​ផលិតកម្ម​របស់​អាមេរិក​បាន​កើនឡើង​នៅ​ក្នុង​ខែ​កញ្ញា​កន្លង​ទៅ​ក្នុង​អត្រា ០,៤% ​ដោយសារតែ​តម្លៃ​ប្រេងសាំង​បាន​​ឡើង​ថ្លៃ​ដល់​កំណត់ត្រា​​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​នៅ​ក្នុង​រយៈពេល​ជាង​២​ឆ្នាំ​កន្លង​ទៅ​នេះ។ ការ​ឡើង​ថ្លៃ​នៃ​តម្លៃ​ប្រេង​គឺ​ដោយសារ​តែ​មាន​ការ​​រាំងស្ទះ​​​សកម្មភាព​ផលិត​ប្រេង​​ដែល​ទាក់ទង​ទៅ​នឹង​ព្យុះសង្ឃរា​​ចំនួន​ពីរ​បាន​បោកបក់​មក​លើ​​រោងចក្រ​ចម្រាញ់​ប្រេង​​មួយ​ចំនួន​នៅ​រដ្ឋ​តិច​សាស​​កាល​ខែ​កញ្ញា​កន្លង​ទៅ។
កំណត់ហេតុ​ចេញផ្សាយ​នៅ​សប្តាហ៍​នេះ​​ចេញ​ពី​កិច្ចប្រជុំ​​កាល​ពី​​ខែ​មុន​របស់​ធនាគារ​កណ្តាល​បាន​បង្ហាញ​ថា​  ស្ថាប័ន​នេះ​នៅ​តែ​បន្ត​ខ្វែង​គំនិត​គ្នា​ទៅ​​បញ្ហា​អតិផរណា​របស់​ជាតិ និង​ទៅ​លើ​អនាគត​ភាព​​នៃ​ការ​ដំឡើង​​អត្រា​ការប្រាក់​នៅ​ចុង​ឆ្នាំ ២០១៧ ខាងមុខ។ ស្ថានភាព​នេះ មិន​បាន​​ជួយ​គាំទ្រ​គួរឲ្យ​​កត់សម្គាល់​ដល់​ការ​ជួញដូរ​ប្រាក់​ដុល្លារ​នោះ​ឡើយ ខណៈ​ដែល​ការ​ជួញដូរ​ថ្ងៃ​​សុក្រ​ចុងក្រោយ​នេះ បាន​បង្ហាញ​សញ្ញាណ​អវិជ្ជមាន​ដដែល។
ទន្ទឹម​នឹង​​គ្នា​នេះ​ដែរ​  ភាគហ៊ុន​អាមេរិក​​ក៏​បាន​បិទ​ការ​ជួញដូរ​ក្នុង​​ទិសដៅ​អវិជ្ជមាន​ផង​ដែរ​កាល​ពី​យប់​មិញ បន្ទាប់​ពី​មាន​របាយការណ៍​​ដ៏​ខកចិត្ត​មួយ​ចំនួន​ស្តី​ពី​លទ្ធផល​ប្រាក់​ចំណូល​របស់​ក្រុមហ៊ុន​ធំៗ​​ប្រចាំត្រីមាស​នេះ​។ ប្រាក់​ចំណូល​​របស់​ក្រុមហ៊ុន JPMorgan និង​ Citigroup ដ៏​ល្បីល្បាញ​របស់​អាមេរិក  បាន​ធ្លាក់​ចុះ​​ខ្ពស់​ជាង​ការ​រំពឹង​ទុក​។ នេះ​បាន​ញាំង​ឲ្យ​ សន្ទស្សន៍​​ជួញដូរ​នៅ​លើ​ផ្សារភាគហ៊ុន Dow Jones បាន​ធ្លាក់​ចុះ​អស់ ០,១៤%៕
ប្រភព៖ cnbc
Read More

ថ្ងៃ​សុក្រ​ចុងក្រោយ​នេះ មាស​​​ឡើង​ថ្លៃ​ខ្ពស់​ជា​ថ្មី​ទៀត​ជិត​ដល់​ ១ ៣០០ ដុល្លារ​ក្នុង​មួយ​​អោន

4:34 PM 0
ការ​ជួញដូរ​មាស​នៅ​ថ្ងៃ​​សុក្រ​ចុង​សប្តាហ៍​នេះ កំពុង​មាន​សញ្ញាណ​ល្អ​ក្នុង​ទិសដៅ​បាញ់​ឆ្ពោះ​ទៅ​កាន់​តម្លៃ ១ ៣០០ ដុល្លារ​ក្នុង​មួយ​អោន​វិញ បន្ទាប់​ពី​បាន​ធ្លាក់​ថ្លៃ​ច្រើន​កាល​ពី​សប្តាហ៍​មុន។ ការ​ឡើង​ថ្លៃ នេះ​នៅ​ស្រប​ពេល​​ដែល​អ្នក​ជួញដូរ​កំពុង​រង់ចាំ​អ៊ុត​មើល​លទ្ធផល​ចេញផ្សាយ​នៃ​​ទិន្នន័យ​កំណើន​អតិផរណា​អាមេរិក សម្រាប់​ជា​ពន្លឺ​ដល់​ការ​ស្ទាបស្ទង់​មើល​​ជំហរ​​ដំឡើង​អត្រា​ការប្រាក់​របស់​របស់​ធនាគារ​កណ្តាល​នៅ​​ចុង​ឆ្នាំ​ខាងមុខ។ 
ទីផ្សារ​​ជួញដូរ​មាស​នៅ​ព្រឹក​នេះ​បាន​ឡើង​ថ្លៃ ០,៤% ស្ថិត​នៅ​ក្នុង​តម្លៃ​ជួញដូរ​ក្នុង​រង្វង់​តម្លៃ ១ ២៩៦ ដុល្លារ​ក្នុង​មួយ​អោន​នៅ​ម៉ោង ៩:៣០ នាទី​ព្រឹក​នេះ ។ ចំណែក​ទីផ្សារ​មាស​របស់​អាមេរិក​វិញ ក៏​បាន​ឡើង​ថ្លៃ​ប្រហាក់ប្រហែល​គ្នា ពោល​​គឺ ០,៣%  ស្ថិត​នៅ​ក្នុង​តម្លៃ​ជួញដូរ​​ជុំវិញ​ ១ ២៩៩ ដុល្លារ​ក្នុង​មួយ​អោន។
ការ​ជួញដូរ​ប្រាក់​ដុល្លារ​នៅ​លើ​ទីផ្សារ​អាស៊ី ព្រឹក​​ថ្ងៃ​សុក្រ​នេះ​ត្រូវ​បាន​គេ​មើល​​ឃើញ​ថា នៅ​តែ​ស្ថិត​នៅ​ក្នុង​ស្ថានភាព​អវិជ្ជមាន​ដដែល ខណៈ​ដែល​អ្នក​ជួញដូរ​កំពង់​រង់ចាំ​ទិន្នន័យ​ស្ដីពី​អតិផរណា​របស់​អាមេរិក​​ដើម្បី​​ផ្គត់ផ្គង់​​មើល​ពី​អនាគត​នៃ​ការ​ដំឡើង​អត្រា​ការប្រាក់​របស់​ធនាគារ​កណ្តាល​ប្រទេស​នេះ។ 
តម្លៃ​ផលិតកម្ម​របស់​អាមេរិក​បាន​កើនឡើង​នៅ​ក្នុង​ខែ​កញ្ញា​កន្លង​ទៅ​ដោយសារតែ​តម្លៃ​ប្រេងសាំង​បាន​​ឡើង​ថ្លៃ​ដល់​កំណត់ត្រា​​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​នៅ​ក្នុង​រយៈពេល​ជាង​២​ឆ្នាំ​កន្លង​ទៅ​នេះ។ ការ​ឡើង​ថ្លៃ​នៃ​តម្លៃ​ប្រេង​គឺ​ដោយសារ​តែ​មាន​ការ​​រាំងស្ទះ​​​សកម្មភាព​ផលិត​ប្រេង​​ដែល​ទាក់ទង​ទៅ​នឹង​ព្យុះសង្ឃរា​​ចំនួន​ពីរ​បាន​បោកបក់​មក​លើ​​រោងចក្រ​ចម្រាញ់​ប្រេង​​មួយ​ចំនួន​នៅ​រដ្ឋ​តិច​សាស​​កាល​ខែ​កញ្ញា​កន្លង​ទៅ។
ងាក​ទៅ​មើល​ស្ថានភាព​នៅ​ក្នុង​តំបន់​អឺរ៉ុប​វិញ អ្នក​បង្កើត​គោលនយោបាយ​ធនាគារ​កណ្តាល​​របស់​ខ្លួន (ECB) ​បាន​​ព្រមព្រៀង​ដោយ​បើកចំហ​មួយ​​ក្នុង​ការ​ពង្រីក​ការ​ទិញ​​ចូល​មក​វិញ នូវ​មូលបត្រ​បំណុល​​ក្នុង​អត្រា​ទាប​​មួយ​នៅ​កិច្ចប្រជុំ​​នា​ខែ​តុលា​នេះ។ ទន្ទឹម​​នឹង​នេះ ប្រធាន​ធនាគារ​កណ្តាល​អឺរ៉ុប​ក៏​បាន​ការពារ​ការ​សន្យា​​របស់​ខ្លួនផងដែរ​ក្នុង​ការ​រក្សា​អត្រា​ការប្រាក់​ឲ្យ​ស្ថិត​នៅ​​ក្នុង​កម្រិត​ទាប​បំផុត​មួយ។
ចំពោះ​ស្ថានភាព​នយោបាយ​អាមេរិក​វិញ សមាជិក​សភា​​មក​ពី​គណបក្ស​សាធារណរដ្ឋ​កំពុង​ពិចារណា​អំពី​ផ្លូវ​​ដែល​ត្រូវ​​ដើរ​មួយ​ដើម្បី​សម្រេច​គោលដៅ​របស់​លោក​ប្រធានាធិបតី Donald Trump ក្នុង​ការ​កាត់​បន្ថយ​អត្រា​ពន្ធ​​លើ​សាជីវកម្ម​ឱ្យ​​ធ្លាក់​មក​ដល់​ត្រឹម ២០%។ ការ​កំណត់​ពន្ធ​​ក្នុង​អត្រា​មួយ​ដ៏​ទាប​នេះ​​ហើយ ដែល​​ជា​ចំណុច​រសើប​មួយ​​ក្នុង​ការ​ពិភាក្សា​ដេញដោល​គ្នា​យ៉ាង​តឹងសរសៃក​​នៅ​ក្នុង​សភា​ជាតិ ហើយ​បាន​ជំរុញ​ឲ្យ​ច្បាប់​នេះ​មិន​ទាន់​ចេញ​ជា​ផ្លែផ្កា​បាន៕
ប្រភព៖ cnbc
Read More

ដុល្លារ​នៅ​តែ​ធ្លាក់​ថ្លៃ​​នៅ​ថ្ងៃ​ចុងក្រោយ​សប្តាហ៍​នេះ

4:32 PM 0
ការ​ជួញដូរ​ប្រាក់​ដុល្លារ​នៅ​លើ​ទីផ្សារ​អាស៊ី ព្រឹក​​ថ្ងៃ​សុក្រ​នេះ​ត្រូវ​បាន​គេ​មើល​​ឃើញ​ថា នៅ​តែ​ស្ថិត​នៅ​ក្នុង​ស្ថានភាព​អវិជ្ជមាន​ដដែល ខណៈ​ដែល​អ្នក​ជួញដូរ​កំពង់​រង់ចាំ​ទិន្នន័យ​ស្ដីពី​អតិផរណា​របស់​អាមេរិក​​ដើម្បី​​ផ្គត់ផ្គង់​​មើល​ពី​អនាគត​នៃ​ការ​ដំឡើង​អត្រា​ការប្រាក់​របស់​ធនាគារ​កណ្តាល​ប្រទេស​នេះ។

សន្ទស្សន៍​​ជួញដូរ​ប្រាក់ដុល្លារ​ធៀប​ទៅ​នឹង​គូរ​​រូបិយប័ណ្ណ​ធំៗ​ចំនួន​៦​ដែល​ត្រូវ​បាន​ជួញដូរ​នៅ​លើ​ទីផ្សារ​អន្តរជាតិ​ កំពុង​មាន​ស្ថានភាព​ជួញដូរ​នៅ​ក្នុង​ទីតាំង ៩៣,០៨៣។ បើ​គេ​មើល​សន្ទស្សន៍​នេះ​ ហាក់​មាន​ស្ថានភាព​ល្អ​បន្តិច​ជាង​ម្សិលមិញ ក៏ប៉ុន្តែ​នៅ​សប្តាហ៍​នេះ​វា​បាន​ធ្លាក់​ថ្លៃ​សរុប​ដល់​ទៅ ០,៨% រួច​ទៅ​ហើយ។
កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​​ម្សិលមិញ ក្រសួង​ការងារ​​របស់​អាមេរិក​បាន​និយាយ​ថា  សន្ទស្សន៍​​តម្លៃ​ទំនិញ​របស់​អ្នក​ផលិត​​សម្រាប់​តម្រូវការ​ចុង​ក្រោយ​បាន​កើន​ឡើង​ ០,៤% នៅ​ក្នុង​ខែ​កញ្ញា​​កន្លង​ទៅ​។ ក្នុង​រយៈ​ពេល​១២​ខែ​ចុងក្រោយ​គិត​ត្រឹម​ខែ​កញ្ញា​កន្លង​ទៅ ​សន្ទស្សន៍​តម្លៃ​ទំនិញ​ខាងលើ​បាន​កើន​ឡើង​ ២,៦% ដែល​ជា​កំណើន​ដ៏​ច្រើន​បំផុត​មិន​ធ្លាប់​មាន​គិត​ចាប់​តាំង​ពី​ឆ្នាំ ២០១២​មក ។
ទោះបី​ជា​ស្ថានភាព​ជួញដូរ​ប្រាក់​ដុល្លារ​នៅ​ក្នុង​សប្តាហ៍​ចុងក្រោយ​ហាក់​មិន​សូវ​កាក់កប​ក្តី ក៏ប៉ុន្តែ​​ក្តី​សង្ឃឹម​​ម្តងហើយម្តង​ទៀត​​​ថា ធនាគារ​កណ្តាល​អាច​នឹង​ដំឡើង​ការ​ប្រាក់​នៅ​ចុង​ឆ្នាំ​នេះ បាន​ធ្វើ​ឲ្យ​ប្រាក់​ដុល្លារ​អាច​ទប់ទល់​ការ​ធ្លាក់​ថ្លៃ​របស់​​វា​ឡើង​វិញ​បាន។ គិត​មក​ដល់​សប្តាហ៍​នេះ ការ​ស្ទាបស្ទង់​នៅ​លើ​ទីផ្សារ​អន្តរជាតិ​បាន​បង្ហាញ​ថា ឱកាស​នៃ​ការ​ដំឡើង​អត្រា​ការប្រាក់​របស់​ធនាគារ​កណ្តាល​អាមេរិក​​នៅ​ពាក់​កណ្តាល​ខែ​ធ្នូ​មាន​រហូត​ដល់​ទៅ ៨៨% ។
ធៀប​ទៅ​នឹង​លុយ​យ៉េន​របស់​ជប៉ុន ប្រាក់​ដុល្លារ​ក៏​មាន​ស្ថានភាព​មិន​ល្អ​ដែរ ពោល​គឺ​បាន​ធ្លាក់​ចុះ​​មក​ដល់​តម្លៃ ១១២,២៥ យ៉េន​ក្នុង​មួយ​ដុល្លារ។ នេះ​មានន័យ​ថា នៅ​ពេញ​មួយ​​សប្តាហ៍​នេះ ប្រាក់​ដុល្លារ​បាន​ធ្លាក់​ថ្លៃ​អស់ ០,៣% ធៀប​ទៅ​នឹង​លុយ​យ៉េន។
កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​ លោក Haruhiko Kuroda ទេសាភិបាល​ធនាគារ​កណ្តាល​ជប៉ុន​​ក៏​បាន​សង្កត់ធ្ងន់​​ផងដែរ​លើ​ការ​ប្ដេជ្ញាចិត្ត​របស់​ខ្លួន​ដើម្បី​រក្សា​គោលនយោបាយ​រូបិយវត្ថុ​​ឲ្យ​រឹងមាំ បើ​ទោះ​បីជា​សម​ភាគី​​ធនាគារ​កណ្តាល​អាមេរិក និង​អ៊ឺរ៉ុប​ចាប់​ផ្តើម​ធ្វើ​ឱ្យ​គោលនយោបាយ​រូបិយវត្ថុ​​របស់​ខ្លួន​នៅ​ក្នុង​ស្ថានភាព​ធម្មតា​ក៏ដោយ។ ប្រមុខ​ស្ថាប័ន​នេះ​រូប​នេះ​បាន​បន្ថែម​ទៀត​ថា ទោះ​បី​ជា​សេដ្ឋកិច្ច​របស់​ជប៉ុន​មាន​កំណើន​​ជា​មធ្យម​ក៏ដោយ  ក៏​ការ​ខកចិត្ត​ទៅ​នឹង​កំណើន​​អតិផរណា​​ដ៏​យឺតយ៉ាវ​ និង​បញ្ហា​ប្រាក់ឈ្នួល​នៅ​តែ​ចោទ​មាន​ឡើង​ដដែល។
ងាក​មក​មើល​ការ​ជួញដូរ​ប្រាក់​ដុល្លារ​ធៀប​ទៅ​នឹង​ប្រាក់​អឺរ៉ូ​វិញ គឺ​នៅ​តែ​ធ្លាក់​ថ្លៃ​ដដែល ដោយ​ក្នុង​នោះ​វា​ត្រូវ​បាន​ជួញដូរ​ក្នុង​តម្លៃ ១,១៨៣៣ ដុល្លារ​ក្នុង​មួយ​អឺរ៉ូ។ សរុប​នៅ​ក្នុង​សប្តាហ៍​នេះ ប្រាក់​អឺរ៉ូ​ឆ្លៀត​ឱកាស​បាន​ឡើង​ថ្លៃ​ជិត​១% ពោល​គឺ ០,៩%៕
ប្រភព៖ cnbc
Read More

Wednesday, October 11, 2017

Support, Resistance and Pivot Point (11-10-2017)

ថ្ងៃ​នេះ ទីផ្សារ​​​មាស​ប្រែប្រួល​បន្តិចបន្តួច​​ក្រោយ​ឡើង​ថ្លៃ​ខ្ពស់​កាល​ពី​យប់មិញ​

10:09 AM 0
ទីផ្សារ​ជួញដូរ​មាស​នៅ​​ព្រឹក​ថ្ងៃ​ពុធ​នេះ​​មាន​ការ​ប្រែប្រួល​បន្តិចបន្តួច​តែប៉ុណ្ណោះ​ បន្ទាប់​ពី​បាន​ហក់​ឡើង​ថ្លៃ ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​នៅ​ក្នុង​រយៈពេល​២​សប្តាហ៍​កន្លង​ទៅ​កាល​ពី​ម្សិលមិញ នៅ​ពេល​ដែល​ទីផ្សារ​ប្រាក់​ដុល្លារ​ធ្លាក់​ថ្លៃ វិញ ជុំវិញ​វិបត្តិ​មួយ​ចំនួន​នៅ​អាមេរិក។

ទីផ្សារ​ជួញដូរ​មាស​តាម​ស្បត​បាន​​ឡើង​ថ្លៃ​បន្តិចបន្តួច​ត្រឹម ០,២% ប៉ុណ្ណោះ ត្រូវ​បាន ជួញដូរ​ក្នុង​តម្លៃ ១ ២៩០,៥៦ ដុល្លារ​នៅ​ម៉ោង ៩​ព្រឹក​កន្លង​ទៅ​បន្ទាប់​ពី​បាន​ឡើង​ថ្លៃ​ដល់​តម្លៃ​ខ្ពស់​បំផុត​មិន​ធ្លាប់​គិត​ចាប់​តាំង​ពី​ថ្ងៃ ទី ២៧ កញ្ញា​មក​កាល​ពី​យប់មិញ។ ចំណែក ទីផ្សារ​មាស​របស់​អាមេរិក​វិញ ក៏​មិន​មាន​ការ​ប្រែប្រួល​គួរឲ្យ​កត់សម្គាល់​នោះ​ដែរ ដោយ​ត្រូវ​បាន​ជួញដូរ​ក្នុង​តម្លៃ ១ ២៩៣ ដុល្លារ​ក្នុង​មួយ​អោន។
ការ​ឡើង​ថ្លៃ​នៃ​ទីផ្សារ​មាស​នេះ គឺ​កើត​មាន​ឡើង​ស្រប​ពេល​ដែល​ទីផ្សារ​ជួញដូរ​ប្រាក់​ដុល្លារ​នៅ​ព្រឹក​នេះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា បាន​ធ្លាក់​ថ្លៃ​ជា​ថ្មី​ទៀត​ពី​តម្លៃ​ជួញដូរ​ឡើង​ថ្លៃ​មិន​ធ្លាប់​មាន​នៅ​ក្នុង​រយៈពេល​១០​សប្តាហ៍​កន្លង​ទៅ។ នេះ​បណ្តាល​មក​ពី​​​មាន​ភាព​មន្ទិលសង្ស័យ​ទៅ​នឹង​ការ​បរាជ័យ​នៃ​​គោលនយោបាយ​ពន្ធដារ​របស់​លោក Trump  និង​ការ​ឡើង​ថ្លៃ​នៃ​ប្រាក់​អឺរ៉ូ​បាន​ដាក់​សម្ពាធ​បន្ថែម​ទៀត​ដល់​ប្រាក់​ដុល្លារ។
ងាក​មក​មើល​ស្ថានភាព​នយោបាយ​អន្តរជាតិ​វិញ សារព័ត៌មាន Yonhap របស់​កូរ៉េខាងត្បូង​បាន​រាយការណ៍​ថា ក្រុម​ ​Hacker​ ​របស់​ប្រទេស​កូរ៉េ​ខាង​ជើង​​ទើប​បាន​លួច​យក​ឯកសារ​សម្ងាត់​ ​រួម​ទាំង​យុទ្ធសាស្ត្រ​កងទ័ព​អាមេរិក​ ​និង​កូរ៉េ​ខាង​ត្បូង​បាន​មួយ​ចំនួន​ធំ។ ឯកសារ​ដែល​កូរ៉េ​ខាង​ជើង​យក​បាន​មាន​ដូច​ជា​ ​គម្រោង​ការ​នៃ​ការ​បញ្ឆេះ​ភ្លើង​សង្គ្រាម​សាជាថ្មី​នៅ​ឧបទ្វីប​កូរ៉េ​ ​ដែល​អាមេរិក​នៅ​ពី​ក្រោយ​ ​រួម​ជា​មួយ​នឹង​យុទ្ធសាស្ត្រ​សំខាន់​បំផុត​ក្នុង​ការ​ធ្វើ​ឃាត​មេ​ដឹក​នាំ​កូរ៉េ​ខាង​ជើង​ ​លោក​ ​គីម​ ​ជុង​អ៊ុន។ 
នៅ​តំបន់​អឺរ៉ុប​​កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ​ មេដឹកនាំ​តំបន់​ Catalonia របស់​អេស្ប៉ាញ​ដែល​បាន​បោះឆ្នោត​ទាមទារ​ផ្តាច់​ខ្លួន​នៅ​ពេល​កន្លង​​ទៅ​ថ្មីៗ​នេះ​បាន​​ប្រកាស​ជា​ផ្លូវការ​ពី​ឯករាជ្យ​ភាព​​របស់​ខ្លួន​ចេញ​ពី​ប្រទេស​អេស្ប៉ាញ​។ យ៉ាងណាក៏ដោយ លោក​បាន​​​អំពាវនាវ​ឱ្យ​មាន​កិច្ច​ពិភាក្សា​ជាមួយ​រដ្ឋាភិបាល​ទីក្រុង​ម៉ាឌ្រីដ​​អំពី​អនាគត​ជោគវាសនា​​របស់​តំបន់​នេះ​នៅ​ក្នុង​​កាយវិការ​មួយ​ដែល​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជា​ការ​កាត់បន្ថយ​​​ភាព​តានតឹង​នៅ​ក្នុង​តំបន់។
នៅ​អាល្លឺម៉ង់​ឯណោះ ប្រភព​មួយ​បាន​ប្រាប់​​ទៅ​កាន់​សារព័ត៌មាន Reuters កាល​ពី​ថ្ងៃ​អង្គារ​​ម្សិលមិញ​ថា  រដ្ឋាភិបាល​អាល្លឺម៉ង់​នឹង​បង្កើន​ការ​ព្យាករណ៍​​ពី​​កំណើន​សេដ្ឋកិច្ច​នៅ​ក្នុង​តំបន់​អឺរ៉ុប​ក្នុង​អត្រា២% សម្រាប់​ឆ្នាំ ២០១៧​នេះ។ ការព្យាករណ៍​នេះ ខ្ពស់​ជាង​ការ​ព្យាករណ៍​​មុនៗ​ដែល​ថា វា​អាច​មាន​កំណើន​ត្រឹមតែ ១,៥% ប៉ុណ្ណោះ ហើយ​ត្រូវ​បាន​គេ​ចាត់ទុក​ថា ជា​កំណើន​ដ៏​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​គិត​ចាប់​តាំង​ពី​​ឆ្នាំ ២០១១ មក៕
ប្រភព៖ cnbc
Read More

ដុល្លារ​ធ្លាក់​ថ្លៃ​ជា​ថ្មី​ទៀត​នៅ​ថ្ងៃ​នេះ ខណៈ​ដែល​ប្រាក់​អឺរ៉ូ​ហក់​ឡើង​ថ្លៃ​វិញ​

10:07 AM 0
ទីផ្សារ​ជួញដូរ​ប្រាក់​ដុល្លារ​នៅ​ព្រឹក​នេះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា បាន​ធ្លាក់​ថ្លៃ​ជា​ថ្មី​ទៀត​ពី​តម្លៃ​ជួញដូរ​ឡើង​ថ្លៃ​មិន​ធ្លាប់​មាន​នៅ​ក្នុង​រយៈពេល​១០​សប្តាហ៍​កន្លង​ទៅ​ជុំវិញ​ភាព​មន្ទិលសង្ស័យ​ទៅ​នឹង​ការ​បរាជ័យ​នៃ​​គោលនយោបាយ​ពន្ធដារ​របស់​លោក Trump  និង​ការ​ឡើង​ថ្លៃ​នៃ​ប្រាក់​អឺរ៉ូ​បាន​ដាក់​សម្ពាធ​បន្ថែម​ទៀត​ដល់​ប្រាក់​ដុល្លារ។

នៅ​ថ្ងៃ​នេះ​ប្រាក់​អឺរ៉ូ​បាន​​ឡើង​ថ្លៃ ០,១៥% ស្ថិត​នៅ​តម្លៃ​ជួញដូរ ១,១៨២៤ ដុល្លារ​បន្ទាប់​ពី​បាន​ឡើង​ថ្លៃ​ម្តង​រួច​មក​ហើយ​កាល​​ពី​យប់មិញ​ក្នុង​តម្លៃ​ជួញដូរ ១,១៨២៨ ដុល្លារ​។ តម្លៃ​នេះ​ហើយ​ដែល​គេ​យល់​ឃើញ​ថា ជា​តម្លៃ​ឡើង​ថ្លៃ ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​គិត​ចាប់​តាំង​ពី​ថ្ងៃ​ទី ១៩ កញ្ញា​មក បន្ទាប់​ពី​វា​បាន​ធ្លាក់​ថ្លៃ​ដល់​តម្លៃ ១,១៦៦៩ ដុល្លារ​កាល​ពី​ថ្ងៃ​សុក្រ​កន្លង​ទៅ​នៅ​ពេល​មាន​របាយការណ៍​ល្អ​លើ​​កំណើន​ប្រាក់​ឈ្នួល​​លើ​​ថ្លៃ​ពលកម្ម​​របស់​​​ពលរដ្ឋ​អាមេរិក។
គេ​សង្កេត​ឃើញ​ថា ប្រាក់​អឺរ៉ូ​បាន​ស្ទុះ​ងើប​ឡើងវិញ​ចាប់តាំង​ពី​​មាន​ការ​គាំទ្រ​ដោយ​ភាព​សុទិដ្ឋិនិយម​លើ​កំណើន​សេដ្ឋកិច្ច​តំបន់​​ចាយ​ប្រាក់​អឺរ៉ូ និង​​ភាព​ធូរស្រាល​ឡើង​វិញ​នៃ​វិបត្តិ​នយោបាយ​ក្នុង​តំបន់ Catalonia ​ដែល​បាន​​​ទាមទារ​ផ្តាច់​ខ្លួន​ចេញ​ពី​អេស្ប៉ាញ។ ​ទន្ទឹម​នឹង​នេះ​ ទិន្នន័យ​សេដ្ឋកិច្ច​របស់​អាល្លឺម៉ង់​កាល​ពី​ថ្ងៃ​អង្គារ​​ម្សិលមិញ​បាន​បង្ហាញ​ថា  ការ​នាំចេញ​​របស់​ខ្លួន​បាន​កើនឡើង​កាល​ពី​ខែ​សីហា​​កន្លង​ទៅ ​ដែល​ជា​ផ្នែក​មួយ​ធ្វើ​ឲ្យ​ទីផ្សារ​ប្រាក់​អឺរ៉ូ​មាន​សង្ឃឹម​ឡើង​វិញ​។
ចំពោះ​ការ​ជួញដូរ​ប្រាក់​ដុល្លារ​ធៀប​ទៅ​នឹង​​ប្រាក់​អឺរ៉ូ​វិញ វា​កំពុង​បង្ហាញ​សញ្ញាណ​អវិជ្ជមាន​ជុំវិញ​ភាព​មិន​ប្រាកដប្រជា​នៃ​គោលនយោបាយ​ពន្ធដារ​របស់​លោក Trump ​ដែល​ហាក់​មិន​បាន​បង្ហាញ​លទ្ធផល​ផ្លែផ្កា​អ្វី​សោះ។ ​ភាព​ខ្វែង​គំនិត​គ្នា​ជា​សាធារណៈ​របស់​លោក​​ Trump ជាមួយ​សមាជិក​ព្រឹទ្ធសភា​លោក Bob Corker ​មក​ពី​រដ្ឋTennessee បាន​លើកឡើង​ពី​ការ​ព្រួយបារម្ភ​ថា  ការ​​ជួយ​ពន្លឿន​លើ​កម្មវិធី​ពន្ធដារ​ថ្មី​​របស់​លោក​អាច​នឹង​ត្រូវ​ទទួល​រង​ផល​ប៉ះពាល់​។​
សារ​នេះ​ហើយ​ដែល​ជា​លទ្ធផល​ធ្វើ​ឲ្យ​ប្រាក់​ដុល្លារ​ជួញដូរ​ធ្លាក់​ថ្លៃ​ ​ធៀប​ទៅ​នឹង​លុយ​យ៉េន​របស់​ជប៉ុន ពោល​គឺ ០,១៥% សម្រាប់​ថ្ងៃ នេះ ​ត្រូវ​បាន​ជួញដូរ​ក្នុង​ទីតាំង​តម្លៃ ១១២,៣០០ យ៉េន​ក្នុង​មួយ​ដុល្លារ បន្ទាប់​ពី​បាន​ធ្លាក់​ថ្លៃ​ដល់​តម្លៃ ១១១,៩៩០ យ៉េន​ក្នុង​មួយ​ដុល្លារ​កាល​ពី​យប់មិញ។ កាល​ពី​ថ្ងៃ​សុក្រ​កន្លង​ទៅ ទីផ្សារ​ប្រាក់​ដុល្លារ​បាន​ហក់​ឡើង​ដល់​តម្លៃ ១១៣,៤០ យ៉េន ប៉ុន្តែ​បាន​ធ្លាក់​ថ្លៃ​វិញ នៅ​ពេល​​​ភាព​តានតឹង​ភូមិសាស្ត្រ​នយោបាយ​នៅ​ឧបទ្វីប​កូរ៉េ​កើន​កម្តៅ​ឡើង​វិញ។
ងាក​ទៅ​មើល​ទីផ្សារ​ប្រាក់​ដុល្លារ​អូស្ត្រាលី​វិញ បាន​ឡើង​ថ្លៃ ០,៣% ស្ថិត​នៅ​ក្នុង​តម្លៃ​ជួញដូរ ០,៧៨០២ ដុល្លារ។ ចំណែក​ទីផ្សារ​ប្រាក់​ដុល្លារ​នូវែលហ្សេឡង់​បាន​ឡើង​ថ្លៃ​ខ្ពស់​ជាង​បន្តិច​ ពោល​គឺ ០,៤% ត្រូវ​បាន​ជួញដូរ​ក្នុង​តម្លៃ ០,៧០៧៩ ដុល្លារ ដោយ​បាន​ងើប​ឡើង​វិញ​ពី​តម្លៃ​ជួញដូរ​ទាប​បំផុត​ ០,៧០៥២ ដុល្លារ កាល​ពី​ថ្ងៃ​ច័ន្ទ​កន្លង​ទៅ នៅ​ពេល​ស្ថានភាព​នយោបាយ​របស់​ខ្លួន​​កំពុង​ស្ថិត​នៅ​ភាព​ប្រទាញប្រទង់​នៅ​ឡើយ​ក្រោយ​ការ​បោះឆ្នោត​បាន​បញ្ចប់​ទៅ​ថ្មីៗ​នេះ៕
ប្រភព៖ cnbc
Read More

Tuesday, October 10, 2017

Technical Analysis Tue, Oct 10, 2017

4:37 PM 0
Dear Customers,
Daily Technical Analysis Tue, Oct 10, 2017
* Please note that due to market volatility, some of the below sight prices may have already been reached and scenarios played out.
#EUR/USD Intraday: the bias remains bullish.
Pivot: 1.1735
Most Likely Scenario: long positions above 1.1735 with targets at 1.1780 & 1.1800 in extension.
Alternative scenario: below 1.1735 look for further downside with 1.1720 & 1.1700 as targets.
Comment: the RSI shows upside momentum.
#GBP/USD Intraday: technically the RSI is above its neutrality area at 50.
Pivot: 1.3125
Most Likely Scenario: long positions above 1.3125 with targets at 1.3185 & 1.3225 in extension.
Alternative scenario: below 1.3125 look for further downside with 1.3105 & 1.3070 as targets.
Comment: technically the RSI is above its neutrality area at 50.
#USD/JPY Intraday: a support base at 112.50 has formed and has allowed for a temporary stabilisation.
Pivot: 112.50
Most Likely Scenario: long positions above 112.50 with targets at 112.90 & 113.10 in extension.
Alternative scenario: below 112.50 look for further downside with 112.30 & 112.10 as targets.
Comment: a support base at 112.50 has formed and has allowed for a temporary stabilisation.
#AUD/USD Intraday: the RSI shows upside momentum.
Pivot: 0.7745
Most Likely Scenario: long positions above 0.7745 with targets at 0.7800 & 0.7820 in extension.
Alternative scenario: below 0.7745 look for further downside with 0.7730 & 0.7710 as targets.
Comment: the RSI shows upside momentum.
#Gold spot Intraday: the RSI shows upside momentum.
Pivot: 1282.00
Most Likely Scenario: long positions above 1282.00 with targets at 1290.00 & 1295.00 in extension.
Alternative scenario: below 1282.00 look for further downside with 1279.00 & 1275.00 as targets.
Comment: the RSI shows upside momentum.




Read More

ព័ត៌មាន​សេដ្ឋកិច្ច​សំខាន់ៗ​ចំនួន​៦ កើត​មាន​នៅ​ជុំវិញ​ពិភពលោក​ក្នុង​សប្តាហ៍​នេះ ដែល​អ្នក​ជួញដូរ​ត្រូវ​ដឹង

3:16 PM 0
នៅ​ថ្ងៃ​នេះ Channyfx សូម​​​​ផ្តល់​ព័ត៌មាន​សំខាន់ៗ​ចំនួន​៦​កើត​មាន​នៅ​ជុំវិញ​ពិភពលោក​នៅ​ក្នុង​សប្តាហ៍​នេះ។ ចំពោះ​ប្រិយមិត្ត​ដែល​ប្រឡូក​​ក្នុង​ទីផ្សារ​ជួញដូរ​រូបិយប័ណ្ណ និង​ទីផ្សារ​ភាគហ៊ុន​នានា សូម​កុំ​ភ្លេច​តាមដាន​ព្រឹត្តិការណ៍​សេដ្ឋកិច្ច​ទាំង​នេះ ព្រោះ​​ថា វា​មាន​ឥទ្ធិពល​ដល់​ទីផ្សារ​ជួញដូរ​សាកលលោក។
 ) ទិន្នន័យ​ពាណិជ្ជកម្ម​អាល្លឺម៉ង់ (German Trade Balance)
ថ្ងៃ​ប្រកាស៖ ថ្ងៃ​ពុធ ទី១១ តុលា ម៉ោង ១ យប់​នេះ
ផល​ប៉ះពាល់​ដល់​ការ​ជួញដូរ ​EUR/USD, EUR/GBP
ជាមួយ​នឹង​វិស័យ​ផលិតកម្ម​ដែល​កំពុង​កើន​ឡើង​ កំណើន​នាំចេញ​របស់​​​អាល្លឺម៉ង់​មាន​សន្ទុះ​កើន​ឡើង​ខ្ពស់​ជាង​ចិន និង​ជប៉ុន​ទៅ​ទៀត​ ។ កាល​ពី​ខែ​មុន​តួលេខ​នេះ​បាន​កើន​ឡើង​ដល់​ទៅ ១៩,៥   ពាន់​លាន​អ៊ឺរ៉ូ និង​ការ​នាំចេញ​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​អាច​កើន​ឡើង ​៥%​ នៅ​ក្នុង​ឆ្នាំ​នេះ​ធៀប​នឹង​ការ​​វាយតម្លៃ​ដំបូង​ដែល​ថា វា​អាច​មាន​ត្រឹមតែ ១,២% ប៉ុណ្ណោះ។
ទោះជា​យ៉ាងណាក៏ដោយ ខណៈ​​ដែល​អាជីវកម្ម និង​ពលរដ្ឋ​របស់​ខ្លួន​​កំពុង​ទទួល​បាន​អត្ថប្រយោជន៍​ពី​​កំណើន​នេះ បណ្តា​ប្រទេស​នៅ​អឺរ៉ុប​​មួយ​ចំនួន​ទៀត​នៅ​តែ​ព្យាយាម​ដោះស្រាយ​បញ្ហា​វិបត្តិ​សេដ្ឋកិច្ច​​របស់​ខ្លួន ដែល​អាច​ធ្វើ​ឱ្យ​​អាល្លឺម៉ង់​​នៅ​បន្ត​​​រួម​ទុក្ខ​ជាមួយ​នឹង​បញ្ហា​ក្នុង​តំបន់​នេះ​។ 
២) ទិន្នន័យ​​ផលិតកម្ម​របស់​អង់គ្លេស​​ប្រចាំ​ខែ​សីហា (UK Manufacturing Production)
ថ្ងៃ​ប្រកាស៖ ថ្ងៃ​ពុធ ទី១១ តុលា ម៉ោង ៣:៣០ នាទី​​ទៀប​ភ្លឺ​យប់​នេះ​
ផល​ប៉ះពាល់​ដល់​ការ​ជួញដូរ GBP/USD, EUR/GBP
សូចនាករ​សំខាន់​លើ​វិស័យ​ពាណិជ្ជកម្ម និង​ឧស្សាហកម្ម​សំខាន់ៗ​មួយ​ចំនួន​សម្រាប់​ចក្រភព​អង់គ្លេស​​​នឹង​ត្រូវ​ចេញផ្សាយ​ជា​មួយ​គ្នា​នៅ​ម៉ោង ៣​កន្លះ​ទៀប​ភ្លឺ​យប់​នេះ។ គេ​សង្កេត​ឃើញ​ថា ទាំង​​វិស័យ​ផលិតកម្ម និង​ឧស្សាហកម្ម​សុទ្ធតែ​​មាន​​កំណើន​ក្នុង​ឆ្នាំ​នេះ​ ។  
យ៉ាងណាមិញ​ជញ្ជីង​​ពាណិជ្ជកម្ម (Trade Balance) នៅ​តែ​មាន​បញ្ហា​នៅ​ឡើយ​ដោយ​ក្នុង​នោះ ការ​ធ្វើ​ពាណិជ្ជកម្ម​ជា​មួយ​បណ្តា​ប្រទេស​មិនមែន​​សមាជិក​អឺរ៉ុប​បាន​ធ្លាក់​ចុះ​​អស់​ចំនួន ៣,៨៤ ពាន់​លាន​ផោន។  នេះ​បញ្ជាក់​ថា សេដ្ឋកិច្ច​របស់​មហាអំណាច​មួយ​នេះ មាន​ភាព​​ប្រេះស្រាំ​​ក្រោយ​​បោះឆ្នោត​​ផ្តាច់​ខ្លួន​ចេញ​ពី​សហភាព​អឺរ៉ុប  ហើយ​ជា​លទ្ធផល​ធ្វើ​ឲ្យ​រូបិយប័ណ្ណ​ជាតិ​របស់​ខ្លួន​ស្ថិត​នៅ​ក្នុង​ភាព​ត្រដាបត្រដួស​ដូច​សព្វថ្ងៃ។
៣) របាយការណ៍​​កំណើន​អតិផរណា​របស់​អង់គ្លេស​​ (UK  Inflation Report)
ថ្ងៃ​ប្រកាស៖ ថ្ងៃ​ព្រហស្បតិ៍​ ទី១២ តុលា ​
ផល​ប៉ះពាល់​ដល់​ការ​ជួញដូរ GBP/USD, EUR/GB
អង់គ្លេស​មាន​អត្រា​អតិផរណា​ខ្ពស់​បំផុត​ក្នុង​ចំណោម​បណ្តា​ប្រទេស​សេដ្ឋកិច្ច​ធំ​ៗ ​​ទាំង ៧ របស់​​មហាអំណាច​សេដ្ឋកិច្ច G7។  អតិផរណា​បាន​កើន​ឡើង​ដល់​ ២,៩% កាល​ពី​ខែ​សីហា​​កន្លង​ទៅ​ធៀប​នឹង​​អត្រា​កំណើន​ ២,៦% ​កាល​ពី​ខែ​កក្កដា ដែល​នេះ​បាន​ធ្វើ​ឱ្យ​សន្ទស្សន៍​តម្លៃ​ទំនិញ​ប្រើប្រាស់​កើន​ឡើង​ខ្ពស់​មិន​ធ្លាប់​មាន​នៅ​​ក្នុង​រយៈពេល​ ៤ ឆ្នាំ​មក​នេះ​។ ការ​ពឹងផ្អែក​របស់​​ខ្លួន​លើ​ការ​នាំចូល គឺ​ស្ថិតនៅ​ពី​ក្រោយ​​នៃ​កំណើន​អតិផរណា​នេះ ខណៈ​ដែល​​​អ្នក​ប្រើប្រាស់​កាត់បន្ថយ​ការ​ចំណាយ​នៅ​ពេល​លុយ​ផោន​ធ្លាក់​ថ្លៃ​ក្រោយ​បោះឆ្នោត​ផ្តាច់​ខ្លួន​ចេញ​ពី​សហភាព​អឺរ៉ុប​។ 
ចាប់​តាំង​ពី​ការ​បោះឆ្នោត​ប្រជាមតិ​កាល​ពី​ពាក់​កណ្តាល​ឆ្នាំ ២០១៦​មក  លុយ​ផោន​នៅ​តែ​ធ្លាក់​ថ្លៃ​ទាប​ជាង​តម្លៃ​មុន​ការ​បោះឆ្នោត​ដល់​ទៅ ១០% ឯណោះ។ ដោយសារ​តែ​ធនាគារ​កណ្តាល​​នានា​ភាគច្រើន​មាន​បំណង​ចង់​ឲ្យ​​អត្រា​​អតិផរណា ស្ថិត​នៅ​ក្នុង​​អត្រា ២% សម្រាប់​ស្ថិរភាព​នៃ​កំណើន​សេដ្ឋកិច្ច   ធនាគារ​កណ្តាល​អង់គ្លេស​​ទំនង​អាច​នឹង​​ដំឡើង​អត្រា​ការប្រាក់​​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​លើក​ស្ទួយ​​លុយ​ផោន​ឡើង​វិញ​។
៤) កំណត់ហេតុ​លើ​កិច្ចប្រជុំ​របស់​​​​ធនាគារ​កណ្តាល​អាមេរិក​​​ (FOMC Meeting Minutes)
ថ្ងៃ​ប្រកាស៖ ថ្ងៃ​ព្រហស្បតិ៍​ ទី១២ តុលា ​ម៉ោង ១:០០ នាទី​ទៀប​ភ្លឺ ​
ផល​ប៉ះពាល់​ដល់​ការ​ជួញដូរ EUR/USD, USD/JPY
​គ្មាន​អ្នកណាម្នាក់​រំពឹង​ថា នឹង​មាន​​ព័ត៌មាន​ដ៏​​ភ្ញាក់ផ្អើល​​មួយ​​​ចេញ​​ពី​សេចក្តី​ថ្លែង​ការណ៍​​នៃ​​កិច្ច​ប្រជុំ​​របស់​ធនាគារ​កណ្តាល​អាមេរិក​  (FOMC) នោះ​ទេ។  ប៉ុន្តែ​អ្វី​ដែល​អ្នក​ជួញដូរ​នឹង​​​ចាប់​អារម្មណ៍​នោះ គឺ​ការ​ផ្តល់​ភ្លើង​ខៀវ​របស់​ស្ថាប័ន​នេះ​សម្រាប់​ការ​ដំឡើង​អត្រា​ការប្រាក់​ដែល​គេ​រំពឹង​ទុក​ថា នឹង​ធ្វើ​ឡើង​នៅ​ពាក់​កណ្តាល​ខែ​ធ្នូ​ឆ្នាំ​នេះ។
៥) ទិន្នន័យ​ទំនុកចិត្ត​របស់​អ្នក​ប្រើប្រាស់​របស់​អូស្ត្រាលី ​(Consumer Confidence)
ថ្ងៃ​ប្រកាស៖ ថ្ងៃ​ព្រហស្បតិ៍​ ទី១២ តុលា ​ម៉ោង ៣:៣០ នាទី​ទៀប​ភ្លឺ ​
ផល​ប៉ះពាល់​ដល់​ការ​ជួញដូរ AUD/USD, AUD/NZD
ជាមួយ​នឹង​ការ​ធ្លាក់ចុះ​ទីផ្សារ​លក់រាយ​ការ​ងើបឡើង​វិញ​នៃ​សេដ្ឋកិច្ច​​របស់​អូស្ត្រាលី​នៅ​តែ​ហាក់​ដូច​ជា​​នៅ​ឆ្ងាយ​ជាង​អ្វី​ដែល​បាន​សង្ឃឹម​ទុក​។ ស្ថានភាព​​លក់រាយ​នៅ​ខែ សីហា​​កន្លង​ទៅ​បាន​ធ្លាក់​ចុះ​​អស់ ០,៦%  ខណៈ​ដែល​​ការ​រំពឹង​ទុក​ថា  ​វា​អាច​កើន​ឡើង ០៣%។  ចំណែក​ទំនុកចិត្ត​អ្នក​ប្រើប្រាស់​​វិញ​ កាល​ពី​ខែ​កញ្ញា​​បាន​ធ្លាក់​ចុះ​អស់ ២,៥% ធ្វើ​ឲ្យ​វា​ជា​ខែ​ទី១០ ​ដែល​​​ធ្លាក់​ចុះ​ជាប់ៗ​គ្នា  ទោះបីជា​វិស័យ​ការងារ​​មាន​លក្ខណៈ​ល្អ​ប្រសើរ​ជាង​មុន​​ក៏ដោយ។ 
៦)  ទិន្នន័យ​វិស័យ​ផលិតកម្ម​នៅ​ក្នុង​តំបន់​ចាយ​ប្រាក់​អឺរ៉ូ​ ​(ECB Industrial Production)
ថ្ងៃ​ប្រកាស៖ ថ្ងៃ​ព្រហស្បតិ៍​ ទី១៣ តុលា ​ម៉ោង ៥:០០ នាទី​​ព្រឹក​​
ផល​ប៉ះពាល់​ដល់​ការ​ជួញដូរ EUR/USD, EUR/GBP
​អគ្គនាយក​នៃ​គណៈកម្មការ​អឺរ៉ុប(Eurostat) នឹង​ចេញផ្សាយ​ទិន្នន័យ​វិស័យ​ផលិតកម្ម​នៅ​ក្នុង​តំបន់​ចាយ​ប្រាក់​អឺរ៉ូ​ទាំងមូល​សម្រាប់​ខែ​សីហា​កន្លង​ទៅ។ ទិន្នន័យ​កន្លង​មក បាន​បង្ហាញ​ថា វិស័យ​ផលិតកម្ម​ក្នុង​តំបន់​នេះ មាន​សញ្ញាណ​ល្អ ដែល​ជា​សញ្ញាណ​មួយ​​ជំរុញ​ឲ្យ​មាន​កំណើន​អតិផរណា និង​ផ្តល់​ក្តី​សង្ឃឹម​ឲ្យ​​ធនាគារ​កណ្តាល​អឺរ៉ុប​ដំឡើង​អត្រា​ការប្រាក់​នៅ​ពេល​ខាងមុខ៕
ប្រភព៖ cnbc
Read More

ទីផ្សារ​ប្រេងឆៅ​​​មាន​ស្ថិរភាព​ថ្ងៃ​នេះ ខណៈ​អង្គការ OPEC បន្ត​ផ្តល់​ភ្លើង​ខៀវ​បន្ថែម​​ទប់ស្កាត់​មិន​ឲ្យ​ប្រេង​ធ្លាក់​ថ្លៃ

3:13 PM 0
ស្ថានភាព​ទីផ្សារ​​ជួញដូរ​ប្រេងឆៅ​នៅ​ព្រឹក​នេះ​ ហាក់​មិន​មាន​ការ​ប្រែប្រួល​នោះ​ឡើយ ខណៈ​ដែល​អង្គការ OPEC បាន​​និយាយ​ថា សញ្ញាណ​ដ៏​ច្បាស់​មួយ​នឹង​​លេច​រូបរាង​ឡើង​ដើម្បី​ធ្វើ​ឲ្យ​ទីផ្សារ​ប្រេងឆៅ​មាន​តុល្យភាព ទន្ទឹម​នឹង​​ផលិតកម្ម​ប្រេងឆៅ​របស់​អាមេរិក​នៅ​​តែ​មិន​ទាន់​ដំណើរ​ការ​ជា​ប្រក្រតី​នៅ​ឡើយ​ទេ ក្រោយ​​​​ទទួល​រង​ខ្យល់ព្យុះ​ចំនួន​២​កាល​ពី​​ខែ​កញ្ញា​កន្លង​ទៅ។

នៅ​ព្រឹក​នេះ ទីផ្សារ​ប្រេងឆៅ​របស់​អាមេរិក​ត្រូវ​បាន​ជួញដូរ​ក្នុង​តម្លៃ ៤៩,៦៦ ដុល្លារ​ក្នុង​មួយ​បារ៉ែល ពោល​គឺ​បាន​ឡើង​ថ្លៃ ៨ សេន ឬ​ស្មើ​នឹង ០,១៦% ពី​តម្លៃ​ជួញដូរ​ចុងក្រោយ។ ចំណែក​ទីផ្សារ​ប្រេងឆៅ នៅ​លើ​ទីផ្សារ​អន្តរជាតិ​វិញ ត្រូវ​បាន​ជួញដូរ​ក្នុង​តម្លៃ ៥៥,៨៤ ដុល្លារ​ក្នុង​មួយ​បារ៉ែល​។
ទាក់ទង​ទៅ​នឹង​ប្រេងឆៅ​​នៅ​តែ​ត្រូវ​បាន​ជួញដូរ​ក្នុង​តម្លៃ​ខ្ពស់​នេះ អ្នក​ជួញដូរ​នានា​បាន​និយាយ​ថា តម្លៃ​ប្រេងឆៅ​ហក់​ឡើង​នៅ​ពេល​កន្លង​មក​នេះ ដោយសារ​តែ​វា​ទទួល​បាន​ការ​គាំទ្រ​ពី​សេចក្ដីថ្លែងការណ៍​របស់​អង្គការ​ OPEC ដែល​បាន​​លើក​ឡើង​ថា ​នឹង​ធ្វើ​ឱ្យ​​តម្លៃ​ប្រេងឆៅ​មាន​តុល្យភាព​ឡើង​វិញ​បន្ទាប់​ពី​​ជួប​ឧបសគ្គ​អស់​រយៈពេល​២​​ឆ្នាំ​​កន្លង​ទៅ​ដែល​បណ្តាល​មក​ពី​ការ​ផ្គត់ផ្គង់​លើស​តម្រូវការ។
ជា​ការ​ឆ្លើយតប​ទៅ​នឹង​អ្វី​ដែល​​ខ្លួន​​សន្យា ស្ថាប័ន​នេះ​​កំពុង​​អនុវត្ត​​កិច្ចព្រមព្រៀង​កាត់បន្ថយ​ការ​ផលិត​ប្រេង​ជា​បន្តបន្ទាប់​​ទាំង​នៅ​ក្នុង​ចំណោម​សមាជិក និង​មិនមែន​ជា​សមាជិក​របស់​អង្គការ​នេះ​ដូច​ជា រុស្ស៊ី​ជា​ដើម​ចាប់តាំង​ពី​ដើម​ឆ្នាំ ២០១៧​​មក​ ​ដើម្បី​​ទប់ស្កាត់​ការ​ផលិត​ប្រេងឆៅ​ដ៏​ច្រើន​លើសលប់។ នេះ​ជា​ការ​ខិតខំ​ប្រឹងប្រែង​មួយ​ដ៏​សំខាន់​ដើម្បី​ជួយ​រក្សា​តុល្យភាព​តម្លៃ​ប្រេង​ឲ្យ​ស្ថិត​នៅ​ក្នុង​តម្លៃ​មួយ​មិន​ក្រោម ៤០​ ដុល្លារ​ក្នុង​មួយ​បារ៉ែល​ដូច​ជា​នៅ​ពេល​បច្ចុប្បន្ន​នេះ។
អ្នក​វិភាគ​​ជា​ច្រើន​បាន​លើក​ឡើង​ថា ការ​កាត់​បន្ថយ​​ការ​ផលិត​ប្រេងឆៅ​របស់​អង្គការ OPEC បូករួម​ទាំង​តម្រូវ​ការ​​មាន​ការ​កើន​ឡើង​នៅ​លើ​ទីផ្សារ​អន្តរជាតិ​ ទំនង​ជួយ​គាំទ្រ​ឲ្យ​វា​បន្ត​ឡើង​ថ្លៃ​ទៀត​ក្នុង​សញ្ញាណ​មួយ​ដ៏​ល្អ​​នៅ​ចុង​ឆ្នាំ​នេះ។ ក្រៅ​ពី​នេះ ការ​ប្រឈមមុខ​ដាក់​គ្នា​ផ្នែក​នយោបាយ​រវាង​អាមេរិក និង​អ៊ីរ៉ង់​ក៏​ជា​ផ្នែក​មួយ​ដ៏​សំខាន់​ផ្តល់​ឱកាស​ឲ្យ​ទីផ្សារ​ប្រេងឆៅ​​​​​​បន្ត​វត្តមាន​ឡើង​ថ្លៃ​​តទៅទៀត។
យ៉ាងណាមិញ ការ​ហក់​​ឡើង​នូវ​ទីផ្សារ​ប្រេងឆៅ​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​​សប្តាហ៍​ចុងក្រោយ​នេះ​ក៏​ដោយសារ​តែ​មាន​ការ​រួមចំណែក​ពី​ទីផ្សារ​ផលិត​ប្រេង​របស់​អាមេរិក​ដែរ។ គេ​សង្កេត​ឃើញ​ថា ក្រុមហ៊ុន​​​បូម​ប្រេង​នានា​​ចំនួន ៨៥% ឬ ដែល​មាន​សមត្ថភាព​ផលិត​ប្រេង​បាន ១,៤៩ លាន​បារ៉ែល​ក្នុង​មួយ​ថ្ងៃ​នៅ ក្នុង​ឈូងសមុទ្រ​ម៉ិកស៊ិក​បាន​ផ្អាក​អាជីវកម្ម​របស់​ខ្លួន ដោយសារ​តែ​ទទួល​រង​ផល​ប៉ះពាល់​ពី​ព្យុះ Harvey និង​ព្យុះ Irma នៅ​ពេល​កន្លង​មក។ ​​
នេះ​មានន័យ​ថា ជោគវាសនា​ទីផ្សារ​ប្រេងឆៅ​យ៉ាងណា​នោះ គឺ​វា​អាស្រ័យ​លើ​ស្ថានភាព​ផលិត​ប្រេង​របស់​អាមេរិក និង​ការ​ខិតខំ ប្រឹងប្រែង​របស់​អង្គការ OPEC រួម​បញ្ចូល​គ្នា៕
ប្រភព៖ cnbc
Read More

ផ្សារភាគហ៊ុន​អាស៊ី​ភាគច្រើន​ឡើង​ថ្លៃ​នៅ ព្រឹក​នេះ

11:21 AM 0
ទីផ្សារ​ភាគហ៊ុន​អាស៊ី​ភាគច្រើន​បាន​ឡើង​ថ្លៃ​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ​ ខណៈ​ដែល​ទីផ្សារ​ភាគហ៊ុន​អាមេរិក​បាន​បិទ​បញ្ចប់​ការ​ជួញដូរ​ក្នុង​សញ្ញាណ​អវិជ្ជមាន​កាល​ពី​យប់មិញ។

សន្ទស្សន៍​​ជួញដូរ​នៅ​លើ​ផ្សារភាគហ៊ុន​ Nikkei 225 របស់​ជប៉ុន​បាន​ឡើង​ថ្លៃ ០,៣៤% បន្ទាប់​ពី​ទីផ្សារ​​មួយ​នេះ​បាន​បើក​​ជួញដូរ​ឡើងវិញ​ក្រោយ​ឈប់សម្រាក​អស់​រយៈពេល​ដ៏​យូរ​កាល​ពី​សប្តាហ៍​មុន។ យ៉ាងណាមិញ ភាគហ៊ុន​របស់​ក្រុមហ៊ុន​អចលនទ្រព្យ និង​​ក្រុមហ៊ុន​ហិរញ្ញវត្ថុ​នានា​​បាន​ធ្លាក់​ចុះ​ខណៈ​​ដែល​​ភាគហ៊ុន​របស់​ក្រុមហ៊ុន​រថយន្ត និង​បច្ចេកវិទ្យា​ឡើង​ចុះ​លាយឡំ​គ្នា​។ 
នៅ​កូរ៉េខាងត្បូង សន្ទស្សន៍​ជួញដូរ​នៅ​លើ​ផ្សារភាគហ៊ុន Kospi របស់​ខ្លួន​ត្រូវ​បាន​គេ​មើល​ឃើញ​ថា បាន​ឡើង​ថ្លៃ​ដែរ​នៅ​ថ្ងៃ​នេះ​ក្នុង​អត្រា​ចំនួន​ ១,០០%  ខណៈ​ដែល​​ភាគហ៊ុន​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​ Blue-Chip បាន​​ឡើង​ថ្លៃ​ជ​ជា​មួយ​នឹង​ភាព​សុទិដ្ឋិនិយម​លើ​ប្រាក់​ចំណេញ​របស់​ខ្លួន​។ ចំណែក​ភាគហ៊ុន​របស់​ក្រុមហ៊ុន Samsung Electronics បាន​ឡើង​ថ្លៃ​ដល់​ទៅ ៤,៤៩% ឯណោះ។
ធ្វើ​ដំណើរ​ទៅ​អូស្ត្រាលី សន្ទស្សន៍​ជួញដូរ​ផ្សារភាគហ៊ុន S&P/ASX 200 បាន​ឡើង​ថ្លៃ​បន្តិចបន្តួច​ប៉ុណ្ណោះ​លើ​បន្ទាត់​ក្រហម​ពោល​គឺ ០,០៣%។ យ៉ាងណាមិញ ភាគហ៊ុន​របស់​ក្រុមហ៊ុន​ថាមពល​បាន​ធ្លាក់​ថ្លៃ​អស់ ០,៦៩% ខណៈ​ដែល​ភាគហ៊ុន​របស់​ក្រុមហ៊ុន​មក​ពី​វិស័យ​​ផ្សេងៗ​ទៀត​បាន​​បោះជំហាន​ជួញដូរ​ក្នុង​ទិសដៅ​វិជ្ជមាន។ 
ងាក​មក​មើល​ទីផ្សារ​ភាគហ៊ុន​របស់​ចិន​ឯណេះ​វិញ ក៏​បាន​ឡើង​​ចុះ​មិន​ស្រប​គ្នា​នោះ​ដែរ។ ក្នុង​នោះ ទីផ្សារ​ភាគហ៊ុន​របស់​ហុងកុង Hang Seng បាន​ធ្លាក់​ថ្លៃ​អស់ ០,០៧% ស្រប​ពេល​ដែល​សន្ទស្សន៍​ ជួញដូរ​នៅ​លើ​ផ្សារភាគហ៊ុន​ចិន​ដីគោក​ ត្រូវ​បាន​ជួញដូរ​ឡើង​ចុះ​ដែរ ពោល​គឺ​ផ្សារភាគហ៊ុន​សៀងហៃ បាន​ធ្លាក់​ថ្លៃ​អស់ ០,២៤% ផ្ទុយ​ពី​ផ្សារភាគហ៊ុន Shenzhen ដែល​បាន​ឡើង​ថ្លៃ​​ដល់ ០,១៣៨%។
ចំណែក​ការ​ជួញដូរ​នៅ​លើ​ផ្សារ​ភាគហ៊ុន  Wall Street របស់​អាមេរិក​វិញ  បាន​បិទ​​ការ​ជួញដូរ​នៅ​ក្នុង​តម្លៃ​ធ្លាក់​ថ្លៃ​កាល​ពី​យប់មិញ​បន្ទាប់​ពី​ការ​ជួញដូរ​​មាន​ភាព​ស្ងប់ស្ងាត់​។ ផ្សារ​ភាគហ៊ុន Dow Jones បាន​ធ្លាក់​ថ្លៃ​អស់ ០,០៦%   ឬ ស្មើ​នឹង ១២,៦ ចំណុច ស្ថិត​នៅ​ទីតាំង​ជួញដូរ​  ២២ ៧៦១,០៧។
សារព័ត៌មាន​ Reutersបាន​​ចេញផ្សាយ​ដោយ​យោង​ទៅ​លើ​ទិន្នន័យ​របស់​ធនាគារ​​កណ្តាល​របស់​ចិន​  (People's Bank of China) ថា ទុន​បម្រុង​​ទុក​បរទេស​របស់​ចិន ( Foreign Exchange Reserves) បាន​កើន​ឡើង​ពី​ ​១៧  ពាន់​លាន​ដុល្លារ​ក្នុង​ខែ​កញ្ញា​ដល់​ ៣,១០៩ ​ពាន់​ពាន់​លាន​ដុល្លារ​កាល​ពី ខែ​កញ្ញា​កន្លង​ទៅ។  ការ​កើនឡើង​ប្រចាំ​ខែ​ជាប់​គ្នាៗ​នៅ​ក្នុង​រយៈពេល​៨ ខែ​នេះ​របស់​មហាអំណាច​​មួយ​នេះ​នៅ​លើ​ទីផ្សារ​​ជួញដូរ​រូបិយប័ណ្ណ​ (Forex) ​បាន​រួមចំណែក​មក​ពី​ការ​ដាក់​បទប្បញ្ញត្តិ​គ្រប់គ្រង​​ដ៏​តឹងរ៉ឹង​លើ​លំហូរ​មូលធន និង​ការ​​ឡើង​ថ្លៃ​នៃ​ប្រាក់​យន់​៕
ប្រភព៖ cnbc
Read More

ទីផ្សារ​មាស​នៅ​បន្ត​ឡើង​ថ្លៃ​ទៀត​ថ្ងៃ​នេះ

10:22 AM 0
ទីផ្សារ​ជួញដូរ​មាស​នៅ​ព្រឹក​នេះ​​ត្រូវ​បាន​គេ​មើល ឃើញ​ថា នៅ​បន្ត​ឡើង​ថ្លៃ​ទៀត​ពី​តម្លៃ​ជួញដូរ​ទាប​បំផុត​មិន​ធ្លាប់​មាន​កាល​ពី​សប្តាហ៍ មុន​ ខណៈ​ដែល​ហាងឆេង​ប្រាក់​ដុល្លារ​នៅ​ទ្រឹង​ ជា​មួយ​នឹង​ការ​រំពឹង​ទុក​លើ​ការ​ដំឡើង​អត្រា​ការប្រាក់​របស់​ធនាគារ​​កណ្តាល​ បន្ទាប់​ពី​វា​បាន​​​ធ្លាក់​ថ្លៃ​កាល​ពី​យប់មិញ។

ការ​ជួញដូរ​មាស​តាម​ស្បត (Spot Gold) បាន​ឡើង​ថ្លៃ ០,២% ត្រូវ​បាន​ជួញដូរ​ក្នុង​តម្លៃ ១ ២៨៦,៤២ ដុល្លារ​ក្នុង​មួយ​អោន​នៅ ម៉ោង ៩ ព្រឹក​នេះ ពោល​គឺ​បាន​ឡើង​ថ្លៃ​ដល់​តម្លៃ​ជួញដូរ​ដូច​កាល​ពី​ថ្ងៃ​ទី ២៩ កញ្ញា​កន្លង​ទៅ។ ចំណែក​ទីផ្សារ​មាស​របស់​អាមេរិក​វិញ បាន​ឡើង​ថ្លៃ ០,៣% ត្រូវ​បាន​ជួញដូរ​ក្នុង​តម្លៃ ១ ២៨៨,៩០ ដុល្លារ​ក្នុង​មួយ​អោន។ 
នៅ​ថ្ងៃ​នេះ ទីផ្សារ​ប្រាក់ដុល្លារ​ ​បាន​បញ្ឈប់​ការ​ធ្លាក់​ថ្លៃ​​មិន​ដូច​កាល​ពី​យប់មិញ​ដែល​មិន​​ធ្លាប់​មាន​នៅ​ក្នុង​រយៈពេល ១០​ សប្តាហ៍​​កន្លង​ទៅ។ នេះ​ក៏​​ដោយសារតែ​​ទទួល​បាន​ការ​គាំទ្រ​ពី​ការ​រំពឹង​ទុក​​លើ​កំណើន​សេដ្ឋកិច្ច​អាមេរិក​​ដែល​អាច​ជំរុញ​ឱ្យ​ធនាគារ​កណ្តាល​​របស់​ខ្លួន​​ធ្វើ​ការ​ដំឡើង​អត្រា​ការ​ប្រាក់​នៅ​ចុង​ឆ្នាំ​នេះ​។
ទីផ្សារ​មាស​បាន​ឡើង​ថ្លៃ​នៅ​សប្តាហ៍​នេះ ដោយសារ​តែ​ប្រាក់​​ដុល្លារ​មាន​សម្ពាធ​ធៀប​ទៅ​នឹង​​ប្រាក់​អឺរ៉ូប​​ដែល​បាន​ងើប​ឡើង​​ថ្លៃ​វិញ ​បន្ទាប់​ពី​ទិន្នន័យ​​​ផលិតកម្ម​ក្នុង​វិស័យ​​ឧស្សាហកម្ម​របស់​អាល្លឺម៉ង់ ​​បាន​បង្ហាញ​ក្នុង​សញ្ញាណ​មួយ​​ល្អ​បំផុត​មិន​ធ្លាប់​មាន​នៅ​​ក្នុង​រយៈពេល​ជាង៦  ឆ្នាំ​​កន្លង​មក​នេះ​​សម្រាប់​​ខែសីហា​កន្លង​ទៅ​​។ ក្រៅ​ពី​នេះ ប្រាក់​ដុល្លារ​ទទួល​រង​ផល​ប៉ះពាល់​ពី​ភាព​​តានតឹង​ឡើង​វិញ​នៃ​ភូមិសាស្ត្រ​នយោបាយ​ក្នុង​ឧបទ្វីប​កូរ៉េ។ 
ក្រៅ​ពី​នេះ​ម្យ៉ាងទៀត​ ការ​អំពាវនាវ​ពី​លោក Sabine Lautenschlaeger សមាជិក​ក្រុមប្រឹក្សាភិបាល​ធនាគារ​កណ្តាល​អឺរ៉ុប​មួយ​រូប​​​ដើម្បី​រារាំង​​កុំ​ឲ្យ​ស្ថាប័ន​នេះ​ទិញ​មូលបត្រ​បំណុល​បន្ថែម​ទៀត​នៅ​ក្នុង​ឆ្នាំ ២០១៨ ខាងមុខ​ ក៏​បាន​ជួយ​​ឲ្យ​ប្រាក់​អឺរ៉ូ​ឡើង​ថ្លៃ​ដែរ។ 
ចំណែក​ក្រុម​មន្ត្រី​រដ្ឋាភិបាល​អាល្លឺម៉ង់​​បាន​​លើក​ឡើង​កាល​ពី​ថ្ងៃ​ចន្ទ​​ម្សិលមិញ​ថា មូលនិធិ​រូបិយវត្ថុ​អន្ដរជាតិ (IMF) ទំនង ជា នឹង បង្កើន ការ ព្យាករណ៍​លើ​កំណើន​សេដ្ឋកិច្ច​របស់​ខ្លួន​នៅ​សប្តាហ៍​នេះ។ នេះ​ មានន័យ​ថា​ វា គឺ​ជា​ពេលវេលា​ដ៏​​ល្អ​បំផុត​មួយ​សម្រាប់​អ្នក​បង្កើត​គោលនយោបាយ​​របស់​ខ្លួន​​ត្រលប់​មក​​ពង្រឹង​​រូបិយប័ណ្ណ​ជាតិ​ដែល​ទន់ខ្សោយ​​​ឲ្យ​រឹងមាំ ឡើង​វិញ។
នៅ​អង់គ្លេស​វិញ ការ​ចំណាយ​របស់​ពលរដ្ឋ​របស់​ខ្លួន​​ត្រូវ​បាន​គេ​មើល ឃើញ​ថា បាន​កើន​ឡើង​នៅ​ក្នុង​ខែ​កញ្ញា​​កន្លង​ទៅ។ ប៉ុន្តែ​នេះ​មិន​ទាន់​គ្រប់គ្រាន់​​នោះ​ឡើយ​ដើម្បី​បញ្ឈប់​ការ​ធ្លាក់ចុះ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​​នៃ​កំណើន​សេដ្ឋកិច្ច​របស់​ខ្លួន​ដែល​​បាន​ជះឥទ្ធិពល​ដល់​ការ​ចំណាយ​​កាន់តែ​ច្រើនឡើង​របស់​ប្រជាជន​នៅ​ពេល​កន្លង​មក៕
ប្រភព៖ cnbc
Read More

Support, Resistance and pivot Point (10-10-2017)

ថ្ងៃ​នេះ​ទីផ្សារ​ប្រាក់ដុល្លារ​នៅ​ទ្រឹង​ ក្រោយ​ធ្លាក់​ថ្លៃ​កាល​ពីយប់មិញ

9:36 AM 0
ប្រាក់ដុល្លារ​នៅ​ថ្ងៃ​នេះមិន​មាន​ការ​ប្រែប្រួល​ច្រើន​ឡើយ​បន្ទាប់​ពី​បាន​ធ្លាក់​ថ្លៃ​ពី​តម្លៃ​ខ្ពស់​​បំផុត​មិន​ធ្លាប់​មាន​នៅ​ក្នុង​រយៈពេល ១០​ សប្តាហ៍​​កន្លង​ទៅ​​ដោយ​ទទួល​បាន​ការ​គាំទ្រ​ពី​ការ​រំពឹង​ទុក​​លើ​កំណើន​សេដ្ឋកិច្ច​អាមេរិក​​ដែល​អាច​ជំរុញ​ឱ្យ​ធនាគារ​កណ្តាល​​របស់​ខ្លួន​​ធ្វើ​ការ​ដំឡើង​អត្រា​ការ​ប្រាក់​នៅ​ចុង​ឆ្នាំ​នេះ​។

សន្ទស្សន៍​ជួញដូរ​ប្រាក់​ដុល្លារ​ធៀប​ទៅ​នឹង​រូបិយប័ណ្ណ​នានា​បាន​​ស្ថិត​នៅ​​ទីតាំង​តម្លៃ ៩៣,៧២០ បន្ទាប់​ពី​បាន​ធ្លាក់​ថ្លៃ​កាល​ពី​យប់មិញ​អស់ ០,១៥%។ 
លុយ​ដុល្លារ​បាន​ធ្លាក់​ថ្លៃ​នៅ​​ពេល​ប្រាក់​អឺរ៉ូប​ងើប​ឡើង​​ថ្លៃ​វិញ​បន្ទាប់​ពី​ទិន្នន័យ​​​ផលិតកម្ម​ក្នុង​វិស័យ​​ឧស្សាហកម្ម​របស់​អាល្លឺម៉ង់ ​បាន​កើន​ឡើង​ក្នុង​អត្រា​ដ៏​ល្អ​បំផុត​មិន​ធ្លាប់​មាន​នៅ​​ក្នុង​រយៈពេល​ជាង៦  ឆ្នាំ​​កន្លង​មក​នេះ​​សម្រាប់​​ខែសីហា​កន្លង​ទៅ​​។ ម្យ៉ាងទៀត​ ការ​អំពាវនាវ​ពី​លោក Sabine Lautenschlaeger សមាជិក​ក្រុមប្រឹក្សាភិបាល​ធនាគារ​កណ្តាល​អឺរ៉ុប​មួយ​រូប​​​ដើម្បី​រារាំង​​កុំ​ឲ្យ​ស្ថាប័ន​នេះ​ទិញ​មូលបត្រ​បំណុល​បន្ថែម​ទៀត​នៅ​ក្នុង​ឆ្នាំ ២០១៨ ខាងមុខ​ ក៏​បាន​ជួយ​​ឲ្យ​ប្រាក់​អឺរ៉ូ​ឡើង​ថ្លៃ​ដែរ។
ធៀប​ទៅ​នឹង​លុយ​យ៉េន​វិញ ប្រាក់​ដុល្លារ​ហាក់​មិន​មាន​ការ​ប្រែប្រួល​ខ្លាំង​នោះ​ទេ ពោល​គឺ​ត្រូវ​បាន​ជួញដូរ​ក្នុង​តម្លៃ ១១២,៦៩០ យ៉េន​ក្នុង​មួយ​ដុល្លារ។ កាល​ពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន ប្រាក់​ដុល្លារ​បាន​ហក់​ឡើង​ថ្លៃ​ដល់​តម្លៃ ១១៣,៤៤០ យ៉េន​ក្នុង​មួយ​​ដុល្លារ​ដែល​ជា​តម្លៃ​ជួញដូរ​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​នៅ​ក្នុង​រយៈពេល​៣​ខែ​កន្លង​ទៅ​នេះ ដោយសារ​តែ​ទទួល​បាន​ការ​គាំទ្រ​​​ពី​​របាយការណ៍​​កំណើន​ប្រាក់​ឈ្នួល​របស់​ពលរដ្ឋ​អាមេរិក មុន​នឹង​មាន​សម្ពាធ​វិញ​នៅ​ពេល​អ្នក​ជួញដូរ​មាន​ការ​បារម្ភ​ទៅ​នឹង​ភាព​តានតឹង​ភូមិសាស្ត្រ​នយោបាយ​នៅ​ឧបទ្វីប​កូរ៉េ​កាល​ពី​​ម្សិលមិញ។
រីឯ​លុយ​ផោន​វិញ ក៏​មាន​ការ​ប្រែប្រួល​តិចតួច​ដែរ ដោយ​ត្រូវ​បាន​ជួញដូរ​ក្នុង​តម្លៃ ១,៣១៣៩ ដុល្លារ​​ក្នុង​មួយ​​អឺរ៉ូ ដោយ​បាន​ងើប​ឡើង​វិញ​​ពី​តម្លៃ​ជួញដូរ​ទាប​បំផុត​​មិន​ធ្លាប់​មាន​នៅ​ក្នុង​ខែ​នេះ ពោល​គឺ ១,៣០២៧ ដុល្លារ​កាល​ពី​យប់មិញ។ ការ​ឡើង​ថ្លៃ នេះ​​ដោយសារ​តែ​មាន​ព័ត៌មាន​​ស្តី​ពី​កំណើន​តម្លៃ​​ប្រាក់​ឈ្នួល​របស់​ពលរដ្ឋ​អង់គ្លេស​ ដែល​ធ្វើ​ឱ្យ​មាន​ការ​រំពឹង​ទុក​​នៃ​ការ​​ដំឡើង​អត្រា​ការប្រាក់​​របស់​ធនាគារ​កណ្តាល​របស់​​ខ្លួន ខណៈ​ដែល​នាយករដ្ឋមន្ត្រី​​លោក​ស្រី Theresa May ​សន្យា​ ស្រោចស្រង់​ស្ថានការណ៍​នយោបាយ​ឲ្យ​ល្អ​ប្រសើរ​ឡើង​វិញ។
ចំពោះ​លុយ​ដុល្លារ​អូស្ត្រាលី​វិញ បាន​ឡើង​ថ្លៃ ០,១% ត្រូវ​បាន​ជួញដូរ​ក្នុង​តម្លៃ ០,៧៧៥៨ ដុល្លារ ខណៈ​ដែល​លុយ​ដុល្លារ​នូវែលហ្សេឡង់​​មិន​មាន​ការ​ប្រែប្រួល​ច្រើន​នោះ​ទេ ដោយ​ត្រូវ​ជួញដូរ​ក្នុង​តម្លៃ ០,៧០៦៦ ដុល្លារ៕
ប្រភព៖ cncb
Read More

Monday, October 9, 2017

Technical Analysis Mon, Oct 09, 2017

4:51 PM 0
Dear Customers,
Daily Technical Analysis Mon, Oct 09, 2017
* Please note that due to market volatility, some of the below sight prices may have already been reached and scenarios played out.
#EUR/USD Intraday: the upside prevails.
Pivot: 1.1715
Most Likely Scenario: long positions above 1.1715 with targets at 1.1750 & 1.1765 in extension.
Alternative scenario: below 1.1715 look for further downside with 1.1700 & 1.1685 as targets.
Comment: the RSI shows upside momentum.
#GBP/USD Intraday: the upward potential is likely to be limited by the resistance at 1.3105.
Pivot: 1.3105
Most Likely Scenario: short positions below 1.3105 with targets at 1.3055 & 1.3030 in extension.
Alternative scenario: above 1.3105 look for further upside with 1.3150 & 1.3185 as targets.
Comment: the upward potential is likely to be limited by the resistance at 1.3105.
#USD/JPY Intraday: even though a continuation of the technical rebound cannot be ruled out, its extent should be limited.
Pivot: 112.85
Most Likely Scenario: short positions below 112.85 with targets at 112.30 & 112.00 in extension.
Alternative scenario: above 112.85 look for further upside with 113.10 & 113.45 as targets.
Comment: even though a continuation of the technical rebound cannot be ruled out, its extent should be limited.
#AUD/USD Intraday: as long as the resistance at 0.7785 is not surpassed, the risk of the break below 0.7755 remains high.
Pivot: 0.7785
Most Likely Scenario: short positions below 0.7785 with targets at 0.7755 & 0.7730 in extension.
Alternative scenario: above 0.7785 look for further upside with 0.7810 & 0.7835 as targets.
Comment: as long as the resistance at 0.7785 is not surpassed, the risk of the break below 0.7755 remains high.
#Gold spot Intraday: the RSI is mixed with a bullish bias.
Pivot: 1275.00
Most Likely Scenario: long positions above 1275.00 with targets at 1290.00 & 1295.00 in extension.
Alternative scenario: below 1275.00 look for further downside with 1270.00 & 1266.50 as targets.
Comment: the RSI is mixed with a bullish bias.





Read More

Support, Resistance and Pivot Point (09-10-2017)

មាស​ឡើង​ថ្លៃ ​ខណៈ​អ្នក​ជួញដូរ​កំពុង​បារម្ភ​ទៅ​នឹង​​ស្ថានភាព​នយោបាយ​​ក្នុង​ឧបទ្វីប​កូរ៉េ

10:08 AM 0
ទីផ្សារ​​ជួញដូរ​មាស​បាន​វិល​ត្រឡប់​មក​ឡើង​ថ្លៃ​សាជាថ្មី​ហើយ​នៅ​ព្រឹក​នេះ​ពី​តម្លៃ​ជួញដូរ​ធ្លាក់​ថ្លៃ​​ដ៏​ទាប​បំផុត​មិន​ធ្លាប់​មាន​នៅ ក្នុង​រយៈពេល​២​ខែ​កន្លង​ទៅ​នេះ ខណៈ​ដែល​អ្នក​ជួញដូរ​កំពុង​មាន​ការ​ព្រួយបារម្ភ​ទៅ​នឹង​ភាព​តានតឹង​នៃ​ភូមិសាស្ត្រ​នយោបាយ​ក្នុង​ឧបទ្វីប​កូរ៉េ​ដែល​កំពុង​ជះឥទ្ធិពល​ដល់​ការ​ជួញដូរ​ប្រាក់​ដុល្លារ​ឲ្យ​ធ្លាក់​ថ្លៃ វិញ។

តម្លៃ​ជួញដូរ​មាស​តាម​ស្បត (Spot Gold)​ បាន​​ឡើង​ថ្លៃ ០,៣% ​ត្រូវ​បាន​ជួញដូរ​ក្នុង​តម្លៃ ១ ២៧៨,៨១ ដុល្លារ​ក្នុង​មួយ​អោន​នៅ​ម៉ោង​៨:៤០ នាទី​ព្រឹក​នេះ។ តម្លៃ​នេះ ខ្ពស់​ជាង​តម្លៃ​ជួញដូរ​ធ្លាក់​ថ្លៃ​ដ៏​អាក្រក់​បំផុត​កាល​ពី ថ្ងៃ​សុក្រ​កន្លង​ទៅ​ដែល​មិន​ធ្លាប់​មាន​គិត​ចាប់​តាំង​ពី​ដើម​ខែ​សីហា​មក​ នៅ​ពេល​ដែល​​ទីផ្សារ​ប្រាក់​ដុល្លារ​ស្ទុះ​ងើប​ឡើង​ថ្លៃ​ខ្លាំង។ ចំណែក​ទីផ្សារ​មាស​របស់​អាមេរិក​វិញ បាន​ឡើង​ថ្លៃ ០,៥% ត្រូវ​បាន​ជួញដូរ​ក្នុង​តម្លៃ ១ ២៨១,៥០ ដុល្លារ​ក្នុង​មួយ​អោន។
ការ​ជួញដូរ​ប្រាក់​ដុល្លារ​នៅ​ថ្ងៃ​ច័ន្ទ​នេះ បាន​ធ្លាក់​ថ្លៃ​វិញ​ប្រៀប​ធៀប​ទៅ​នឹង​​លុយ​យ៉េន​របស់​ជប៉ុន​​​ពី​តម្លៃ​ជួញដូរ​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​នៅ​ក្នុង​រយៈពេល​១២​សប្តាហ៍​​កន្លង​ទៅ​កាល​ពី​​ថ្ងៃ​សុក្រ​សប្តាហ៍​មុន។ ការ​ធ្លាក់​ថ្លៃ​នេះ​គឺ​ដោយសារ​តែ​អ្នក​ជួញដូរ​កំពុង​មាន​ការ​ព្រួយបារម្ភ​​ឡើង​វិញ​នូវ​​ភាព​តានតឹង​​ផ្នែក​នយោបាយ​​ដែល​ថា កូរ៉េខាងជើង​ទំនង​ត្រៀម​ខ្លួន​​​បាញ់​មីស៊ីល​ជា​ថ្មី​ទៀត​នៅ​ពេល​ខាងមុខ។
ជា​មួយ​គ្នា​នេះ​ដែរ​​មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម​ជុងអ៊ុន​បាន​​ថ្លែង​ថា អាវុធ​នុយក្លេអ៊ែរ​របស់​​បាន​រួម​ចំណែក​​យ៉ាង​​សំខាន់​ក្នុង​ការ​កសាង​សន្តិភាព​នៅ​ក្នុង​តំបន់​ ​ព្រម​ទាំង​បាន​ធានា​អធិបតេយ្យភាព​​ជាតិ​របស់​លោក​ផង​ដែរ​។ នេះ​បើ​យោង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​​របស់​កូរ៉េខាងជើង​​ដែល​បាន​ចេញ​ផ្សាយ​​កាល​ពី​ថ្ងៃ​អាទិត្យ​​ម្សិលមិញ នៅ​រយៈពេល​ប៉ុន្មាន​ម៉ោង​បន្ទាប់​ពី​ប្រធានាធិបតី​អាមេរិក​លោក Donald Trump បាន​ថ្លែង​ថា​ មាន​តែ​ជម្រើស​​មួយ​គត់​ ក្នុង​ការ​ដោះស្រាយ​ជាមួយ​ប្រទេស​ដ៏​ឯកោ​មួយ​នេះ​។ ទោះបី​លោក​មិន​បាន​បញ្ជាក់​​យ៉ាង​លម្អិត​​ពី​​ជម្រើស​នោះ​ គេ​សន្និដ្ឋាន​ថា វា​អាច​ជា​ការ​វាយប្រហារ​ដោយ​យោធា​ទៅ​កាន់​ប្រទេស​នេះ។ 
រីឯ​យោង​តាម​​អ្នក​នាំពាក្យ​រុស្ស៊ី​ម្នាក់​ដែល​បាន​វិលត្រឡប់​ពី​ដំណើរ​ទស្សនកិច្ច​ទៅ​​ទីក្រុង​ព្យុងយ៉ាង​ត្រូវ​បាន​ដកស្រង់​សម្ដី​ដោយ​ភ្នាក់ងារ​សារព័ត៌មាន ​RIA របស់​រុស្ស៊ី​កាល​ពី​ថ្ងៃ​សុក្រ​បាន​និយាយ​ថា​  កូរ៉េខាងជើង​កំពុង​រៀបចំ​សាកល្បង​បាញ់​មីស៊ីល​​រយៈ​ចម្ងាយ​ឆ្ងាយ​ដែល​ខ្លួន​ជឿ​ថា អាច​ហោះ​​ទៅ​ដល់​ឆ្នេរ​សមុទ្រ​ភាគ​ខាង​លិច​​នៃ​ទឹកដី​អាមេរិក​។ ស្ថានការណ៍ ទាំង​នេះ​បាន​រុញច្រាន​ឲ្យ​ឧបទ្វីប​កូរ៉េ​ឲ្យ​មាន​ភាព​តានតឹង​ជា​ថ្មី​ទៀត។ 
ងាក​ទៅ​មើល​របាយការណ៍​ការងារ​របស់​អាមេរិក​វិញ បាន​បង្ហាញ​ថា ទីផ្សារ​ការងារ​ប្រចាំ​ខែ​កញ្ញា​កន្លង​ទៅ បាន​ធ្លាក់​ចុះ​ក្នុង​អត្រា​ខ្ពស់​បំផុត​មួយ​មិន​ធ្លាប់​មាន​នៅ​ក្នុង​រយៈពេល​៧​ឆ្នាំ​កន្លង​ទៅ ដោយសារ​តែ​ប្រទេស​នេះ​បាន​ជួប​ព្យុះ​ធំៗ​ចំនួន​ពីរ​កាល​ពី​ខែ​មុន ពោល​គឺ​ព្យុះ Harvey និង ព្យុះ Irma។ គ្រោះធម្មជាតិ​នេះ​បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​អាមេរិក​ជា​ច្រើន​បាត់បង់​ការងារ​ធ្វើ និង ត្រូវ​បាន​ពន្យារពេល​​ធ្វើ​ការងារ​ដែល​ជា​សូចនាករ​មួយ​បញ្ជាក់​ថា សេដ្ឋកិច្ច​របស់​ខ្លួន​នៅ​ត្រីមាស​ទី៣​នឹង​ជួប​បញ្ហា​ជា​មិន​ខាន៕
ប្រភព៖ cnbc
Read More

ដុល្លារ​ធ្លាក់​ថ្លៃ​នៅ​ថ្ងៃ​នេះ

9:35 AM 0
ការ​ជួញដូរ​ប្រាក់​ដុល្លារ​នៅ​ថ្ងៃ​ច័ន្ទ​ដើម​សប្តាហ៍​នេះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា បាន​ធ្លាក់​ថ្លៃ​វិញ​ប្រៀប​ធៀប​ទៅ​នឹង​​លុយ​យ៉េន​របស់​ជប៉ុន​​​ពី​តម្លៃ​ជួញដូរ​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​នៅ​ក្នុង​រយៈពេល​១២​សប្តាហ៍​​កន្លង​ទៅ​កាល​ពី​សប្តាហ៍​មុន ដោយសារ​តែ​ភាព​តានតឹង​​ផ្នែក​នយោបាយ​​ដែល​ថា កូរ៉េខាងជើង​ទំនង​ត្រៀម​ខ្លួន​​​បាញ់​មីស៊ីល​ជា​ថ្មី​ទៀត​នៅ​ពេល​ខាងមុខ។
 

ដុល្លារ​ធ្លាក់​ថ្លៃ​នៅ​ថ្ងៃ​នេះ

ការ​ជួញដូរ​ប្រាក់​ដុល្លារ​នៅ​ថ្ងៃ​ច័ន្ទ​ដើម​សប្តាហ៍​នេះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា បាន​ធ្លាក់​ថ្លៃ​វិញ​ប្រៀប​ធៀប​ទៅ​នឹង​​លុយ​យ៉េន​របស់​ជប៉ុន​​​ពី​តម្លៃ​ជួញដូរ​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​នៅ​ក្នុង​រយៈពេល​១២​សប្តាហ៍​​កន្លង​ទៅ​កាល​ពី​សប្តាហ៍​មុន ដោយសារ​តែ​ភាព​តានតឹង​​ផ្នែក​នយោបាយ​​ដែល​ថា កូរ៉េខាងជើង​ទំនង​ត្រៀម​ខ្លួន​​​បាញ់​មីស៊ីល​ជា​ថ្មី​ទៀត​នៅ​ពេល​ខាងមុខ។
យោង​តាម​​អ្នក​នាំពាក្យ​រុស្ស៊ី​ម្នាក់​ដែល​បាន​វិលត្រឡប់​ពី​ដំណើរ​ទស្សនកិច្ច​ទៅ​​ទីក្រុង​ព្យុងយ៉ាង​ត្រូវ​បាន​ដកស្រង់​សម្ដី​ដោយ​ភ្នាក់ងារ​សារព័ត៌មាន ​RIA របស់​រុស្ស៊ី​កាល​ពី​ថ្ងៃ​សុក្រ​បាន​និយាយ​ថា​  កូរ៉េខាងជើង​កំពុង​រៀបចំ​សាកល្បង​បាញ់​មីស៊ីល​​រយៈ​ចម្ងាយ​ឆ្ងាយ​ដែល​ខ្លួន​ជឿ​ថា អាច​ហោះ​​ទៅ​ដល់​ឆ្នេរ​សមុទ្រ​ភាគ​ខាង​លិច​​នៃ​ទឹកដី​អាមេរិក​។
ការ​ផ្ដោត​ការ​យកចិត្តទុកដាក់​ជា​ថ្មី​ទៅ​លើ​ភាព​តានតឹង​នៃ​ភូមិសាស្ត្រ​នយោបាយ​​នៅ​ក្នុង​ឧបទ្វីប​កូរ៉េ​បាន​ជួយ​គាំទ្រ​ដល់​ប្រាក់​យ៉េន​ និង​បាន​ជួយ​ទាញ​ប្រាក់​ដុល្លារ​ធ្លាក់​ថ្លៃ។ នៅ​​ព្រឹក​នេះ ប្រាក់​ដុល្លារ​ត្រូវ​បាន​ជួញដូរ​ក្នុង​តម្លៃ ១១២,៥៨ យ៉េន​ក្នុង​មួយ​ដុល្លារ បន្ទាប់​ពី​ត្រូវ​បាន​ជួញដូរ​ក្នុង​តម្លៃ ១១៣,៤៤ យ៉េន​ក្នុង​មួយ​ដុល្លារ ដែល​ជា​តម្លៃ​ជួញដូរ​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​គិត​ចាប់​តាំង​ពី​ថ្ងៃ​ទី ១៤ កក្កដា​មក។
ចំណែក​សន្ទស្សន៍​ប្រាក់​ដុល្លារ​ធៀប​ទៅ​នឹង​រូបិយប័ណ្ណ​នានា​វិញ បាន​ធ្លាក់​ថ្លៃ​អស់ ០,១% ស្ថិត​នៅ​ទីតាំង​តម្លៃ ៩៣,៧៣៣។ កាល​ពី​ថ្ងៃ​សុក្រ​វា​បាន​ឡើង​ថ្លៃ​ដល់​ទីតាំង​តម្លៃ ៩៤,២៦៧ ដែល​ជា​ទីតាំង​តម្លៃ​ឡើង​ថ្លៃ​​​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​នៅ​ក្នុង​រយៈពេល​២​ខែ​កន្លង​ទៅ។
ទិន្នន័យ​ប្រាក់ឈ្នួល​ពី​របាយការណ៍​ទីផ្សារ​ការងារ​នៅ​ខែ​កញ្ញា​របស់​អាមេរិក​ត្រូវ​បាន​គេ​មើលឃើញ​ថា​ ជា​សញ្ញា​មួយ​បង្ហាញ​ពី​​កំណើន​អតិផរណា និង​ធ្វើ​ឱ្យ​ប្រាក់​ដុល្លារ​​ហក់​ឡើង​កាល​ពី​ថ្ងៃ សុក្រ​ខណៈ​ដែល​មាន​ការ​​រំពឹង​ទុក​លើ​ការ​ដំឡើង​អត្រា​ការប្រាក់​របស់​ធនាគារ​កណ្តាល​​អាមេរិក​ជា​ថ្មី​ម្តង​ទៀត​នៅ​ក្នុង​ខែ​ធ្នូ​​ខាងមុខ​។​
ក្រឡេក​មើល​ប្រាក់​ឈ្នួល​ជា​មធ្យម​បាន​កើន​ឡើង​ ០,៥% នៅ​ក្នុង​ខែ​កញ្ញា​​កន្លង​ទៅ​បន្ទាប់​ពី​​មាន​កំណើន ០,២%  កាល​ពី ខែ​សីហា។ ការ​កើន​ឡើង​នេះ​បាន​កើត​មាន​ឡើង​នៅ​ខណៈ​ពេល​ដែល​ទីផ្សារ​ការងារ​របស់​ខ្លួន​បាន​ធ្លាក់​ចុះ​អស់ ៣៣ ០០០ កន្លែង​​កាល​ពី​ខែ​មុន​បន្ទាប់​ពី​ព្យុះ​ Hurvey​ និង​ Irma ​បាន​បោក​បក់​ចូល​ប្រទេស​នេះ។
សម្រាប់​លុយ​ផោន​របស់​អង់គ្លេស​វិញ​បាន​ឡើង​ថ្លៃ ០,២% ត្រូវ​បាន​ជួញដូរ​ក្នុង​តម្លៃ ១,៣០៨៤ ដុល្លារ។ កាល​ពី​សប្តាហ៍​មុន​វា​បាន​ធ្លាក់​ថ្លៃ​អស់ ២,៥% ធៀប​ទៅ​​​នឹង​លុយ​ដុល្លារ​កាល​ពី​សប្តាហ៍​មុន ដែល​ជា​ការ​ធ្លាក់​ថ្លៃ​​ប្រចាំ​សប្តាហ៍​ដ៏​អាក្រក់​បំផុត​មិន​ធ្លាប់​មាន​នៅ​ក្នុង​ឆ្នាំ​នេះ។ ការ​ធ្លាក់​ថ្លៃ​នេះ​គឺ​ដោយសារ​តែ​វិបត្តិ​នយោបាយ​នៅ​ក្នុង​ប្រទេស​នេះ​ស្ថិត​នៅ​ក្នុង​ភាព​ចម្រូងចម្រាស​នៅ​ឡើយ។
​រីឯ​ប្រាក់​អឺរ៉ូ​វិញ​បាន​ឡើង​ថ្លៃ ០,១% ត្រូវ​បាន​ជួញដូរ​ក្នុង​តម្លៃ ១,១៧៤៣ ដុល្លារ​ ពោល​គឺ​បាន​ឡើង​ថ្លៃ​ខ្ពស់​ជាង​តម្លៃ​ជួញដូរ ១,១៦៦៩ ដែល​ជា​តម្លៃ​ជួញដូរ​ទាប​បំផុត​មិន​ធ្លាប់​មាន​គិត​ចាប់​តាំង​ពី​ថ្ងៃ​ទី ១៧ សីហា​មក៕
ប្រភព៖ cnbc
Read More

Post Top Ad