មាស​​​ប្រែប្រួល​តិចតួច បន្ទាប់​ពី​ស្ទុះ​ឡើង​ថ្លៃ​​ខ្លាំង​ជា​ថ្មី​កាល​ពី​យប់មិញ - channyfx

ការជួញដូរនៅទីផ្សារហាងឆេងប្តូរប្រាក់បរទេស និង​មាស

Hot

Post Top Ad

Friday, September 1, 2017

មាស​​​ប្រែប្រួល​តិចតួច បន្ទាប់​ពី​ស្ទុះ​ឡើង​ថ្លៃ​​ខ្លាំង​ជា​ថ្មី​កាល​ពី​យប់មិញ

ការ​ជួញដូរ​មាស​នៅ​ថ្ងៃ​សុក្រ​ចុង​សប្តាហ៍​នេះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ​មាន​ការ​ប្រែប្រួល​តិចតួច​បន្ទាប់​ពី​បាន​ហក់​ឡើង​ថ្លៃ​ដល់​តម្លៃ​​​ខ្ពស់​បំផុត​ដូច​ទៅ​​នឹង​តម្លៃ​ឡើង​ថ្លៃ​ដើម​សប្តាហ៍​នេះ​កាល​ពី​យប់មិញ​ នៅ​ពេល​ដែល​ស្ថានការណ៍​ភូមិសាស្ត្រ​នយោបាយ​កូរ៉េ​ខាងជើង​មាន​ភាព​តានតឹង​ឡើង​វិញ។

ការ​ជួញដូរ​មាស​តាម​ស្បត​បាន​ហក់​​ឡើង​​ដល់​តម្លៃ ១ ៣២១,២០ ដុល្លារ​ក្នុង​មួយ​អោន ហើយ​​​នេះ​បាន​ធ្វើ​ឲ្យ​វា​ឡើង​ថ្លៃ​បាន ២% សម្រាប់​ពេញ​មួយ​សប្តាហ៍​នេះ។ ចំណែក​ទីផ្សារ​មាស​របស់​អាមេរិក​វិញ បាន​ឡើង​ថ្លៃ ០,៤% ត្រូវ​បាន​ជួញដូរ​ក្នុង​តម្លៃ ១ ៣២៦,៨០ ដុល្លារ​ក្នុង​​មួយ​អោន។
មាស​ឡើង​ថ្លៃ​ច្រើន​កាល​ពី​យប់មិញ​ស្រប​ពេល​ដែល​ទិន្នន័យ​​នៃ​ការ​ចំណាយ​របស់​អតិថិជន​អាមេរិក​​បាន​បង្ហាញ​ថា វា​មាន​កំណើន​​ទាប​ជាង​ការ​រំពឹង​ទុក​​សម្រាប់​ខែ​កក្កដា​​កន្លង​ទោ​នេះ ​ហើយ​អតិផរណា​ប្រចាំឆ្នាំ​​ក៏​មាន​កំណើន​មួយ​ក្នុង​ល្បឿន​យឺត​បំផុត​ក្នុង​រយៈពេល​ជាង​មួយ​​ឆ្នាំ​មក​នេះ។ ទិន្នន័យ​ខាងលើ​ធ្វើ​ឲ្យ​មាន​ការ​​ព្យាករណ៍​ថា ការ​​ដំឡើង​អត្រា​ការប្រាក់​​របស់​ធនាគារ​កណ្តាល​អាមេរិក​សម្រាប់​ខែ​​ធ្នូ​ខាងមុខ អាច​នឹង​ក្លាយ​ជា​រឿង​មិន​អាច​ទៅ​រួច។
យ៉ាងណាក៏ដោយ អ្វី​ដែល​ធ្វើ​ឲ្យ អ្នក​ជួញដូរ​អន្ទះសា​ទៀត​នោះ​គឺ ការ​រង់ចាំ​អ៊ុត​មើល​លទ្ធផល​​របាយការណ៍​​ការងារ​ទាំងមូល​​របស់​អាមេរិក (US Payrolls) សម្រាប់​​ខែ​សីហា​​ដែល​នឹង​ប្រកាស​ឲ្យ​ដឹង​នៅ​យប់​ថ្ងៃ​សុក្រ​នេះ។
ងាក​ទៅ​មើល​ស្ថានភាព​ភូមិសាស្ត្រ​នយោបាយ​វិញ យន្តហោះ​ចម្បាំង​កូរ៉េខាងត្បូង និង​ជប៉ុន​បាន​ចូលរួម​ធ្វើ​សមយុទ្ធ​រួមគ្នា​មួយ​ជាមួយ​យន្តហោះ​ទម្លាក់​គ្រាប់បែក​ B-1B របស់​អាមេរិក​នៅ​ពី​​លើ និង​នៅ​ជិត​ឧបទ្វីប​កូរ៉េ​កាល​ពី​ថ្ងៃ​​​ព្រហស្បតិ៍​​ម្សិលមិញ​។ សមយុទ្ធ​យោធា​នេះ​ធ្វើ​ឡើង​នៅ​ក្នុង​រយៈពេល​ពីរ​ថ្ងៃ​​ប៉ុណ្ណោះ បន្ទាប់​ពី​​កូរ៉េខាងជើង​បាន​បង្កើន​ភាព​តានតឹង​​ឡើង​វិញ​ដោយ​ការ​បាញ់​មីស៊ីល​​រំលង​ទឹកដី​ជប៉ុន​កាល​ពី​ដើម​សប្តាហ៍​នេះ។ 
នៅ​អាមេរិក​វិញ ក្រសួង​ការបរទេស​​របស់​ខ្លួន​​បាន​​ប្រាប់​ទៅ​រដ្ឋាភិបាល​រុស្ស៊ី​ឱ្យ​បិទ​ស្ថានកុងស៊ុល​របស់​ខ្លួន​នៅ​ទីក្រុង​សាន់ហ្វ្រាន់ស៊ីស្កូ​ទាំងស្រុង និង​អគារ​​ស្នាក់​នៅ​នានា​របស់​បុគ្គលិក​ស្ថានកុងស៊ុល​នេះ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​ជា​ថ្មី​ទៀត​របស់​ខ្លួន​ទៅ​នឹង​រដ្ឋាភិបាល​ទីក្រុង​មូស្គូ ជុំវិញ​ជម្លោះ​នៅ​តំបន់​អ៊ុយក្រែន៕
ប្រភព៖ cnbc

No comments:

Post a Comment

Post Top Ad