ការជួញដូរប្រាក់ដុល្លារគិតមកដល់ថ្ងៃអង្គារព្រឹកនេះ
ត្រូវបានគេមើលឃើញ
ថាបានបន្តឡើងថ្លៃជាថ្មីទៀតធៀបទៅនឹងលុយយ៉េនរបស់ជប៉ុន និង
ប្រាក់អឺរ៉ូដោយសារតែការបារម្ភរបស់អ្នកជួញដូរទៅនឹងវិបត្តិតំបន់ឧបទ្វីបកូរ៉េ
និង ព្យុះ Irma បានធូរស្រាលជាងមុន។
ប្រាក់ដុល្លារកំពុងជួញដូរក្នុងសញ្ញាណវិជ្ជមាន ក្នុងតម្លៃ
១០៩,៣៤៥ យ៉េនក្នុងមួយដុល្លារបន្ទាប់បីបានហក់ឡើងថ្លៃដល់ទៅ ១,៤%
កាលពីយប់មិញ
ដែលជាការឡើងថ្លៃប្រចាំថ្ងៃខ្ពស់បំផុតមិនធ្លាប់មានគិតចាប់តាំងពីខែពាក់កណ្តាលខែមករាឆ្នាំ
២០១៧មក។ ការឡើងថ្លៃ
នេះបានកើតមានឡើងបន្ទាប់ពីវាបានធ្លាក់ថ្លៃដល់តម្លៃជួញដូរទាបបំផុតមិនធ្លាប់មានក្នុងរយៈពេល១០ខែកន្លងទៅនេះកាលពីថ្ងៃសុក្រសប្តាហ៍មុនក្នុងតម្លៃ
១០៧,៣២០ យ៉េនក្នុងមួយដុល្លារ។
ការធ្លាក់ចុះនៃការភ័យខ្លាចទៅលើព្យុះ
Irmaដែលបានបោកបក់ចូលទឹកដីអាមេរិកនៅចុងសប្តាហ៍កន្លងទៅ
និងបញ្ហាកូរ៉េខាងជើង
គឺជាកត្តាដ៏សំខាន់មួយនៅពីក្រោយនៃការឡើងថ្លៃរបស់ប្រាក់ដុល្លារ។
ការផ្ដោតទៅលើទីផ្សារទំនងជាវិលត្រឡប់ទៅរកស្ថានភាពប្រក្រតីវិញ
បើទោះបីជាមិនមានព្រឹត្តិការណ៍ធំៗ
កើតមានឡើងនៅសប្តាហ៍នេះក៏ដោយ។
នេះបើយោងតាមការលើកឡើងរបស់យុទ្ធសាស្ត្រជួញដូរជាន់ខ្ពស់នៅក្នុងក្រុមហ៊ុន
Barclays មកពីទីក្រុងតូក្យូ។
ងាកទៅមើលការជួញដូរប្រាក់អឺរ៉ូវិញ
មានការប្រែប្រួលតិចតួចប៉ុណ្ណោះ ដោយត្រូវបានជួញដូរក្នុងតម្លៃ
១,១៩៦២ ដុល្លារ បន្ទាប់ពីបានធ្លាក់ថ្លៃអស់ ០,៧% កាលពីយប់មិញ។
រូបិយប័ណ្ណមួយនេះបានហក់ឡើងថ្លៃដល់តម្លៃ ១,២០៩២
ដុល្លារកាលពីថ្ងៃសុក្រចុងសប្តាហ៍មុននៅពេលដែលប្រាក់ដុល្លារធ្លាក់ថ្លៃខ្លាំង
ដែលនេះគឺជាការឡើងថ្លៃ
ដ៏ខ្ពស់បំផុតមិនធ្លាប់មានគិតចាប់តាំងពីខែមករាឆ្នាំ ២០១៥ មក។
ចំណែកលុយហ្រ្វង់ស្វីសរបស់ស្វីសវិញ
ដែលជាទូទៅឆ្មក់ឱកាសឡើងថ្លៃនៅ
ពេលដែលស្ថានការណ៍នយោបាយអន្តរជាតិឡើងថ្លៃនោះ រាងធ្លាក់ថ្លៃ
បន្តិចដែរដោយត្រូវបានជួញដូរក្នុងតម្លៃ ០,៩៥៥៨ ដុល្លារ។
កាលពីថ្ងៃសុក្រកន្លងទៅវាបានហក់ឡើងថ្លៃដល់តម្លៃខ្ពស់បំផុតដែរ
ពោលកឺ ០,៩៤២១ ដុល្លារ
ដែលមិនធ្លាប់មាននោះឡើយនៅក្នុងរយៈពេល២ឆ្នាំមកនេះ។
សម្រាប់លុយផោនរបស់អង់គ្លេសវិញ
ក៏មិនមានការប្រែប្រួលខ្លាំងដែរ បន្ទាប់ពីបានធ្លាក់ថ្លៃអស់ ០,២៥
កាលពីយប់មិញ។ ក៏ប៉ុន្តែធៀបទៅនឹងលុយអឺរ៉ូ
វាបានឡើងថ្លៃបន្តិចដោយសារតែមានការរំពឹងទុកថា
ធនាគារកណ្តាលរបស់ខ្លួន (Bank of England)
អាចនឹងមានការប្រឈមមុខភាពតានតឹងមួយចំនួនលើគោលនយោបាយដំឡើងអត្រាការប្រាក់នៅក្នុងកិច្ចប្រជុំថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ
ហើយនឹងអាចរកយន្តការថ្មីសម្រាប់ស្រោចស្រង់រូបិយប័ណ្ណរបស់ខ្លួន។
ប្រាក់ដុល្លារអូស្ត្រាលីវិញ
ក៏ត្រូវបានជួញដូរក្នុងទិសដៅអវិជ្ជមានដែរ ពោលគឺបានធ្លាក់ថ្លៃអស់
០,០៥% ត្រូវបានជួញដូរក្នុងតម្លៃ ០,៨០២២ ដុល្លារ
ដោយបានបន្តធ្លាក់ថ្លៃពីតម្លៃឡើងថ្លៃខ្ពស់បំផុតមួយ គឺ ០,៨១២៥
ដុល្លារកាលពី ថ្ងៃសុក្រសប្តាហ៍មុន៕
ប្រភព៖ cnbc
No comments:
Post a Comment