លុយ​យ៉េន​​កំពុង​ឆក់ឱកាស​ឡើង​ថ្លៃ​​ ខណៈ​ដែល​​ប្រាក់​ដុល្លារ​កំពុង​ត្រដាបត្រដួស​ខ្លាំង - channyfx

ការជួញដូរនៅទីផ្សារហាងឆេងប្តូរប្រាក់បរទេស និង​មាស

Hot

Post Top Ad

Monday, September 4, 2017

លុយ​យ៉េន​​កំពុង​ឆក់ឱកាស​ឡើង​ថ្លៃ​​ ខណៈ​ដែល​​ប្រាក់​ដុល្លារ​កំពុង​ត្រដាបត្រដួស​ខ្លាំង

ការ​ជួញដូរ​លុយ​យ៉េន​កំពុង​មាន​សញ្ញាណ​ល្អ ខណៈ​ដែល​ប្រាក់​ដុល្លារ​កំពុង​ត្រដាបត្រដួស​ខ្លាំង​នៅ​ពេល​ចាប់​ផ្តើម​ជួញដូរ​នៅ​លើ ទីផ្សារ​អាស៊ី​ព្រឹក​នេះ ខណៈ​ដែល​អ្នក​ជួញដូរ​កំពុង​ជួញដូរ​​​យ៉ាង​ប្រុងប្រយ័ត្ន​នៅ​លើ​ទីផ្សារ​អន្តរជាតិ បន្ទាប់​ពី​មាន​ការ​ធ្វើតេស្ត​អាវុធ​នុយក្លេអ៊ែរ​ជា​ថ្មី​ទៀត​របស់​កូរ៉េខាងជើង​កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​។

ធៀប​ទៅ​នឹង​លុយ​យ៉េន​ប្រាក់​ដុល្លារ​បន្ត​ធ្លាក់​ថ្លៃ​អស់ ០,៥% ​ដោយ​ត្រូវ​បាន​ជួញដូរ​ក្នុង​តម្លៃ ១០៩,២២ ​យ៉េន​ក្នុង​មួយ​ដុល្លារ​​នៅ​ពេល​ចាប់​ផ្តើម​ជួញដូរ​ព្រឹក​នេះ ពោល​គឺ​បាន​ធ្លាក់​ថ្លៃ​អស់ ០,៣% បើ​ធៀប​ទៅ​នឹង​តម្លៃ​ជួញដូរ​ចុងក្រោយ​កាល​ពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន។ ធៀប​ទៅ​នឹង​លុយ​អឺរ៉ូ​វិញ​ លុយ​យ៉េន​បាន​ឡើង​ថ្លៃ ០,២% ត្រូវ​បាន​ជួញដូរ​ក្នុង​តម្លៃ ១៣០,៥៩ យ៉េន​ក្នុង​មួយ​អឺរ៉ូ។
ងាក​ទៅ​មើល​លុយ​​ហ្រ្វង់​ស្វីស​វិញ ក៏​ស្ថិត​នៅ​ក្នុង​​ដំណាក់​កាល​​ជួញដូរ​មួយ​ល្អ​ដែរ​នៅ​ពេល​ដែល​ស្ថានការណ៍​នយោបាយ​សាកលលោក​មិន​អំណោយ​ផល​ដោយ​ត្រូវ​បាន​​ជួញដូរ​ក្នុង​តម្លៃ​ឡើង​ថ្លៃ​ដល់​ ០,៩៦០៧ ហ្វ្រង់ស្វីស​ក្នុង​មួយ​ដុល្លារ ប្រកៀកប្រកិត​ទៅ​តម្លៃ ជួញដូរ​កាល​ពី​ថ្ងៃ​សុក្រ​កន្លង​ទៅ។
រីឯ​លុយ​វ៉ុន​របស់​កូរ៉េខាងត្បូង​វិញ​បាន​ធ្លាក់​ថ្លៃ​ដល់​តម្លៃ​ជួញដូរ​មួយ​ទាប​បំផុត​អស់​រយៈពេល​ជិត​២​សប្តាហ៍​ហើយ​ក្រោយ​​ភាព​តានតឹង​នៅ​ក្នុង​តំបន់​បាន​កើន​ឡើង​ឡើង​វិញ ពោល​គឺ​វា​ត្រូវ​បាន​ជួញដូរ​ក្នុង​តម្លៃ ១ ១៣១,៨៨ យ៉េន​ក្នុង​មួយ​ដុល្លារ។ 
ជា​ទូទៅ​ការ​ជួញដូរ​លុយ​យ៉េន​​ត្រូវ​បាន​គេ​មើល​ឃើញ​ថា បាន​ហក់​ឡើង​ថ្លៃ​នៅ​ពេល​ដែល​ស្ថានភាព​ភូមិសាស្ត្រ​នយោបាយ​អន្តរជាតិ​មាន​​​កើន​កម្តៅ​។ បញ្ហា​ភាព​តានតឹង​នៅ​ឧបទ្វីប​កូរ៉េ ជា​រឿយៗ​បាន​ផ្តល់​ឱកាស​ល្អ​ដល់​ការ​ជួញដូរ​លុយ​យ៉េន​នេះ ដែល​ផ្ទុយ​ពី​ការ​ជួញដូរ​​ប្រាក់​ដុល្លារ​​តែង​ទទួល​រង​សម្ពាធ​ពី​បញ្ហា​នេះ​។
ក្រោយ​ការ​ធ្វើតេស្ត​អាវុធ​​នុយក្លេអ៊ែរ​នូវ​អ្វី​ដែល​កូរ៉េខាងជើង​អះអាង​ថា មាន​​អនុភាព​ខ្លាំងក្លា​ជាង​ពេលណាៗ​ទាំងអស់ លោក​ប្រធានាធិបតី Donald Trump បាន​បដិសេធន៍​ធ្វើ​ការ​​អន្តរាគមន៍​ដោយ​យោធា និង បាន​គំរាម​កាត់​ផ្តាច់​ពាណិជ្ជកម្ម​ជា​មួយ​ប្រទេស​ណា​ក៏ដោយ​ដែល​បាន​ធ្វើ​ពាណិជ្ជកម្ម​ជា​មួយ​កូរ៉េខាងជើង។ ក៏ប៉ុន្តែ​លោក​បាន​សង្កត់​​ធ្ងន់​ថា អាមេរិក​នឹង​វាយប្រហារ​ភ្លាមៗ​​ប្រសិន​បើ​កូរ៉េខាងជើង​ហ៊ាន​វាយប្រហារ​សម្ព័ន្ធមិត្ត​របស់​ខ្លួន។
ការ​ធ្វើតេស្ត​អាវុធ​នុយក្លេអ៊ែរ​ខាងលើ​ពី​សំណាក់​រដ្ឋាភិបាល​ទីក្រុង​ព្យុងយ៉ាង​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ស្ថានភាព​ភូមិសាស្ត្រ​នយោបាយ​ក្នុង​តំបន់​ទើប​តែ​ស្ងប់ស្ងាត់​បន្តិច​ក្រោយ​ប្រទេស​នេះ​បាន​សាកល្បង​បាញ់​មីស៊ីល​រយៈ​ចម្ងាយ​មធ្យម​មួយ​ហោះ​រំលង​ដែនដី​ជប៉ុន​ឆ្ពោះ​ទៅ​កាន់​ដែន​មហាសមុទ្រ​ប៉ាស៊ីហ្វិក​កាល​ពី​សប្តាហ៍​មុន​។
យ៉ាងណាក៏ដោយ អ្នក​ជួញដូរ​កំពុង​តែ​បន្ត​ការ​ជួញដូរ​យ៉ាង​ខកចិត្ត​ទៅ​នឹង​ទិន្នន័យ​​កំណើន​អត្រា​​ការងារ​ធ្វើ​​របស់​អាមេរិក​បាន​កើន​ឡើង​ទាប​ជាង​ការ​រំពឹង​ទុក​សម្រាប់​ខែ​សីហា​កន្លង​ទៅ​​។ យោង​តាម​ទិន្នន័យ​​របស់​រដ្ឋាភិបាល​បាន​បង្ហាញ​ថា មាន​ការងារ​ត្រឹមតែ ១៥៦ ០០០ កន្លែង​ប៉ុណ្ណោះ​ដែល​ទាប​ជាង​ការ​ព្យាករណ៍​ដែល​ថា វា​អាច​មាន​ដល់​ទៅ ១៨០ ០០០ កន្លែង៕
ប្រភព៖ cnbc

No comments:

Post a Comment

Post Top Ad