នៅថ្ងៃ នេះទីផ្សារប្រេងឆៅបានធ្លាក់ថ្លៃ
ក្រោយទីផ្សារប្រេងឆៅរបស់អាមេរិកត្រូវបានជួញដូរឡើងថ្លៃកាលពីម្សិលមិញពេលមានដំណឹងថា
ការចម្រាញ់ប្រេងឆៅបានធ្លាក់ចុះ
ខណៈដែលទីផ្សារប្រេងឆៅនៅលើទីផ្សារអន្តរជាតិបានធ្លាក់ថ្លៃមកវិញពីតម្លៃឡើងថ្លៃខ្ពស់បំផុតមិនធ្លាប់មាននៅ
ក្នុងរយៈពេល២៦ខែកន្លងទៅនេះ។
ការជួញដូរប្រេងឆៅរបស់អាមេរិក (WTI) បានធ្លាក់ថ្លៃអស់ ២សេន
ត្រូវបានជួញដូរក្នុងតម្លៃ ៥២,១២ ដុល្លារក្នុងមួយបារ៉ែល។
កាលពីម្សិលមិញ វាបានឡើងថ្លៃ ២៦ សេន ឬ ស្មើនឹង ០,៥%
ត្រូវបានជួញដូរក្នុងតម្លៃ ៥២,១៤ ដុល្លារក្នុងមួយបារ៉ែល
ប៉ុន្តែនៅតែទាបជាងតម្លៃឡើងថ្លៃខ្ពស់បំផុតមួយមិនធ្លាប់មាននៅក្នុងរយៈពេល៦ខែកន្លងមកនេះ
កាលពីពេលថ្មីៗកន្លងទៅ។
ងាកមកមើលទីផ្សារជួញដូរប្រេងឆៅនៅលើទីផ្សារអន្តរជាតិវិញ
បានធ្លាក់ថ្លៃអស់ ១៧ សេន ឬស្មើនឹង ០,៣% ត្រូវបានជួញដូរក្នុងតម្លៃ
៥៧,៧៣ ដុល្លារក្នុងមួយបារ៉ែល
ពោលគឺបានធ្លាក់ថ្លៃពីតម្លៃជួញដូរឡើងថ្លៃខ្ពស់បំផុតមួយ គឺ
៥៩,៤៩ ដុល្លារក្នុងមួយបារ៉ែលកាលពីថ្ងៃអង្គារកន្លងទៅ។ យ៉ាងណាមិញ
កាលពីម្សិលមិញ វាបានធ្លាក់ថ្លៃអស់ជិត ១% វិញ។
ការចម្រាញ់ប្រេងឆៅរបស់អាមេរិកបានធ្លាក់ចុះអស់
១,៨លានបារ៉ែលកាលពីសប្តាហ៍មុន
នេះបើយោងតាមការឲ្យដឹងចេញពីមន្ទីរថាមពលអាមេរិកកាលពីថ្ងៃពុធម្សិលមិញ។
ចំនួននេះនៅទាបជាងការរំពឹងទុករបស់អ្នកវិភាគដែលថា
វាអាចធ្លាក់ចុះអស់ ៣,៤ លានបារ៉ែល។
ទីផ្សារប្រេងឆៅបានហក់ឡើងនៅពេលដែលគ្រោះមហន្តរាយខ្យល់ព្យុះកាលពីពេលថ្មីៗកន្លងទៅបានធ្វើឲ្យប៉ះពាល់ដល់សកម្មភាពផលិតប្រេងរបស់ក្រុមហ៊ុនប្រេងអាមេរិកមួយចំនួន។
ប៉ុន្តែនៅសប្តាហ៍មុន
ក្រុមហ៊ុនទាំងនោះបានត្រឡប់មកដំណើរការសកម្មភាពរបស់ខ្លួនជាប្រក្រតីឡើងវិញហើយការផលិតប្រេងបានហក់ឡើងដល់
៩,៥៥ លានបារ៉ែលក្នុងមួយថ្ងៃ
ពោលគឺច្រើនជាងចំនួនប្រេងឆៅដែលផលិតនៅមុនពេលព្យុះមកដល់ទៅទៀត៕
ប្រភព៖ cnbc
No comments:
Post a Comment