ការជួញដូរប្រាក់អឺរ៉ូនៅថ្ងៃនេះកំពុងត្រូវបានជួញដូរនៅក្រោមតម្លៃឡើងថ្លៃខ្ពស់បំផុតមិនធ្លាប់មាននៅក្នុងរយៈពេល២ឆ្នាំកន្លងទៅ
ខណៈដែលកិច្ចប្រជុំគោលនយោបាយរូបិយវត្ថុរបស់ធនាគារកណ្តាលអឺរ៉ុប
(ECB)
កាលពីយប់មិញបានបញ្ចប់ទៅដោយទទួលបានគាំទ្រតិចតួចប៉ុណ្ណោះសម្រាប់ទីផ្សារប្រាក់ដុល្លារ
ព្រមទាំងបានទម្លាក់ការព្យាករណ៍លើអតិផរណារបស់ខ្លួនទៀតផង។
ធនាគារកណ្តាលអឺរ៉ុបបានអះអាងជាថ្មីម្តងទៀតនូវជំហរគោលនយោបាយដ៏ងាយស្រួលមួយរបស់ខ្លួននៅយប់ថ្ងៃព្រហស្បតិ៍ម្សិលមិញដោយរក្សាអត្រាការប្រាក់នៅកម្រិតទាបបំផុត
ហើយក៏បានបើកទ្វារផងដែរឲ្យបង្កើនទិញសញ្ញាប័ណ្ណប្រសិនបើចាំបាច់
បើទោះបីជាសេដ្ឋកិច្ចរបស់ខ្លួនចាប់ផ្តើមមានស្ថានភាពល្អប្រសើរឡើងវិញក៏ដោយ។
នៅពេលសួរថាតើនៅពេលណាធនាគារកណ្តាលនឹងសម្រេចចិត្តកាត់បន្ថយគោលនយោបាយដ៏មានសក្ដានុពលរបស់ខ្លួនចោល
លោក Mario Draghi ប្រមុខស្ថាប័ននេះបានមានប្រសាសន៍ថា
ការសម្រេចចិត្តនេះប្រហែលជានឹងត្រូវធ្វើឡើងនៅក្នុងខែតុលាខាងមុខ។
លោក Draghi បានបន្ថែមថា
ការសម្រេចចិត្តនេះវាគ្រប់គ្រាន់ដើម្បីផ្តល់សុទិដ្ឋិនិយមដល់ការជួញដូរប្រាក់អឺរ៉ូនៅក្នុងរយៈពេលខ្លីបន្តទៅទៀត។
ប៉ុន្តែលោក Draghi ក៏បានឱ្យដឹងផងដែរថា ECB
ត្រូវពិចារណាពីភាពទន់ខ្សោយនៃកំណើនអតិផរណានៅក្នុងតំបន់ដោយសារតែប្រាក់អឺរ៉ូឡើងថ្លៃខ្លាំង។
ជាមួយគ្នានេះ ECB
បានសម្រេចកាត់បន្ថយការព្យាករណ៍លើកំណើនអតិផរណារបស់ខ្លួនដោយយើងទៅតាមស្ថានភាពទីផ្សារប្រាក់អឺរ៉ូនេះ។
នៅព្រឹកថ្ងៃសុក្រនេះ ទីផ្សារប្រាក់អឺរ៉ូបានឡើងថ្លៃ
បន្តិចដែរត្រឹមតែ ០,០៥% ប៉ុណ្ណោះ ត្រូវបានជួញដូរក្នុងតម្លៃ ១,២០២៧
ដុល្លារ។ កាលពីយប់មិញ វាបានហក់ឡើងថ្លៃបាន ០,៨%
ដែលនេះបានធ្វើឲ្យវាត្រូវបានជួញដូរកៀកទៅនឹងតម្លៃជួញដូរខ្ពស់បំផុត
១,២០៧០ ដុល្លារកាលពីថ្ងៃទី ២៩ សីហាកន្លងទៅ
ដែលមិនធ្លាប់មាននោះឡើយនៅក្នុងរយៈពេលជាង២ឆ្នាំមកនេះ។
ធៀបទៅនឹងលុយយ៉េនវិញ ប្រាក់អឺរ៉ូបានឡើងថ្លៃតិចតួចដែរ
ហើយកំពុងត្រូវបានជួញដូរក្នុងតម្លៃ ១៣០,៣៦០
យ៉េនបន្ទាប់ពីបានឡើងថ្លៃបាន ០,២% កាលពីយប់មិញ។
ចំពោះប្រាក់ដុល្លារវិញក៏មិនមានការប្រែប្រួលខ្លាំងនោះដែរបើធៀបទៅនឹងលុយយ៉េន
ពោលគឺត្រូវបានជួញដូរក្នុងតម្លៃ ១០៨,៣៨០ យ៉េន
បន្ទាប់ពីបានធ្លាក់ថ្លៃអស់ ០,៧% ឬត្រូវបានជួញដូរក្នុងតម្លៃ
១០៨,០៥០ យ៉េនកាលពីយប់មិញ
ដែលមិនធ្លាប់មាននោះឡើយនៅក្នុងរយៈពេល១០ខែកន្លងទៅនេះ។
ចំណែកសន្ទស្សន៍តម្លៃគោលនៃប្រាក់ដុល្លារធៀបទៅ
នឹងរូបិយប័ណ្ណសំខាន់ៗទាំង៦ គឺមិនមានការប្រែប្រួលដែរ
តែបានស្ថិតនៅទីតាំងតម្លៃដ៏ទាបបំផុតមួយគឺ ៩១,៤៨០
បន្ទាប់ពីបានធ្លាក់ដល់ទីតាំងតម្លៃ ៩១,៤០៥ កាលពីម្សិលមិញ។
តម្លៃនេះគឺជាតម្លៃដ៏ទាបបំផុតមិនធ្លាប់មានគិតចាប់តាំងពីខែមករា
ឆ្នាំ ២០១៥ មក ធ្វើឲ្យពេញមួយសប្តាហ៍នេះវាបានធ្លាក់ថ្លៃអស់
១,៤%។
ការធ្លាក់ថ្លៃនៃប្រាក់ដុល្លារនេះគឺដោយសារតែមានសម្ពាធពីការធ្លាក់ចុះនៃប័ណ្ណបំណុល
(Treasury yields)
របស់អាមេរិកមកដល់ចំនួនមួយទាបបំផុតមិនធ្លាប់មាននៅក្នុងរយៈពេល១០ខែកន្លងទៅ
ខណៈមានការអះអាងពីកំណើនអ្នកគ្មានការងារធ្វើ។ ទន្ទឹមនឹងនេះ
ផលប៉ះពាល់ពីគ្រោះមហន្តរាយព្យុះ Harvey
ដែលបានកើតមានឡើងថ្មីៗកន្លងទៅ
ព្រមទាំងការចូលមកដល់នូវព្យុះកំណាចថ្មីមួយទៀតគឺ ព្យុះ Irma
នៅចុងសប្តាហ៍នេះ
បានដាក់សម្ពាធកាន់តែខ្លាំងដល់ទីផ្សារប្រាក់ដុល្លារ។
ប័ណ្ណបំណុលរបស់អាមេរិកបានទទួលរងសម្ពាធបន្ថែមដោយការធ្លាក់ចុះនៅក្នុងទីផ្សារមូលបត្របំណុលរបស់រដ្ឋាភិបាលអាល្លឺម៉ង់បន្ទាប់ពី
ធនាគារកណ្តាលអឺរ៉ុប (ECB)
បានទម្លាក់ការព្យាករណ៍អតិផរណារបស់ខ្លួន។
រីឯការជួញដូរប្រាក់ដុល្លារអូស្ត្រាលីវិញ បានឡើងថ្លៃ ០,១%
ត្រូវបានជួញដូរក្នុងតម្លៃ ០,៨០៥៥ ដុល្លារ
បន្ទាប់ពីបានហក់ឡើងដល់តម្លៃ ០៨០៦០
ដុល្លាររួចមកហើយនៅពេលដែលទីផ្សារប្រាក់ដុល្លារធ្លាក់ថ្លៃ។
សម្រាប់ប្រាក់ដុល្លារនូវែលហ្សេឡង់ ក៏បានឡើងថ្លៃដែរក្នុងចំនួន
០,២% ត្រូវបានជួញដូរក្នុងតម្លៃ ០,៧២៤៩ ដុល្លារ៕
ប្រភព៖ cnbc
No comments:
Post a Comment