ថ្ងៃ​ចុងក្រោយ​សប្តាហ៍​នេះ ដុល្លារ​​ឡើង​ថ្លៃ​​ខ្ពស់​ជា​ថ្មី​ម្តង​ទៀត - channyfx

ការជួញដូរនៅទីផ្សារហាងឆេងប្តូរប្រាក់បរទេស និង​មាស

Hot

Post Top Ad

Friday, September 29, 2017

ថ្ងៃ​ចុងក្រោយ​សប្តាហ៍​នេះ ដុល្លារ​​ឡើង​ថ្លៃ​​ខ្ពស់​ជា​ថ្មី​ម្តង​ទៀត

ទីផ្សារ​ជួញដូរ​ប្រាក់​ដុល្លារ​នៅ​តែ​បន្ត​ឡើង​ថ្លៃ​ជា​ថ្មី​ទៀត​នៅ​ថ្ងៃ សុក្រ​ចុង​សប្តាហ៍​នេះ​ធៀប​ទៅ​នឹង​រូបិយប័ណ្ណ​នានា ខណៈ​ដែល​អ្នក​ជួញដូរ​កំពុង​​ផ្តោត​ទៅ​លើ​កម្មវិធី​កំណែទម្រង់​ពន្ធដារ​របស់​លោក Trump និង តាម​ដាន​គោលនយោបាយ​របស់​ធនាគារ​កណ្តាល​អាមេរិក។ 
សន្ទស្សន៍​ជួញដូរ​ប្រាក់​ដុល្លារ​ធៀប​ទៅ​នឹង​រូបិយប័ណ្ណ​​ចំនួន ៦​ផ្សេង​ទៀត បាន​ឡើង​ថ្លៃ ០,១% កំពុង​ស្ថិ​តនៅ​ទីតាំង​តម្លៃ ៩៣,១៥៥ ខ្ពស់​ជាង​តម្លៃ​ជួញដូរ​កាល​ពី​​ដើម​សប្តាហ៍​នេះ។ យ៉ាងណាមិញ ​កាល​ពី​ថ្ងៃ​ម្សិលមិញ​ វា​បាន​ស្ថិត​នៅ​ក្នុង​តម្លៃ ៩៣,៦៦៦  ដែល​ជា​ទីតាំង​តម្លៃ​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​គិត​ចាប់​តាំង​ពី ថ្ងៃ​ទី ១៨ សីហា​មក។ ជា​សរុប​នៅ​ក្នុង​សប្តាហ៍​នេះ វា​បាន​ឡើង​ថ្លៃ ១,១% ​ដែល​ជា​កំណើន​ឡើង​ថ្លៃ​ខ្ពស់​បំផុត​ប្រចាំ​សប្តាហ៍​​ មិន​ធ្លាប់​មាន​គិត​ចាប់​តាំង​ពី​ខែ​ធ្នូ ឆ្នាំ ២០១៦​មក។
ការ​ឡើង​ថ្លៃ​ប្រាក់​ដុល្លារ​នៅ​សប្តាហ៍​នេះ គឺ​ត្រូវ​អរគុណ​ទៅ​ដល់​​ក្តី​សង្ឃឹម​លើ​កម្មវិធី​កំណែទម្រង់​​ពន្ធដារ​របស់​អាមេរិក​ដែល​បាន​ដាក់​ពិភាក្សា​នៅ​សភា​ជាតិ រួម​ទាំង​ការ​ផ្តល់​ពន្លឺ​ភ្លើង​ខៀវ​ខ្លះៗ​របស់​ធនាគារ​កណ្តាល​អាមេរិក​ដែល​មាន​ចេតនា​ចង់​ដំឡើង​អត្រា​ការប្រាក់​នៅ​ចុង​ឆ្នាំ នេះ។  កាល​ពី​ថ្ងៃ​ពុធ​កន្លង​ទៅ​នេះ លោក​ Donald Trump បាន​ស្នើ​សុំ​​ទៅ​កាន់​សភាជាតិ​ដើម្បី​អនុម័ត​គាំទ្រ​ឱ្យ​មាន​ការ​កាត់​បន្ថយ​ពន្ធ​ដារ​លើ​ប្រាក់​ចំណូល​ពលរដ្ឋ​អាមេរិក​ភាគច្រើន​ ខណៈ​មាន​ការ​រិះគន់​ខ្លាំង​ដែរ​​ពី​​សាធារណជន​មួយ​ចំនួន។
ធៀប​ទៅ​នឹង​លុយ​យ៉េន​របស់​ជប៉ុន ប្រាក់​ដុល្លារ​បាន​ឡើង​ថ្លៃ ០,២% ត្រូវ​បាន​ជួញដូរ​ក្នុង​តម្លៃ ១១២,៥៧ យ៉េន​ក្នុង​មួយ​ដុល្លារ។ កាល​ពី​ម្សិលមិញ ប្រាក់​ដុល្លារ​បាន​ហក់​ឡើង​ថ្លៃ​ដល់​តម្លៃ ១១៣,២៦ យ៉េន​ក្នុង​មួយ​ដុល្លារ​ដែល​ជា​តម្លៃ​​ឡើង​ថ្លៃ​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​នៅ​ក្នុង​រយៈពេល​ ២​ខែ កន្លង​ទៅ។
ងាក​មក​មើល​ការ​ជួញដូរ​ប្រាក់​អឺរ៉ូ​វិញ ហាក់​បាន​ឡើង​ថ្លៃ​បន្តិច​វិញ ពោល​គឺ​ត្រូវ​បាន​ជួញដូរ​ក្នុង​តម្លៃ ១,១៧៨៦ ដុល្លារ ក្រោយ​ត្រូវ​បាន​ជួញដូរ​ក្នុង​តម្លៃ ១,១៧១៧ ដុល្លារ​កាល​ពី​ថ្ងៃ​ពុធ​ដែល​ជា​តម្លៃ​ទាប​បំផុត​មួយ​មិន​ធ្លាប់​មាន​អស់​រយៈពេល​ជាង​១​ខែ​កន្លង​ទៅ។ ទោះបី​ជា​បែប​នេះ​ក្តី ចាប់​តាំង​ពី​ដើម​ឆ្នាំ​មក​ វា​បាន​ឡើង​ថ្លៃ​ដល់​ទៅ ១២% ខណៈ​ដែល​ស្ថានភាព​នយោបាយ​នៅ​តំបន់​អឺរ៉ុប​បច្ចុប្បន្ន​ ​កំពុង​មាន​ឥទ្ធិពល​ខ្លាំងក្លា​​សម្រាប់​ថ្លឹងថ្លែង​ដល់​ទីផ្សារ​រូបិយប័ណ្ណ​មួយ​នេះ​នៅ​​ឡើយ​។ 
យ៉ាងណាក៏ដោយ ការ​ជួញដូរ​ប្រាក់​ដុល្លារ​ក៏​ត្រូវ​ពឹងផ្អែក​ផង​ដែរ​ទៅ​លើ​​លើ​ទិន្នន័យ​សេដ្ឋកិច្ច​អាមេរិក​រួមមាន​ទិន្នន័យ​ស្តី​ពី​សន្ទស្សន៍​ថ្លៃ​ទំនិញ​ប្រើប្រាស់​ (PCE) សម្រាប់​ខែ​សីហា​​កន្លង​ទៅ​​ដែល​នឹង​ចេញ​ផ្សាយ​នៅ​យប់​នេះ​៕
ប្រភព៖ cnbc

No comments:

Post a Comment

Post Top Ad